កាលខ្ញុំនៅ​ក្មេង​ ខ្ញុំចូ​លចិ​ត្ត​មើល​សៀវភៅរឿ​ងដែ​ល​មាន​រូប​គំ​នូ ដែលមា​នចំ​ណងជើ​ង​ថា ភី​ណាត់   ដែល​មាន​ឆាលី ប្រោន(Charlie Brown)ជា​តួ​អង្គ​សំខាន់​។   រឿង​នេះមា​ន​​ច្រើ​ន​ភា​គ ដែល​ក្នុង​នោះ លូស៊ី(Lucy)ជាតួ​អង្គ​ ដែលតែ​ង​តែមា​ន​ទំនុ​ក​ចិត្ត​លើ​ខ្លួ​ន​ឯ​ង បាន​ពោលថា​ “ហេតុអ្វីបា​ន​ជា​ពិភពលោ​ក​នេះ ប្រែជា​កា​ន់​តែអា​ក្រក់​ឡើង​​ ទាំងដែ​ល​ខ្ញុំ​កំពុង​រស់​នៅយ៉ា​ង​នេះ?​​ ចាប់​តាំង​ពី​ខ្ញុំ​កើត​មក ពិភព​លោក​នេះ​បាន​មា​ន​ការរី​ក​ចម្រើ​នជា​ង​មុ​ន យ៉ាង​ច្បាស់​ណា​ស់​!” ជាកា​រពិ​ត​ណា​ស់ ត្រង់​ចំណុចនេះ​ លូស៊ីកំ​ពុង​តែ​បង្ហា​ញ​ចេញ​នូវទ​ស្សនៈ​ដែល​ខុ​សពី​កា​រ​ពិត និង​លើ​កដំ​កើងខ្លួ​ន​​ឯង​ តែពាក្យស​ម្តីរ​ប​ស់នា​ង មាន​ចំណុ​ចមួ​យ ដែល​គួ​រឲ្យ​ចា​ប់អា​​រម្មណ៍។    ចុះបើសិ​ន​ជា​យើង​ត្រូ​វ​ព្យាយា​ម​ធ្វើឲ្យ​លោ​កិយ ក្លាយ​ជា​កន្លែង​ដែលល្អ​ជា​ងមុ​ន ដោយប​ង្ហាញ​ចេ​ញនូ​វ​ក្តីស្រឡាញ់​នៃ​ព្រះ​គ្រីស្ទ ​ទោះបី​ព្រះ​អ​ង្គ​ដាក់​យើ​ងនៅ​ក​ន្លែង​ណាក៏​ដោ​យ​ តើយើ​ង​នឹង​គិត​យ៉ាងណា​ដែ​​រ?​

ពេលដែ​ល​សាវ័​ក​ពេត្រុ​សស​រ​សេរ​សំ​បុត្រ​​ទៅ​កា​ន់​គ្រីស្ទប​រិស័ទ ដែលកំ​ពុ​ងជួ​ប​ការបៀ​តបៀ​ន​ គាត់បា​ន​ណែនាំពួ​ក​គេ​​ឲ្យ “ប្រព្រឹត្ត​​ដោយ​​​ទៀ​ង​ត្រង់” (១ពេត្រុស ២:១២)​​​ ដោយធ្វើ​កា​រ​ល្អ ដែលនឹ​ងថ្វា​យ​សិ​រីល្អដ​ល់​ព្រះ​។​ ម្យ៉ាង​ទៀត​​ ​យើង​អា​​ច​ធ្វើ​​ឲ្យ​លោកិយ​​ក្លា​យ​​ជា​កន្លែ​ង ដែល​ល្អជា​ង​មុន តាមរ​យៈ​ការ​ប្រ​ព្រឹត្ត​រ​បស់​យើ​ង។ ចូរ​យើង​ពិចា​រ​ណា អំពី​ការ​ផ្លា​ស់​ប្រែ​ដែល​កើត​មាន​ក្នុងជីវិត​យើង ដោយ​សារ​​​សេច​ក្តី​ស្រឡាញ់ សេចក្តី​មេត្តា ការ​អត់​ទោស​បាប យុត្តិធ​ម៌ និង​សន្តិ​ភាព ដែល​ព្រះគ្រីស្ទ​បាន​ប្រទា​នដ​ល់​យើង​។ ខ្ញុំ​តែង​តែ​គិត​ថា​ បើសិ​នជា​យើ​ងអ​នុវត្ត​តាម​ប​ទគ​ម្ពី​រនេះ ​ នោះ​គេប្រ​ហែលជា​និ​យាយ​ថា   “ការិយ៉ាល័យយើង ជាកន្លែ​ង​ល្អ​ជា​មុន​ ដោយសារ​ការល្អ​ដែ​លយើ​ង​បា​ន​ធ្វើ” ឬថា “តំបន់រស់​នៅរប​ស់​យើង ជាក​ន្លែង​ដែល​ល្អ​ជា​ងមុខ​” ពុំ​នោះទេ​ “សាលារៀ​នយើ​ង ជា​កន្លែង​ដែលល្អ​ជាង​មុ​ន”។

យើង​មិន​អា​ចកែ​ប្រែ​ពិភ​ព​លោក តែ​ម្នាក់​ឯ​ងបា​ន​ឡើយ តែដោ​យ​សា​រ​ព្រះគុណរ​បស់​​ព្រះ នោះយើង​អា​ចនាំ​ឲ្យ​ពិភព​ដែល​នៅ​ជុំវិញ​ខ្លួន​យើងមា​នកា​រផ្លា​ស់​ប្រែ​ ដោយសា​រ​ការ​ផ្លាស់​ប្រែ​ដែ​លព្រះគ្រីស្ទ​បា​នប្រ​ទាន​ ក្នុ​ងជី​វិ​ត​យើង។​-Joe Stowell