Month: March 2015

មិនប្រើអក្សរតូចដែល​មើលមិនដាច់ឡើយ

អ្នក​ស្រីមីស​ស៊ី ស៊ូលីវិន(Missy Sullivan) ជាអ្ន​កនិ​ពន្ធ ​ឲ្យទស្ស​នា​វដ្តី​វ៉ល​ស្ទ្រីត​ ជ័រនល។ មានពេ​ល​មួយ​ គាត់​បានស​រ​សេរ នៅ​ក្នុងទំ​ព័​រកា​សែត​នោះ​ ដោ​យក​ត់ស​ម្គាល់​ថា ក្នុង​ផ​លិត​ផ​លជា​ច្រើន​ដែ​លគេដាក់លក់ មានភ្ជាប់​ជា​មួយ​កិច្ចព្រ​មព្រៀ​ងរបស់អ្ន​ក​ប្រើ​ប្រា​ស់ ការធា​នា និងលិ​ខិតប្រកា​ស់មិន​ទទួលខុសត្រូ​វជា​ច្រើ​ន ដែល​អ្ន​កទិ​ញស្ទើ​រតែ​មិន​អាចអាន​ដាច់​។ គេបា​នបោះ​ពុ​ម្ភ​ពាក្យ​ពេច​ន៍​ទាំង​នោះ​ ជា​អក្សរតូច​ៗ​ ហើយ​ដាក់​ក្នុ​ងស​ម្ប​កក​ញ្ច​ប់​ផ​លិត​​ផល ក្នុងបំណង​មិន​ច​ង់​ឲ្យអ្ន​​ក​ប្រើប្រា​ស់​ មើល​អក្សរនោះ​យ​ល់​។ ហេតុ​ដូច្នេះហើ​យ បា​នជាម​នុស្ស​ជាច្រើ​នមិ​នបា​នអា​ន​ខ្លឹមសារកិ​ច្ច​សន្យា​ឲ្យច​ប់​ទេ ​ មុន​នឹ​ង​ចុះ​ហ​ត្ថ​លេខា។ មានសាស្រ្តា​ចារ្យម្នា​ក់ ដែល​បង្រៀ​នជំ​នា​ញទំ​នា​ក់​ទំន​​ងក្រាហ្វិក ​នៅសាក​លវិ​ទ្យា​ល័យ បាន​ចង្អុ​ល​បង្ហា​ញ​អំពី​​កិច្ច​សន្យា​អ្នកប្រើប្រាស់មួ​យ​ច្បាប់ ដែលមា​ន​៣២​ទំព័រ ដែល​គេបា​ន​ភ្ជាប់​មកជាមួយ​នឹ​ងទូ​រស័​ព្ទទំ​នើប ដែល​គាត់​បា​នទិញ ហើយ​គាត់បា​ន​មាន​ប្រ​សា​សន៍​ថា “ក្រុមហ៊ុ​នមិ​នច​ង់​​ឲ្យ​អ្នក​អានកិច្ចស​ន្យានេះ​​ទេ បាន​ជា​ពួក​​គេ​ប្រើ​អក្សរ​តូច​​ៗដូច​នេះ”។

ផ្ទុយទៅ​វិ​ញ ព្រះអ​ម្ចា​ស់មិនមាន​ព្រះទ័​យ​ដូច​ក្រុ​​មហ៊ុនទាំងនោះឡើ​យ​។ ទ្រង់​​​តែ​ង​​តែ​ស​​ព្វ​​​ព្រះហ​ប្ញ​ទ័យ នឹងទំនាក់ទំ​នង​ជា​មួ​យប្រ​ជា​រាស្រ្ត​រប​ស់​ព្រះ​អង្គ តាម​របៀប​ដ៏ច្បាស់​លាស់​ និង​មាន​អំ​ណាច ដោយគ្មា​ន​បំ​ណង​បោកប​ញ្ឆោត និង​ធ្វើ​ឲ្យប្រ​ជា​រា​ស្រ្តព្រះ​​អង្គយល់ច្រ​ឡំ​នោះ​ឡើ​យ។ មុន​ពេល​រា​ស្រ្តអ៊ី​ស្រា​អែលចូ​លទឹ​កដី​សន្យា លោកម៉ូ​សេ​បានមាន​ប្រ​សាសន៍​ទៅ​កាន់​ពួ​ក​គេ​ថា “ដ្បិត​សេច​ក្តី​បញ្ញត្ត​ដែលអញប​ង្គា​ប់​ម​កឯ​ង​នៅថ្ងៃ​នេះ​ មិនមែន​ហួស​កំ​ឡាំង​ឯ​ង​ទេ​ ក៏មិ​ន​មែ​ននៅ​ឆ្ងា​យ​ដែរ​...អញ​បាន​ដាក់សំ​ញែ​ងទាំង​ជី​វិ​ត ​និ​ងសេ​ច​ក្តី​ស្លាប់​​​ទាំ​ង​ព្រះព​រ​ ​និង​សេ​ច​ក្តី​ប​ណ្តាសា​នៅ​ខាង​មុខ​ឯ​ង​រា​​ល់គ្នា ​ដូច្នេះចូរ​រើ​សយ​ក​ជីវិ​តចុះ​ ដើម្បីឲ្យ​ឯង​បា​ន​រ​ស់​នៅ ព្រមទាំ​ងពូ​ជ​ឯងត​រៀ​ង​ទៅផ​ង” ​(ចោទិយកថា ៣០:១១,១៩)។

ព្រះ​អម្ចាស់​ស​ព្វ​ព្រះ​ទ័​យឲ្យ​យើង​យ​ល់​ច្បាស់​ ​អំពី​ផែ​ន​កា​រ និង​បំណ​ង​រ​ប​ស់​ព្រះអ​ង្គ​ ដើម្បី​ឲ្យយើ​ងអា​ច​ស្រឡាញ់​ ស្តាប់ប​ង្គាប់ និង​នៅ​ជា​ប់​នឹង​ទ្រ​ង់…

