កាល​ពី​ពេល​កន្លង​មក ខ្ញុំ​បាន​ឃើញ​ផ្ទាំង​ប្រកាស​ដ៏​ធំ​មួយ នៅ​តាម​ដង​ផ្លូវ ដែល​ងាយ​នឹង​ឲ្យអ្ន​ក​ដំណើរ​ឃើញ។ ផ្ទាំង​ប្រកាស់​នោះមា​ន​ផ្ទៃ​ពណ៌​ក្រហម ហើយ​មាន​អក្សរ​ធំ​ៗ​ពណ៌​សរ ដែល​គេ​សរសេរ​ច្បាស់​ៗ​ថា “ឆ្នាំនេះ​ មនុស្ស​ប្រុស​រាប់​ពាន់​នាក់​នឹង​ស្លាប់ ដោយ​សារ​ភាព​រឹង​ចចេស”។ ក្រោយ​មក ​ខ្ញុំក៏​បា​នដឹ​ងថា​ ផ្ទាំង​ប្រកាស​នោះ ស្ថិត​ក្នុង​ចំណោម​ផ្ទាំង​ប្រកាស់​រាប់​រយ​ផ្ទាំ​ងទៀត និយាយ​សំដៅ​ទៅ​លើ​មនុស្ស​ប្រុស​វ័យ​​កណ្តាល​ជា​ច្រើន​នាក់ ដែល​មិន​ព្រម​ទៅ​ពិនិត្យ​សុខ​ភាព​ឲ្យ​​ទៀង​ទាត់ ហើយ​ច្រើន​តែ​ស្លាប់ ដោយ​សារ​បញ្ហាសុខភា​ព ដែល​ខ្លួន​អាច​ការ​ពារ​បាន។

រឿង​នេះបា​ន​ធ្វើឲ្យខ្ញុំ​នឹ​កចាំ​ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៣​២ ដែល​បាន​ចែង​អំពីអំពើ​បាប ដែល​ជា​ជម្ងឺខា​ង​វិញ្ញាណ ដែល​ព្រះ​អាច​ព្យាបាល​ឲ្យ​ជា​បាន ពេល​ដែល​យើង​ទទួល​ស្គាល់ ដោយ​ចិត្ត​ស្មោះ​ត្រង់​ថា យើង​ពិត​ជា​មាន​បាប​មែន ហើយ​ប្រែចិ​ត្ត​ចេញ​ពី​បាប​នោះ។ ក្នុង​ប្រាំខ​ដំបូង បទ​គម្ពី​រ​នេះបា​នប​ង្ហាញ​អំពី​ទុក្ខ​វេទនា​ដែល​កើត​ឡើង ពេល​​​យើង​លាក់​ទុក​សេចក្តី​កំហុស​របស់​យើង ហើយ​បទ​គម្ពីរ​នេះ​ក៏​បាន​និយាយ​ផង​ដែរ អំពី​សេចក្តី​អំណរ ដែល​យើង​នឹង​ទទួល​បាន ពេល​ដែល​យើង​សារ​ភាព នៅ​ចំពោះ​ព្រះ ហើយ​ទទួល​ការ​អត់​ទោស​ពី​ព្រះ​អង្គ​។

បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​ក៏បា​នបង្ហាញ​ផង​ដែរ​ថា ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​ស្វែង​រក​ជំនួយ​របស់​ព្រះ​អង្គ ពេល​យើង​មាន​ទុក្ខ​លំបាក​(ខ.៦-៨) ហើយទទួលការដឹកនាំពីព្រះអង្គ។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “អញ​​នឹ​ង​បង្ហាត់​​បង្រៀ​ន​​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់”(ខ.៨)។ ប៉ុន្តែ យើង​មិន​អាច​ទទួល​ការ​បង្ហាត់​បង្រៀន​​​ពីព្រះអង្គ​បាន​ឡើយ ពេល​ដែល​យើង​រឹង​ចចេស​មិន​ព្រម​ដើរ​តាម​ការ​ដឹកនាំ​​របស់​ព្រះអ​ង្គ ហើយ​មិន​ព្រម​ប្រែ​ចិត្ត​ចេ​ញ​ពី​អំពើ​បាប។

ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បាន​ជំរុញ​យើង​ថា “កុំ​​​ឲ្យ​ឯង​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់ ដែល​គ្មាន​ប្រាជ្ញា ដែល​គេ​ត្រូវ​ដាក់​បង្ខាំ ហើយ​នឹង​បង្ហៀរ ដើម្បី​ទប់​វា ក្រែង​វា​មិន​ព្រម​មក​ឯ​ឯង​នោះ​ឡើយ”(ខ.៩)។ ព្រះ​អម្ចាស់​សព្វ​ព្រះទ័យនឹ​​ង​ឲ្យ​យើង​សម្រេច​ចិត្ត បន្ទាប​ខ្លួន​សារ​ភាព​បាប​នៅចំពោះ​ព្រះ​អង្គ ជា​ជាង​បន្ត​រ​ស់​នៅ​ក្នុង​អំពើ​បាប នោះ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​ព័ទ្ធ​ជុំវិញ​យើង​(ខ.១០)។—David McCasland