ក្នុង​ពិភព​លោក​នេះ សត្វ​ដំរី​ជា​សត្វ​ដែលមាឌ​ធំ​ជាង​គេ​ ដែល​រស់​នៅ​លើ​គោក ហើយ​ក៏​ស្ថិត​ក្នុង​ចំណោម​សត្វ​ដែ​ល​មាន​កម្លាំង​ខ្លាំង​ជា​ង​គេផ​ង​ដែរ។ ប៉ុន្តែ គេអា​ច​ចង​វា ដោយ​ប្រើ​ខ្សែ​ពួរ​ដែល​រឹង​មាំ តែ​មួយ​ខ្សែ​ប៉ុណ្ណោះ​។ ពេល​សត្វ​ដំរី​​នៅ​តូច គេចង​វា​ជា​ប់នឹ​ង​ដើម​ឈើ​ធំ​មួយ​ដើម​។​ វា​ខំ​ប្រឹង​ទាញ​ខ្សែ​ពួរ​​នោះឲ្យ​រួ​ច​ខ្លួន ក្នុង​អំឡុ​ងពេ​ល​ជា​ច្រើន​សប្តាហ៍ តែ​ខ្សែពួ​រ​នៅ​តែ​ចង​វា​ជា​ប់​។ មិន​យូរ​ប៉ុន្មាន​វា​ក៏​ចុះ​ចាញ លែង​ចង់​រើ​បម្រះ​ទៀត។

បន្ទាប់​មក ពេល​ដែល​សត្វ​ដំរី​ធំ​ពេញ​វ័យ ពេញ​កម្លាំង វា​នៅ​តែមិ​ន​រើ​បម្រះ​ឲ្យរួ​ច​ខ្លួន ព្រោះ​កាលណា​ខ្សែ​ឡើ​ង​តឹង​តែប​ន្តិច វា​ក៏​ឈប់​ទាញ​ភ្លា​ម។ វា​នៅ​តែ​ជឿ​ថា  វា​នៅ​ជាប់​ចំណង  មិន​អាច​​រំដោះខ្លួ​ន​​ឯង​ឲ្យ​រួច​បាន​។

យ៉ាង​ណាមិ​ញ សាតាំង​ក៏អា​ច​​ប្រើ​ល្បិច​ដូច​នេះ ដើម្បី​ចាប់​ចង​យើងឲ្យ​​ជាប់​ផ​ង​ដែ​រ។​ ​ព្រះគ​ម្ពី​របា​ន​ធានា​យ៉ាង​ច្បាស់​ថា “នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​គ្មាន​ទោស​សោះ គឺអ្នកដែលមិនមែនដើរដោយសាច់ឈាមទេ គឺដើរដោយវិញ្ញាណវិញ”(រ៉ូម ៨:១)។ យើង​បាន​ទទួល​ការ​​ប្រោ​ស​ឲ្យ​រួ​ច​​​ពី​អំណាច​​របស់​​អំពើ​​បាប និង​​សេចក្តី​​ស្លា​ប់​​ហើ​យ(ខ.២)។​ តែ​ខ្មាំង​សត្រូវ​នៃ​វិញ្ញាណ​របស់​យើង​បាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿថា​ អំពើ​បាប​នៅ​តែ​មាន​អំណាច​គ្រប​សង្កត់​​យើង​​។

ដូច​នេះ តើ​យើង​ត្រូ​វ​ធ្វើ​ដូច​ម្តេ​ច? ដើម្បី​ឈ្នះកា​រ​ភូត​កុហក់​របស់​វា យើង​ត្រូវ​ជញ្ជឹង​គិត អំពី​ការ​អ្វី​ដែល​ព្រះគ្រី​ស្ទ​បាន​ធ្វើ​សម្រាប់​យើង។ ព្រះអ​ង្គបា​ន​សុគត ដើម្បី​លោះបា​ប​យើ​ង ហើយ​បាន​ប្រកាស​ថា បាប​លែង​មាន​អំ​ណាច​គ្រប់​គ្រ​ង​យើ​ងទៀ​ត​ហើ​យ(​ខ.៣)។ ព្រះ​អង្គ​បា​ន​មាន​​ព្រះ​ជន្ម​រស់ឡើ​ងវិ​ញ​ ព្រមទាំង​​ប្រ​ទាន​ព្រះវិញ្ញាណប​រិសុទ្ធ​ដល់​យើ​ង​ផ​ងដែរ​។ ដើម្បី​ឲ្យ​យើង​មា​ន​អំណាច ដើម្បី​រស់​នៅ​ដោ​យ​ជ័​យ​ជ​ម្នះ ក្នុង​ព្រះអ​ង្គ​ ព្រោះ“​ព្រះវិញ្ញាណ​នៃ​ព្រះអង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះយេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​យើង​រាល់​គ្នា”(ខ.១១)។

នៅ​ក្នុង​ព្រះគ្រី​ស្ទ​ យើងបា​នរួច​ពីចំ​ណ​ងនៃ​អំ​ពើបា​បហើ​យ​។​-Poh Fang Chia