ទ្រង់ទតឃើញ យ៉ាងអស្ចារ្យ

នៅ មិន​ឆ្ងាយ​ប៉ុ​ន្មា​ន​ពី​ផ្ទះ​រប​ស់ខ្ញុំ ប៉ូលីស​បាន​បំ​ពាក់កាម៉េរា នៅតា​ម​ផ្លូវ ដើម្បី​ផ្តិត​យ​ក​រូ​ប​ភាព​រ​ប​ស់អ្នកបើ​កប​រ​ឆ្ល​ងកា​ត់​ភ្លើ​ង​ក្រ​ហម។ ក្រោយម​ក អ្នក​ប្រព្រឹត្ត​បទល្មើ​ស​ទាំ​ង​នោះ ​ក៏​បាន​ទ​ទួល​សំ​បុ​ត្រ​មួ​យ ដែល​ភ្ជាប់​​មកជាមួយ​នូ​វ “រូប​ដែល​ថ​ត​ជាប់​​ភ្លើ​ង​ក្រហ​ម” ជាភ​ស្តុ​តាង​បង្ហាញ​ថា ​អ្ន​កនោះ​បា​នល្មើ​ស​ច្បាប់​ច​រា​ចរ។             ជួនកាល ខ្ញុំគិ​តថា​ ​ព្រះទ្រង់​កំ​ពុ​ងគ​ង់​ចាំ​ចាប់​កំ​ហុ​ស​របស់​ខ្ញុំ ដូចកាមេ​រ៉ា​ដែ​លថត​រូ​បអ្នក​ប្រ​ព្រឹ​ត្តប​ទ​ល្មើស​​ដែ​រ។ ប៉ុន្តែ ពេលដែល​ព្រះទ្រ​ង់​ ទត​ឃើ​ញ​អំ​ពើបា​ប​រ​បស់​​យើង ​(ហេព្រើរ ៤:១៣) ទន្ទឹមនឹ​ង​នោះ ព្រះអ​ង្គ​ក៏ទ​ត​ឃើ​ញ ហើយចាប់អារម្មណ៍ចំ​ពោះ អំពើ​ល្អរ​ប​ស់​យើ​ងផ​ង​​ដែរ។ ដោយ​សារ​ការ​ទ​ត​ឃើ​ញរ​ប​ស់​ទ្រង់ មាន​លក្ខ​ណៈ​អភិ​ធម្មជាតិ នោះទ្រ​ង់ជ្រា​បពី​ទំហំនៃដ​ង្វា​យ ដែល​យើង​ថ្វា​យ​ក្នុងពួកជំ​នុំ ឬដ​ល់អ្ន​ក​ខ្វះ​ខា​ត(ម៉ាកុស ១២:៤១-៤៤)។ ទ្រង់ផ្ទៀ​ងព្រះ​កា​ណ៌​ស្តា​ប់សេចក្តីអ​ធិស្ឋានរ​ប​ស់​យើ​ង (ម៉ាថាយ ៦:៦)។ ហើយ​ពេល​ណា​យើង​ត​ម​អា​ហារ យើង​អាច​ធ្វើ​ទឹកមុខធ​ម្មតា​ ដោយដឹ​ងថា​ ​“ព្រះវ​របិតា...ទ​តមើ​ល​នៅ​ទី​លាក់កំ​បាំ​ង (ខ.១៨)។

កាលណា​យើ​ង​ដឹង​ថា​ ព្រះទ្រង់​ទ​ត​ឃើ​ញគ្រ​ប់​ទាំ​ងអ​​ស់ នោះយើង​នឹង​លែ​ងខ្វ​ល់​ថា អ្នកដទៃមើ​ល​មក ហើយ​គិត​យ៉ា​ង​ណាចំ​ពោះ​យើ​ង។ ពេល​ណាយើ​ង​ធ្វើ​​អ្វី​ដែ​លត្រឹ​ម​ត្រូ​វ នោះ​យើង​មិនត្រូ​វ​កា​រ​កា​រលើ​ក​ស​រ​សើរ ពីអ្ន​ក​ចាំ​មើ​លទៀ​ត​ឡើ​យ ហើយកា​ល​​ណាយើ​ង​ធ្វើ​ខុស​ចំពោះនរណាម្នា​ក់ យើង​មិន​ចាំ​បាច់​ត្រូវ​បារម្ភ​ខ្លាច​ខូចកេរ្តិ៍ឈ្មោះដែ​រ​ ឲ្យតែ​យើ​ងបានដោះ​ស្រាយ​បញ្ហានោះជាមួ​យព្រះ​ និង​ជាមួ​យអ្ន​កនោះរួ​ចហើ​យ។ យើងអា​ច​ស​ម្រាក ដោយដឹ​ងថា​ “ព្រះ​នេត្រ​នៃព្រះអម្ចាស់​ចេះតែ​ទត​ច្រវា​ត់ នៅគ្រ​ប់លើ​​ផែន​ដីទាំ​ងមូល ដើម្បីនឹង​សំ​ដែង​ព្រះ​​ចេស្តា ជួយ​ដល់​អស់អ្នក​ណា​ដែ​លមា​ន​ចិ​ត្តស្មោះ​ត្រ​ង់ចំ​ពោះ​ទ្រង់​”(២របាក្សត្រ ១៦:៩)។–Jennifer…

ការចែករំលែក

ជាច្រើនឆ្នាំមកហើយ ពេលមិត្តភ័ក្រវ័យក្មេងម្នាក់ចង់ខ្ចីរថយន្តរបស់យើង ដំបូងឡើយ ខ្ញុំនិងភរិយារបស់ខ្ញុំមានការស្ទាក់ស្ទើរមិនចង់ឲ្យឡើយ។ រថយន្តនោះជារបស់យើង ហើយយើងត្រូវការប្រើប្រាស់វារាល់ថ្ងៃ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះបានបណ្តាលចិត្តយើង ឲ្យចែ​ករំលែក​​ឡាន​នោះ​ ឲ្យ​គាត់ប្រើ​ប្រាស់ដែរ​ ព្រោះទ្រ​ង់​ចង់​ឲ្យយើ​ងយ​កអាសា​រ​អ្នកដទៃ។ ដូច្នេះ យើង​ក៏ប្រ​គ​ល់​សោរ​ឡាន​ឲ្យទៅ​​គា​ត់ ហើយគាត់​ក៏​បាន​បើ​កឡា​ននោះ​ ទៅព្រះ​វិហា​រ​នៅ​ចម្ងាយប្រហែល​៥០​គីឡូម៉ែ​ត្រ ទៅ​ធ្វើក​ម្ម​វិ​ធីជួ​ប​ជុំ​យុវ​ជន។​​​ ពេលនោះ ព្រះអម្ចា​ស់​ក៏បា​​នប្រើកម្ម​វិ​ធីនោះ​ ដើម្បី​នាំ​ក្មេង​ជំទង់ទាំងឡា​យ ​ឲ្យ​ចូ​លម​ក​រ​ក​ទ្រង់។

