ណ្តាប់​ធ្នា​ប់​មិ​ន​កើ​ត​មា​នដោ​យ​ឯ​កឯ​ង​​ឡើយ។ ពេល​ខ្ញុំ​ធ្វើ​ការ​ស​ង្កេត​មើល​អ្វី​ៗ​ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ខ្ញុំ​ជឿ​ថា​ នេះជា​ការ​ពិត​មែ​ន។ ពេល​ដែល​ខ្ញុំ​ពិ​ចា​រណា អំពី​ការិយាល័​យ​រ​បស់​​​ខ្ញុំ ខ្ញុំ​មានកា​រភ្ញា​ក់​ផ្អើ​ល ពេល​ដែល​បា​នដឹ​ង​ថា​ វា​ពិត​ជា​ងាយ​នឹង​មាន​ភា​ពរញេរ​ញ៉ៃប៉ុ​ណ្ណា ហើយ​តើ​ខ្ញុំត្រូវ​ចំណាយ​ពេល​យូ​រ​ប៉ុ​ណ្ណា ដើម្បីរៀ​ប​ចំ​ឲ្យ​មាន​របៀប​រៀប​រយ​ឡើង​វិ​ញ។ សណ្តាប់​ធ្នាប់​តម្រូវ​​ឲ្យមាន​ការ​រៀ​ប​ចំ។ វា​មិន​កើ​ត​ឡើង ដោយ​ឯក​ឯ​ងឡើ​​យ។

ដូចនេះ ​ខ្ញុំ​មិន​គួ​រ​មា​ន​កា​រ​ភ្ញាក់​ផ្អើ​ល​ ចំពោះ​បញ្ហា​នេះទេ​។ ព្រះ​គម្ពី​រ​បា​​ន​​ចែ​ង អំ​ពីកា​រ​ដែ​ល​ព្រះមាន​តួនាទី​ នៅក្នុ​ង​ការ​ធ្វើ​ឲ្យ​ភាព​រញេរ​ញ៉ៃ​ ក្លាយ​ជា​មាន​សណ្តាប់ធ្នាប់​ ដែ​លនោះ​ជា​​ខ្លឹមសាដ៏​សំ​ខាន់​មួយ​ ក្នុង​ព្រះគ​ម្ពី​រ។​ ព្រះ​អង្គ​បាន​រៀប​ចំ​ឲ្យមា​នស​ណ្តាប់​ធ្នាប់     ពេ​​ល​​ដែល​ព្រះអ​​ង្គ​​ប​ង្កើត​​ប្រជា​ជាតិ​​អ៊ីស្រា​អែល​​(និក្ខមនំ ៧-១៤)។ ពេលព្រះ​មាន​បន្ទូ​លថា ពេល​នោះជាពេល​ដែល​ត្រូ​វនាំរាស្រ្ត​របស់​ព្រះ​អង្គ ចេញ​​ពីន​​គ​រ​អេស៊ីព្ទ ស្តេច​ផារ៉ោន​បាន​ប្រឆាំ​ង​នឹង​ព្រះ​អ​ង្គ។ សេដ្ឋ​កិច្ច​រប​ស់​នគ​រអេស៊ីព្ទ​ពឹង​ផ្អែក​ទៅលើ​ទា​សក ដែល​ជាជ​ន​ជា​តិហេ​ព្រើ ដូ​ច​នេះ ស្តេច​ផារ៉ោ​នមិន​ចង់​ឲ្យ​ពួកគេទៅ​ណាទេ​។​​ ដើម្បី​ឲ្យ​ស្តេ​ច​ផារ៉ោនកែ​ប្រែគំ​និត ព្រះ​អង្គក៏​បា​នទ​ម្លាក់​គ្រោះ​ចង្រៃទាំ​ង១​០ ដើម្បី​ឲ្យទ្រ​ង់​ព្រម​ដោះលែងពួក​គេ​។​ ពួ​ក​គ្រូសីលរ​បស់​ស្តេច​ផារ៉ោន អាច​ធ្វើ​ត្រាប់​តា​ម គ្រោះ​ចង្រៃ​ពី​រ ដែលកើ​ត​ឡើង​មុ​ន​គេ។ តែ​ពួក​គេមិ​ន​អាច​កែប្រែ​គ្រោះ​ចង្រៃណា​មួ​យ​ឡើយ។ ពួក​គេអា​ច​ប​ង្កើត​ឲ្យ​មាន​​​ភាពវឹ​ក​វរ តែ​ពួក​គេ​មិន​អា​ច​ធ្វើឲ្យ​មា​នសណ្តា​ប់ធ្នា​ប់​បាន​ទេ​។  មាន​តែព្រះ​ទេ​  ដែល​អាច​ធ្វើ​ឲ្យមាន​សណ្តាប់​ធ្នាប់បាន​។​

យើង​អាច​រៀ​ប​ចំ​ក​ន្លែង​រស់​នៅ​របស់​យើង ឲ្យ​មាន​សណ្តាប់​ធ្នាប់ ដោ​យ​ប្រើ​កម្លាំង​របស់​យើង ​តែគ្មា​នន​រណា​អាច​រៀ​ប​ចំជី​វិត​ឲ្យ​មានស​ណ្តាប់ធ្នា​ប់ ពេល​ដែល​មាន​ភាព​វឹកវរ​ខាងផ្លូ​វ​ចិ​ត្ត និង​ផ្លូវ​វិញ្ញាណ​បាន​ឡើ​យ។ មាន​តែ​ព្រះ​ទេ ​ដែល​អាច​ជួយ​យើ​ង​បា​ន។ ព្រះអ​ង្គ​ស្អា​ងឲ្យ​មា​នសណ្តាប់​ធ្នា​ប់​ឡើងវិ​ញ ​នៅ​ក្នុ​ង​ស្ថា​ន​ភាពដែ​ល​វឹ​ក​វ​រ ពេលដែ​ល​យើង​រស់​នៅ​តា​មបំណង​ព្រះ​ទ័យ​ព្រះ​ ដោយ​មិន​និយាយ​អាក្រក់ មាន​ចិត្ត​ស្លូត​បូត​ និង​សុភាព ហើយ​មាន​ការ​ប​ន្ទាប​ខ្លួន ចំពោះ​មនុស្ស​ទាំ​ងអ​​ស់(ទីតុស ៣:២)។-Julie Ackerman Link​