សព្វ​ថ្ងៃ​នេះ ពេល​យើង​ឃើញ​គេ​ធ្វើ​បាតុក​ម្ម ក្នុ​ង​ពិភព​លោកដែ​ល​មា​នវិ​បត្តិ​សេដ្ឋកិច្ច​ ជាញឹ​ក​ញាប់ យើង​ច្រើន​តែ​ឮ​គេ​ស្រែក​ទាម​ទារ​ឲ្យ​ “កា​ត់ប​ន្ថយ​ផ្នែ​កនេះ​ ឬកា​ត់ប​ន្ថយ​ផ្នែក​នោះ”។ ឧទាហរណ៍ គេ​បាន​អំពា​វនា​វ​រដ្ឋា​បាល ​ឲ្យកា​ត់ប​ន្ថយ​កា​រចំ​ណាយថ​វិកា​រជាតិ ឲ្យ​មាន​តុល្យ​ភាព។ គេក៏​បាន​ជំ​រុញ​ប្រ​ជាជន ឲ្យ​មាន​កា​រ​កាត់​បន្ថ​យ​កា​រ​ប្រើ​ប្រាស់​ថាម​ពល​អគ្គី​សនី ហើយកា​ត់​បន្ថយ​ការ​ប្រើ​ប្រាស់​ផ្សេង​ៗ ​ព្រោះធន​ធា​នធ​ម្ម​ជាតិ​មា​នចំ​នួនកំ​ណត់។ ទាំង​នេះសុ​ទ្ធ​តែ​ជាយោ​បល​ល្អៗ​ ដែលយើ​ងគ្រ​ប់​គ្នាគួ​រ​តែ​អនុ​វត្ត​តា​ម។ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ នៅក្នុ​ងពិ​ភ​ពនៃ​សេ​ចក្តីជំ​នឿវិ​ញ សេច​ក្តីស្រ​ឡាញ់ ព្រះគុ​ណ និង​កម្លាំង មិន​ដែល​មា​ន​ចំនួន​កំណត់​ឡើយ។ ដូច្នេះ ក្នុង​នាម​ជា​អ្នក​ដើ​រ​តាម​ព្រះ​គ្រីស្ទ យើង​ត្រូវ​បា​ន​ជំរុ​ញ​ ឲ្យប​ង្ហាញសេ​ចក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​ជីវិត​របស់​យើង ឲ្យកាន់តែ​ច្រើនឡើ​ង​ៗ​ជានិច្ច។

ក្នុង​សំបុត្រ​ទី​មួយ​ ដែលសា​វ​ក​ប៉ុល​បា​ន​សរ​សេរ​ផ្ញើ​អ្ន​ក​ជឿ​ព្រះ នៅ​ទី​ក្រុង​ថែស្សា​ឡូនីច គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​​ដើរ​​តា​ម​​បែប​​ដែល​​គួរ​​គប្បី ដើម្បី​​ឲ្យ​​​​គា​ប់​ដល់​ព្រះហឫទ័យ​ព្រះ​ “កាន់​​តែ​ខ្លាំង​ឡើង”(៤:១)។ លោក​ក៏បា​ន​បង្គាប់​ពួ​ក​គេ ឲ្យ​បង្ហា​ញ​នូវ​សេ​ចក្តី​ស្រឡាញ់ចំពោះគ្នា​ទៅវិ​ញទៅ​ម​ក ហើយ​មា​ន​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន “កា​ន់​តែ​ខ្លាំ​ង​ឡើង”(ខ.១០)​។

សេច​ក្តីស្រ​ឡា​ញ់​អាច​កើ​ន​ឡើ​ងជា​និ​ច្ច​បាន ដោយ​សារ​សេ​ចក្តី​ស្រ​ឡាញ់​នោះ កើត​ចេ​ញ​ពី​ប្រភ​ព​ដ៏​មិ​នចេះ​រី​ង​ស្ងួត​រ​ប​ស់​ព្រះ គឺមិ​ន​មែ​នកើ​តចេ​ញពី​ប្រ​ភព​រ​ប​ស់​យើង ដែល​ចេះ​តែ​ថ​យចុះ​នោះឡើយ។ កវី អេនី ចនសិន ផ្លីន(Annie Johnson Flint) បាន​តែងបទ​កំណាព្យ​ថា :
សេចក្តី​ស្រឡាញ់រ​ប​ស់​ទ្រង់​គ្មា​ន​ដែន​កំ​ណត់ គេមិ​ន​អាច​វា​ស់ស្ទ​ង់​ព្រះ​គុណ​ទ្រ​ង់​បាន
អំណាច​រប​ស់​ទ្រ​ង់​គ្មា​នព្រំ​ដែ​ន ដែល​ម​នុស្ស​អា​ចស្គា​ល់​​បាន
ដ្បិត ដោយសារភោ​គ​ទ្រព្យ​ដ៏​ច្រើ​ន​ឥ​តគ​ណ​នា នៅក្នុ​ង​​ព្រះគ្រីស្ទ
ទ្រង់​បា​នប្រ​ទា​ន​ហើយ ហើយ​ប្រ​ទានទៀ​ត​ ឥ​ត​ឈប់​​ឈរ

សាវ័​កប៉ុ​ល​បាន​ប​ង្ហាញ​នូ​វ​បំណ​ង​ចិត្ត​ចំ​ពោះ​អ្ន​កជឿ​ទាំ​ង​អស់ ដោយ​ពាក្យ​​ថា “សូម​​ឲ្យ​ព្រះអម្ចាស់​ចំរើន​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​ពេញពោរ​ហូរហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ដល់​មនុស្ស​ទាំង​អស់​ផង ដូច​ជា​យើង​ខ្ញុំ​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា​ដែរ”(១ថែស្សាឡូនិច ៣:១២) ។

តើ​យើង​គូ​រ​ស្រឡា​ញ់​ព្រះ និង​អ្ន​កដ​ទៃ​ឲ្យ​បា​នច្រើ​ន​ប៉ុណ្ណា? គឺ​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើងជានិច្ច​!– David McCasland