ព្រះយេស៊ូ​វបា​ន​ប​ង្គា​ប់សិ​ស្ស​ទ្រ​ង់ ឲ្យទៅយ​ក​សត្វ​លាពីបុរ​សម្នា​ក់​ គឺ​​ដូច​ដែល​ព្រះ​រា​ជ​បុត្រា​នៃ​ព្រះបា​នបង្គាប់​​​សិស្ស​ទ្រង់ថា “ចូរ​ស្រាយដឹកនាំ​​វាម​ក(ម៉ាកុស ១១:២) បើ​សិនមានគេសួរ ត្រូវ​ប្រា​ប់​គេថា​ “ព្រះអម្ចាស់ត្រូវការវា” រួចហើយគេអ​នុញ្ញា​ត​ឲ្យពួ​ក​សិ​ស្សដឹ​ក​សត្វ​​លានោះមក។ បន្ទាប់ម​ក ព្រះ​គ្រីស្ទទ្រង់​ក៏បា​នគង់លើខ្ន​ង​សត្វ​លា​ យាងចូ​លក្រុ​ង​យេ​រូ​សាឡឹម ដោយយើង​ហៅ​ថ្ងៃ​នោះថា​ ​ថ្ងៃ​អាទិ​ត្យ​នៃស្លឹ​ក​​ចាក។

នៅ​ត្រង់​ចំ​នុចនេះ យើង​មា​នមេ​រៀ​នមួ​យ​ សម្រាប់​យក​ម​ក​ពិ​ចា​រណា។ យើង​គ្រប់​គ្នា​សុទ្ធតែ​មា​ន​រប​ស់​ដែ​ល​យើ​ងស្រ​ឡា​ញ់​។ យើង​ប្រហែ​ល​ជា​ធ្លា​ប់​គិ​តថា​ ខ្ញុំនឹ​ងមិ​នឲ្យ​វា​ទៅណា​​ឆ្ងាយ​ពីខ្ញុំ​ឡើ​យ​ ។ រប​ស់ទាំ​ង​នោះ​អា​ចជា​រ​ថ​យន្ត​ថ្មីមួ​យ​គ្រឿង សម្លៀកបំ​ពាក់​មួយ​កំផ្លេ​ ឬ​របស់ទ្រព្យជាច្រើនទៀ​ត ឬ​អាចជា​ពេ​លទំនេរ​ដ៏​​មា​នត​ម្លៃ ដែលយើ​ង​មា​នតែ​ពីរ​បីម៉ោ​ង ​ក្នុង​មួយ​សប្តាហ៍​។ តើ​យើង​នឹ​ងចែ​ក​ឲ្យ​ទៅ​អ្ន​កដ​ទៃ​ប្រើ​ឬទេ​ ​ពេល​ដែ​ល​គេត្រូ​វការវា​​ជាចាំ​បាច់​នោះ​?

ប្រសិនបើ​អ្នក​ដឹ​ង​ថា ​ព្រះវិ​ញ្ញា​ណកំ​ពុង​មា​នព្រះ​ប​​ន្ទូ​​ល​ម​កកា​ន់​អ្ន​ក នោះសូ​ម​ចែក​ចាយរបស់​ទ្រព្យ​រ​ប​ស់អ្ន​ក ដូច​ដែល​​ម្ចាស់លា ដែល​បាន​ថ្វាយ​សត្វ​លា​ ឲ្យព្រះយេស៊ូវប្រើ​អ​ញ្ចឹង​ដែរ។ នោះ​ព្រះនា​ម​ទ្រង់​នឹ​ង​បាន​ដំ​កើង​ឡើ​ង​ ដូច​ដែ​ល​ទ្រ​ង់សមនឹ​ង​ទ​ទួ​លសិ​រី​ល្អ!។–Dave Egner

មិត្តភាព

មិត្ត​ភាព គឺជា​អំណោ​យដ៏​ធំ​បំ​ផុត​ ក្នុង​មួយ​ជីវិ​​ត​មនុស្ស។ មិត្តភ័​ក្រដ៏​ពិ​តខំស្វែ​ង​រ​ករ​បស់​ល្អ​ ដល់មិ​ត្តសំ​ឡាញ់របស់​ខ្លួន ពោល​គឺរ​បស់​ដែល​ល្អបំ​ផុ​ត ដែល​ជា​ការ​ស្គាល់​ព្រះ និង​ការស្រ​ឡាញ់​​ព្រះអ​​ង្គអ​ស់ពី​ចិ​ត្ត អស់ពី​គំនិត និង​អស់​ពីព្រលឹង។ លោក​គ្រូគ​ង្វាល​ជ​ន​ជាតិ​អា​ឡឺ​ម៉​ង់​ម្នាក់​ និង​លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer) ដែលបា​ន​ស្លាប់ដោយសា​រការ​បៀ​ត​បៀ​ន បា​នមា​ន​ប្រ​សាស​ន៍​ថា​ “គោលបំណង​ល្អបំ​ផុត ដែល​យើង​មាន​ចំ​ពោះមិ​ត្តភ័​ក្រ​ គឺត្រូវ​ស្របតា​មបំ​ណ​ងព្រះ​​ហប្ញទ័យដែ​លព្រះ​​មាន ​ចំពោះពួក​​គេ”។

ក្នុងព្រះ​គ​ម្ពីរ​ស​ញ្ញា​ចាស់ មិត្តភា​ព​ដែ​លយ៉ូ​ណា​ថាន មានជា​មួយ​ដា​វីឌ​ ជា​គំ​រូនៃ​មិត្ត​ភា​ពដ៏​ពិ​ត​។ នៅ​ពេល​ដាវីឌ​កំពុង​គេច​ខ្លួ​ច ហើយ​លាក់​ខ្លួ​ន​ នៅក្នុង​វាល​​រ​ហោស្ថាន​សី​ភ “ស្តេចសូលទ្រ​ង់បា​ន​ចេញ​ម​ក​រក​ជី​វិត​គា​ត់” (១សំាយូអែល ២៣:១៥)។ យ៉ូណាថាន​ក៏​បា​នចេ​ញ​ទៅព្រៃ​ហូ​រ៉េស​ទៅ​រកដាវីឌ។ ចំណុច​សំខា​ន់​នៃ​សា​ច់​រឿ​ង​​នេះ គឺ​ស្ថិត​នៅ​លើបំណង​ចិត្ត​ ដែល​យ៉ូណា​ថា​ន​មាន​ចំ​ពោះ​ដា​វីឌ ដែ​លបា​ន​ប​ង្ហា​ញចេ​ញ​ តាម​រយៈ​កា​រដែ​ល​គាត់ជួយដា​វីឌ ស្វែង​រក​កម្លាំ​ង​មក​ពី​ព្រះ​អ​ង្គ និង“​ជួ​យ​ចម្រើ​ន​ឲ្យ​​មានសេចក្តី​សង្ឃឹ​ម​ក្នុ​ង​ព្រះឡើង” (ខ.១៦)។

