ពេល​ដែល​ខ្ញុំ​កំ​ពុង​រង់​ចាំ​ពិធី​ប​ញ្ចុះអ​ដ្ឋិធាតុ​របស់ម្តា​យខ្ញុំ​ ខ្ញុំ​ក៏បា​នអ​ង្គុយយ៉ា​ង​ស្ងាត់ស្ងៀ​ម​នៅ​ក្បែរផ្នូ​រ​របស់​ឪ​ពុក​ខ្ញុំ។​   អ្នកដឹ​ក​នាំ​កម្ម​វិធី​បុណ្យ​សព ​ក៏បា​ន​កាន់​កោដ​ដាក់​ធាតុម្តាយ​ខ្ញុំ​មក​។ ចិត្ត​ខ្ញុំបា​នស្លុ​ត​ ហើយ​គំនិត​ខ្ញុំក៏​រក​គិ​តអ្វី​មិ​ន​ឃើ​ញ។ ក្នុង​រយៈ​ពេ​ល​តែ៣​ខែ​សោះ​ ខ្ញុំ​ត្រូវ​បាត់​បង់​​ម្តាយ​ខ្ញុំម្នា​ក់​ទៀ​ត​ហើ​យ តើ​ឲ្យ​ខ្ញុំ​កាត់​ចិត្ត​យ៉ាង​ដូ​ច​ម្តេច​បា​ន? ពេល​នោះ ខ្ញុំមា​នអារម្មណ៍បាត់​បង់ និ​ងឯ​កកោ​ នៅក្នុ​ង​សេច​ក្តី​ទុក្ខ​ជា​ទម្ង​ន់ ហើយ​ក៏មា​នអា​រ​ម្មណ៍​ថា​អ​ស់ស​ង្ឃឹ​ម​បន្តិច​បន្តួ​ច​ផង ​ក្នុង​ការ​ប្រ​ឈម​មុខ​នឹ​ង​ពេល​អ​នាគត ដោយ​គ្មាន​ពួក​គា​ត់។​

បន្ទា​ប់ម​ក​លោក​គ្រូគ​ង្វា​លក៏​បាន​អាន​បទ​គម្ពីរ ដែលនិ​យា​យអំ​ពី​កន្លែ​ង​ប​ញ្ចុះស​ពរ​បស់ព្រះ​យេស៊ូវ​ យ៉ាងដូចនេះថា :​ នៅ​ថ្ងៃទី​មួយនៃ​សប្តាហ៍ ពួកសិ​ស្សស្រី​ៗ​បាន​ទៅ​ផ្នូ​រព្រះ​អង្គ​ទាំង​ព្រឹក​ព្រលឹម ដើម្បី​អប់​ស​ព​ព្រះអ​ង្គ​(​ម៉ាថាយ ២៨:១ និងលូកា ២៤:១)។ ខណៈពេ​ល​ដែល​ពួ​ក​គេ​កំ​ពុង​មាន​កា​រងឿ​ងឆ្ង​ល់ ដោយ​ឃើញ​ផ្នូរ​នៅចំ​ហរ មា​នទេ​វតា​មួយ​អ​ង្គបា​ន​លេច​ម​ក​មាន​ប​ន្ទូល​ថា ​“កុំ​​ឲ្យ​​ភ័យ​អី”(ម៉ាថាយ ២៨:៥)។ ពួក​គេមិ​ន​ចាំ​បា​ច់ត្រូ​វ​មាន​កា​រភ័​យ​ខ្លាច ដោយសា​រ​ផ្នូរ​នៅ​ទទេ​រ ឬ​ខ្លាច​ទេវ​តាឡើ​យ​ ដ្បិត​ទេវតា​មានដំណឹងល្អ សម្រាប់​ប្រាប់​ពួ​ក​គេ​។​

ពួក​គេក៏​មា​នស​ង្ឃឹម​ឡើ​ង ពេល​ដែល​បានឮ​ទេវ​តា​មា​ន​បន្ទូ​ល​ថា “តែ​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ”(ខ.៦)។ ដោយសារ​ព្រះយេស៊ូវ​បាន​មាន​ព្រះជ​ន្មឡើ​ងវិ​ញ នោះ​ព្រះអ​ង្គ​បាន​ឈ្នះសេ​ចក្តីស្លា​ប់ហើ​យ! ព្រះយេ​ស៊ូវ​បាន​រំឭក​ពួក​សិស្សព្រះ​អង្គ ​មុន​ពេល​ព្រះអ​ង្គសុ​គតថា​ “​ដោយ​​ព្រោះ​ខ្ញុំ​​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ”(យ៉ូហាន ១៤:១៩)។

ទោះ​បីជា​យើ​ងបា​ន​សោក​ស​ង្រេង ​ចំ​ពោះកា​របា​ត់ប​ង់​មនុ​ស្សជា​ទីស្រឡា​ញ់ក៏​ដោ​យ ក៏​យើងនៅតែអាច​រ​កឃើ​ញក្តី​ស​ង្ឃឹម តាម​រយៈ​ការ​មា​នព្រះ​ជន្ម​ឡើ​ងវិ​ញ​របស់​ព្រះយេ​ស៊ូវ និង​តាមរ​យៈ​ការ​ដែ​លព្រះអង្គបា​ន​សន្យា​ថា​   បន្ទាប់ពី​យើ​ងស្លា​ប់​ទៅ  យើងនឹ​ង​បា​នទៅ​រ​ស់​នៅអ​ស់​ក​ល្បជា​និច្ច​ជាមួ​យ​​ព្រះ​អង្គ​​។-Anne Cetas