ពេល​ដែលខ្ញុំ​​ធ្វើដំ​ណើរ​ចូល​ក្រុ​ង​មួយ នៅ​ប្រទេស​អូស្រ្តាលី ខ្ញុំ​ត្រូវ​បាន​គេ​ស្វាគមន៍ដោយផ្លា​ក​មួ​យ ដែល​គេបា​ន​សរសេ​រ​ថា​ “សូម​ស្វាគមន៍អ​ស់​អ្នក​ដែ​លកំ​ពុង​ស្វែង​រកកន្លែង​ជ្រក​កោន និង​ទីពំនា​ក់”។   ការ​ស្វាគមន៍​យ៉ាង​ដូច​នេះ​   ហាក់​ដូច​ជាមា​ន​អត្ថន័​យ   ដែ​លទា​ក់​ទង​នឹង​សេចក្តី​​ប​ង្រៀន​​ក្នុង​ព្រះ​គម្ពី​រស​ញ្ញាចា​ស់ អំពី​ទីក្រុ​ងពំ​នា​ក់។ ក្នុង​សម័យ​សញ្ញា​ចាស់ ក្រុង​ពំនាក់​(ជនគណនា ៣៥:៦) ត្រូវ​បាន​គេប​ង្កើតឡើ​ង សម្រាប់​ជា​ទី​ជ្រក​កោន​ដល់​អ្នក ដែល​បាន​សម្លាប់​អ្នក​ដទៃ ដោយ​​គ្មាន​​ចេតនា ហើយ​​ត្រូវ​​កា​រ​​ការ​ពារ។​

ព្រះ​បាន​ឲ្យ​គេ​បង្កើ​ត​ទីក្រុ​ង​​​នេះម​ក ដើម្បី​ផ្តល់​ឲ្យ​នូវ​កា​រ​ជ្រក​កោន​ប្រភេ​ទ​នោះ​ឯង​។ ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោយ​ គោល​បំណង​នៃកា​រ​បង្កើ​ត​ទីក្រុ​ង​នេះ គឺ​មិន​គ្រា​ន់តែ​ដើ​ម្បី​ឲ្យជ​ន​ជា​តិ​អ៊ីសា្រ​អែលស​ម័យ​ដើ​ម​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ​។ ជាងនេះ​ទៅ​ទៀ​ត​ ទីក្រុ​ងពំ​នាក់ បាន​ឆ្លុះ​បញ្ចាំ​ង​អំពី​បំ​ណ​ង​ព្រះទ័​យ​ ដែល​ព្រះ​មា​ន​ចំពោះ​មនុស្ស​គ្រប់​គ្នា។​ ព្រះ​អង្គ​ស​ព្វ​ព្រះទ័​យ​នឹ​ងធ្វើ​ជា​ក​ន្លែង​ជ្រកកោន​​​ និង​ធើ្វជា​ទី​ក្រុ​ងពំ​នា​ក់ ពេល​ដែ​លយើ​​ងបរាជ័​យ ​មាន​ការ​ឈឺចាប់ និង​ការ​បា​ត់​ប​ង់​។ ​ប​ទ​គម្ពីរ​ទំនុក​ដំ​កើង ៥៩:១៦-១៧  បាន​ចែង​ថា ​“តែ​​ទូ​លប​ង្គំ​នឹង​​ច្រៀង​​ពី​​ព្រះចេស្តា​នៃ​ទ្រង់ អើ ចាប់​តាំង​ពី​ព្រលឹម​ស្រាង នោះ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្តី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ហើយ​ជា​ទី​ជ្រក នៅ​ថ្ងៃ​ដែល​ទូលបង្គំ​មាន​សេចក្តី​វេទនា។ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​​អើយ ទូល​បង្គំ​​នឹ​ង​​ច្រៀង​​សរសើរ​​ដល់​ទ្រង់ ដ្បិត​ព្រះ​​ទ្រង់​​ជា​ប៉​ម​​យ៉ាង​​ខ្ពស់​នៃ​ទូលបង្គំ ក៏​ប្រកប​ដោយ​មេត្តាករុណា​ចំ​ពោះ​​ទូលបង្គំ​ផង។”

សម្រា​ប់ម​នុ​ស្សគ្រ​ប់​ជំ​នាន់  ដែល​មា​ន​ចិត្ត​ដ៏​វេទ​នា  “ទី​ក្រុងពំ​នាក់”របស់យើ​ង  មិន​មែន​ជា​ទី​កន្លែ​ង​នៅ​លើ​ផែនដី​​ទេ​។​ តែទី​ក្រុ​ងពំ​នាក់របស់យើង​ ជា​ព្រះ​​ដែល​ស្រឡាញ់យើ​ង ដោយសេ​ចក្តី​ស្រឡាញ់​ដ៏​អស់ក​ល្ប។ ចូរ​យើង​ស្វែង​រ​ក​ការ​ជ្រ​ក​កោន​ និងការ​​ស​ម្រាក​ក្នុ​ង​ព្រះអ​ង្គ​។​-Bill Crowder