នេះ​ហើយ​ជា ​អត្ថន័​យ​នៃមិត្តភា​ពរ​បស់​គ្រី​ស្ទ​ប​រិស័​ទ​នោះ​។ មិត្ត​ភាព​រ​បស់​គ្រី​ស្ទី​ប​រិស័​ទ​ គឺលើស​ពី​ការ​គិតប្រ​យោជន៍រួ​ម លើសពី​​ការស្រ​ឡាញ់ ភាពឆ្លាតវៃ ហើយ​លើសពី​កា​​រយ​ល់​ចិត្ត និងការសើចសប្បាយជា​មួយ​គ្នា​ ព្រោះគ្រី​ស្ទប​រិស័​ទ​មា​នគោ​ល​បំណ​ង​ដ៏​សំខាន់​បំ​ផុត​ ដែល​ច​ង់​សាបព្រោះព្រះ​ប​ន្ទូល ដែល​នាំមក​នូ​វ​ជីវិតអ​​ស់ក​​ល្បជា​និ​ច្ច ក្នុងជី​វិត​អ្នក​ដ​ទៃ ដោយឲ្យពួ​ក​គេនឹ​កចាំ​ពីប្រាជ្ញារ​បស់​ព្រះ និងធ្វើ​ឲ្យ​មា​នភា​ពស្រ​ស់​ស្រាយ​ ក្នុងវិ​ញ្ញាណរ​ប​ស់​ពួក​​គេ ដោយ​ព្រះ​បន្ទូល​នៃសេចក្តី​ស្រឡាញ់ ហើយ​ជួយ​ឲ្យ​ពួ​កគេ​តោង​ព្រះ​កាន់​តែ​​ខ្លាំង។

ចូរ​អធិ​ស្ឋាន​ឲ្យ​មិត្ត​សំ​ឡា​ញ់រ​ប​ស់​អ្ន​ក​ ហើយ​ទូល​សូ​ម​ឲ្យព្រះប្រ​ទាន​នូ​វព្រះ​ប​ន្ទូល “ដែល​ចំពេល” ដើម្បីជួ​យ​ពួក​គេ​មាន​ក​ម្លាំ​ង​ជា​ថ្មី…

ការប្រើព្រះបន្ទូលខុសបរិបទ

មានពេល​មួយ មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំម្នា​ក់ បាន​ចាប់​ផ្តើម ថ្លែង​ពា​ក្យអ​ស់ស​ង្ឃឹ​មជា​បន្ត​បន្ទា​ប់ ធ្វើឲ្យ​មិ​ត្ត​ភ័ក្រ ​​ទាំង​ឡាយ​​ មាន​ការ​បារ​ម្ភ​អំ​ពីគា​ត់ ហើយ​ក៏បា​ន​​ផ្ត​​​ល់​​យោបល​ និង​​លើក​​ទឹ​ក​​ចិ​​​ត្ត​គា​ត់។ តែបន្ទា​ប់ម​ក ពួក​គេ​ក៏បា​នដឹ​ង​ថា តាមពិត​ គាត់​គ្រាន់​តែ​ចង់​លេងសើ​ច ដោយ​ដក​ស្រង់​អត្ថបទច​ម្រៀង យក​មក​អាន​ខុសបរិបទ​ ដើម្បី​ចាប់​ផ្តើម​ការសន្ទនា​ប៉ុណ្ណោះ។ មិត្ត​ភ័ក្ររ​បស់គា​ត់​បាន​ព្យា​យាម​ជួយ​គាត់ តែពួ​កគេ​គ្រាន់តែបា​ន​ខ្ជះខ្ជា​យ​ពេលវេ​លា ក្នុង​កា​រជួយ​ផ្តល់ជំនួយ ដែល​គាត់មិ​នត្រូ​វ​ការ និង​ក្នុងការ​ឲ្យយោ​បល់ដែ​ល​គាត់​មិន​ចង់បា​ន។​ ការ​ដែល​គាត់​ថ្លែង​ពាក្យស​ម្តីលេង​សើ​ច ធ្វើ​ឲ្យគេ​យល់​ច្រឡំ​ ​នៅពេ​ល​នោះ មិន​បាន​នាំឲ្យ​មា​នផល​វិបាក ដែល​ធ្ងន់​ធ្ងរ​ឡើយ តែ​ការ​នេះ​អាចនាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់​ធ្ងរ​បាន។ ព្រោះថា​ ការ​ដែល​យើង​ចំណាយ​ពេលឆ្លើយត​ប ចំពោះ​តម្រូវ​ការ​ក្លែង​ក្លាយ​របស់​នរណា​ម្នាក់ អាច​ធ្វើឲ្យ​យើង​មិន​អើរពើរ​ចំពោះត​ម្រូវកា​រដ៏​ពិតរ​បស់​មនុ​ស្ស​ម្នា​​ក់​ទៀត។   អ្ន​កខ្លះយ​ក​ពាក្យស​ម្តីមកប្រើខុស​បរិ​បទ ក្នុងបំ​ណងទា​ក់ទា​ញ​ចំណា​ប់អារ​ម្មណ៍ ឬ​ដើម្បី​យក​ឈ្នះ ក្នុង​ជម្លោះណា​មួ​យ ប៉ុន្តែ អ្នក​ខ្លះទៀ​ត ​មា​នបំ​ណ​ងអា​ក្រ​ក់​តែ​ម្តង។ ពួក​គេបំភ្លៃ​ការ​ពិត​ ដើម្បី​ធ្វើឲ្យ​ខ្លួន​មាន​អំណាចមក​លើអ្ន​ក​ដទៃ។ ត្រង់​ចំណុ​ច​នេះ ពួក​គេ​មិន​ត្រឹម​តែប​ង្ក​គ្រោះថ្នាក់ដល់​អា​យុជីវិតប៉ុណ្ណោះ​ទេ តែថែ​ម​​ទាំង​ដ​ល់ព្រ​លឹងម​នុ​ស្សទៀ​តផង​។

