លោក​ភីត ភីធ័រ​សិន(Pete Peterson) បានទៅ​ប្រ​ទេស​វៀត​ណាម​ជាលើ​កទី​១ ក្នុង​សម័យ​សង្រ្គាម​វៀត​ណាម។ ក្នុងអំ​ឡុង​ពេល​គាត់​បើក​យន្ត​ហោះ​​​ទម្លាក់​គ្រាប់​បែក ក្នុង​ឆ្នាំ​១៩៦៦ យន្ត​ហោះរ​បស់​គា​ត់​ត្រូវ​គេ​បាញ់​ធ្លា​ក់ ហើយ​​គាត់ក៏បា​នក្លា​យ​ជាអ្ន​កទោ​ស​សង្រ្គាម ​និង​បា​ន​ទទួ​លទា​រុណ​កម្ម​យ៉ាង​វេទនា​។​ ជាង​៣០​ឆ្នាំក្រោ​យម​ក​ គាត់​ក៏បា​នត្រ​ឡប់ម​កប្រទេស​វៀត​ណាម​វិញ ក្នុងថានៈ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​វៀត​ណាម​។​ មាន​អ​ត្ថ​បទ​សារពត៌​មាន​មួយ បានដា​ក់រ​ហ័ស​នាម​ឲ្យគា​ត់ថា “អ្នក​ប្រកាស​ដំណឹង ដែល​នាំ​មក​នូវ​ការ​ផ្សះផ្សា​”។ គាត់​បាន​ដឹងខ្លួ​នថា ​ជាច្រើ​ន​ឆ្នាំក​ន្លង​ទៅ ព្រះ​បាន​សង្រ្គោះជី​វិត​គាត់ មិន​មែន​ដើម្បីឲ្យ​គា​ត់ប​ន្តរ​ស់​នៅ​ ក្នុង​កំហឹង​ទៀត​ទេ​។ ហេតុ​នេះហើ​យ គាត់​ក៏បា​ន​ប្រើជី​វិត​ដែល​គាត់​នៅ​សេស​សល់ និង​មុខ​តំណែង​របស់​គាត់ ដើ​ម្បី​ធ្វើ​ឲ្យ​មាន​ការ​ខុស​ប្លែក ដោយ​ជំរុ​ញឲ្យ​មាន​កា​រថែរ​ទាំកុមារ​នៅប្រ​ទេស​វៀតណាម ឲ្យ​​ការ​រស់នៅមាន​សុវត្ថិភាព ​តាមស្ត​ង់​តា​ដែល​ល្អ​​ខ្ពស់​ជាងមុ​ខ។​

យើង​នឹង​មានការទទួលខុសត្រូវ និងកត្តិយស​ខ្លាំង​ណាស់ បើសិន​ជា​បា​នទទួ​លកា​រតែ​ងតាំ​ង​ឲ្យ​ធ្វើ​ជាដំ​ណាងរ​បស់​ប្រទេស​យើង នៅ​ប្រទេស​ដទៃ​ទៀត។ ក្នុង​នាម​ជាអ្ន​កដើ​រតា​ម​ព្រះ​គ្រីស្ទ ​យើងជា​ “ទូត​របស់​ព្រះគ្រី​ស្ទ”(២កូរិនថូស ៥:២០)។ ព្រះ​បាន​ចាត់​ព្រះ​គ្រីស្ទ ឲ្យយា​ងម​កផ្សះ​ផ្សា​យើងឲ្យ​ជា​នឹ​ងព្រះ​អ​ង្គ​(ខ.១៨) ដូច​នេះ យើង​ក៏​មាន​ភារៈ​កិច្ច ​“ផ្សះផ្សា”​ផ​ងដែ​រ(ខ.១៩)។ យើង​ត្រូវ​ចេញ​ទៅ​ប្រកាស​ប្រាប់​គេ​ថា មនុស្ស​គ្រប់​គ្នា​សុ​ទ្ធ​តែអា​ច​ទទួល​ការ​ប្រោស​លោះ ក្នុង​ព្រះគ្រី​ស្ទ​ ដ្បិត​ព្រះអ​ង្គ​ “ដែល​​មិន​​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះអង្គ​នោះ​ឯង”(ខ.២១)។

ដើម្បី​ឆ្លើយ​ត​បចំ​ពោះសេ​ច​ក្តីស្រ​ឡាញ់រ​បស់​ព្រះ​យេស៊ូ​វ ដែល​​បាន​ផ្សះផ្សា​យើង​ ឲ្យ​ជា​នឹងព្រះ​ យើង​ត្រូវ​តែ​​ចែក​រំលែក​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អ​ង្គដ​ល់​អ្នកដ​ទៃ។ ចូរ​យើង​បំពេ​ញតួ​នាទី​របស់​យើង ឲ្យ​អស់​ពី​ចិ​ត្ត។​ ទោះ​បីជា​ព្រះ​ទ្រ​ង់​ដាក់​យើ​ង​នៅ​កន្លែង​ណា​ក៏​ដោ​យ  ក្នុង​លោកិយ​នេះ  ក៏​ព្រះអ​ង្គ​នៅតែ​អា​ចប្រើ​យើ​ង​   ឲ្យ​ធ្វើ​ជា​អ្នក​នាំដំ​ណឹង​ល្អ​  ដែល​នាំម​ក​នូ​វ​ការ​ផ្សះ​ផ្សា  ថ្វាយ​ព្រះយេ​ស៊ូវ​គ្រីស្ទ​។​​-C.P.Hia