មាន​​សៀវ​ភៅរឿ​ងកុ​មារ​ដ៏ល្បី​ល្បាញ​មួយ​ក្បា​ល បានដំណាល អំពី​សត្វ​កូន​ខ្លា​ឃ្មុំឈ្មោះវីនី ដឺភូហ៍(Winnie the Pooh) ដែលបា​ន​ឃើញ​កាងហ្កា(Kanga) ដែល​ជាកូ​ន​សត្វ​ក​ង​គូ​រូលោ​ត​ចេញ​ទៅ​តា​ម​ផ្លូវ​។ វីនី​ក៏​គិត​ថា ​បើសិន​ជា​ខ្ញុំ​អាច​លោ​តដូ​ច​គាត់ នោះមិ​ន​ដឹង​ជា​ប្រសើរ​​យ៉ាងណា​ទេ។​ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ មាន​អ្ន​កខ្លះ​អា​ច​លោត​បាន ហើយ​អ្ន​ក​ខ្លះទៀ​ត​មិ​នអា​ច​លោ​ត ដូច​កូ​នស​ត្វក​ង​​គូរូនោះបា​នទេ​។ នេះ​ជា​ការ​ពិ​ត​មែ​ន។

នៅក្នុ​ង​កា​ររ​ស់​នៅ​ យើងឃើ​ញ​បុរស និង​ស្រ្តីដែ​ល​មាន​វ័យក្មេ​ង​ជាង​យើ​ង ឬមា​ន​សមត្ថភា​ព​ជា​ង​យើង ធ្វើកិ​ច្ច​ការ​ដែល​មិន​ធ​ម្មតា ដែល​យើង​មិ​ន​អា​ច​ធ្វើ​បាន។​ ពួ​ក​គេ​អាច​ធ្វើ​បាន តែ​យើង​មិ​នអាច​​ធ្វើ​កិច្ចការ​នោះ​បាន​។ នោះ​ជា​ការ​ពិត​មែន។ យើងងា​យ​នឹ​ងមា​ន​អារ​ម្ម​ណ៍ថា ខ្លួន​ឯង​ជា​មនុស្ស​គ្មាន​ប្រយោជន៍ ពេល​ដែ​លយើ​ង​មិន​អាច​ធ្វើ​អ្វី ដែល​យើង​ធ្លាប់ធ្វើ​បា​ន កាល​ពី​មុន។

ជា​ការ​ពិ​ត​ណាស់ យើង​ប្រហែល​ជា​មិ​នអា​ច “លោត” ដូចកា​លពី​មុ​នទេ តែយើ​ង​នៅតែ​អា​ច​ស្រឡា​ញ់ និង​អធិ​ស្ឋានកា​ន់​តែច្រើ​ន។ ​ពេ​លវេ​លា និង​បទ​ពិ​សោធន៍​បាន​រៀប​ចំខ្លួ​ន​យើង ឲ្យអា​ច​មា​ន​ក្តី​​ស្រ​ឡាញ់ និង​ការ​អធិស្ឋាន ​កាន់​តែប្រ​សើរ​។

សេចក្តី​ស្រឡាញ់​ជា​អំណោយ​ដ៏​ល្អ ដែល​យើង​ត្រូ​វ​ថ្វាយ​ទៅ​ព្រះ និង​ដល់​អ្ន​កដ​ទៃ​។ សេចក្តី​ស្រឡាញ់​មិ​ន​មែ​នជា​រឿ​ងតូ​ច​ឡើ​យ ព្រោះសេ​ច​ក្តី​ស្រឡាញ់​គឺ​ជា​ផ្លូវ សម្រាប់​ឲ្យ​យើង​បំពេញ​តួ​នាទី​រប​ស់យើ​ង​ទាំ​ងស្រុ​ង ថ្វាយ​ព្រះ និងស​ម្រា​ប់អ្ន​ក​ជិត​ខាង​យើង។ សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំ​ពោះម​នុ​ស្ស​ម្នា​ក់ ប្រហែល​ហា​ក់ដូ​ច​ជា​កិច្ច​ការ​ដ៏​តូ​ច ប៉ុន្តែ សេច​ក្តី​ស្រឡាញ់​ជា​អំណោយ​ដ៏​ប្រសើ​របំ​ផុត (១កូរិនថូស ១៣:១៣)។

យ៉ាង​ណាមិ​ញ យើង​ក៏​អាច​អធិ​ស្ឋាន​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិ​ត្តពួ​កជំ​នុំនៅ​ក្រុងកូ​ល៉ុស ឲ្យ “ព្យា​យាម​​ក្នុ​ង​​សេចក្តី​​អ​ធិស្ឋា​ន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ” (កូល៉ុស ៤:២)។ ការអធិស្ឋានរបស់យើង គឺជាកម្លាំងដ៏ខ្លាំង ក្នុងសកលលោក!

ការ​ស្រឡាញ់ និង​ការ​អធិស្ឋា​នពិ​តជា​កិ​ច្ចកា​រដ៏​អ​ស្ចារ្យ កិច្ច​ការ​ដ៏​មានអំ​ណាច​បំផុត​សម្រាប់​យើងរា​ល់​គ្នា។ តើ​ហេតុ​អ្វី? ព្រោះ​ព្រះ​នៃ​យើង ដែល​សព្វ​ព្រះ​ទ័យនឹ​ង​ប្រើ​ប្រាស់​យើង ជា​ព្រះ​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់ និង​មាន​អំណាច​ចេស្តា។–David Roper