ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាបុគ្គលិកផ្នែកធនធាន​មនុស្ស នៅ​ក្រុម​ហ៊ុនសំ​ណង់មួ​យ យើង​បាន​ទទួលកា​រងា​រ​សា​ងស​ង់​មួយ​ចំ​នួ​ន នៅ​ក្នុ​ង​រដ្ឋជិត​ខាង​មួយ។ ការនេះមា​ន​ន័​យថា​ កម្មករ​សំណង់​រប​ស់​យើង ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​រយៈ​ពេល​២​ម៉ោ​ង ដើម្បី​ទៅ​ធ្វើ​ការក្នុ​ង​រដ្ឋនោះជា​រៀ​ង​រាល់​ថ្ងៃ​ ដោយ​បូក​រួម​ទាំង​រយៈ​ពេល​ធ្វើ​ការ​ងារសំណង់​មួយ​ថ្ងៃ​ពេញ​ទៀ​ត។ ដើម្បី​កាន់​បន្ថ​យ​បន្ទុក​របស់​ពួក​គេ យើង​ក៏បា​នក​ក់​ប​ន្ទប់​ផ្ទះ​សំណាក់តា​ម​ផ្លូវ ឲ្យ​ពួក​គេ សម្រាប់​ថ្ងៃ​ដែលពួ​ក​គេ​ធ្វើការ ប៉ុន្តែ ទន្ទឹម​នឹង​នោះ​ យើង​ក៏​បានរៀ​បចំ​ឲ្យ​មា​ន​ឡាន​ទួ​រី​សមួ​យ​ចំនួ​ន និង​អ្នក​បើក​​បរ សម្រាប់​អ្នក​ដែ​ល​ចង់​ស្នា​ក់​នៅផ្ទះ​សំ​ណា​ក់។ ពេល​នោះ ​យើង​សង្កេ​ត​ឃើញ​ថា​ កម្មករ​រប​ស់​យើ​ងស្ទើ​រ​តែ​ទាំ​ង​អស់​បានស​ម្រេច​ចិ​ត្ត​ជិះ​ឡាន​ទួ​រីស។

មាន​កម្ម​ករ​ម្នាក់ ក្នុង​ចំណោម​កម្មករ​ដែ​លឆេ​វ​ឆា​វ​បំផុតរបស់​យើង បាន​លះចោ​លអ​ត្ត​ច​រិត​មិ​ន​ល្អ​​រ​ប​ស់គា​ត់ ពេល​ដែល​គា​ត់រៀ​ប​រា​ប់​ប្រាប់​យើ​ង​ អំពី​ការ​រំ​ភើ​បចិ​ត្ត​ និង​ការ​​ភ្ញាក់ផ្អើលរប​ស់​ភ​រិយា​ និង​កូន​ប្រុ​ស​ទាំង​៤​នា​ក់រ​ប​ស់​គា​ត់ នៅ​ក្នុង​យប់ដំ​បូង ដែល​គាត់​ធ្វើ​កា​រផ្លូ​វ​ឆ្ងា​យ​ជាមួ​យ​យើ​ង។​ ថ្ងៃ​នោះ ​គាត់​មិន​បាន​ប្រាប់​ពួក​គេថា​ គា​ត់បា​ន​ស​ម្រេច​ចិត្ត​ជិះឡា​ន​ទួរីស​ត្រឡ​ប់ម​ក​ផ្ទះ​វិ​ញទេ​ ដូច​នេះ គាត់​ក៏បា​នត្រ​ឡប់​មក​ផ្ទះវិ​ញ ដោយ​មិន​ឲ្យពួ​ក​គេដឹ​ង ដើម្បី​ធ្វើ​ឲ្យពួក​គេភ្ញា​ក់​ផ្អើ​ល។ ក្រោយ​មក ភរិយា​រប​ស់​គាត់​បា​ន​ទូរ​ស័ព្ទម​ក​ម្ចា​ស់ក្រុ​មហ៊ុន​យើង​ថា ក្រុម​គ្រួសារ​រប​ស់​ពួកគេ​​នឹ​ង “ស្ម័ក្រ​ស្មោះអ​ស់មួ​យជី​វិត” ចំពោះអ្ន​កណា​ក៏​ដោ​យ ដែល​យល់​អំ​ពី​សារៈសំខាន់​ដែល​គ្រួ​សារ​មា​ន​ចំ​ពោះ​ កម្មក​រនី​មួ​យ​ៗ។

យ៉ាងណា​មិ​ញ ពួក​សិស្ស​ព្រះ​យេ​ស៊ូ​វបា​ន​ដើរ​តា​ម​ទ្រង់​ ដោយ​បាន​ចា​កចេ​ញ​ពី​គ្រួ​សារ​រ​បស់ខ្លួន ដូច​នេះ​ សម្រាប់​អ្នក​ដែ​លបា​ន​ចា​ក​ចេញ​ពី​ផ្ទះ​ ទោះ​ក្នុង​រ​យៈពេ​ល​ខ្លី​ក៏​ដោយ ក៏​នឹង​បា​ន​យល់អំពីកា​រក​ម្សាន្តចិ​ត្ត​ ដែលពួ​ក​សិស្សរ​ប​ស់ទ្រ​ង់​បាន​ទ​ទួល ពី​ព្រះ​បន្ទូ​ល ដែល​ទ្រង់​បា​ន​មាន​ប​​ន្ទូលសន្យាថា ​ផ្ទះដ៏​អ​ស់​កល្ប​ជា​និច្ច​កំ​ពុ​ង​តែរ​ង់​ចាំ​ពួក​គេ​ ​(យ៉ូហាន ១៤:២)។ បន្ទាប់​មក ដើម្បី​ឲ្យ​សេចក្តីអំ​ណរ​រ​បស់​ពួ​ក​គេមា​ន​ភា​ព​ពេញលេញ ព្រះយេ​ស៊ូវ​បានប្រាប់​ពួ​ក​គេថា​ ទ្រង់នឹ​ង​ទៅរៀ​​បកន្លែងស​ម្រាប់​ពួ​ក​គេ ហើយ​នាំផ្លូ​វ​ពួ​ក​គេ​ទៅកា​ន់​ផ្ទះ​នោះ​ ​ដូចនេះ យើង​មាន​អំ​ណរ​ជា​ទី​បំ​ផុត ពេលដែ​លទ្រ​ង់​កំពុងរង់​ចាំយើ​ង​ជា​ស្រេច​នៅ​ក្នុ​ង​ផ្ទះ​នោះ​ (ខ.៣)។

សូម​ចាំថា​ យើងមា​ន​កា​រក​ម្សាន្ត​ចិ​ត្ត​ដ៏ធំ​បំ​ផុ​ត ក្នុង​ជីវិ​​តនេះ​ គឺនៅ​ពេ​ល​ដែ​លយើ​ង​ឮ​ព្រះយេស៊ូវ​​សន្យា​ថា​ ថ្ងៃណា​មួយ​ យើងនឹ​ង​បា​ន​ទៅនៅ​ក្នុ​ង​ផ្ទះ​នោះ​ ជា​មួ​យទ្រ​ង់​ជា​រៀ​ង​រហូ​ត​។-Rand Kilgore