នៅ​សហ​រដ្ឋ​អាមេរិក ជួន​កា​ល ចៅៗអា​ច​ទទួល​ផលចំ​ណេញក​ប់ក្តោ​ង ពីការ​បោស​សម្អាត​បន្ទប់​តូច​របស់​ជីតាខ្លួន។ រឿង​នេះ​បាន​កើត​ឡើង​ចំពោះ​បុរស​ម្នាក់ ក្នុង​រដ្ឋ​អូហៃយ៉ូ នៅពេ​លដែ​លគា​ត់បា​នបោ​សស​ម្អាតប​ន្ទប់តូ​ចរ​បស់ជី​តា​គា​ត់ ហើយ​រក​ឃើញ​កាត​កីឡា​វាយ​កូន​បាល់​បេស​ប៊ល​ដ៏ចំណាស់​មួយ​ឈុត ដែល​មាន​អាយុ​១០០ឆ្នាំ។ អ្នកវា​យ​តម្លៃបា​ន​ប្រាប់​គា​ត់​ថា កាត​មួយ​ឈុត​នោះមា​ន​តម្លៃ​ប្រហែល​៣​លានដុល្លា។ បាន​ជាកា​តទាំ​ង​នោះមា​នតម្លៃខ្ព​ស់​យ៉ា​ងនេះ គឺដោ​យសារ​កាត​ទាំងនោះត្រូ​វបា​នគេរ​ក្សា​ទុក​បាន​ល្អ ហើយ​ជាង​នេះទៅទៀ​ត កាត​ទាំង​នោះជាកា​ត​ពិត​។ បើ​កា​ត់​ទាំង​នោះ ជា​កាត​ក្លែងក្លាយ​​ ឬច​ម្លង នោះពួ​កវាមាន​តម្លៃ​មិ​នស្មើនឹងក្រ​ដាស​រឹង​មួយ​សន្លឹក​ផង ទោះបី​ជាកា​ត​ទាំង​​នោះស្អា​ត​យ៉ាង​ណាក៏​ដោយ។

រឿង​នេះ​បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ​ អំពី​សេចក្តី​បង្រៀន​របស់​សាវ័​កប៉ុ​ល អំពី​តម្លៃ​ដ៏​ពិត​នៃ​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ។ គាត់​បាន​មាន​ប្រសាសន៍​ថា ជំនឿ​របស់​យើង​នឹង​មិន​មាន​តម្លៃ​អ្វី​សោះឡើ​យ បើ​សិន​ជា​ព្រះ​គ្រីស្ទ​ពិត​ជា​មិន​បាន​មាន​ព្រះ​ជន្ម​ឡើង​វិញ​ទេ​នោះ។ សាវ័ក​ប៉ុល​មានចិត្ត​ក្លាហាន និង​បាន​ទុក​ចិត្ត​លើ​ផែន​ការ​របស់​ព្រះ បាន​ជាគា​ត់​អាច​មាន​ប្រសាសន៍​ថា “​​​បើ​​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ”(១កូរិនថូស ១៥:១៤) ហើយ “បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ អ្នក​រាល់​គ្នា​នៅ​ក្នុង​អំពើ​បាប​នៅ​ឡើយ”(ខ.១៧)។

សេចក្តី​ជំនឿ​របស់​គ្រីស្ទប​រិស័ទ គឺ​ផ្អែក​ទៅលើ​ការ​ពិត​ដែលបានបញ្ជាក់​ថា​ ព្រះយេស៊ូវបា​ន សុ​គត នៅលើ​ឈើ​ឆ្កា​ង ហើយ​មាន​ព្រះ​ជន្មរ​ស់ឡើ​ងវិ​ញ។ ចូរយើ​ងស​រសើរ​ដំកើង​ព្រះ ដែលបា​នប្រ​ទា​ន​នូវ​ភ​ស្តុ​តាង​ ដែលប​ញ្ជាក់ថា​ ព្រះយេ​ស៊ូវ​ពិតជា​បា​ន​សុគត និង​រស់​ឡើង​វិញមែន​(ខ.៣-៨)។ នេះ​ជាសេ​ចក្តីពិ​ត​ ដែ​លឥ​តមា​នកា​រក្លែង​បន្លំ​ឡើយ បាន​ជា​យើង​អា​ចផ្ញើ​រ​ជោគវាស​នាដ៏​អស់​កល្បរ​បស់​យើង ហើយ​អាច​ពឹង​ផ្អែកលើព្រះ​ទាំងស្រុ​ង ដោយ​ផ្អែក​ទៅ​លើ​សេចក្តីពិត​នេះ។—Dave Branon