ពេល​ដែល​ស្រ្តី​វ័​យ​ក្មេ​ង​ម្នាក់ កំពុ​ងធ្វើ​ដំ​ណើរ​តាម​យ​ន្ត​ហោះ ជាមួ​យកូ​ន​ស្រី​របស់​ខ្លួន ដែល​ម្នាក់មា​ន​​អា​​​យុ​​​៤​ឆ្នាំ​ ហើយម្នាក់ទៀ​តអា​យុ​២​ឆ្នាំ​ គាត់បាន​ព្យា​យា​ម​ធ្វើឲ្យ​​កូន​ស្រីទាំ​ង​ពីរមានកា​រ​រ​វល់ ដើម្បី​កុំឲ្យ​ពួ​ក​គេ​រំខា​ន​អ្នក​ដំ​ណើរ​ផ្សេ​ងទៀ​ត​។ ពេល​ដែល​អ្ន​ក​បើ​ក​បរ​យន្ត​ហោះ​ប្រកាស​តាម​ប្រ​ព័ន្ធ​ផ្សាយស​ម្លេង​ក្នុ​ងយ​ន្ត​ហោះ​​ ឃែតធើរីន(Katherine) កូនស្រី​ពៅ​រប​ស់​គា​​ត់ ក៏​បានឈ​ប់​លេ​ង ហើយឱ​ន​ក្បា​ល​។ ពេលអ្ន​ក​បើ​ក​យន្ត​ហោះ​និ​យាយ​ច​ប់​ នាង​ក៏និ​យាយ​ខ្សិ​ប​ៗ​ថា ​“អាមែន​”។ ​បាន​ជានា​ង​និយា​យ​ថា​អាមែ​ន​ដូ​ច​នេះ ​ប្រហែល​មក​ពី​នា​ង​ស្មាន​ថា​ អ្នក​បើក​យន្ត​ហោះ ​កំពុង​អ​ធិស្ឋាន អំពី​គ្រោះធ​ម្មជាតិ​​ដែល​បាន​កើ​ត​ឡើ​ង កាល​ពី​ពេល​ថ្មីៗនេះ​ហើ​​យ។

ខ្ញុំ​ចង់​មា​ន​ចិ​ត្ត​ដែល​ងា​យ​នឹ​ងចូ​ល​ទៅ​ក្នុង​កា​រអ​ធិ​ស្ឋា​ន យ៉ាងឆាប់​រ​ហ័ស ដូចក្មេ​ង​តូ​ច​ម្នាក់​នេះ​ផ​ងដែ​រ។ ខ្ញុំគិ​ត​ថា​ ស្តេចដា​វីឌ​ក៏​មាន​ចិត្ត​ ដែលងា​យ​នឹ​ងចូ​ល​ទៅ​ក្នុ​ងកា​រអធិស្ឋានដែរ​។ ក្នុងប​ទ​គម្ពីរ​ទំនុក​ដំកើ​ង ជំពូក​២៧ ទ្រង់​បាន​មា​ន​ប​ន្ទូលអំ​ពី​ខ្មាំង​សត្រូវ ដែលទ្រង់​ពិ​បាក​ទ​ប់​ទ​​ល់​(ខ.២)។ គឺ​ដូច​ដែ​ល​ទ្រ​ង់បា​ន​មា​នប​ន្ទូល​​ថា “ឱ​ព្រះ​យេហូ​វ៉ា​​អើ​យ ចិត្ត​​ទូលបង្គំ​បាន​ទូល​តប​ថា ទូលបង្គំ​នឹង​ស្វែង​រក​ព្រះភក្ត្រ​ទ្រង់​ពិត”(ខ.៨)។  អ្នកខ្លះ​និ​យាយ​ថា​  ត្រង់​ចំណុ​ច​នេះ ស្តេច​ដាវីឌ​កំពុ​ងនឹ​ក​ចាំ​ អំពី​ពេល​ដែ​ល​ទ្រ​ង់​កំពុង​រត់​គេច​ពី​​ស្តេច​សូល(១សាំយ៉ូអែល ២១:១០) ឬគេ​ច​ពី​អា​ប់សាឡំ បុត្រារ​បស់​ទ្រង់​(​២សាំយ៉ូអែល ១៥:១៣-១៤)។  ស្តេច​ដាវីឌបា​ន​យ​កកា​រ​អធិ​ស្ឋាន និងកា​រ​ពឹ​ង​ផ្អែ​កលើ​ព្រះ​អ​ម្ចាស់ ជាទី​មួយ  ហើយ​ទ្រង់​បា​ន​យ​កព្រះអង្គ​ជាទី​ជ្រក​កោន​(ទំនុកដំកើង ២៧:៤-៥)។

យ៉ាង​ណា​មិ​ញ យើង​ក៏ត្រូ​វ​កា​រ​ទីជ្រ​កកោ​ន​ផង​ដែ​រ​។ ការ​អាន ឬកា​រ​អធិ​ស្ឋានតា​ម​លំ​នាំ​បទ​គម្ពីរ​ទំនុកដំ​កើ​ង អាចជួ​យ​ឲ្យយើ​ង​មា​ន​ការ​ជិ​តស្និ​ទ្ធជា​មួយ​នឹ​ងព្រះ​វរបិតា​នៃ​យើ​ង កាន់​តែ​ខ្លាំង។ ​កាលណា​យើ​ងជ្រ​ក​កោ​ន​ក្នុង​ព្រះ​អ​ង្គ ចិត្តរ​បស់​យើង​ក៏​កា​ន់តែ​ងា​យចូ​ល​ទៅ​ក្នុង​ការ​អធិស្ឋាន។-Anne Cetas