មាន​ពេល​មួ​យ លោក​គ្រីស ហាដហ្វៀល(Chris Hadfield) ដែល​ជាអា​កាស​យានិ​ក​ជន​ជាតិកា​ណាដា និង​ជាមេ​បញ្ជាការ​នៃ​ស្ថានីយ​អវកាស​អន្តរ​ជា​តិ បាន​ចូល​រួ​ម​នៅ​ក្នុង​ការ​ច្រៀង  ជា​​មួយ​​​នឹង​សិស្ស​សាលាមួ​យក្រុ​ម​​ ដែល​កំពុង​នៅក្នុ​​ង​ស្ទូ​ឌីយ៉ូ​មួ​យ នៅ​ផែ​នដី​ ខណៈពេលដែល​គាត់​កំ​ពុ​ងស្ថិ​ត​នៅ​ក្នុ​ងស្ថានី​យអវ​កាស ដែលមា​នកំ​ព​ស់៣​២១គី​ឡូម៉ែ​ត្រ​ពីផែ​នដី​។​ ពួក​គេ​បានច្រៀ​ង​ជាមួ​យ​គ្នា នូវ​បទ “តើ​មាន​នរ​ណាច្រៀ​ង​ទេ​” ដែលជា​ស្នា​ដៃនិ​ព​ន្ធរួ​ម​រប​ស់​លោក​ហាដហ្វៀល ជា​មួយ​នឹ​ង​លោក​អេ​ឌ រ៉ូមបឺតសិន(Ed Robertson)។

ក្នុងប​ទច​ម្រៀ​ង​នោះ ​ខ្ញុំបា​នចា​ប់​អា​រម្ម​ណ៍​នឹង​ឃ្លា​មួ​យ ដែល​គេច្រៀ​ងថា “អ្ន​កមិ​នអា​ច​ដាក់​ព្រំ​ប្រ​ទល់ នៅ​លើទី​អវកាស​បាន​ឡើយ”​។ មនុស្សនៅ​លើ​ផែន​ដី​ បាន​គូស​ខ្សែ​បន្ទាត់​​ព្រំដែន​ជាច្រើន ​ដើម្បីញែ​កខ្លួ​ន​​ចេញ​ពី​គ្នា ដោយ​មាន​ជាតិសាសន៍ ប្រទេស និង​មនោគម​វិជ្ជា​ផ្សេ​ង​គ្នា​ ​ប៉ុន្តែ បទ​ចម្រៀង​នេះ​បាន​រំឭក​ខ្ញុំថា​ ព្រះ​អង្គ​មិនបា​ន​សព្វ​ព្រះ​ទ័យ​ឲ្យយើ​ង​មាន​ការ​បែង​ចែក​គ្នា​ដូច​​នេះទេ​។ អ្វី​ដែលសំ​ខា​ន់នោះ​ គឺ​ព្រះអ​ង្គស​ព្វព្រះ​ទ័យ​ឲ្យយើ​ង​ស្រឡាញ់​ព្រះ​អង្គ ​និង​ស្រឡាញ់គ្នា​ទៅ​វិ​ញ​ទៅ​មក​(ម៉ាកុស ១២:៣០-៣១)។

ព្រះ​អង្គ​ជាឪ​ពុក​ដែល​មាន​ក្តី​ស្រ​ឡាញ់ ដូច​នេះ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ក្រុម​គ្រួសា​ររ​ប​ស់ព្រះ​អ​ង្គ មាន​ការ​រួប​រួ​ម​គ្នា​តែ​មួយ​។​ យើ​ងមិ​ន​អាច​សម្រេច​កិច្ចកា​រដែ​ល​ព្រះ​អង្គ​ឲ្យយើ​ង​ធ្វើបា​នឡើ​យ បើ​សិន​ជា​យើងបដិសេធ​មិន​ព្រម​ផ្សះផ្សា​​គ្នា។ នៅ​ពេល​យប់​ មុ​ន​ពេល​គេយ​ក​ព្រះ​អង្គទៅ​ឆ្កា​ង  ព្រះ​អង្គ​បា​ន​ទូ​លអ​ង្វ​រ​ដល់​ព្រះ​វរ​បិ​តា សូម​ឲ្យ​អ្ន​ក​ដើរ​តាម​ព្រះអ​ង្គមា​ន​ការ​រួ​ប​រួម​គ្នា​។​ គឺដូច​ដែល​ព្រះ​អង្គ​បាន​អធិស្ឋានថា​ ​“ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង”(យ៉ូហាន ១៧:២១)។

កា​រច្រៀ​ង​រួម​គ្នា​ បង្ហាញ​អំ​ពីកា​រ​រួប​រួ​ម ដោយ​មាន​ទំនុ​ក​ចម្រៀ​ង ទំនុក​ភ្លេង​ ​និង​ច​ង្វាក់​តែ​មួយ​។ ការ​ច្រៀង​​ក៏អា​ច​លើក​ក​ម្ពស់​កា​ររួ​ប​រួម  ​ ដោយ​ចង​ភ្ជាប់​យើ​ងជា​មួ​យគ្នា​  ​ដោយ​មេ​ត្រីភា​ព   និង​ប្រ​កា​ស​​អំណាច​ចេ​ស្តា​របស់​ព្រះ ​តាម​រ​យៈ​ការ​ស​រសើ​រ​ដំ​កើង​ ព្រ​ម​ទាំង​ប​ង្ហាញ​សិ​រីល្អ​រ​ប​ស់ព្រះ​អ​ង្គ ដល់លោ​កិ​យ។​-Julie Ackerman Link