ក្នុង​អំឡុង​ពេល​ដែល​កូន​ប្រុស​រប​ស់​ខ្ញុំ មក​លេង​ផ្ទះ សម្រាប់​រយៈ​ពេល​វែង មាន​ពេល​ព្រឹក​ថ្ងៃមួ​យ គាត់​ក៏​បាន​គោះទ្វារ​បន្ទ​ប់​ធ្វើការ​របស់​ខ្ញុំ ហើយ​សួរ​ខ្ញុំថា​ តើ​ខ្ញុំ​កំពុង​ធ្វើអ្វី​។ ខ្ញុំប្រា​ប់គា​ត់​ថា “ប៉ា​កំពុង​រៀប​ចំមេ​រៀន​សម្រាប់​បង្រៀនក្នុ​ង​សាលា​រៀន​ថ្ងៃ​អាទិត្យ”។ បន្ទាប់ម​ក ពេល​ដែល​ខ្ញុំពិចារណា​អំពី​ការ​ដែ​លខ្ញុំចំ​ណាយ​ពេល​ជា​ច្រើន ក្នុង​បន្ទប់​ធ្វើការ​នោះ ខ្ញុំក៏​​ប្រាប់​គាត់​ថា “ប៉ា​ហាក់​ដូច​ជា តែង​តែ​រៀប​ចំ​ខ្លួន​សម្រា​ប់​ការ​នេះ​ការ​នោះជា​​និច្ច”។

ខ្ញុំសូ​ម​អរ​ព្រះគុ​ណព្រះ​អ​ម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស ឈោង​ចាប់​អ្នក​ដទៃ។ ទោះយ៉ា​ង​ណាក៏​ដោ​យ យើង​អា​ចមាន​ការ​តប់​ប្រម៉ល់​ខ្លះ​ៗ ពេល​ដែល​យើង​ចេះ​តែ​រៀប​ចំ​អ្វីមួយ សម្រាប់​អ្នក​ដទៃ​ជានិ​ច្ចនោះ​។ យើង​មាន​ការ​ពិបាក​នៅក្នុ​ងកា​រ​ដាក់​អាទិ​ភាព ពេល​ដែល​គំនិត​របស់​យើង ​ទទួល​រង​សំពាធ​នៃ​ការ​រៀប​ចំ​មេរៀ​ន សេចក្តី​អធិ​ប្បាយ ឬ​ឯកសា​រ​អ្វីមួ​យឥ​ត​ឈប់​ឈរ​នោះ។ ការ​ត្រៀម​ខ្លួ​ន​ឥត​ឈប់​ឈរនេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំមា​នចម្ងល់ ដូច​នេះ ខ្ញុំ​ក៏​បើក​មើល​ព្រះគម្ពីរ ដើម្បី​រក​មើល​បទ​គម្ពី​រដែ​លនិ​យាយ​អំពី​ការ​​នេះ។ ខ្ញុំ​ក៏​​រកឃើ​ញថា​ ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ការត្រៀ​ម​ខ្លួន​ជានិច្ច។ សូម​យើង​ពិចារណា​អំពីចំ​ណុច​សំខាន់​ៗ ដែល​ទាក់​ទង​នឹង​ការ​ត្រៀម​ខ្លួន ដែល​មាន​ដូច​តទៅ : ចិត្ត​ដែលមា​ន​ការប្តេជ្ញាថ្វា​យព្រះ​ ត្រូវ​តែមា​នការ​ត្រៀម​ខ្លូន​បម្រើ​ទ្រង់ (១សាំយ៉ូអែល ៧:៣)។ យើង​ត្រូវ​ត្រៀម​ខ្លួ​ន​ធ្វើកា​រ​ល្អ​(២ធីម៉ូថេ ២:២១) ហើយការ​ពារ​សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ(១ពេត្រុស ៣:១៥)។ ហើយ​សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា សូម្បីតែ​កា​រ​ធ្វើ​អំណោយ​ឲ្យ​អ្នក​ដទៃ ក៏យើង​ត្រូវ​មាន​គម្រោង​ផង​ដែរ(២កូរិនថូស ៩:៥)។

នេះ​គ្រាន់​តែ​ជាចំ​ណុច​ចាប់​ផ្តើម​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ ក្នុង​ជីវិត​ដែល​ព្រះ​អម្ចាស់​សព្វ​ព្រះទ័យ យើង​ត្រូវ​មាន​ការ​ត្រៀមខ្លួ​ន​ខាង​ផ្លូវ​ចិត្ត ផ្លូវ​វិញ្ញាណ និង​ផ្លូវ​កាយ។ តែ​យើង​មិនចាំបា​ច់​ត្រូវ​មាន​ការ​តប់​ប្រម៉ល់​នោះ​ឡើយ ព្រោះ​ទ្រង់​នឹង​ជួ​យយើ​ង ដោយ​អំណាច​ចេស្តា​ទ្រង់។ សូម​យើង​ទូល​សូម​ឲ្យ​ព្រះដឹ​កនាំ​យើ​ង ខណៈ​ពេល​ដែល​យើង​ត្រៀម​ខ្លួ​ន​បម្រើ ថ្វាយ​ព្រះ​កិត្តិ​នាម និង​ប្រាប់​អ្នក​ដទៃ​អំពី​ទ្រង់។–Dave Branon