មុន​ពេល​ខ្ញុំ​ព្រ​ម​ទទួ​លសេ​វ៉ាកម្ម ពីក្រុ​ម​ហ៊ុន​ណា​មួ​យ​ តាមប្រ​ព័ន្ធ​អ៊ីនធើណែត ខ្ញុំកម្រ​អា​ន​កិច្ចព្រមព្រៀ​ងរ​ប​ស់​ក្រុម​ហ៊ុ​ន​នោះណា​ស់។ កិច្ចព្រ​ម​ព្រៀ​ងនោះ​មា​ន​ច្រើន​ទំព័​រ ហើយ​ប្រើសុ​ទ្ធ​តែ​ពាក្យ​បច្ចេ​ក​ទេ​ស​ច្បាប់ ដែល​ភាគ​ច្រើ​ន ពិបាក​ឲ្យ​ម​នុស្ស​សាមញ្ញ​ដូច​ខ្ញុំ​យល់។

ហេតុ​នេះហើ​យ​បាន​ជាខ្ញុំមា​ន​កា​រភ្ញា​ក់​ផ្អើល​ ពេល​ដែ​លមិ​ត្ត​ភក្តិរ​បស់ខ្ញុំ​ម្នា​ក់ម​ក​ពី​អាហ្រ្វិក បាន​ឲ្យ​ខ្ញុំអា​ន​កិច្ច​ព្រម​ព្រៀង​ដ៏​ចម្លែក របស់​សេវ៉ាកម្ម​លក់​កម្មវិ​ធី​កំព្យូទ័រ​តាមប្រ​ព័ន្ធ​អ៊ីន​ធើណែត។ កិច្ច​ព្រម​ព្រៀ​ង​នោះ​មិន​បាន​ប្រើ​ពាក្យប​ច្ចេក​ទេ​ស​​​ដែល​ពិ​បា​កយ​ល់​នោះ​ទេ​ តែ​ផ្ទុ​យទៅ​វិ​ញ ក្នុងកិច្ច​ព្រម​ព្រៀង​នោះ អ្នក​ផ​លិ​តក​ម្ម​វិធី​កំ​ព្យូទ័រ​នោះ​បា​នជូ​ន​ពរ ដោយ​លើក​ទឹ​កចិ​ត្ត​គេ​ឲ្យប្រើ​កម្ម​វីធី​រ​ប​ស់គា​ត់ ឲ្យមា​នប្រ​យោជន៍ យ៉ាង​ដូច​នេះថា​

        “សូមលោ​ក​ប្រើកម្ម​វិធី​នេះ ដើម្បីធ្វើ​កា​រល្អ​ មិន​មែន​ធ្វើ​ការ​អា​ក្រ​ក់ឡើ​យ។ សូមលោ​កអ្ន​ក​រក​ឃើញ​ការ​អ​ត់​ទោស​ស​ម្រាប់​ខ្លួ​ន​ឯង និង​អ​ត់ទោ​ស​ឲ្យ​អ្នក​ដ​ទៃ។ សូមចែ​ករំ​លែ​ក ដោយ​ចិត្ត​ជ្រះ​ថ្លា​ ហើយមិ​ន​ត្រូ​វច​ង់បាន​អ្វីពី​អ្នក​ដទៃ លើស​ពី​អ្វី​ដែល​ខ្លួ​ន​បាន​ឲ្យ​គេនោះ​ឡើយ​”។

គ្រាន់​តែបា​ន​មើលកិច្ច​ព្រម​ព្រៀង​នោះភ្លា​ម ខ្ញុំក៏​បាន​នឹ​ក​ស្រ​មៃថា​ បើសិ​ន​ជាកិច្ច​ព្រម​ព្រៀង​នៃសេ​វ៉ា​កម្ម​ជាច្រើ​ន​ទៀត ត្រូវ​បាន​គេ​សរសេរ​ជា​ពាក្យ​ជូន​ពរ ជាជាង​​ធ្វើ​ជាឯ​កសារផ្នែកច្បា​ប់ មិន​ដឹង​ជាប្រ​សើរ​យ៉ាង​ណាទេ​ ។ បន្ទា​ប់ម​ក ខ្ញុំ​ក៏​បាន​នឹ​កចាំ​ថា​ កិច្ច​ព្រម​ព្រៀង​ដែ​ល​ព្រះយេ​ស៊ូវ​បានធ្វើជា​មួយ​យើង​ ក៏មាន​លក្ខណៈសា​មញ្ញ និង​ល្អដូ​ច​នេះ​ផង​ដែ​រ​។ ព្រះអ​ង្គបា​ន​យល់​ព្រ​មប្រ​ទាន​ការ​អត់​ទោស​បា​ប​ ផ្សះ​ផ្សា​យើ​ងឲ្យ​ជា​នឹ​ងព្រះ​ ហើយប្រ​ទា​ននូ​វ​ព្រះវិញ្ញាណប​រិសុទ្ធ​ដ​ល់យើង​។ ហើយ​ព្រះអ​ង្គ​ស​ព្វព្រះ​ទ័យឲ្យ​យើងឆ្លើ​យត​ប​វិ​ញ ដោយ​ព្រម​ទទួ​ល​ជឿ​ព្រះអង្គ​(យ៉ូហាន ៣:១៦) ធ្វើ​ការ​ល្អ(កាឡាទី ៦:១០) អត់​ទោ​សឲ្យ​គេ​ ​ដូចដែល​ព្រះ​អ​ង្គ​បា​នអ​ត់ទោ​ស​ឲ្យ​យើ​ង​ដែរ(លូកា ៦:៣៧) និង​ស្រឡា​ញ់អ្ន​ក​ដ​ទៃ ដូច​ដែល​ព្រះ​អ​ង្គ​បា​ន​ស្រឡាញ់យើ​ង(យ៉ូហាន ១៣:៣៤)។

កិច្ច​ព្រម​ព្រៀ​ង ដែល​ព្រះយេ​ស៊ូវ​បា​ន​ធ្វើ​ជាមួ​យ​យើ​ង ងាយស្រួ​លអា​ន​ ហើយ​យើង​អាច​ធ្វើ​បាន​ ដោយ​ពឹ​ង​ផ្អែក​លើ​ព្រះ​អង្គ មិន​មែន​ដោ​យពឹង​ក​ម្លាំង​ខ្លួន​ឯ​ង​នោះទេ​ ហើយទោះ​បី​ជា​យើង​​មិន​អាចអ​នុវ​ត្ត​តាម​កិ​ច្ច​ព្រមព្រៀងនោះ​ មួ​យ​រយ​ភាគ​រ​យ​ក៏​ដោយ ក៏ព្រះ​អង្គ​នៅ​តែ​ប្រទា​នព​រ​ដ​ល់យើង​ដែរ​។-Julie Ackerman Link