ប្ជា​ជន​ដែ​ល​រស់​នៅ​ ក្នុង​ក្រុង​ចេរាពុងជី ប្រទេស​ឥណ្ឌា បាន​រក​ឃើញ​វិធី​សាស្រ្ត​ដ៏​ពិសេស​មួយ​ សម្រាប់​ឆ្លង​ស្ទឹង ​និង​អូរ​ជាច្រើ​ន ក្នុង​ទឹក​ដី​រ​បស់​ពួក​គេ​។ ពួក​គេបា​ន​សង់​ស្ពាន​ដោយ​ប្រើ​ឫស​រប​ស់ដើ​ម​កៅ​ស៊ូ​។​ ពួកគេ​បា​ន​ដាំដើ​ម​កៅ​ស៊ូ នៅ​តាម​ច្រាំង​​ឲ្យ​ដុះ​ឫស ចេញ​ជា “ស្ពាន​ដែល​មាន​ជីវិត” ឆ្លង​ទៅ​ត្រើយ​ម្ខាង ដែលត្រូ​វ​ចំណាយ​ពេល​ពី​១​០ ទៅ​១៥​ឆ្នាំ ទំរាំ​តែ​ដើ​ម​កៅស៊ូ​ទាំ​ង​នោះ​ធំ​ពេ​ញ​វ័​យ។ តែ​ពេលដែ​ល​ដើម​កៅ​ស៊ូ​ទាំង​នោះ​ ដុះចេ​ញ​ជា​ស្ពាន​បាន​រឹង​មាំ​ហើ​យ ស្ពាន​នោះ​មាន​លំនឹ​ង​ណាស់ ​ហើយ​គេក៏​អា​ចប្រើ​ប្រា​ស់​វា​បា​នរា​ប់រ​យ​ឆ្នាំ។

យ៉ាង​ណាមិ​ញ​ ព្រះគ​ម្ពី​របា​ន​ប្រៀប​ប្រ​ដូច​អ្ន​ក ដែល​ទុក​ចិត្ត​ព្រះ ទៅ​នឹង “ដើម​​ឈើ​​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ”(យេរេមា ១៧:៨)។ ដោយ​សារ​ឫស​រ​ប​ស់​ដើម​ឈើ​​នោះ បាន​ស្រូប​យក​ជីវ​ជាតិ​បា​នល្អ​ នោះ​វា​អាច​ប​ន្តមា​ន​ជីវិត នៅ​ពេល​មាន​អាកាស​ធាតុ​ក្តៅ​ខ្លាំ​ង។ ហើយ​ក្នុង​អំឡុ​ងពេ​ល​រាំ​ង​ស្ងួ​ត ​វានៅ​តែ​​បន្ត​ចេញ​ផ្លែផ្កា​។

យើង​អាច​មាន​ភា​ព​​រឹ​​ង​មាំដូច​ដើម​ឈើ​ដែ​លចា​ក់​ឫសបានល្អ​​ ពេល​ដែល​យើ​ងពឹ​ង​ផ្អែ​ក​លើព្រះ​ ដោយ​មាន​ភាព​នឹ​ង​នរ  និង​ភាព​រឹង​មាំ ​ ទោះបី​ជា​យើ​ង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​អាក្រក់​បំផុត​ក៏​ដោយ​។​ ផ្ទុ​យ​ទៅវិ​ញ​ អ្នក​ដែល​ទុក​ចិ​ត្តលើ​មនុស្ស ច្រើន​តែរ​ស់​នៅ​ ដោយ​គ្មានលំ​នឹ​ង។ ព្រះ​គម្ពីរ​បាន​ប្រៀបប្រ​ដូ​ចពួ​ក​គេ​ ទៅនឹ​ងដើ​រ​ឈើតូ​ចៗ​​នៅ​​វាល​រហោស្ថា​ន  ដែល​ច្រើន​តែខ្វះ​ជី​វជា​តិ នឹង​ឈរ​នៅ​តែឯ​ង(​ខ.៦)។ ជីវិតខា​ង​វិញ្ញា​ណ​រ​បស់​អ្ន​ក​ដែ​ល​លះ​ចោ​ល​ព្រះ​ គឺ​មាន​ល​ក្ខ​ណៈ​ដូ​ច​នេះ​ឯង​។

ដូច​នេះ យើង​អាច​សួ​រ​ខ្លួ​នឯ​ង​ថា​ តើយើ​ងចា​ក់​ឫ​សនៅ​កន្លែង​ណា? តើ​យើង​បាន​ចាក់ឫ​ស​នៅ​ក្នុ​ង​ព្រះ​យេស៊ូវឬ​ទេ​?(កូល៉ុស ២:៧) តើយើ​ងជា​ស្ពា​ន​ដែ​ល​ចម្លង​អ្ន​ក​ដ​ទៃ ឲ្យទៅ​រ​ក​ព្រះអ​ង្គ​ឬ​ទេ? បើ​យើង​ស្គាល់​ព្រះ​គ្រីស្ទ​ នោះ​យើង​នឹង​​ធ្វើ​បន្ទា​ល់​ចំពោះ​សេ​ចក្តី​ពិត​​នេះ​ថា​ មាន​ពរ​ហើ​យ អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះអ​ម្ចាស់(យេរេមា ១៧:៧)។-Jennifer Benson Schuldt