មាន​ពេល​មួយ ចេសិន(Jason) បាន​ធ្វើ​ដំណើរ ទៅ​ទីក្រុង​ញូយ៉ក ក្នុង​អំឡុង​ពេល​សម្រាក​ ក្នុង​រដូវ​ផ្កា​រីក​។ នៅ​ពេល​ល្ងាច​ គាត់​និង​មិត្ត​ភក្តិ​គា​ត់​​មួយ​ចំនួន បាន​ឡើង​ជិះ​ឡាន​តាក់​ស៊ី​បញ្ជ្រៀត​គ្នា ឆ្ពោះ​ទៅ​រក​អគារ​​អ៊ីម​ផាយ​អឺ ស្តេត ដែល​ជាអគា​ខ្ពស់​ជាង​គេនៅ​ទី​ក្រុង​ញូយ៉ក។ ចេសិនយល់​ថា ការ​ជិះឡា​ន​នៅ​តាម​ផ្លូវ​ថ្នល់ ហាក់​ដូច​ជា​គ្មាន​សណ្តាប់​ធ្លាប់ ហើយ​គ្រោះ​ថ្នាក់។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កន្លែង​សង្កេត​មើ​ល​ទីក្រុង នៅ​លើ​អគា​រដ៏ខ្ពស់នោះ ហើយសម្លឹង​មើល​មក​ផ្លូវ​របស់​ទីក្រុង នៅ​ខាង​ក្រោម គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​បាន​ឃើញ​ថា​ ផ្លូវ​ទាំង​នោះមា​ន​ការ​រចនា និង​ការ​រៀប​ចំយ៉ាង​មាន​របៀប​រៀប​រយ​។​ ដូច​នេះ ទស្សនៈ​របស់​គាត់ក៏បាន​​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​​​។

លោក​ហា​បាគុក​ក៏​បាន​រៀន​សូត្រ ពី​បទ​ពិសោធន៍​ដែល​ស្រដៀង​នឹង​​ចេ​សិន​ផង​ដែរ។​ ពេល​គាត់​ពិចារណាអំ​ពីជី​វិត​មនុស្ស តាម​ទស្សនៈ​របស់​លោកិយ គាត់​យល់​ថា ព្រះហា​ក់ដូ​ច​ជា​មិន​អើពើ​ចំពោះ​អំពើ​អាក្រក់ ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គមទេ​(ហាបាគុក ១:២-៤)។ ប៉ុន្តែ ព្រះ​បាន​ប្រទាន​ឲ្យ​គាត់​មាន​ទស្សន​:ដូ​ច​ព្រះ​អង្គ​ដែរ ហើយ​បាន​បង្ហាញ​គាត់​ថា ជីវិត​មនុស្ស​គឺ​លើស​ពី​អ្វី​ដែល​គាត់​យល់​ដឹង។ ការ​ប្រព្រឹត្ត​របស់​មនុស្ស មិន​អាច​រារាំង​​បំណង​ព្រះ​ទ័យ​ព្រះបាន​ឡើយ​(២:៣)។

អ្នក​ដែល​មិន​កោត​ខ្លាច​ព្រះ​ ហាក់​ដូច​ជា​មានភាព​សម្បូរ​សប្បាយ​ ក្នុង​ពេល​ចប្ចុប្បន្ន ប៉ុន្តែ ព្រះ​ទ្រង់នឹ​ងជំ​នុំ​ជម្រះ​ការ​អាក្រក់​ទាំ​ង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​។ ព្រះ​អ​​ង្គ​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ ដែល​បាន​កើតឡើ​ង ដើម្បី​ឲ្យ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ សម្រាប់​បំពេញ​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​។ ផែន​ការ​រប​ស់​ព្រះ នឹង​បាន​សម្រេច​យ៉ាង​ពិត​ប្រាកដ តាម​ពេល​ដែល​ព្រះ​អង្គ​បាន​កំណ​ត់​(ខ.៣)។

យើង​មិន​អាច​មាន​ការ​យល់​ដឹង​ អំពី​ជីវិត​របស់​មនុស្ស​ឲ្យ​បាន​ច្បាស់ តាម​ទស្សនៈ​របស់​លោកិយ​បាន​ឡើយ គឺ​មាន​តែ​ព្រះ​ទេ​ដែល​អាច​យល់​ច្បា​ស់។​ ដូច​នេះ ចូរ​​យើ​ងប​ន្តរ​ស់នៅ​ ដោយ​ជំនឿ មិន​មែន​ដោយ​ការ​មើល​ឃើញ​ទេ​។ តាម​ទស្សនៈ​រប​ស់ព្រះ​អ​ង្គ គ្រប់​ការទាំ​ងអ​ស់ផ្សំ​គ្នា​ ដើម្បីជាប្រ​យោជន៍​ដល់​អស់​អ្នក​ដែល​ជឿព្រះអង្គ និង​ដើម្បី​សិរីល្អរ​បស់​ព្រះ​អង្គ​។-Poh Fang Chia