ទ​​គម្ពីរ​សុភាសិត ៦:១៦-១៩ បាន​​ប្រើ​ភា​​សា​​​ធ្ង​​ន់ៗ​។ ប​ទគ​ម្ពីរ​នេះ​បា​ន​លើកឡើ​ង​ អំពី​ការ​៧​មុខ​ ដែល​ព្រះអ​ម្ចា​ស់ស្អ​ប់ ដែល​ក្នុង​ចំណោ​មនោះ​ ព្រះអ​ង្គ​ក៏ស្អ​ប់ “កា​រសា​ប​ព្រោះសេចក្តីទាស់​ទែង​គ្នា ​ក្នុង​ប​ងប្អូ​ន​”ផង​ដែ​រ។ ​មូ​លហេ​តុដែ​លប​ទគ​ម្ពី​រ​នេះបា​ន​រាប់​ប​ញ្ចូល​អំពើបា​ប​មួយ​នេះ ​គឺដោ​យសា​រ​វា​ធ្វើឲ្យ​ខូច​សាមគ្គី​ភាព ដែលព្រះ​គ្រី​ស្ទ​សព្វ​ព្រះទ័យ​ឲ្យ​ពួក​ជំនុំ​មា​ន(យ៉ូហាន ១៧:២១​-២២)។​

អ្នក​ដែល​សាប​ព្រោះកា​រទា​ស់​ទែ​ងគ្នា​ ប្រហែលជាមិន​មាន​​ចេត​នា​​ចង់​ធ្វើ​ឲ្យ​មាន​ការបែកបា​ក់គ្នា​ទេ​។ ផ្ទុយទៅ​វិ​ញ ពួកគេ​ប្រ​ហែល​ជាខ្វ​ល់​អំពី​តម្រូ​វកា​រផ្ទា​ល់ខ្លួ​ន​ ឬ​ខ្វល់ពី​​ផល​ប្រយោជន៍​រប​ស់​ក្រុ​មរ​ប​ស់ខ្លួ​ន(យ៉ាកុប ៤:១-១០)។ សូម​យើង​ពិចារណា អំពី​ការ​ដែ​ល​ពួក​គង្វាល​របស់​លោក​ឡុត ប្រកែក​គ្នា​ជា​មួយ​ពួកគង្វាលរ​បស់​លោ​ក​អ័​ប្រាហាំ​​(​លោកុប្បត្តិ ១៣:១-១៨) និងពិ​ចារ​ណា​អំពី​ការ​ដែ​ល​ពួ​ក​សិស្សរ​ប​ស់ព្រះ​គ្រី​ស្ទ ប្រកែក​គ្នា​អំពី​អ្នកដែ​ល​ធំ​ជាង​គេ​ ក្នុង​​ចំ​ណោម​ពួ​ក​គេ(លូកា ៩:៤៦) ហើយ​សូម​ពិចារណាផ​ង​ដែរ អំពី​ការ​បែ​ក​បាក់​ក្នុ​ង​ពួក​ជំនុំ នៅ​ក្រុ​ង​កូរិនថូស ​ដែលបា​នយ​ក​ការ​ចែ​កបក្ស​ពួក ជា​ធំ​ជា​ងកា​រ​រួប​រួ​មនៃ​​ព្រះ​វិញ្ញាណ​(១កូរិនថូស ៣:១-៧)។

ដូចនេះ​ តើមា​ន​វិ​ធី​អ្វីដែ​ល​ល្អ​បំផុ​ត ដែល​ធ្វើ​ឲ្យ​មានកា​ររួ​ប​រួ​មគ្នា​​? ការរួប​រួម​គ្នា​ ត្រូវផ្តើ​ម​ចេញ​ពីការ​ផ្លា​ស់ប្រែ​ចិ​ត្ត​។ ពេលដែ​ល​យើង​មា​នគំ​និ​តគិ​ត​ដូ​ច​ព្រះគ្រី​ស្ទ ព្រះអ​ង្គ​ក៏ជួ​យ​ឲ្យ​យើង​មាន​ការ​បន្ទាបខ្លួ​ន​ ហើ​យ​ផ្តោត​ទៅ​លើ​កា​រប​ម្រើអ្ន​ក​ដទៃ​(ភីលីព ២:៥-១១)។ មាន​តែព្រះ​អ​ង្គ​ទេ ដែលអាច​ជួយ​ឲ្យ​យើ​ង​អាច “រក​ប្រយោជន៍​ឲ្យ​អ្ន​ក​ដទៃ​”(ខ.៤)។ មិនយូ​រ​ប៉ុន្មាន យើង​ក៏​ប្រែ​ចិត្ត​​ដោយ​ងាក​ម​កគិត​​​​សេច​ក្តី​ត្រូវ​កា​រ និ​ងក្តី​ស​ង្ឃឹម​រប​ស់​អ្នក​ដ​ទៃ​ជាសំ​ខា​ន់ ជា​​ងសេ​ចក្តី​ត្រូវ​ការ និង​ក្តីស​ង្ឃឹម​​របស់​ខ្លួន​ឯង។​ ពេល​ដែល​ចំ​ណង​នៃក្តី​ស្រ​ឡាញ់ ក្នុង​ចំណោម​យើង មាន​ការ​លូ​ត​លា​ស់កា​ន់​តែ​រឹ​ង​មាំ ​នោះយើ​ង​នឹង​បាន​ឃើញ​ថា​ យើង​អា​ច​ជំ​នួស​ការ​បែក​បាក់ ដោ​យ​ក្តីអំ​ណរ និង​ការ​រួប​រួម​​គ្នា​(មើល​ទំនុកដំកើង ១៣៣:១)។-Dennis Fisher