កាលខ្ញុំមានអាយុ១៣ឆ្នំា សាលារៀនរបស់ខ្ញុំ បានតម្រូវឲ្យសិស្សរៀនមុខវិជ្ជាបួន ដែលមានការរុករក ដូចជាសេដ្ឋកិច្ចក្នុងផ្ទះ សីល្បៈ ចម្រៀងជាក្រុម និងជាងឈើ។ នៅថ្ងៃដំបូង ដែលខ្ញុំរៀនមុខវិជ្ជាចម្រៀងជាក្រុម គ្រូបង្រៀនបានឲ្យសិស្ស ទៅច្រៀងជាមួយព្យាណូម្តងម្នាក់ៗ ដើម្បីស្តាប់សម្លេងច្រៀងរបស់ពួកគេ ហើយក៏បានដាក់ពួកគេនៅក្នុងបន្ទប់ តាមកំរិតនៃសម្លេងរបស់ពួកគេ។ ដល់វេណដែលខ្ញុំត្រូវច្រៀងជាមួយព្យាណូ ខ្ញុំក៏បានច្រៀងតាមណោត ដែលគាត់បានលេងជាច្រើនដង ប៉ុន្តែ ក្រោយមក គាត់មិនបាននាំខ្ញុំចូលក្នុងបន្ទប់នោះជាមួយគេទេ។ ផ្ទុយទៅវិញ បន្ទាប់ពីការព្យាយាមជាច្រើនលើក គាត់ក៏បានបញ្ជូនខ្ញុំឲ្យទៅការិយ៉ាល័យប្រឹក្សាយោបល ដើម្បីឲ្យខ្ញុំទៅរៀនមុខវិជ្ជាផ្សេងវិញ។ ចាប់តាំងពីពេលនោះមក ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនគួរច្រៀងសោះឡើយ ព្រោះសម្លេងខ្ញុំមិនសមនឹងបទចម្រៀងណាមួយទេ។
ខ្ញុំក៏បានបន្តមានគំនិតដូចនេះ ជាង១ទសវត្សរ៍ ទាល់តែខ្ញុំបានអានបទគម្ពីរ ទំនុកដំកើង ជំពូក ៩៨ ក្នុងនាមជាយុវជនដ៏ក្មេងវ័យម្នាក់។ អ្នកនិពន្ធទំនុកដំកើងមួយនេះ បានធ្វើការអញ្ជើញឲ្យយើង “ច្រៀងថ្វាយព្រះអម្ចាស់”(ទំនុកដំកើង ៩៨:១)។ គាត់មិនបានឲ្យយើងច្រៀង ដោយផ្អែកទៅលើគុណភាពនៃសម្លេងរបស់យើងឡើយ។ ព្រះទ្រង់អរសប្បាយ នឹងចម្រៀងអរព្រះគុណ និងសរសើរដំកើងទាំងអស់ របស់កូនទ្រង់ម្នាក់ៗ។ គាត់បានអញ្ជើញយើងឲ្យច្រៀង ដោយសារព្រះទ្រង់ “បានធ្វើការយ៉ាងអស្ចារ្យ”(ខ.១)។
អ្នកនិពន្ធទំនុកដំកើង បានលើកឡើង អំពីមូលហេតុដ៏អស្ចារ្យពីរ ដែលត្រូវសរសើរដំកើងព្រះដោយអរសប្បាយ ដោយបទចម្រៀង និងអាកប្បកិរិយ៉ារបស់យើង។ ទីមួយ គឺដោយសារ ព្រះរាជកិច្ចជួយសង្រ្គោះរបស់ទ្រង់ ក្នុងជីវិតយើង ហើយទីពីរ គឺដោយសារភាពស្មោះត្រង់ដែលទ្រង់នៅតែមានចំពោះយើង។ នៅក្នុងក្រុមចម្រៀងរបស់ព្រះ យើងម្នាក់ៗមានចំណែកនៅក្នុងការច្រៀង អំពីការដ៏អស្ចារ្យ ដែលទ្រង់បានធ្វើ។ —KIRSTEN HOLMBERG