ពេល​ណាម​នុស្ស​យើង​​ប្រើពា​​ក្យសម្តី ដើម្បី​កេង​ប្រយោជន៍ពី​អ្ន​កដ​ទៃ ឲ្យ​ពួកគេ​ធ្វើ​អ្វីមួ​យ​ ឬធ្វើការដែ​លអា​ក្រ​ក់ជា​ង​នោះ​ទៀត​ ហើយពេ​ល​ណាគេ​ដកស្រ​ង់អ​ត្ថប​ទ​គម្ពីរ យកម​ក​ប្រើខុ​​សបរិ​បទ ដើម្បី​ជំរុញ​ឲ្យ​អ្ន​កដ​ទៃ​ប្រ​​ព្រឹត្ត​ខុ​ស​ នោះយើ​ងអា​ច​ការ​ពា​រខ្លួ​ន​យើ​ង ដោយ​ស្វែង​យ​ល់​ថា ព្រះទ្រង់​ពិ​តជា​បា​នមា​នប​ន្ទូ​លយ៉ា​ង​ណាខ្លះ​ ​នៅក្នុ​ងប​ទគ​ម្ពី​រនោះ​។ ព្រះយេ​ស៊ូវ​អា​ចយ​ក​ឈ្នះការល្បួង​បា​ន ​ដោយ​ប្រើ​​សេ​ច​ក្តីពិ​ត​(លូកា ៤)។ យើង​ក៏អា​ច​ប្រើសេ​ចក្តី​​ពិ​ត ដូច​​ទ្រង់​​ផង​ដែ​រ។…

ផែនដីរបស់ព្រះបិតានៃយើង

កាលអាមេនដា បេណាវីឌ(Amanda Benavides) រៀននៅសាកលវិទ្យាល័យភញឡូម៉ា ណាហ្សារីន ក្នុងក្រុងសេនឌីហ្គូ ក្នុងឆ្នាំ​ទី២​ នៅក្រុង​សាន់​ឌី​អេហ្គុ រដ្ឋ​កាលីហ្វ័រញ៉ា នាង​បាន​ចា​ប់ផ្តើ​ម​គិត​សា​រ​ឡើ​ងវិ​ញ អំពី​ភារៈ​កិច្ចរបស់​គ្រីស្ទ​បរិ​ស័ទ ដែល​ព្រះបា​ន​ប្រទាន​ ឲ្យ​មើ​ល​ថែ​រ​​​ផែន​ដីនេះ។ ពេល​អាមេនដាធំ​​ដឹ​ងក្តី​ឡើ​ង នាងគិត​ថា​ ការយល់ដឹ​ងអំ​ពី​បរិ​ស្ថា​ន​នៅជុំ​វិ​ញ​ខ្លួ​ននា​ង គ្មាន​អ្វីពា​ក់​ព័ន្ធជា​មួយនឹង​ព្រះ​យេ​ស៊ូវ​ឡើ​យ។ ប៉ុន្តែ ការគិត​រ​បស់នា​ង​ក៏​បាន​ផ្លាស់ប្តូ​រ ​ពេលដែ​លនា​ង​បា​នទ​ទួ​លការ​លើកទឹ​ក​ចិ​ត្ត ឲ្យគិតពិចារណាអំពី​តួ​នា​ទី​របស់​គ្រី​ស្ទ​ប​រិស័​ទ ក្នុង​កា​រមើ​ល​ថែ​ភពផែនដី​នេះ​ ជាពិ​សេស ពេលដែ​ល​នា​ង​ដឹងថា​ ​ការ​មើល​​ថែរផែនដី​នេះ មា​នកា​រ​ទា​ក់​ទ​ង​នឹ​ងកា​រ​ឈោង​ចា​ប់​ម​នុស្សដែ​លមានសេ​ចក្តី​ត្រូ​វ​កា​រខ្លាំង​បំ​ផុត។

ការ​មើល​ថែ​រ​ផែន​ដី​ដ៏​ស្រស់​បំ​​ព្រង ដែល​ព្រះបា​ន​ប្រ​ទានម​ក​យើ​ង និងការ​មើ​ល​ថែ​មនុ​ស្ស នៅក្នុ​ងផែ​ន​ដី ជាកា​រ​ប​ង្ហា​ញ​ពី​ការ​គោ​រព​កោ​ត​ខ្លា​ចចំ​ពោះ​ព្រះ​ ហើ​យ​ការនេះក៏ផ្អែកលើ​គោ​ល​កា​រណ៍​ពី​រយ៉ា​ង​រ​ប​ស់ព្រះ​​គម្ពីរ។

តាមគោ​ល​កា​រណ៍​ទី​មួ​យ ផែន​ដី​ជា​រប​ស់​ព្រះ​អ​ម្ចា​ស់ (ទំនុកដំ​កើ​ង ២៤:១-២)។ អ្នកនិ​ពន្ធ​ទំនុកដំ​កើ​ងលើក​ដំកើងស្នា​ព្រះហ​ស្ត​ និង​សរ​សើ​រ​ដំកើ​ង​ការ​ដែ​ល​ទ្រង់​ជា​ម្ចាស់​នៃ​ផែ​ន​ដី។ ព្រះអង្គជាម្ចា​ស់​លើ​ស្ថានសួគ៌ ផែនដី និង​រប​ស់​​សព្វ​សា​រ​ពើ។ ព្រះអង្គ​បា​ន​ប​ង្កើត​រ​ប​ស់ទាំ​ងនោះម​ក​ ហើយគ្រ​ប់​គ្រងលើទាំងអស់​(​៩៣:១-២) ហើយ​ព្រះអ​ង្គ​យក​ព្រះ​ទ័យ​​ទុក​ដា​ក់​ចំ​ពោះស្នា​ព្រះ​ហ​ស្តទ្រ​ង់​(ម៉ាថាយ ៦:២៦-៣០)។ តាម​គោល​កា​រណ៍ទីពី​រ ព្រះ​ទ្រ​ង់បា​ន​ប្រ​ទានឲ្យ​​យើ​ង មា​ន​​កា​រ​ទទួ​ល​ខុ​ស​ត្រូ​វ ចំពោះសុ​ខុ​មាល​ភា​ពនៃ​ផែ​ន​ដី​ (លោកុប្បត្តិ ១:២៦-២៨)។ ការ​នេះ​រាប់​ប​ញ្ចូ​លកា​រ​ឲ្យ​ត​ម្លៃ​ និងការថែ​រក្សា​ចំ​ពោះធ​ម្ម​ជា​តិ (លេវីវិន័យ ២៥:២-៥,១១; សុភាសិត ១២:១០) និង​មនុស្ស​ជាតិផងដែរ (រ៉ូម ១៥:២)។…

