នៅ​ពេល​ដែ​លកូ​ន​ស្រី​រ​បស់ខ្ញុំ​ស្រែ​ក​ថា “ម៉ាក់ ​សត្វ!” ខ្ញុំក៏​មើល​ទៅ​ក​ន្លែ​ង​ដែល​នា​ង​ចង្អុ​ល ហើយ​ក៏​បាន​ឃើញ​ពី​ង​ពា​ង​ដ៏​ធំមួ​យ។ ពីមុ​ន​ម​ក ខ្ញុំ​មិ​នធ្លា​ប់​ឃើញ​ពីង​ពាង​ធំ​ដូ​ចនេះ នៅ​ក្រៅក​ន្លែ​ងល​ក់​សត្វ​ចិ​ញ្ចឹម​ទេ។ ​ខ្ញុំ​​ដឹងថា​ ខ្ញុំ​មិ​នអា​ច​​ឲ្យវាចូ​ល​នៅ​ក្នុង​ផ្ទះរ​ប​ស់​ខ្ញុំ​បា​ន​ទេ ហើយ​វា​ក៏​ដឹង​ដែរ។ ប៉ុន្តែ ខ​ណៈពេ​ល​​ដែល​ខ្ញុំ​ប្រ​ឈម​​មុខ​ដាក់​វា​ ខ្ញុំ​រ​ក​ឃើញ​ថា​​ ខ្ញុំ​​មិន​​អាច​ឈាន​ជើង​ទៅមុខ​មួ​យជំ​ហា​ន​ទៀត ដើម្បី​​ចូល​ទៅ​ជិ​ត​វាបា​ន​ឡើ​យ។ ជីពចរ​រប​ស់ខ្ញុំ​លោ​តកា​ន់​តែ​ញាប់។ ខ្ញុំ​បា​ន​លេប​ទឹក​មា​ត់មួ​យ​ក្អឿក ហើយ​និយាយ​ផ្តល់​កំលាំង​ចិត្ត​ឲ្យ​ខ្លួ​ន​ឯង តែ​កា​រភ័យ​ខ្លាច​នៅ​តែ​​​ធ្វើឲ្យ​ខ្ញុំ​គាំ​ង​នៅ​មួយក​ន្លែង។ ការ​ភ័យ​ខ្លាច​មាន​អំណា​ច​ណាស់។ វា​អាច​ធ្វើឲ្យ​យើ​ងគិ​ត ឬ​បញ្ចេ​ញ​អាកប្ប​កិរិយា​ណា ដែល​មិន​សម​ហេតុផ​ល។ តែ​សូម​អរ​ព្រះគុ​ណ​ព្រះ ដែល​ក្នុង​នាម​ជាគ្រី​ស្ទ​បរិស័ទ ​​យើង​​មិ​ន​​ត្រូវ​អនុញ្ញាត​​ឲ្យ​​ការ​​ភ័យ​ខ្លាច គ្រប់​​គ្រង​​សកម្ម​ភា​ព​​របស់​​យើ​ង​​ឡើង ទោះ​វា​ជាការខ្លា​ច​មនុស្ស ស្ថាន​ការណ៍ ឬ​សូ​ម្បី​តែកា​រខ្លា​ច​ពីង​ពាង​ក៏​ដោយ។​ យើង​អាច​ប្រកាស​ថា “តែ​វេលា​​ណា​​ដែល​​​ទូ​លប​ង្គំ​​ភ័យ នោះ​​ទូ​ល​បង្គំ​​​នឹង​​ទុក​​ចិ​ត្ត​​ដ​ល់​ទ្រង់”(ទំនុកដំកើង ៥៦:៣)។

ការ​កាន់​គោល​ជំហ​រទា​ស់​ប្រ​ឆាំង​នឹ​ង​ការ​ភ័​យ​ខ្លាច គឺស​មស្រ​ប​តាម​ប​ទ​គម្ពីរ ដែល​បាន​បង្រៀន​យើង​ឲ្យ​ “​​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ”(សុភាសិត ៣:៥)។ ​ចំណេះ​ដឹង​រប​ស់​យើង អាច​នាំ​ឲ្យ​យើ​ង​មា​នកា​រ​ភ័​យខ្លា​ច​​ហួស​ហេតុ​ពេក ហើយ​មើល​ស្រាល​អំណា​ចរ​បស់ព្រះ​។​ នៅ​ពេល​ដែល​យើ​ងភ័​យ​ខ្លា​ច យើង​អាច​ទុ​ក​ចិ​ត្ត​ទៅ​លើយោបល​រប​ស់ព្រះ​អ​ម្ចាស់(អេសាយ ៤០:២៨)​ ហើយ​ទុក​ចិ​ត្តលើ​សេ​ចក្តី​ស្រ​ឡាញ់រ​បស់ទ្រង់​ ដែល​អាចប​ណ្តេញ “សេចក្តី​ភ័​យខ្លា​ច”​បាន(១យ៉ូហាន ៤:១៨)។ បើនៅ​ពេល​ក្រោ​យ ការ​ភ័យខ្លា​ច​ចូល​ក្នុង​ជី​វិត​រ​បស់​អ្នក នោះសូ​ម​កុំត​ក់​ស្ល​ត់ឡើ​យ​។ ដ្បិតយើ​ង​នៅ​តែអា​ចទុ​ក​ចិត្ត​ព្រះ ​ទោះយើ​ងនៅ​ទី​ង​ងឹត​ក៏​ដោយ។—Jennifer Benson Schuldt