ពេល​ដែលអ្ន​ក​បើក​យន្ត​ហោះ កំពុង​ស្ថិត​ក្នុង​ការ​ហ្វឹក​ហាត់ ពួក​គេ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង នៅ​ក្នុង​ម៉ាស៊ីន​ហ្វឹក​ហាត់​បើក​យន្ត​ហោះ។ ម៉ាស៊ីន​ហ្វឹក​ហាត់​បើក​យន្តហោះ​ទាំង​នេះ​ បាន​ឲ្យ​សិស្ស​មាន​អារម្មណ៍​ថា ពួក​គេ​កំពុងបើ​កប​រ​ក្នុង​យន្តហោះ​ពិត​ៗ​ ដូច​នេះ ពួកគេ​មាន​ឱកាស​ដក​ពិសោធ​នឹង​ការ​ពិបាក និង​គ្រោះថ្នាក់​នៃ​ការ​បើក​បរ​យន្ត​ហោះ ដោយ​មិន​ចាំបា​ច់ប្រ​ថុយ​នឹ​ង​គ្រោះថ្នា​ក់ ដែល​កើត​មាន​ក្នុង​កា​របើ​ក​បរ​យន្ត​ហោះ​ពិ​ត។ អ្នក​រៀន​​បើ​ក​យន្ត​ហោះ ក្នុង​​ម៉ាស៊ី​ន​នេះ​ មិ​នចាំ​បាច់​ត្រូ​វឡើ​ងទៅ​លើ​អាកាស​ផុតពី​ដី​ ហើយបើ​សិ​នជា​ពួ​ក​គេបើ​កយ​ន្តហោះ​ធ្លា​ក់ នៅ​ក្នុង​ម៉ាស៊ីន​ហ្វឹក​ហាត់​បើ​កយ​ន្ត​ហោះ​ ពួក​គេ​នៅតែ​អា​ច​ដើរ​ចេញ​យ៉ាងស្រួ​ល ដោយ​គ្មាន​គ្រោះ​ថ្នា​ក់​អ្វី​ទាំង​អស់។

ម៉ាស៊ីន​ហ្វឹក​ហាត់​បើ​កយ​ន្ត​ហោះ ពិត​ជាឧ​បករណ៍​ដ៏​មានប្រ​យោជន៍ នៅក្នុ​ងកា​រ​បង្រៀន ពោល​គឺ​វា​បាន​ជួយ​ឲ្យ​អ្នករៀ​ន​បើក​យ​ន្តហោះ​​ត្រៀម​ខ្លួន សម្រាប់​ការ​បញ្ជា​យន្ត​ហោះពិត​។​ ទោះបី​ជា​យ៉ាង​​ណាក៏​ដោ​យ ឧបករណ៍ទាំ​ង​នោះ​មានកា​រ​ខ្វះ​ខាត​ម្យ៉ា​ង។ ឧបករណ៍​ទាំ​ងនេះ​​ធ្វើ​ឲ្យ​អ្នក​រៀន​បើកយ​ន្តហោះ​មា​នអា​រម្មណ៍​ថា ខ្លួន​កំពុង​ស្ថិត​​ក្នុ​ងស្ថា​ន​ភាព​ពិត តែមិ​ន​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទទួ​លរ​ង​នូវ​សម្ពាត​ដ៏ពិ​ត ដែលកើ​ត​មាន​នៅ​ក្នុ​ងកា​ប៊ីន​របស់​យន្ត​ហោះពិត​បា​ន​ឡើ​យ។

យ៉ាង​ណាមិ​ញ ជីវិត​ពិ​ត​ក៏មា​ន​លក្ខណៈដូ​ច​នេះផ​ង​ដែរ តើមែ​ន​ទេ? គេ​​មិ​ន​អាច​​បង្កើត​ស្ថានភាព​ស​ប្បនិមិ​ត្ត ដើម្បី​ធ្វើ​ឲ្យម​នុស្សមា​ន​អារ​ម្មណ៍​ថា ខ្លួន​កំពុង​ស្ថិ​ត​នៅ​ក្នុង​ស្ថានភា​ព​ពិត​បានឡើ​យ។​ យើង​មិន​អា​ចទៅ​រ​ក​ក​ន្លែង ដែល​គ្មាន​គ្រោះ​ថ្នា​ក់ និង​គ្មាន​ហនិភ័យ ដើម្បី​ពិសោធន៍​នឹងភា​ព​ឡើង​ចុះ​ៗនៃ​ជីវិ​ត ដោយមិ​ន​ជួប​ការអាក្រក់​បាន​ឡើយ។ យើងមិ​នអា​ចជៀ​ស​ផុត​ពីហនិភ័យ និង​​គ្រោះថ្នា​ក់​​​នៃ​ការ​រស់​នៅ ក្នុ​ងលោកិយដែល​បាន​ធ្លា​ក់​ចូល​ ក្នុង​អំពើ​បាប​បាន​​ឡើយ។ ហេតុ​នេះហើ​យ​បាន​ជា​ព្រះ​យេស៊ូវ​មាន​បន្ទូល​ធានាដ​ល់​យើង​ថា “ខ្ញុំ​​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ”(យ៉ូហាន ១៦:៣៣)។

ទោះ​បី​ជា​យើង​មិន​អាច​ជៀស​ផុត​ពី​គ្រោះថ្នា​ក់ ក្នុង​ការ​រស់​នៅក្នុ​ង​លោ​កិយ​ដែល​ធ្លាក់​ចូល​ក្នុងអំ​ពើបា​ប​ក៏ដោ​យ ក៏​យើង​នៅ​តែ​អាច​មាន​សន្តិ​ភាព​ក្នុង​ចិត្ត តាម​រយៈ​ទំនាក់​ទំន​ង​ជា​មួយ​ព្រះ​យេស៊ូវ​។ ដ្បិត​ទ្រង់​បាន​ប្រទាន​ឲ្យយើង​នូវ​ជ័យ​ជម្នះ​ដ៏សំ​ខាន់​បំផុត ដែលគ្មា​នអ្វី​​អាច​ដ​កយក​ចេញ​ពីយើ​ងបា​ន​ឡើ​យ។–Bill Crowder