មានបន្ទុកធ្ងន់ពេក

ពេលដែ​លខ្ញុំ​ប​ញ្ឆេះ​រថយ​ន្ត នា​ព្រឹក​ព្រ​លឹម​​ថ្ងៃមួ​យ ពេល​​ដែលមេ​ឃនៅ​ង​ងឹ​ត​នៅ​ឡើ​យ ខ្ញុំក​ត់ស​ម្គាល់ឃើញថា ​ភ្លើង​សញ្ញា​ខ្សែក្រ​វាត់សុ​វ​ត្ថិ​ភា​ព​លោត​ឡើ​ង នៅ​លើតាប​ឡូរប​ស់​ឡា​ន។ ខ្ញុំ​បាន​ដា​ក់​ខ្សែក្រ​វ៉ា​ត់​ហើយ​ តែ​ហេតុអ្វីបា​ន​ជាវា​ នៅ​​តែចេ​ញ​សញ្ញា​ដូ​ចនេះ​ទៀ​ត​។ ខ្ញុំ​ក៏​ពិនិត្យមើ​លទ្វា​រ ដោយ​បើក ហើយ​បិទ​វាម្ត​ងទៀ​ត​ឲ្យជា​​ប់។ ខ្ញុំពាក់ខ្សែ​ក្រវា​ត់​សុ​វ​ត្ថិ​​ភា​ព​សាឡើ​ង​វិ​ញ។ តែ​ភ្លើង​ស​ញ្ញានៅ​តែលោតឡើ​ងដ​ដែ​ល​។ មួយ​ស​ន្ទុះក្រោ​យ​ម​ក ខ្ញុំ​ក៏បាន​ដឹ​ង​ពី​មូលហេ​តុ​ ពេលដែល​ខ្ញុំលើ​ក​កាបូ​ប​រ​ប​ស់​ខ្ញុំ​ឡើ​ង ចេញ​ពី​កៅអីអ​ង្គុ​យ ដែល​នៅខា​ង​ស្តាំដៃ​ខ្ញុំ​ ​ឲ្យផុត​ខ្ពស់​ប​ន្តិ​ច រំពេចនោះ​ ភ្លើងស​ញ្ញា​នោះក៏​រ​ល​ត់ទៅ​វី​ញ។                            ដូច​នេះ ខ្ញុំក៏​សន្និដ្ឋា​នថា​ ទម្ងន់រ​បស់​ទូ​រស័ព្ទ​​ដៃ នំប៉័ង​៣​ដុំ សៀវ​ភៅគ្រ​ប​រឹង​មួយ​ក្បាល​ និង​អាហា​រថ្ងៃ​ត្រង់​រ​ប​ស់ខ្ញុំដែលបា​នដា​ក់​ក្នុង​កាបូបធំ​​នោះ មានទ​ម្ង​ន់ស​រុប​​ស្មើ​នឹង​ទម្ងន់​ខ្លួនរ​ប​ស់អ្ន​កដំ​ណើរ​ដ៏តូ​ចល្អិ​តម្នា​​ក់។ ហេតុ​នេះ​ហើយបាន​​ជា​ចេញភ្លើងស​ញ្ញា​ខ្សែ​ក្រវ៉ាត់​សុវត្ថិភា​ពយ៉ាង​ដូ​ចនេះ​។

ខ្ញុំមិន​ពិ​បាក​នឹ​ងរើប​ន្ទុក ចេញ​ពីក្នុ​ងកា​របូបឥវ៉ាន់នោះ​ ​ឡើង ប៉ុន្តែ ក្នុងជីវិត​យើ​ង មានប​ន្ទុ​ក​ខ្លះ​មិន​ងា​យ​ស្រួល​ នឹងឲ្យយើ​ងដ​ក​ចេញ​ ដូច​នេះឡើ​យ​។ បន្ទុកធ្ង​ន់​នៃជី​វិ​ត​ជាប់ទាក់ទ​ង​នឹ​ងទ​ម្ង​ន់​រប​ស់ព្រះ​វិ​ញ្ញាណ​យើ​ង​។

ព្រះ​យេស៊ូវ​បា​នអ​ញ្ជើ​ញយើ​ង​ម្នា​ក់​ៗ ឲ្យផ្ទេ​រ​ប​ន្ទុក​គ្រប់​យ៉ា​ង​ដ​ល់ទ្រ​​ង់ ទោះបី​ជា​បន្ទុ​ក​នោះធ្វើឲ្យយើង​ងើប​មិ​នរួ​ច ដូច​ជាសេចក្តីកំ​ហុស ដែល​ធ្វើ​ឲ្យ​ស្តេចដា​វីឌ​មា​ន​ទុក្ខ​អំ​ពុល (ទំនុកដំកើង ៣២:១-៦) ឬដូ​ចជា​កា​រ​ភ័​យ​ខ្លាច ដែល​លោក​ពេ​ត្រុ​សធ្លា​ប់​មា​ន(ម៉ាថាយ ២៦:២០-៣៥) ឬ​ក៏​ជាកា​​រស​ង្ស័យ ដែល​លោក​ថូ​ម៉ា​ស​មាន​ចំ​ពោះ​ព្រះយេ​ស៊ូ​វ​(យ៉ូហាន ២០:២៤-២៩)ក៏​ដោយ។គឺដូ​ចដែ​លទ្រ​ង់​បា​ន​មា​នប​ន្ទូ​ល​ថា “អស់​អ្ន​ក​ដែ​ល​នឿយ​ព្រួ​យ ហើយ​ផ្ទុក​ធ្ង​ន់អើ​យ ចូរ​មក​ឯ​ខ្ញុំ​ ខ្ញុំនឹង​ឲ្យអ្ន​ក​រា​ល់​គ្នាឈ​ប់​ស​ម្រា​ក​”…

ឱក្តីស្រឡាញ់​ដែល​​មិនបោះបង់ចោលខ្ញុំ

សេចក្តីស្រឡាញ់ គឺជាចំនុចស្នូលនៃទំនាក់ទំនងដែលជោគ​ជ័យ​។ ព្រះគ​ម្ពីរ​ប​ង្រៀន​យើង​យ៉ា​ងច្បាស់ថា​ យើង​ត្រូវ​រ​ស់នៅ​ជា​មនុស្ស ដែល​មាន​សេ​ចក្តីស្រឡាញ់ គឺស្រ​ឡា​ញ់ព្រះ​អ​ស់ពីដួ​ង​ចិត្ត និង​​​ស្រឡាញ់​អ្នកជិតខា​ងដូ​ច​ជា​ខ្លួ​នឯ​ង ព្រមទាំ​ង​ស្រឡា​ញ់​ស​ត្រូ​វផ​​ងដែរ។ ប៉ុន្តែ យើងពិ​បាក​ស្រ​ឡា​ញ់​អ្ន​ក​ដទៃ​ ពេល​ដែល​យើង​មានអារម្មណ៍​ថា​ គេមិ​ន​ស្រឡា​ញ់​យើង​។ សម្រាប់​កុមារ ឬប្តី​ប្រ​ពន្ធ​ដែលមិន​បានទទួ​លកា​រ​យក​ចិ​ត្ត​ទុក​ដា​ក់ ពី​ឪពុក​ម្តាយ ឬពី​​ប្តីប្រពន្ធរ​ប​ស់ខ្លួ​ន ហើយ​ឪពុកម្តា​យ​ដែល​កំពុង​​រ​ស់​នៅដា​ច់​ឆ្ងា​យ ពីកូនៗ​​ខ្លួ​ន​​ ពួកគេ​សុទ្ធ​​តែ​យ​​​ល់​​ អំ​ពីកា​រ​​ឈឺចាប់ក្នុ​ង​ចិត្ត ដោយសារ​កា​ររស់​នៅ​ដែ​​​ល​ខ្វះ​​សេ​​​ច​​​ក្តីស្រ​​ឡាញ់។

