ក្នុងរដូវផ្ការីក អ្នកគង្វាលចៀមនៅរដ្ឋអ៊ីដាហូ បានបណ្តើរហ្វូងចៀមរបស់ខ្លួន ពីតំបន់ទំនាប ទៅតំបន់ភ្នំ។ ពេលនោះ មានសត្វចៀមរាប់ពាន់ក្បាល បានឆ្លងកាត់ផ្លូវថ្មល់ ចូលទៅតំបន់ខ្ពង់រាប ដែលមានវាលស្មៅនារដូវក្តៅ កំពុងរង់ចាំ។ កាលពីសប្តាហ៍មុន ខ្ញុំបានធ្វើដំណើរជាមួយភរិយារបស់ខ្ញុំ ហើយក៏ឃើញចៀមមួយហ្វូងនៅលើភ្នំ។ សត្វចៀមទាំងនោះក៏កំពុងនៅក្នុងវាលស្មៅ ដែលមានទឹកអូរមួយខ្សែ កំពុងហូរគ្រឿនៗ ទិដ្ឋភាពដ៏ស្រស់ត្រកាលនេះ បានធ្វើឲ្យខ្ញុំនឹងចាំអំពីបទគម្ពីរទំនុកដំកើង ជំពូក២៣។
ប៉ុន្តែ តើអ្នកគង្វាលរបស់ហ្វូងចៀម ដែលខ្ញុំឃើញនោះ កំពុងនៅទីណា? មានចៀមមួយក្បាលហាក់ដូចជា នៅតែឯង ហើយបន្ទាប់ពីយើងធ្វើដំណើរឆ្ងាយពីចៀមនោះបន្តិច យើងក៏ឃើញវាដើរទៅរកទឹកអូរ ដែលនៅឆ្ងាយ។ បន្ទាប់មក យើងក៏បានឮសម្លេងហួចពីលើភ្នំមក។ ពេលយើងមើលទៅលើ យើងក៏ឃើញអ្នកគង្វាលកំពុងអង្គុយនៅលើទួល មើលហ្វូងចៀមរបស់ខ្លួនពីលើមក។ មានឆ្កែភ្នំមួយក្បាល និងឆ្កែគង្វាលពីរក្បាល នៅក្បែរគាត់។ សត្វឆ្កែទាំងនោះក៏បានឆ្លើយតបនឹងសម្លេងស៊ីញូរបស់អ្នកគង្វាល ដោយរត់ចុះមកពីលើមក ហើយគៀងចៀមដែលកំពុងវង្វេងនោះ ឲ្យត្រឡប់មកចូលហ្វូងរបស់វាវិញ។
យ៉ាងណាមិញ ព្រះអម្ចាស់ ដែលជាអ្នកគង្វាលដ៏ល្អ ទ្រង់ក៏កំពុងមើលថែរអ្នកផងដែរ។ ទោះបីជាអ្នកមិនអាចមើលទ្រង់ឃើញ ក៏ទ្រង់នៅតែអាចមើលឃើញអ្នក! ទ្រង់ស្គាល់ឈ្មោះអ្នក ហើយស្គាល់អ្នកគ្មានកន្លែងចន្លោះ។ អ្នកជាសត្វចៀម ដែលនៅវាលស្មៅរបស់ទ្រង់ (អេសេគាល ៣៤:៣១)។ ព្រះបានសន្យាថា ទ្រង់នឹង “ស្វែងរក” ហ្វូងចៀមទ្រង់ “ឲ្យចំណីពួកគេនៅក្នុងវាលស្មៅដ៏ល្អ” ហើយ “អបរំជើងចៀមណា ដែលបាក់ជើង”ផង (ខ.១២,១៤,១៦)។
អ្នកអាចទុកចិត្តលើការមើលថែររបស់ព្រះ ដែលតែងតែទតមើលអ្នកជានិច្ច។–David Roper