Month: October 2019

សត្វចចកខាងវិញ្ញាណ

នៅ​លើក​ទីមួយ ដែល​សត្វ​ប្រជៀវ​មួយ​ក្បាល​ចូល​ផ្ទះ​របស់​ខ្ញុំ យើង​ក៏​បាន​គិត​ថា វា​បាន​ចូល​ផ្ទះ​យើង​ដោយ​ចៃដន្យ។ ប៉ុន្តែ​ បន្ទាប់​ពី​វា​បាន​ចូល​ផ្ទះ​យើង​ម្តង​ទៀត នៅ​យប់​ទីពីរ ខ្ញុំ​ក៏​បាន​អាន​អត្ថ​បទ ដែល​និយាយ​អំពី​សត្វ​ដ៏​តូច​ទាំង​នោះ ហើយ​ក៏​បាន​ដឹង​ថា ពួក​វា​មិន​ត្រូវ​ការ​ច្រក​ចូល​ធំ ដើម្បី​ចូល​ក្នុង​ផ្ទះ​របស់​មនុស្ស​ឡើយ។ តាម​ពិត ឲ្យ​តែ​ពួក​វា​រក​ឃើញ​ប្រហោង ដែល​មាន​ទំហំ​តូច​ដូច​កាក់ ពួក​វា​នឹង​ចូល​តាម​រន្ធ​នោះ។

ដូច​នេះ ខ្ញុំ​ក៏​បាន​យក​កាវ​បិទ​កញ្ចក់ ទៅ​ដើរ​បិទ​រន្ធ​តូច​ៗ​ទាំង​អស់ ដែល​ខ្ញុំ​ឃើញ​មាន​នៅ​ជុំវិញ​ផ្ទះ។

ក្នុង​បទ​គម្ពីរ បទ​ចម្រៀង​សាឡូម៉ូន ២:១៥ ស្តេច​សាឡូម៉ូន​បាន​លើក​ឡើង អំពី​​ថានិក​សត្វ​ដែល​គួរ​ឲ្យ​រំខាន​មួយ​ទៀត​។ ទ្រង់​បាន​សរសេរ អំពី​គ្រោះ​ថ្នាក់​របស់ “សត្វ​ចចក​តូច​ៗ” ដែល​អាច “បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ”។ ត្រង់ចំណុច​នេះ ទ្រង់​កំពុង​មាន​បន្ទូល​ក្នុង​ន័យ​ធៀប អំពី​ការ​គំរាម​កំហែង ដែល​អាច​ចូល​ទៅ​បំផ្លាញ​ទំនាក់​ទំនង ។ ដែល​ខ្ញុំ​និយាយ​នេះ គឺ​មិន​ចង់​ធ្វើ​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត ដល់​អ្នក​ស្រឡាញ់​សត្វ​ប្រជៀវ ឬ​សត្វ​ចចក​ឡើយ ប៉ុន្តែ ការ​ការពារ​កុំឲ្យ​សត្វ​ប្រជៀវ​ចូល​ផ្ទះ និង​សត្វ​ចចក​ចូល​ចំការ​ទំពាំង​បាយ​ជូរ គឺ​មិន​ខុស​ពី​ការ​ដោះ​ស្រាយ​បញ្ហា​នៃ​អំពើ​បាប ក្នុង​ជីវិត​យើង​នោះ​ឡើយ(អេភេសូរ ៥:៣)។ ដោយ​សារ​ព្រះ​គុណ​ព្រះ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​ក្នុង​យើង បាន​ជា​យើង​មិន​ចាំ​បាច់​ត្រូវ “រស់​នៅ​តាម​និស្ស័យ​សាច់​ឈាម​ទៀត​ឡើយ តែ​តាម​ព្រះវិញ្ញាណ​វិញ”(រ៉ូម ៨:៤)។ ដោយ​អំណាច​នៃព្រះ​វិញ្ញាណ យើង​អាច​ជម្នះ​ការ​ល្បួង ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​បាប។

សូម​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ ដែល​ក្នុង​ព្រះ​គ្រីស្ទ នោះ​យើង​បាន​ក្លាយ​ជា “ពន្លឺ​ក្នុង​ព្រះ​អម្ចាស់” ហើយ​អាច​រស់​នៅ តាម​របៀប​ដែល​ទ្រង់…

