មាន​មនុស្សមិ​នច្រើ​ន​ទេ​ ដែលបា​ន​ចំណា​យពេ​លសិ​ក្សាច្បា​ប់ ស្តី​អំ​ពី​ការ​បង់​ពន្ធ​ប្រាក់ចំណូល នៅ​សហ​រដ្ឋ​អា​មេរិក។ ទស្សនា​វដ្តី​ហ្វូបេ បាន​ចេញ​ផ្សាយ​ថា ក្នុង​ឆ្នាំ២០១៣ ​ច្បាប់​ស្តីអំ​ពីកា​រប​ង់​ព​ន្ធ ត្រូ​វបា​ន​គេ​តាក់​តែ​ង​ម​ក ដោយ​សរសេរ​លើស​៤​លាន​ពាក្យ។ តាម​ពិត ​ច្បាប់ពន្ធ​ដា​នៅ​សហរដ្ឋអា​មេរិក បាន​ប្រែ​ជា​​មាន​ភា​ព​ស្មុ​គ្រ​ស្មាញ​យ៉ាង​ខ្លាំ​ង បាន​ជាសូ​ម្បី​តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ ក៏​មាន​ការ​ពិបា​ក​នៅ​ក្នុង​កា​រស្វែ​ងយ​ល់​ អំពី​ច្បាប់​ពន្ធ​ដារ​ឲ្យបា​ន​គ្រប់​ជ្រុង​​ជ្រោយ​ដែរ​។  ដូច​នេះ ភាពស្មុ​គ្រ​ស្មា​ញនេះ​គឺ​ជា​បន្ទុក ដែល​ធ្វើ​ឲ្យ​គេពិ​បាក​យល់ និង​អនុវត្ត​តា​ម​។

អ្នក​ដឹក​នាំ​សាស​នា​នៅ​នគរ​អ៊ីស្រាអែល​សម័​យ​បុ​រាណ​ ក៏​បាន​នាំ​ឲ្យ​​ប្រជា​ជន​​មាន​បញ្ហា​ដូចនេះ នៅ​ក្នុង​ទំនាក់ទំ​នង​ជាមួ​យ​ព្រះ​ផង​ដែរ។ ពួកគេ​បា​ន​ធ្វើ​ឲ្យ​ក្រឹត្យវិ​ន័យ ​មាន​ភា​ពស្មុ​គ្រ​ស្មាញ​កាន់​តែ​ខ្លាំង។​ ក្រឹត្យ​វិន័យ​សាសនា​របស់​ពួក​​គេ បាន​ប្រែ​ក្លាយ​ជា​បន្ទុ​ក​កាន់​តែធ្ង​ន់ បាន​ជាអ្ន​ក​ជំ​នា​ញខា​ង​ក្រឹ​ត្យវិ​ន័យ​របស់​លោកម៉ូ​សេ មាន​ការ​ពិបាក​នៅក្នុ​ងកា​រ​ស្វែង​យល់​ អំពី​ចំណុច​សំខាន់​នៃ​ក្រឹត្យ​វិន័យ​ទាំង​​នោះ​។ ពេលដែលអ្នកដឹកនាំសាសនាប្រភេទនោះ សួរព្រះយេស៊ូវថា តើក្រឹត្យ​វិន័យណា​ដែ​ល​សំ​ខា​ន់ជា​ង​គេ​ ​ព្រះអង្គក៏​បា​នឆ្លើ​យ​ថា​ “ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១។ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​​បញ្ញត្ត​​ណា​​​ទៀ​ត​​ ធំ​​ជាង​បទ​ទាំង​២​​នេះ​​ទេ”​(ម៉ាកុស ១២:៣០-៣១)។

ក្រឹត្យ​វិន័យ​រប​ស់លោ​កម៉ូ​សេជា​ប​ន្ទុក​សម្រាប់​អ្នក​កា​ន់តា​ម​ តែ​សេចក្តី​ជំនឿលើ​ព្រះ​គ្រីស្ទ​ មានភាពសា​មញ្ញ   ហើយ “បន្ទុក​ព្រះ​អង្គ​ក៏​ស្រា​ល”(ម៉ាថាយ ១១:៣០)   ព្រោះព្រះ​ទ្រ​ង់បា​នស​ព្វ​ព្រះ​ទ័យ​នឹង​អត់​ទោស​ឲ្យ​យើ​ង ហើយ​ស្រឡាញ់យើ​ង។​ សព្វ​ថ្ងៃនេះ​ ព្រះ​អង្គ​ជួ​យឲ្យ​យើ​ង​ស្រឡាញ់​ព្រះ​អង្គ​ និង​អ្ន​ក​ជិត​ខា​ងរ​ប​ស់យើ​ង​។​-Bill Crowder