ក្នុងថ្ងៃ​​ដែល​​មា​​នអា​កា​ស​ធា​តុ​ត្រ​ជាក់ សត្វ​ឆ្កែ​ចា​​ស់​​មួយ​​ក្បា​ល​រ​ប​​ស់ខ្ញុំ បា​នដើ​រ​ចុះ​​ឡើ​ង​​ៗ នៅ​​ក្នុ​​ងទី​ធ្លា​ក្រៅ​ផ្ទះ​ រក​កន្លែង​ដែល​មាន​ថ្ងៃ ដើម្បី​ក្រាប​ដេក នៅ​លើ​ស្មៅ ដើម្បីក​ម្តៅ​ខ្លួន​វាឲ្យ​កក់​ក្តៅ ដោយ​ពន្លឺ​ថ្ងៃ​។​ ការ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំនឹកចាំ​ថា យើ​ងត្រូ​វ​តែ “​រក្សា​ខ្លួន” ​ក្នុង​​សេចក្តី​​ស្រឡាញ់​​រ​បស់​​ព្រះ​(យ៉ូដាស ១:២១)។ ការ​នេះមិ​ន​មាន​ន័យ​ថា យើងត្រូ​វ​តែ​ប្រព្រឹត្តិតាម​បែ​ប​ដ៏ពិសេស​ណា​មួយ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ស្រឡាញ់យើ​ង​នោះ​ឡើយ(ទោះ​បីជា​​យើង ​មានបំ​ណង​ចង់​ធ្វើ​ឲ្យ​ព្រះ​អង្គ​សព្វព្រះ​ទ័យ​ក៏ដោ​យ)។ ព្រោះយើង​រាល់​គ្នា​​ជា​កូ​នស្ងួ​ន​ភ្ញារ​បស់​ព្រះអង្គ នោះព្រះអង្គ​ស្រឡាញ់​យើង ទោះយើ​ង​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​អ្វីក៏ដោ​យ។ បាន​សេចក្តី​ថា ផ្ទុយ​ទៅវិញ យើង​ត្រូវ​គិត​អំពី​សេចក្តីស្រ​ឡាញ់​របស់ព្រះអង្គ ហើយសម្រា​កនៅ​ក្នុ​ងព​ន្លឺ និង​ភាព​កក់​ក្តៅ​នៃសេចក្តីស្រ-​ឡាញ់​របស់ព្រះអង្គ ពេញ​មួយ​ថ្ងៃ។

“គ្មាន​អ្វីអាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវបាន​ឡើយ”(រ៉ូម ៨:៣៩)។ ព្រះអង្គ​ស្រឡាញ់យើ​ង តាំង​ពីមុនពេល​ដែ​ល​យើ​ង​ចាប់​កំ​ណើត ហើយ​ព្រះអង្គ​នៅតែ​ស្រឡា​ញ់​យើង ក្នុង​ពេល​ឥឡូវ​នេះ។ នេះ​ហើយ​ជា​អត្ត​សញ្ញាណ​របស់​យើង ក្នុង​ព្រះគ្រី​ស្ទ។ យើង​ជា​កូន​ស្ងួន​ភ្ញារ​ប​ស់ព្រះ​។​ នេះ​ជា​ការ​អ្វី​ ដែល​យើង​ត្រូវ​ជញ្ជឹង​គិ​ត​ពេញ​មួយ​ថ្ងៃ។

ក្នុង​កណ្ឌគ​ម្ពី​រដំ​ណឹ​ង​ល្អយ៉ូ​ហាន មានពេលប្រាំ​ដង ដែល​លោក​យ៉ូហាន​បា​ន​រៀប​រាប់​ថា គាត់ជាសា​វ័កដែ​ល​ព្រះ​យេស៊ូវ​ស្រឡាញ់(១៣:២៣ ១៩:២៦ ២០:២ ២១:៧,២០)។ ព្រះ​យេស៊ូវ​ក៏ស្រ​ឡា​ញ់សា​វ័​កដ​ទៃ​ទៀ​ត​ផ​ងដែរ ប៉ុន្តែ ត្រង់ចំ​ណុ​ចនេះ​ លោក​យ៉ូហានគ្រា​ន់​តែ​ចង់​បើកប​ង្ហាញ​ពី​កា​រពិ​ត​ថា​ ព្រះ​​យេស៊ូវស្រ​ឡាញ់​គា​ត់ណាស់! ដូចនេះ​ យើងអា​ច​និយា​យ​ដូ​ចសា​វ័ក​យ៉ូហាន​ថា “ខ្ញុំ​ជា​សាវ័កដែលព្រះ​យេស៊ូវស្រ​ឡាញ់” ហើយ​ចូរ​យើង​ឲ្យ​ពាក្យ​នេះ​បា​នដ​ក់​ជា​ក់​ក្នុ​ង​ចិត្តយើង ពេញ​មួយ​ថ្ងៃ​។ ពុំ​នោះទេ​​ យើង​អាច​ច្រៀ​ង​ប​ទច​ម្រៀ​ង​កុ​មារ​ ដែល​ច្រៀងថា​ “ព្រះ​យេស៊ូវ​ស្រឡាញ់ខ្ញុំ​ណាស់​ ព្រះបន្ទូល​សម្តែង​ច្បាស់”។ កាល​ណា​សេចក្តី​ពិត​នេះ បាន​ដឹត​នៅជា​ប់​ក្នុង​ចិ​ត្ត​យើង ពេញ​មួយ​ថ្ងៃ​ នោះយើ​ង​នឹ​ងបា​ន​ស​ម្រាក​នៅក្នុង​ភាព​កក់​ក្តៅ​ នៃ​សេចក្តី​ស្រឡាញ់​របស់ព្រះអង្គ​!—David Roper