ខ្ញុំបាន​ធំ​ពេ​ញវ័យ នៅ​សហ​រដ្ឋ​អាមេរិក ដែល​នៅ​ទីនោះ គេ​បើក​បរ​ប្រកាន់​ខា​ង​ស្តាំ​ដៃ ហេតុ​នេះ​ហើយ​ខ្ញុំ​​​មាន​​ការ​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​មួយ​ចំនួន ដែល​គេ​ប្រកាន់​យក​ការ​បើក​បរ​ខាង​ឆ្វេង​ដៃ​។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ទៅ​ប្រទេស​អង់​គ្លេស ខ្ញុំ​បា​ន​ឮ​អ្ន​ក​នាំ​ភ្ញៀវ​ទេស​ចរណ៍​ម្នាក់ នៅ​ទី​ក្រុង​ឡុង ពន្យល់​អំពី​មូល​ហេតុ​ដែលប្រ​ទេស​អង់​គ្លេស​មាន​ច្បាប់ ឲ្យ​បើក​បរ​ប្រកាន់​ខាង​ឆ្វេង​ដៃ។ គាត់ថា “កាល​ពី​ទសវត្សរ៍ឆ្នាំ​១​៨០០ ទាំង​អ្នក​ថ្មើ​ជើង​ និង​អ្នក​បរទេះ​​សេះ​ បាន​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​រួម​គ្នា​។ ពេល​ដែល​រទេះ​សេះកំ​ពុង​ធ្វើ​ចរាចរណ៍​នៅ​ខាង​ស្តាំដៃ​ អ្នក​បរទេះ​​នោះ​​តែង​តែ​​យក​មោង​វាយ​សេះជា​ធម្ម​តា ហើយ​ជួន​កាល​ក៏វាយ​​ប៉ះ​ត្រូវ​អ្នក​ដើរ ដែល​នៅ​ក្បែរនោះ​។ ដើម្បី​ដោះស្រា​យ​បញ្ហា​នេះ គេ​ក៏​បាន​​ចេញ​ច្បាប់ ​តម្រូវ​ឲ្យ​រ​ទេះ​សេះទាំ​ង​អស់​ធ្វើ​ចរាចរណ៍ តា​ម​ផ្លូវ​ថ្នល់ នៅ​ខាង​ឆ្វេង​ដៃ ដើម្បី​កុំ​ឲ្យប៉ះ​ពា​ល់​អ្នក​ថ្មើរ​ជើង​ទៀត​”។​

ច្បាប់​ចរាចរណ៍​នេះ គឺ​សម្រាប់​ជា​ប្រយោជន៍ និង​ជា​ការ​ការ​​ពា​រ​​ដល់​អ្នក​ដំណើរ​ទាំង​ឡា​យ ដូច​នេះ ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់​ក៏ស​ម្រាប់​ជា​ប្រយោជន៍ និង​ការ​ការពា​រ​យើង​ផង​​ដែរ។​ ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​យើង នោះ​ព្រះអង្គ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​មក ​ដើម្បីជា​ប្រយោជន៍​យើង។ គឺដូ​ច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា ​“បង​​ប្អូ​ន​​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ ដ្បិត​​ក្រឹត្យវិន័យ​​ទាំង​មូល បាន​សំរេច​មក​ក្នុង​ពាក្យ​តែ​១​ម៉ាត់​នេះ​ថា «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង»”(កាឡាទី ៥:១៣-១៤)។

ពេល​ដែល​យើង​អនុវត្ត​តាម​ព្រះប​ន្ទូ​ល​ព្រះ សូម​យើង​ចាំ​ថា ព្រះ​គុណ​ព្រះ បាន​ប្រទាន​នូវ​ការ​ណែនាំ ដើម្បីជួ​យ​ឲ្យ​យើង​លូត​លាស់​ ដោយ​ស្រឡាញ់​ព្រះអង្គ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ​កាន់​តែខ្លាំ​ង។-Dennis Fisher