ថ្មី​ៗ​នេះ ខ្ញុំបា​ន​និពន្ធ​អត្ថបទ​មួយ ស្តីអំ​ពីម៉ា​លីន(Mar-lene)ភរិយា​រប​ស់ខ្ញុំ និង​អំពីកា​រ​ដែ​លនា​ង​តយុទ្ធនឹ​ង​រោគ​វិល​មុខ។   ពេល​ដែល​ខ្ញុំ​ចែក​ផ្សាយអ​ត្ថប​ទមួ​យនេះ​ ខ្ញុំមិ​ន​បា​ន​នឹ​កស្មា​ន​សោះថា​ មាន​ការ​ឆ្លើយ​តប​ដ៏​ច្រើន​សណ្ឋិក ពី​សំណាក់​អ្នក​អាច​ជា​ច្រើន ដែល​បាន​ផ្តល់កា​រ​លើក​ទឹក​ចិត្ត ជំនួយ យោបល ហើយពួក​គេ​ភា​គច្រើ​នយ​ក​ចិត្ត​ទុក​ដាក់​ចំ​ពោះសុ​ខមា​លភា​ពរ​បស់​នា​ង។ ខ្ញុំ​បាន​ទទួ​លកា​រ​ឆ្លើយត​ប​ទាំង​នោះ មក​ពី​គ្រប់​ទិសទីក្នុ​ងពិភព​លោក គឺ​ទទួល​បាន​​​ពី​មនុស្ស​គ្រប់​ប្រភេទ។ មាន​មនុស្ស​កាន់​តែច្រើ​នឡើងៗ បានបង្ហា​ញ​ចេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ ដោយសេ​ចក្តីស្រឡាញ់ ចំពោះ​ភរិយា​របស់​ខ្ញុំ បានជា​យើ​ងមិ​ន​អាច​ឆ្លើយ​តប​ទៅពួ​ក​គេវិ​ញ ឲ្យ​បាន​គ្រប់​គ្នា។ យើង​មាន​ចិត្ត​រំភើប​រីក​រាយ​ឥត​ឧប​មារ​ ពេល​ដែល​បាន​ឃើញ​រូប​កាយព្រះ​គ្រី​ស្ទ ឆ្លើយ​តប​ចំពោះកា​រតយុទ្ធរ​បស់​ម៉ាលីន យ៉ាង​ដូចនេះ​។ យើង​នៅតែ​មាន​ការ​ដឹង​គុណ​ ដ៏ជ្រាល​ជ្រៅ​ជានិច្ច ចំពោះស​ណ្តាន​ចិត្ត​របស់​ពួក​គេ។​

នេះ​ហើយ​ជា​របៀប​ដែល​រូប​កាយ​ព្រះ​គ្រីស្ទ គួរ​តែប្រ​ព្រឹត្តចំ​ពោះ​គ្នាទៅវិ​ញទៅ​ម​ក​នោះ។ ការយ​ក​ចិត្ត​ទុក​ដាក់ ដោ​យ​សេចក្តី​ស្រឡាញ់ ចំពោះប​ង​ប្អូន​ប្រុស​ស្រី ក្នុង​ព្រះគ្រី​ស្ទ គឺ​ជា​ភស្តុ​តាង ដែលប​ញ្ជាក់​ថា យើង​បាន​ពិសោធ​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ហើយ។ ជាក់​ស្តែង ពេល​ដែល​ព្រះអ​ង្គ​ជួប​ជុំ​ជា​មួយ​ពួកសា​វ័ក​ ក្នុង​ពិធី​លៀង​ព្រះអ​ម្ចាស់ ព្រះអង្គ​បាន​ប្រាប់​ពួក​គេថា​ “ខ្ញុំ​​ឲ្យ​​សេចក្តី​​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៤-៣៥)។

ខ្ញុំ និងភ​រិយារ​បស់ខ្ញុំ​បានពិសោធនឹង​គំរូ​នៃ​សេចក្តី​ស្រឡាញ់ និង​កា​រ​យ​កចិត្ត​ទុក​ដាក់ ដូច​ព្រះគ្រី​ស្ទ ក្នុង​សំបុត្រ​ដែល​យើង​បាន​ទទួល​។ សូម​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​ប្រភេ​ទនេះ​ ចំពោះអ្ន​កដ​ទៃផ​ងដែ​រ ដោយ​ជំនួយ​ពី​ព្រះសង្រ្គោះនៃ​យើ​ង និង​ដើម្បី​សរសើរ​ដំកើង​ព្រះអ​ង្គ។—Bill Crowder