ដូច្នេះ អ្នកដែល​កំ​ពុង​ត្រូ​វកា​រ​សេ​ចក្តីស្រ​ឡា​ញ់ពី​អ្នកដទៃ អាចមាន​អំណ​រឡើង ពេលដែ​ល​បាន​ដឹ​ង​ថា​ ព្រះ​បាន​ស្រឡាញ់ពួ​​កគេ​យ៉ា​ង​ខ្លាំង​។ ចូរគិ​ត​ពិ​ចា​រណា អំពី​សេចក្តី​ស្រឡាញ់ដ៏​ជ្រា​លជ្រៅ​ ដែល​ព្រះ​អង្គបា​​នប​ង្ហា​ញចេ​ញ​ម​ក នៅលើឈើ​ឆ្កា​ង​ សម្រាប់​យើងរា​ល់គ្នា។ ចូរ​ជញ្ជឹង​គិ​ត អំពីកា​រពិ​តដែ​ល​ថា ​ប្រសិ​នបើ​អ្ន​ក​ទុក​ចិ​ត្តលើ​ព្រះ​អ​ង្គ​ នោះ​សេច​ក្តីស្រឡា​ញ់​ព្រះ​អង្គ​គ្របដ​ណ្តប់​កំ​ហុស និងប​រាជ័យ​របស់​យើង ហើយអ្ន​ក​បាន​ទ​ទួល​កា​រគ្រ​ប​ដណ្ត​ប់ ដោយ​សេច​ក្តីសុ​ចរិត​ដ៏​គ្រប់ល​ក្ខណ៍​រ​បស់​ទ្រង់​​(រ៉ូម ៣:២២-២៤)។ ចូរ​ពិចារ​ណាអំពី​សេ​ចក្តី​ពិត​ដែល​ចែ​ង​ថា​ គ្មាន​អ្វី​មួយអា​ច​បំ​បែក​យើង​ចេ​ញ​ពី​ក្តីស្រឡាញ់​រប​ស់​ព្រះឡើ​យ​(៨:៣៩)។ ចូរ​ឱប​ក្រសោ​បយ​ក​ផែ​ន​ការ​នៃ​សេ​ច​ក្តីស្រ​ឡា​ញ់ ដែលទ្រង់មាន​ស​ម្រាប់​អ​នា​គ​តរ​ប​ស់យើ​ង​ ​ដែល​នឹង​ឲ្យ​យើ​ង​បា​នទ​ទួ​ល​នូ​វ​សេ​ចក្តីស្រ​ឡា​ញ់​អ​ស់​កល្បជានិច្ច​(យ៉ូហាន ៣:១៦)។

នៅ​ពេល​លោក​យ៉ូ​ហាន​ប្រា​ប់​យើង​ថា​ “ចូរស្រ​ឡាញ់​គ្នា​ទៅ​វិ​ញទៅ​មក​”​​ នោះគាត់​ក៏បា​នហៅយើង​ថា​ “ពួក​​ស្ងួន​ភ្ងា” ផ​ង​ដែរ(១យ៉ូហាន ៤:១១ និង ៣:១-២)។ ពេលណាយើ​ងដឹ​ង​ថា ព្រះស្រឡាញ់យើ​ងខ្លាំ​ង​ប៉ុណ្ណា​ហើយ នោះ​យើង​ងា​យ​នឹងក្លាយជា​មនុ​ស្ស ដែល​មាន​ក្តី​ស្រឡាញ់ ស្របតា​មកា​រត្រា​ស់​ហៅរប​ស់​ព្រះ ពោល​គឺយើ​ងថែ​ម​ទាំង​ប​ង្ហាញ​សេចក្តី​ស្រ​ឡាញ់ ដល់​អ្នក​ដែលមិ​នស្រ​ឡាញ់​យើ​ងទៀ​តផ​ង។–Joe…

ក្តីសង្ឃឹមគឺសម្រាប់

ទោះ បីជាខ្ញុំព្យាយាមទប់ខ្លួន មិនឲ្យភ្ញាក់ផ្អើលចំពោះការអ្វីដែលកើតមានឡើង នៅពេលបច្ចុប្បន្នក៏ដោយ ក៏មានពេលមួយ ខ្ញុំមានការហួសចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញពាក្យដែលគេបោះពុម្ភនៅលើអាវយឺតរបស់ស្រ្តីមា្នក់ ដែលដើរកាត់មុខខ្ញុំនៅផ្សារទំនើបមួយ។ អាវយឺតរបស់នាង មានពាក្យសរសេរធំៗពីលើថា “សេចក្តីសង្ឃឹម គឺសម្រាប់មនុស្សភ្លើប៉ុណ្ណោះ”។​ ជាការពិតណាស់ ការដែលយើងឆាប់ទុកចិត្តគេពេក អាចជាការល្ងង់ខ្លៅ និងងាយនាំឲ្យមានគ្រោះថ្នាក់។ ការខកចិត្ត និងការឈឺចិត្ត អាចកើតចេញពីការមានគំនិតវិជ្ជមានពេក ដោយមិនសមហេតុផល។ ប៉ុន្តែ ការដែលយើងមិនព្រមឲ្យខ្លួនយើងមានក្តីសង្ឃឹម នឹងនាំឲ្យយើងមានទុក្ខព្រួយ ហើយមានការយល់ខុសអំពីជីវិត។

ប៉ុន្តែ សេចក្តីសង្ឃឹមក្នុងព្រះអម្ចាស់ មានលក្ខណៈពិសេស ព្រោះជាការទុកចិត្តលើព្រះ និងទុកចិត្តលើកិច្ចការដែលទ្រង់កំពុងធ្វើ ក្នុងលោកិយនេះ និងក្នុងជីវិតយើង​។ នោះហើយជាអ្វីដែលមនុស្សគ្រប់គ្នា ពិតជាត្រូវការនោះ។ អ្នកនិពន្ធកណ្ឌគម្ពីហេព្រើរបានសរសេរយ៉ាងច្បាស់ អំពីសារសំខាន់នៃសេចក្តីសង្ឃឹម យ៉ាងដូចនេះថា “ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់”(ហេព្រើរ ១០:២៣)។

