បេះដូងមនុស្សយើងលោត ដោយចង្វាក់៧០ ទៅ៧៥ដងក្នុងមួយនាទី។ ទោះបីជាមធ្យម បេះដូងមនុស្សមានទម្ងន់៣ខាំក៏ដោយ ក៏បេះដូងដែលមានសុខភាពល្អ អាចបូមឈាម៧៥៧០លីត្រ ឲ្យមានចរាចរពេញរាង្គកាយ តាមសរសៃឈាមដែលមានប្រវែង៩៦៥៦១គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ។ ជារៀងរាល់ថ្ងៃ បេះដូងមនុស្សបង្កើតថាមពលដែលល្មមនឹងឲ្យឡានមួយគ្រឿងបើកបាន ៣២គីឡូម៉ែត្រ ហើយបើគិតក្នុងរយៈពេលមួយជីវិតវិញ គឺអាចឲ្យឡាននោះបើកបានចម្ងាយ ដែលស្មើចម្ងាយពីផែនដីទៅស្ថានព្រះច័ន្ទពីរដង។ បេះដូងដែលមានខុសភាពល្អអាចធ្វើកិច្ចការដ៏អស្ចារ្យជាច្រើន។ ផ្ទុយទៅវិញ បើសិនជាបេះដូងរបស់យើងលែងដំណើរការ រូបកាយរបស់យើងទាំងមូលនឹងស្លាប់។
យើងក៏អាចនិយាយបានដូចគ្នា អំពី “បេះដូងខាងវិញ្ញាណ”។ ក្នុងភាសាខ្មែរ គេបានប្រើពាក្យបេះដូង សំដៅទៅលើ “ចិត្ត” របស់មនុស្ស។ ក្នុងព្រះគម្ពីរ ពាក្យ ចិត្ត ដំណាងឲ្យចំណុចកណ្តាលនៃអារម្មណ៍ ការគិត និងហេតុផលរបស់មនុស្សយើង។ ចិត្តជា “ទីបញ្ជាការកណ្តាល” នៃជីវិតយើង។
គឺដូចដែលមានសេចក្តីចែងថា “ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(សុភាសិត ៤:២៣)។ ជាការពិតណាស់ យើងពិបាកនឹងអនុវត្តតាមព្រះរាជបញ្ចា ក្នុងបទគម្ពីរនេះ។ ក្នុងការរស់នៅ មានការបន្ទាន់ជាច្រើនដែលទាមទាពេលវេលា កម្លាំង និងចំណាប់អារម្មណ៍ពីយើង។ ប៉ុន្តែ យើងហាក់ដូចជាមិនបានគិតថា ការស្តាប់ព្រះបន្ទូលព្រះ និងការអនុវត្តតាមព្រះបន្ទូលព្រះអង្គជាការបន្ទាន់ឡើយ។ យើងប្រហែលជាមិនបានកត់សំគាល់ អំពីផលវិបាកនៃការមិនអើពើចំពោះកិច្ចការដ៏សំខាន់នេះឡើយ ប៉ុន្តែ យូរៗទៅ បញ្ហានេះអាចបណ្តាលឲ្យមានការគាំងបេះដូងខាងវិញ្ញាណ។
ខ្ញុំសូមអរព្រះគុណព្រះ ដែលបានប្រទានព្រះបន្ទូលព្រះអង្គដល់យើង។ យើងត្រូវការជំនួយរបស់ព្រះអង្គ គឺមិនត្រូវព្រងើយកន្តើយនឹងព្រះបន្ទូលព្រះអង្គឡើយ តែត្រូវប្រើព្រះបន្ទូលព្រះអង្គ ដើម្បីរៀបចំចិត្តយើង ឲ្យត្រូវនឹងព្រះទ័យព្រះអង្គជារៀងរាល់ថ្ងៃ។-Poh Fang Chia