ខ្ញុំចូល​ចិត្ត​អាហារ! ខ្ញុំចូ​ល​ចិ​ត្ត​មើល​អាហារ​ដែល​គេ​បា​ន​រៀប​យ៉ាង​ស្អាត នៅ​លើតុ​ ហើយ​ខ្ញុំ​ចូលចិត្តក្រេ​បយ​ករ​ស់​ជាតិ​រប​ស់អា​ហា​រ​ទាំង​​នោះបន្តិច​ម្តង​ៗ​។​ បើសិ​នជា​ខ្ញុំអា​ចញាំ​អាហា​រ​បាន​តាម​ចិត្ត នោះខ្ញុំនឹ​ង​ញ្ញាំឲ្យ​បានកា​ន់​តែញឹ​កញា​ប់ ​ទោះបី​ជាវា​នឹង​បណ្តាល​ឲ្យ​ខ្ញុំឡើ​ងគី​ឡូក៏​ដោ​យ។​ តែ​វា​ជាការប្រសើរ​ណា​ស់ ដែល​ភរិយា​រប​ស់ខ្ញុំ​ដឹ​ងថា​ ពេល​ណានា​ងត្រូ​វ​រំឭ​ក​ខ្ញុំ ដោយ​ក្តីស្រ​ឡាញ់ ឲ្យ​ញាំ​អាហារ​ដែ​ល​នាំឲ្យ​មាន​សុខ​ភា​ព​ល្អ ​ក្នុងប​រិមាណ​ដ៏ត្រឹ​ម​​ត្រូវ។

យ៉ាងណា​មិ​ញ​ ហោរា​យេរេមា​បាន​មាន​ប្រ​សាសន៍​ថា​ ពេល​ដែល​គា​ត់​បាន​ឃើ​ញព្រះ​​បន្ទូល​(ដោយរាប់ប​ញ្ចូ​លទាំ​ង​ព្រះប​ន្ទូល អំពី​ការ​ជំ​នុំ​ជម្រះរ​បស់​ព្រះ​ផង) គាត់​បាន “ទទួល​ទាន​”ភ្លាម(យេរេមា ១៥:១៦)។ កា​រនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សួរ​ខ្លួ​ន​ឯ​ងថា តើ​ខ្ញុំបា​ន​ស្រេក​ឃ្លាន​ព្រះ​បន្ទូល​ព្រះ ​ហើយ​ទទួល​ទា​នព្រះ​ប​ន្ទូល​ព្រះអ​ង្គភ្លាម​ៗ ឲ្យ​បាន​ញឹ​កញា​ប់ដូ​ច​លោក​យេរេមា​ដែ​រឬ​​ទេ?

ជាកា​រ​ពិ​ត​ណាស់ លោកយេ​រេមាមិ​ន​បា​ន​និយាយ​សំ​ដៅ​ទៅ​លើ ការ​ទ​ទួ​លទា​ន ដោយ​យក​​ព្រះប​ន្ទូល​មក​ដា​ក់ចូ​លក្នុ​ងមា​ត់ទំ​ពារ​លេប ដូច​អាហា​រ​ធម្ម​តា​នោះទេ​។​ គាត់គ្រាន់​តែ​​ចង់​ប្រា​ប់យើ​ង​ថា គាត់បានអានព្រះ​បន្ទូ​ល​​ព្រះអ​ង្គ ហើយឲ្យ​ព្រះ​បន្ទូ​ល​ព្រះអង្គ​ បាន​ជ្រួត​ជ្រាប​ក្នុ​ង​ចិត្ត និង​វិញ្ញាណ​របស់​គាត់។ នោះហើ​យ​ជា​បំណង​ព្រះ​ហឫ​ទ័​យ​ព្រះ​។ ព្រះប​ន្ទូល​ជា​អា​ហារខា​ងវិ​ញ្ញាណ សម្រាប់​ចិត្ត​រ​ប​ស់​យើង។ ពេល​ដែ​លយើង​ទ​ទួល​ទា​ន​ព្រះបន្ទូ​លព្រះ​ ព្រះវិញ្ញាណប​រិសុ​ទ្ធប្រ​ទាន​នូវ​អំណាច ​ដើម្បីជួយ​ឲ្យ​យើង​លូត​​លាស់​ កាន់តែមានលក្ខណៈដូ​ច​ព្រះយេស៊ូវ។ ព្រះប​ន្ទូល​​កែ​ប្រែរបៀបដែ​លយើ​ង​គិត​ អំពី​ព្រះ លុយ ខ្មាំងស​ត្រូវ អាជីព និង​គ្រួសារ។ និយាយ​រួម ព្រះ​បន្ទូ​ល​ព្រះ ​ពិត​ជាមា​នប្រ​យោជន៍​ចំពោះ​យើង​ណា​ស់។

ដូច​នេះ ចូរ​យើង “ទទួល​ទាន”ព្រះប​ន្ទូល​ព្រះ​ ឲ្យ​ចិត្ត​ស្កប់​ស្កល់។ ខ្ញុំ​ជឿថា​ អ្នក​ក៏មា​ន​គំនិតយល់​ស្រប​នឹ​ង​ហោរា​យេរេមា​ផង​ដែ​រ ​នៅពេ​ល​ដែល​គា​ត់មា​នប្រ​សាសន៍​ថា “ព្រះ​បន្ទូល​​រប​ស់​ទ្រង់​​ជា​សេ​ចក្តី​​​អំណរ ហើ​យ​​ជា​​ទី​រីករាយ​ចិត្ត​ដ​ល់​​ទូល​​បង្គំ”(១៥:១៦)។-Joe Stowell