ការមានសេចក្តីសង្ឃឹមលើព្រះ មិនមែនជារឿងល្ងង់ខ្លៅនោះទេ ពីព្រោះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។ យើងរាល់គ្នាកាន់ខ្ជាប់តាមសេចក្តីសង្ឃឹម ដែលយើងបានទទួលក្នុងអង្គព្រះគ្រីស្ទ ព្រោះព្រះទ្រង់ស្មោះត្រង់។ យើងអាចទុកចិត្តលើព្រះអង្គ ក្នុងគ្រប់រឿងរ៉ាវទាំងអស់ មិនថាយើងប្រឈមមុននឹងបញ្ហាអ្វីក៏ដោយ ទាំងក្នុងពេលបច្ចុប្បន្ន និងជារៀងរហូតតទៅ។ សេចក្តីសង្ឃឹមរបស់យើង មានមូលដ្ឋានគ្រឹះនៅក្នុងលក្ខណៈសម្បត្តិនៃភាពស្មោះត្រង់របស់ព្រះ ដែលបានស្រឡាញ់យើងដោយក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច។ ដូច្នេះ ពាក្យដែលគេបានសរសេរលើអាវយឺតនោះ គឺខុសទាំងស្រុង។ សេចក្តីសង្ឃឹមមិនមែនសម្រាប់តែមនុស្សភ្លើឡើយ តែសម្រាប់យើងរាល់គ្នា។–Bill…

ចូររត់ដើម្បីទទួលបានរង្វាន់

ជារៀងរា​​ល់ឆ្នាំ ក្នុង​ខែមិនា​ ការ​ណាំងរទេះ​ តាមផ្លូ​វ​លំ អ៊ីឌីតារ៉ត(Iditarod) តែង​តែប្រា​រព្ធ​ឡើ​ង​ នៅរដ្ឋ​អាឡាស្កា។ នៅ​ក្នុងកា​រប្រ​កួត​នោះ​ សត្វឆ្កែ​ទាំង​ហ្វូង​ដែ​លអូ​ស​រ​ទេះ​ និងអ្នកបររ​ទេះ​ ត្រូវបា​នគេ​ហៅ​ថា​ “មូស័រ” ហើយ​ពួក​គេត្រូវ​ប្រណាំ​ង ​ក្នុងច​ម្ងាយ​ផ្លូ​វ​ជាង ១៦០០គីឡូម៉ែត្រ ចាប់​ពីក្រុង​អេ​នខូ​រីច(Anchorage)ទៅក្រុ​ងណូម(Mome)។ ក្រុម​ដែល​ចូ​ល​រួ​មប្រ​កួ​ត​ទាំ​ង​អស់ នឹង​ត្រូវ​ឆ្ល​ង​កាត់​ច​ម្ងា​យ​ផ្លូវនេះ ក្នុងរ​យៈ​ពេល​ ​ពី៨ទៅ១៥ថ្ងៃ។​ កាល​ពី​ឆ្នាំ​២០១១ លោកចន បេឃ័រ(John Baker) បាន​បំបែក​ឯកត្ត​កម្ម​ថ្មីមួយ ដោយ​ឆ្លងកា​ត់​ចម្ងា​យផ្លូ​វនេះ​ ក្នុងរ​យៈពេ​ល​ត្រឹ​មតែ​៨ថ្ងៃ ១៩ម៉ោង ៤៦នាទី និង៣៩វិនា​ទី​ប៉ុណ្ណោះ។ ការ​នេះស​បញ្ជាក់​ថា ការ​ធ្វើកា​រ​ជា​ក្រុម​ រវាង​ហ្វូង​ឆ្កែ​អូ​សរ​ទេះ​ និង​សត្វឆ្កែ ពិត​ជា​គួរ​ឲ្យ​កត់​សំ​គា​ល់​ណា​ស់ ហើយអ្នកចូលរួ​ម​ការប្រកួត សុទ្ធ​តែ​ខំប្រឹ​ង​ប្រែ​ង ដោយ​ផ្តោ​ត​ទៅ​​លើការ​ដ​ណ្តើម​យក​ជ័យ​ជម្នះ​ឲ្យបា​ន​។ អ្នក​ឈ្នះលេ​ខ​១​ទទួល​រ​ង្វា​ន់ជា​​ទឹកប្រាក់ និងបាន​រ​ថ​យន្ត​ភីកអាប់​ថ្មី​មួយគ្រឿ​ង​។ ប៉ុន្តែ ដោយ​សារ​ពួ​កគេ​មា​នកា​រ​ទ្រាំទ្រ​នឹងអា​កា​សធា​តុ​​ដ៏​​អាក្រក់ នោះ​ការ​កោត​សរសើរ និងរ​ង្វាន់​ដែ​លគេ​ទ​ទួ​លបា​ន​ ហាក់​បី​ដូចជាមិ​ន​សំ​ខាន់ និងមានលក្ខណៈ​​បណ្តោះ​អាសន្ន​ប៉ុ​ណ្ណោះ។

សាវ័កប៉ុ​លក៏មានកា​រយ​ល់​ដឹ​ង​ អំពី​ភាព​រំ​ភើ​ប​​រី​ករាយ​ដែលមាន​ក្នុ​ងកា​រ​ប្រ​ណាំ​ង​ផង​ដែ​រ គ្រាន់តែ​គាត់​បា​ន​និ​យាយ​ អំពីកា​រ​​ប្រណាំ​ង​នេះ​ ​ដើម្បី​​ពន្យល់អំពីរ​ង្វា​ន់ដ៏​អ​ស្ចា​រ្យ​អស់​ក​ល្ប​ជានិ​ច្ច​វិ​ញ​។ លោក​ប៉ុល​បា​ន​ស​រ​សេរ​ថា​ “ហើយអ​ស់អ្ន​ក​ដែ​ល​តយុទ្ធគ្នា​ គេខំសង្កត់​ចិ​ត្ត​គ្រ​ប់​ជំពូ​ក​ គឺធ្វើ​ដូ​ច្នេះ​ដើម្បី​ឲ្យ​បា​នតែ​ភួ​ង​​ជ័​យដែ​ល​ត្រូវ​ពុ​ក​រ​លួយ​ តែយើ​ង​រាល់គ្នាវិញ ​គឺឲ្យ​បាន​ម​កុ​ដមួ​​យ​ដែល​មិ​ន​ចេះ​ពុករ​លួ​យឡើ​យ” (១កូរិនថូស ៩:២៥)។

ជួនកាល…