លោក​ឆាល វេសលី(Charles Wesley ឆ្នាំ១៧០៧-១៧៨៨) ជា​អ្នក​ផ្សា​យ​ដំ​ណឹង​ល្អរ​បស់ពួ​កជំ​នុំ​មេតូឌីស ​ដែលបា​ននិ​ព​ន្ធបទ​ច​ម្រៀ​ង​ទំនុ​ក​ដំ​កើង និង​កំណាព្យ​បរិ​សុទ្ធ  ជាង​៩​ពាន់​បទ  ដែល​មាន​ដូច​ជាប​ទ​  “ឱ ខ្ញុំ​ចង់​បាន​​អណ្តាត​មួ​យ​ពាន់​” ជាដើ​ម។  បទ​ទំនុ​ក​ដំ​កើ​ង​​​ទាំ​ង​នោះ ជា​បទ​ចម្រៀងដ៏​ល្អ​ក្រៃ​លែង សម្រាប់​ច្រៀង​ស​រសើរ​ដំកើ​ងព្រះ​។ ប៉ុន្តែ កំណាព្យ​រប​ស់​គា​ត់ ដែល​មាន​ចំណង​ជើ​ងថា​ “ឱ ព្រះយេស៊ូវ​ដ៏សុ​ភា​ព ដ៏​ស្លូត​ត្រ​ង់” ដែល​​បា​ន​បោះពុ​ម្ភ​ផ្សា​យ​លើ​ក​ទី​មួ​យ ក្នុងឆ្នាំ១៧​៤២ ជាសេ​ចក្តី​អ​ធិស្ឋាន​ដ៏​ស្ងាត់​ស្ងៀ​ម​រប​ស់​ក្មេង​ម្នា​ក់​ ដែល​ឆ្លុះ​ប​ញ្ចាំង​អំ​ពី​របៀ​ប​ដែល​​យើងគ្រប់គ្នា​  គួរចូ​ល​ទៅ​រ​ក​ព្រះអ​ម្ចា​ស់  ដោយ​ចិ​ត្ត​ស្មោះត្រ​​ង់ និ​ង​ដោយ​ជំនឿ​ដ៏សា​ម​ញ្ញ។ កំណាព្យនេះ​ មា​នខ្លឹ​ម​សា​រ​ដូច​ត​ទៅ

ទូល​បង្គំ​ស្រ​ឡា​ញ់​ព្រះយេស៊ូ​វ​ ទ្រង់​ជាកូ​ន​ចៀ​ម​ដ៏​សុភាព

ទូល​បង្គំ​នៅ​ក្នុ​ង​ព្រះ​ហស្ត​រ​បស់​ព្រះ​អ​ង្គ​ ដែលពេ​ញ​ដោយ​ព្រះ​គុណ

ឱព្រះ​សង្រ្គោះ​ សូម​កែប្រែ​ជី​វិ​ត​ទូ​ល​បង្គំ ឲ្យ​បា​ន​ល្អដូ​ច​ព្រះ​អង្គ

សូម​គ​ង់នៅ​ក្នុ​ង​ចិ​ត្តទូ​ល​បង្គំ។

ពេលដែ​លពួ​កសា​វ័ក​រ​ប​ស់ព្រះ​យេ​ស៊ូវ​មួ​យ​ចំនួ​ន បាន​ប្រកែក​គ្នា អំពី​មុ​ខ​តំណែងដែ​ល​ពួក​គេ​នឹ​ង​ទ​ទួល ក្នុង​នគរព្រះ ព្រះអង្គ​ក៏​បាន ​ហៅ​​​កូន​​​ក្មេង​​​តូច​​​១​​មក ដាក់​​នៅ​​កណ្តាល​ពួក​គេ រួច​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ”(ម៉ាថាយ ១៨:២-៣)។

កម្រមា​ន​ក្មេ​ងណា​ ​ដែលស្វែ​ង​រ​កមុ​ខ​តំ​ណែង ឬ​អំណា​ច​ណា​ស់។ ផ្ទុយ​ទៅ​វិ​ញ ពួកគេចង់​បាន​កា​រ​ទទួ​ល​ស្គា​ល់ និងសុ​វត្ថិ​ភា​ព​។​ ពួ​កគេ​តា​ម​ម​នុស្ស​ធំ​ជាប់​ ​គឺម​នុស្ស​ធំ​ដែ​ល​ស្រឡាញ់ និងមើ​ល​ថែ​រពួ​ក​គេ។  ព្រះយេ​ស៊ូវ​មិ​ន​ដែ​លប​ណ្តេ​ញក្មេ​ង​ៗ​  ឲ្យ​ចេញ​ពី​ព្រះ​អង្គឡើ​យ​។  ត្រង់​ចំណុច​នេះ លោក​វេ​សលីបា​ន​បង្ហា​ញ​ពីកា​រមានបំ​ណ​ងចិ​ត្ត​ដូ​ច​ក្មេ​ង​ៗ​ ដែល​ចង់​មា​នល​ក្ខណៈល្អ​ដូ​ច​ព្រះ​យេស៊ូវ ដូច​ដែ​លមា​ន​ចែ​ងក្នុ​ង​ល្បះចុ​ងក្រោ​យ​នៃប​ទ​កំណាព្យរ​ប​ស់គា​ត់​ថា​ “ទូលបង្គំសូមសរសើរដំកើងព្រះអង្គ ហើយ​បម្រើ​ព្រះ​អង្គ​ជា​រៀ​ង​រាល់​ថ្ងៃ​។​ លោកិយនឹងបានឃើ​ញព្រះគ្រីស្ទ  ដែល​ជា​ព្រះ​រាជបុ​ត្រាដ៏​ប​រិសុ​ទ្ធ គង់​នៅ​ក្នុង​ខ្ញុំ​”។-David McCasland