មុនពេលការប្រកួតបាល់ទាត់អង់គ្លេស ទស្សនិកជនទំាងឡាយបានច្រៀងចម្រៀងរបស់ក្រុមដែលខ្លួនគាំទ្រ។ ការច្រៀងចម្រៀងនេះ ជាធាតុផ្សំដ៏គួរឲ្យចាប់អារម្មណ៍របស់កីឡាបាត់ទាត់អង់គ្លេស។ បទចម្រៀងទាំងនោះ គឺរាប់ចាប់តាំងពីបទរីករាយ(បទ“សប្បាយគ្រប់គ្នា”) ដល់បទចម្លែក(បទ “ពពុះសាប៊ូដែលរសាត់ឥតឈប់”) និងបទដែលគួរឲ្យភ្ញាកផ្អើល។ ឧទាហរណ៍ បទទំនុកដំកើង ជំពូក២៣ គឺជាបទចម្រៀងប្រចាំក្រុម វេស ប្រូមវីជ អាលបីយ៉ុន។ គេបានដាក់តាំងបទគម្ពីរទំនុកដំកើងជំពូក២៣នេះ នៅច្រកទ្វារខាងមុខស្តាត របស់ក្រុមមួយនេះ ដោយប្រកាស់អំពីអ្នកគង្វាលដ៏ល្អ អស្ចារ្យ និងធំបំផុត ទៅដល់មនុស្សគ្រប់គ្នាដែលមកទស្សនានៅ ស្តាត “វេស ប្រោន បេគគីស”។
ក្នុងបទគម្ពីរទំនុកដំកើងជំពូក២៣ ស្តេចដាវីឌមានបន្ទូលថា “ព្រះយេហូវ៉ាជាអ្នកគង្វាលខ្ញុំ”(ខ.១)។ ក្រោយមក កណ្ឌគម្ពីរដំណឹងល្អម៉ាថាយក៏បានចែងផងដែរថា “កាល[ព្រះយេស៊ូវ]ទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល”(ម៉ាថាយ ៩:៣៦)។ ហើយក្នុងបទគម្ពីរ យ៉ូហាន ជំពូក១០ ព្រះយេស៊ូវបានប្រកាស់ អំពីសេចក្តីស្រឡាញ់ និងព្រះទ័យទុកដាក់ ចំពោះមនុស្សដែលជាចៀម ក្នុងជំនាន់របស់ទ្រង់។ ទ្រង់មានបន្ទូលថា “ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម”(ខ.១១)។ ព្រះយេស៊ូវមានព្រះទ័យអាណឹតចំពោះហ្វូងមនុស្សដែលបានដើរតាមទ្រង់ បានជាទ្រង់ឆ្លើយតប ចំពោះតម្រូវការរបស់ពួកគេ ហើយទីបំផុត ទ្រង់ក៏បានលះបង់ព្រះជន្មជំនួសយើងរាល់គ្នា។
ឃ្លា “ព្រះអម្ចាស់ជាអ្នកគង្វាលរបស់ខ្ញុំ” គឺលើសពីទំនុកចម្រៀងសម័យបុរាណ ឬពាក្យស្លោកដ៏ឆ្លាតវ័យ។ តែពាក្យមួយឃ្លានេះ គឺជាការប្រកាសដោយទំនុកចិត្ត អំពីអត្ថន័យនៃការដែលព្រះដ៏ធំប្រសើរស្គាល់ និងស្រឡាញ់យើង និងអំពីអត្ថន័យនៃការទទួលសេចក្តីសង្រ្គោះពីរាជបុត្រាទ្រង់។—BILL CROWDER