ពឹងផ្អែកលើការផ្គត់ផ្គង់របស់ព្រះ

កាល​អ្នក​ស្រី​ឃែរី(Kerry) និង​លោក​ប៉ុល(Paul) ទើប​តែ​រៀប​ការ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មិន​ចេះ​ធ្វើ​ម្ហូប​ដូច​គ្នា។ ប៉ុន្តែ នៅ​ពេល​យប់​មួយ អ្នក​ស្រី​ឃែរី​បាន​សម្រេច​ចិត្ត​សាក​ធ្វើ​ម្ហូប​ស្ពែហ្គេទី។ គាត់​​បាន​ធ្វើ​ច្រើន​ពេក បាន​ជា​ប្តី​ប្រពន្ធ​មួយ​គូ​នេះ អាចបន្ត​ញាំ​វា​ទៀត នៅ​ពេល​ល្ងាច​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​ទី​បី លោក​ប៉ុល​ក៏​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ម្ហូប​ម្តង ដោយ​ដាក់​ប៉ាស្តា និងទឹក​ជ្រលក់​ច្រើន​ជាង​មុន​ទ្វេរ​ដង ដោយ​សង្ឃឹង​ថា អាហារ​មួយ​ឆ្នាំង​ធំ​នេះ អាច​ឲ្យ​ពួក​គេ​ញាំ​រហូត​ដល់​ចុង​សប្តាហ៍។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ដែល​អ្នក​ទាំង​ពីរ​អង្គុយ​ចុះ ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច​នៅ​យប់​នោះ អ្នក​ស្រី​ឃែរី​ក៏បាន​សារភាព​ថា គាត់​មាន​ការ​ធុញ​ទ្រាន់​នឹង​ការ​ញាំ​ស្ពែហ្កេទី​នោះ​ហើយ។

សូម​យើង​គ្រាន់​តែ​ស្រមៃ អំពី​ការ​ញំា​អាហារ​ដដែល​ៗ ដូច​ពួក​អ៊ីស្រាអែល នៅ​វាល​រហោ​ស្ថាន អស់​រយៈ​ពេល​៤០​ឆ្នាំ។ រៀង​រាល់​ពេល​ព្រឹក ពួក​គេ​បាន​ដើរ​រើស “អាហារ​ដ៏​អស្ចារ្យ” ដែល​មាន​រស់​ជាតិ​ផ្អែម ដែល​ព្រះ​ទ្រង់​បាន​ផ្គត់​ផ្គង់ ឲ្យ​ពួក​គេ​ទៅ​ជា​ធ្វើ​អាហារ(ដោយ​បរិភោគ​មិន​ឲ្យ​សល់ លើក​លែង​តែ​នៅ​ពេល​ដែល ថ្ងៃ​ឈប់​សម្រាក គឺ​ជា​ថ្ងៃ​បន្ទាប់ និក្ខមនំ ១៦:២៣-២៦)។ ជា​ការ​ពិត​ណាស់ ពួក​គេ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ចម្អិន​វា ដោយ​ដុត ឬ​ស្ងោវា​ធ្វើ​ជា​អាហារ(ខ.២៣)។ ប៉ុន្តែ ពួក​គេ​ក៏​បាន​នឹក​អាហារ​ល្អ​ៗ ដែល​ពួក​គេ​ចូល​ចិត្ត​បរិភោគ​នៅ​នគរ​អេសីព្ទ​(ខ.៣ ជនគណនា ១១:១-៩) ទោះ​ពួក​គេ​បាន​ទទួល​អាហារ​ដ៏​មាន​ជីវជាតិ​ទាំង​នោះ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​របប​ទាសភាព​ដ៏សាហាវ​ក៏​ដោយ។

ជួន​កាល យើង​ក៏​មាន​ការ​តូច​ចិត្ត​ផង​ដែរ ពេល​ដែល​ជីវិត​យើង​មិន​បាន​សុខ​ស្រួល​ដូច​កាល​ពី​មុន។ ពុំ​នោះ​ទេ “ភាព​អាប់​ឱន” នៃ​ជីវិត​ធ្វើ​ឲ្យ​យើង​មាន​ការ​មិន​ពេញ​ចិត្ត។ ប៉ុន្តែ សូម​យើង​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ​និក្ខមនំ ជំពូក​១៦…