ថ្មីៗ​នេះ ខ្ញុំបា​ន​អាន​អត្ថប​ទមួ​យ ដែល​និយាយ​អំពី​អ្នក​ស៊ើប​អង្កេត​ឯក​ជ​នម្នា​ក់ នៅសហ​រដ្ឋ​អាមេរិក​​។ ពេលគា​​​ត់ទៅស៊ើបអង្គេ​តនៅ​ផ្ទះ​ណាមួ​យ គាត់​គោះទ្វារ​ផ្ទះ​នោះ ហើយ​ពេល​គេបើ​ក​ទ្វារ​ឲ្យគា​ត់ គាត់​ក៏​បង្ហា​ញ​កាត​សម្គាល់​ខ្លួន​រប​ស់គា​ត់ ហើ​យ​ប្រាប់​គេ​ថា ​“អ្នក​ប្រ​ហែល​ជាដឹ​ងហើ​យ​ថា ​ពួក​​ខ្ញុំ​​ម​កនេះ​ទីនេះ​ ដើម្បីអ្វី​​”។ ជា​ញឹក​ញា​ប់ អ្នក​ដែល​បើ​កទ្វា​រ​ឲ្យគា​ត់នោះ​ ច្រើន​តែ​មា​នកា​រ​តក់​ស្លត់ ហើយ​លាន់​មា​ត់​ថា “ហេតុអ្វី​ក៏​លោក​ដឹង​ថា​ ខ្ញុំ​បាន​ប្រព្រឹ​ត្តប​ទ​ល្មើសនោះ​?” បន្ទាប់​មក អ្នក​នោះក៏​បាន​សា​រភា​ព ដោយ​រៀបរា​ប់​អំពី​ឧក្រឹដ្ឋក​ម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដោយ​សម្ងាត់​តាំង​ពី​យូរ​មក​ហើយ។ លោក​រ៉ុន រូសេនបូម(Ron Rosenbaum) បាន​សរសេរ​អំពី​រឿង​នេះ​ ក្នុង​ទស្សនាវដ្តី​ស្ម៊ីត​សូនៀន​​ថា ភាព​តក់​ស្លុត​របស់​ជន​ល្មើស “បាន​បណ្តា​លឲ្យ​ក​ម្លាំង​មូល​ដ្ឋាន​នៃ​សម្ប​ជញ្ញៈ​របស់​ខ្លួន​រើ​ឡើង ដែ​ល​ធ្វើ​ឲ្យអ្ន​កនោះ​សារភាព​នូវ​កា​រអ្វី​ដែ​លបា​នលា​ក់​ក្នុង​ចិត្ត។

យើង​ទាំង​អស់​គ្នា​បា​នដឹ​ង​ អំពី​ចំណុ​ច​អាក្រក់​រប​ស់​ខ្លួន​ឯង ​ដែលអ្ន​កដ​ទៃមិ​នបា​ន​ដឹ​ង ដូច​ជា បរាជ័យ កំហុស និង​អំពើ​បាប។ ទោះបីជា​យើ​ងបា​ន​សារភាព​អំពី​​ការអាក្រក់​ទាំង​នោះ ដល់​ព្រះ ​ហើយ​បាន​ទទួល​ការ​អត់​ទោស​បាប​ពី​ព្រះអង្គ​ក៏ដោ​យ ក៏កំ​ហុស​ទាំង​អស់​នោះ អាច​វិល​ត្រឡប់​មក​ចោទ​ប្រកាន់​យើង ម្តង​ហើយ​ម្តង​ទៀ​ត។ យ៉ាង​ណា​មិញ សាវ័ក​យ៉ូហាន ដែល​ជា​សាវ័ក​ដែ​លស្និ​ទ្ធ​នឹ​ងព្រះយេស៊ូវ បាន​សរសេរ​អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​មាន​ចំពោះយើ​ងរា​ល់​គ្នា ហើយ​បាន​ប្រា​ប់​យើងឲ្យ​ស្តា​ប់​បង្គា​ប់​តាម​ព្រះ​រាជ​បញ្ជា​រ​បស់​ព្រះអ​ង្គ។ គឺ​ដូច​ដែល​គា​ត់​មាន​ប្រ​សាស​ន៍​ថា “គឺ​​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្តី​ពិត ហើយ​​យើង​​នឹ​ង​បាន​កំ​ឡា​​ចិត្ត នៅ​ចំពោះ​​ទ្រង់​​ផ​ង ដ្បិត​​បើ​​សិន​ជា​ចិត្ត​​យើង​ចោទ​ប្រកាន់​​ខ្លួន នោះ​ព្រះ​​ទ្រង់​​​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង”(១យ៉ូហាន ៣:១៩-២០)។

ទំនុក​ចិត្ត​ដែ​ល​យើ​ងមា​ន​ចំពោះ​ព្រះ​ មាន​ការ​កើ​នឡើ​ង ពេល​យើង​ដឹ​ង​ថា ព្រះ​អង្គ​ស្រឡាញ់​យើង និង​បាន​អ​ត់​ទោស​ឲ្យយើ​ង គឺមិ​នមែ​ន​ដោយសា​រ​ការ​ប្រឹង​ប្រែ​ង ក្នុងជី​វិត​រប​ស់យើ​ង​ឡើយ​។ “យើង​​ដឹ​ង​​ថា ទ្រ​ង់​​គ​ង់​​នៅ​​​ក្នុង​​យើ​ង ដោយ​សារ​​ព្រះ​វិញ្ញាណ​​ដែ​ល​​ទ្រង់​ប្រទាន​មក”(ខ.២៤)។

ពេល​ដែល​យើង​ប្រកាន់​ទោស​ខ្លួន​ឯង​ នោះ​ចូរ​យើ​ង​ចាំថា​ ព្រះដែ​ល​ជ្រាប​អំពី​​យើង​គ្មាន​កន្លែ​ង​ចន្លោះ ​ទ្រង់​ធំជា​ង​ការ​ដែ​លយើ​ង​ប្រ​កាន់​ទោ​ស​ខ្លួន​ឯង។-David McCasland