កាលពីពេលកន្លងទៅ ខ្ញុំបានចូររួមសន្និសិតមួយ ស្តីអំពីមជ្ឈិមសម័យ(ឆ្នាំ៥០០ ដល់ឆ្នាំ១៥០០នៃគ្រីស្ទសគរាជ)។ នៅក្នុងសិក្ខាសាលា គេបានឲ្យយើងធ្វើម្ហូបបួនប្រាំមុខ ដែលគេនិយមបរិភោគ ក្នុងមជ្ឈិមសម័យ។ យើងបានបុកគ្រឿងស៊ីណាមុន ជាមួយផ្លែឈើ ដោយប្រើអង្រែនិងត្បាល់បុក ដើម្បីធ្វើដំណាប់។ យើងក៏បានចិតសំបកផ្លែក្រូច ហើយប្រឡាក់ទឹកឃ្មំ និងខ្ញី រួចអាំងវាឲ្យក្រៀម ដើម្បីធ្វើអាហាសំរន់ ដែលមានរស់ជាតិផ្អែម។ យើងកិនបំបែកគ្រាប់អាល់មុង លាយជាមួយនឹងទឹក និងគ្រឿងផ្សំផ្សេងទៀត ដើម្បីបង្កើតទឹកដោះគោអាល់មុង។ ហើយជាចុងក្រោយ យើងក៏បានចម្អិនសាច់មាន់ទាំងមូល ដើម្បីធ្វើម្ហូបសំខាន់ជាងគេ សម្រាប់ញាំជាមួយបាយ។ ពេលដែលយើងបានធ្វើម្ហូបទាំងនេះជាគំរូ យើងក៏បានទទួលនូវបទពិសោធន៍ដ៏អរសប្បាយ នឹងម្ហូបអាហារដ៏មានឱជារស។
ចំពោះអាហារខាងវិញ្ញាណ សម្រាប់វិញ្ញាណរបស់យើង ព្រះទ្រង់បានប្រទាននូវម្ហូបជាច្រើនមុខ សម្រាប់ឲ្យយើងទំពារ និងស្រូបយកជីវជាតិ។ មានតែអាហាររបស់ព្រះអង្គទេ ដែលជួយឲ្យយើងឆ្អែតស្កប់ស្កល់។ ព្រះអង្គបានប្រទានអាហារ ក្នុងព្រះគម្ពីរ ដែលមានដូចជា កណ្ឌប្រវត្តិសាស្រ្ត កណ្ឌកំណាព្យ កណ្ឌអក្សរសាស្រ្តនៃប្រាជ្ញា កណ្ឌបទទំនាយ និងផ្នែកដទៃទៀត នៃព្រះគម្ពីរដែលជួយឲ្យយើងមានភាពរឹងមាំ ពេលដែលយើងខ្សោយ ហើយផ្តល់ឲ្យយើងនូវប្រាជ្ញា និងការលើកទឹកចិត្ត ព្រមទាំងផ្តល់ជីវជាតិ សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ(ទំនុកដំកើង ១៩:៧-១៤ ១១៩:៩៧-១០៤ ហេព្រើ ៥:១២)។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានប្រាប់យើងថា “ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត”(ទំនុកដំកើង ១១៩:១០៣)។
ដូចនេះ តើយើងនៅចាំអ្វីទៀត? ព្រះទ្រង់បានរៀបតុអាហារនៅពីមុខយើងជាស្រេចហើយ ដែលមានអាហារខាងវិញ្ញាណដ៏ឆ្ងាញ់ពិសារ ក្នុងព្រះគម្ពីរបរិសុទ្ធ ហើយបានត្រាសហៅយើង ឲ្យចូលមកបរិភោគ។ ព្រះអង្គបានអញ្ជើញយើងគ្រប់គ្នាហើយ!-Dennis Fisher