នៅ​សហ​រដ្ឋ​អាមេរិក គេបា​នស​ង់​ផ្លូវ​បំបែក​ពិសេស នៅ​តាម​បណ្តាផ្លូ​វ​ចោទ​ជា​ច្រើន ដើម្បី​កាល​ណា​មាន​យាន​យន្ត​ណា​ដាច់​ហ្វ្រាំង ពេល​ចុះ​តាម​ផ្លូវ​ចោទ​ទាំង​នោះ អ្នកបើ​ក​បរ​យានយ​ន្ត​នោះ អាចបើ​ក​គេច​ចូល​ផ្លូវ​បំបែ​ក​នោះ ដែល​ជួយ​បញ្ឈប់​យាន​យន្ត​ដោយសុវត្ថិ​ភាព។ ជាក់​ស្តែង ​មានផ្លូ​វបំ​បែក​ប្រភេទ​នេះជា​ច្រើន នៅ​តាម​ផ្លូវ​ជា​តិ​លេខ​៧៧ ដែល​កាត់​តាម​តំប​ន់​ជួរ​ភ្នំអាផាឡាជិន ក្នុងរ​ដ្ឋ​វើជីនា​ខាង​លិច​។ ផ្លូវ​បំបែក​នោះ ​មានលក្ខណៈ​ពាក់​កណ្តាល​ជា​ផ្លូវ​ដី ពាក់​កណ្តា​ល​ទៀត​ជា​ផ្លូវ​កៅ​ស៊ូ ដែល​គេឃើ​ញ​មាន ក្នុង​តំបន់​ខ្ពង់​រាប ដែល​មាន​កំណាត់​ផ្លូវ​ចោទ ដែល​ចុះ​ពីរយៈ​កម្ពស់​ជិត​៤០០​ម៉ែត្រ មាន​ប្រវែង​៩​គីឡូ​ម៉ែត្រ។ ផ្លូវ​ចោទ​ទាំង​នោះ មាន​ប្រវែង​វែង​ៗ ហើយ​បត់​បែនចុះ​​ឡើងៗ អាច​បណ្តាល​ឲ្យ​មាន​បញ្ហា សម្រាប់​អ្នក​បើកប​រ​យាន​យន្ត ជា​ពិសេស​ឡាន​កុង​តែ​ន័រ ដូច​នេះ ក្នុង​ករណី​ដាច់​ហ្រ្វាំង ពួក​គេអាច​បត់​ចូល​តាម​ផ្លូវ​បំបែក​ពិសេស​នោះ ដោយ​មិន​បង្ករ​គ្រោះថ្នាក់​ដល់អ្ន​កដ​ទៃ និង​ខ្លួន​ឯង។

យ៉ាង​ណាមិ​ញ យើង​ក៏​ត្រូវកា​រ “ផ្លូ​វបំ​បែកពិសេស​”ផង​ដែរ ពេលដែលសេចក្តីប៉ង​ប្រាថ្នារ​បស់​យើង ធ្វើ​ឲ្យ​យើង​បាត់​បង់​ការ​គ្រប់​គ្រង​ខ្លួនឯង ហើយ​គំរា​ម​កំហែង​ដល់​សុខ​មាល​ភាព​ខាង​វិញ្ញា​ណ​រប​ស់​យើង គឺ​មិន​ខុ​ស​ពីឡាន​កុង​តៃន័រ​​ដែលដា​ច់ហ្វ្រាំង ដែល​ត្រូវ​ការ​ផ្លូវ​បំបែក​ពិសេស​នោះឡើយ​។ ពេល​យើងជួបការ​ល្បួង “​នោះ​ព្រះ​អង្គ​​​ក៏​រៀប​​ផ្លូវ​​ឲ្យ​ចៀស​​រួច ដើម្បី​ឲ្យ​យើងរាល់​គ្នា​អាច​នឹង​ទ្រាំ​បាន”(១កូរិនថូស ១០:១៣)។ ព្រះ​ជួយ​ឲ្យ​យើងអា​ច​និយាយ​ថា​ “ទេ” ដា​ក់​សេចក្តី​ល្បួង ដោយ​អំណាច​នៃ​ព្រះ​បន្ទូល​ព្រះអ​ង្គ។ ព្រះយេ​ស៊ូវ​បាន​ប្រើ​បទ​គម្ពីរ​ចោទិយកថា (ម៉ាថាយ ៤:៤-១០) ដើម្បី​យកជ័​យ​ជម្នះ​លើ​ការល្បួ​ងរ​បស់​សាតាំង ដែល​ទាក់​ទង​នឹងអា​ហារ អំណាច និងកា​រ​ទុក​ចិត្ត។ ដូច​នេះ ព្រះ​អង្គ​បានប្រើប​ទ​គម្ពីរ ដើម្បី​តទល់​នឹង​អារក្ស ទោះ​បី​ជា​ព្រះអង្គ​កំពុង​ទទួល​រង​ផលប៉ះ​ពា​ល់ ពី​ការ​តម​អាហារ​អស់​៤០​ថ្ងៃ ក្នុង​វាល​រហោស្ថាន​ក៏​ដោយ​។

ពេលដែ​ល​យើង​ជួប​ការល្បួ​ង យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា គ្រោះ​មហន្ត​រាយ​ហាក់​ដូច​ជា​នៅ​ជិត​បង្កើយ។ អារម្មណ៍​បែប​នេះ ​អាចមា​នភា​ព​ធ្ងន់ធ្ង​រកា​ន់​តែខ្លាំ​ង ដោយសារ​ភាព​ឯក​កោ និង​ដោយ​សារ​ការ​គិត​អំពីប​រា​ជ័យ ដែល​ខ្លួន​ធ្លាប់​មាន​កាល​ពី​មុន។ ទោះ​បី​ជា​យ៉ាង​ណាក៏ដោ​យ យើង​នៅ​តែ​អាច​ទុក​ចិត្ត​ព្រះ ពេល​ជួប​ការ​ល្បួង ដ្បិត​ព្រះអង្គ​នៅ​តែ​ស្មោះត្រង់​ជា​និច្ច។ ព្រះ​អង្គ​នឹង​ប្រទាន​ផ្លូវ​សម្រាប់​ឲ្យ​យើង​ជម្នះ​ការ​ល្បួង​នៃអំពើ​​បាប​។—Jennifer Benson Schuldt