មាន​រឿង​មួ​យដំ​ណា​ល​ថា​ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៨០០ មាន​គ្រូគ​ង្វា​ល​ជន​ជា​តិអឺ​រ៉ុប​មួយ​ក្រុម ​បាន​ទៅចូ​លរួ​មស​ន្និ​សិទ​ព្រះគ​ម្ពីរ រប​ស់លោ​ក ឌី អែល មូឌី (D.L. Moody) នៅ​ក្នុង​រដ្ឋ​ម៉ាសាឈូសេត សហ​រដ្ឋ​អាមេរិក។ ក្នុងកា​រ​ស្នាក់​នៅ​ឯសណ្ឋាគារ ពួក​គេ​បា​ន​ដាក់​ស្បែក​ជើង នៅ​ក្រៅប​ន្ទប់​សណ្ឋាគារ មុន​ពេល​ចូ​លគេ​ង​ តាម​ប្រពៃណីរ​បស់​ខ្លួន​ ដោយ​រំពឹង​ថា អ្នក​ធ្វើការ​នៅ​សណ្ឋាគារ​នឹ​ង​សម្អា​ត​ស្បែក​ជើង​ឲ្យ​ពួ​កគេ​។  ពេល​លោក​មូ​ឌីឃើ​ញស្បែ​កជើ​ង​នៅក្រៅ​បន្ទ​ប់​ដូច​នោះ គាត់​ក៏បា​ន​ប្រា​ប់​អ្នក​ដទៃ​ទៀ​ត​ឲ្យបា​ន​ដឹ​ង អំពី​តម្រូ​វ​ការ​រ​បស់​ពួ​ក​គេ ​ព្រោះគាត់​​យល់​ពី​ប្រពៃណី​រប​ស់​ពួ​កគេ។ ប៉ុន្តែ គ្មាន​នរណាម្នា​ក់ឆ្លើ​យ​ត​ប​សោះ​។

លោកមូ​ឌីក៏​បា​នដើ​រ​ប្រ​មូល​ស្បែក​ជើង​ទាំ​ង​អស់​នោះ​មកសម្អាត​ដោយ​ខ្លួ​ន​ឯ​ង។ មាន​មិត្ត​ភក្តិ​រ​បស់គា​ត់ម្នា​ក់បា​ន​មក​ជួ​ប​គាត់នៅក្នុង​បន្ទ​ប់គា​ត់ ដោយមិ​នបា​ន​ប្រាប់​គាត់​ជាមុ​ន ក៏បា​នដឹ​ង​អំពី​រឿង​នេះ ហើយក៏បាននិ​យាយប្រា​ប់​គេ​ អំពី​ការ​អ្វីដែ​លលោ​ក​មូឌី​បាន​ធ្វើនោះ​។​​ រឿងនោះក៏​បាន​ឮ​តៗ​គ្នា​ ហើយពី​របី​យប់​ក្រោយ​មក ​អ្ន​​ក​ដ​​ទៃ​ទៀ​តបា​ន​ដាក់​វេ​ន​គ្នា​ជួយ​ស​ម្អាត​ស្បែក​ជើ​ង​របស់​ក្រុម​គ្រូគង្វាល​អឺរ៉ុប។

លោក​មូឌីមា​នគំ​រូនៃ​ភា​ពជា​អ្ន​ក​ដឹក​នាំ​ ដែល​មាន​ការ​បន្ទាប​ខ្លួន ដែល​បាន​បញ្ឆេះ​ចិត្ត​អ្នក​ដទៃ​ ឲ្យ​យក​តម្រាប់​តាម​គំរូ​របស់​គាត់​។ សាវ័កប៉ុល​បាន​រំឭ​ក​លោ​កធី​ម៉ូថេថា​ “ចូរ​មាន​កំឡាំង​ឡើង​ដោយសារ​ព្រះគុណ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ ឯ​អស់​ទាំង​សេចក្តី​ដែល​អ្នក​បាន​ឮ​អំពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន នោះ​ក៏​ត្រូវ​ផ្ញើ​ទុក​នឹង​មនុស្ស​ស្មោះត្រង់ ដែល​អាច​នឹង​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ(២ធីម៉ូថេ ២:១-២)។ ពេលដែល​យើង​នឹ​កចាំ​ថា​ ​កម្លាំង​របស់​យើ​ង​បាន​មក​ពី​ព្រះគុណព្រះ​ នោះ​ការ​នឹក​ចាំដូ​ច​នេះ នឹង​ជួយ​ឲ្យ​យើង​មាន​ការ​បន្ទាប​ខ្លួ​ន​។ បន្ទាប់​មក យើងចែ​ក​ចាយ​អំ​ពី​សេចក្តី​ពិត​របស់ព្រះ​ ​ដល់​អ្នក​ដ​ទៃ​ ដោយ​ការ​​បន្ទាប​ខ្លួន ដោយ​ធ្វើគំ​រូ ដែល​លើក​ទឹក​ចិត្ត​ និង​បញ្ឆេះចិ​ត្ត​អ្នក​ដ​ទៃ​ ឲ្យ​យក​តម្រាប់​​តាម​។

ព្រះ​យេស៊ូវ​ជា​គំ​រូ​នៃ​ភាព​ជា​អ្នក​ប​ម្រើ សម្រាប់​យើង​រាល់​គ្នា​។ មិន​តែប៉ុ​ណ្ណោះ ព្រះ​អង្គ​បាន​លះ​បង់​ព្រះ​ជន្ម ដើម្បី​យើង​ផ​ង។-Albert Lee