សត្វចចកខាងវិញ្ញាណ
នៅលើកទីមួយ ដែលសត្វប្រជៀវមួយក្បាលចូលផ្ទះរបស់ខ្ញុំ យើងក៏បានគិតថា វាបានចូលផ្ទះយើងដោយចៃដន្យ។ ប៉ុន្តែ បន្ទាប់ពីវាបានចូលផ្ទះយើងម្តងទៀត នៅយប់ទីពីរ ខ្ញុំក៏បានអានអត្ថបទ ដែលនិយាយអំពីសត្វដ៏តូចទាំងនោះ ហើយក៏បានដឹងថា ពួកវាមិនត្រូវការច្រកចូលធំ ដើម្បីចូលក្នុងផ្ទះរបស់មនុស្សឡើយ។ តាមពិត ឲ្យតែពួកវារកឃើញប្រហោង ដែលមានទំហំតូចដូចកាក់ ពួកវានឹងចូលតាមរន្ធនោះ។
ដូចនេះ ខ្ញុំក៏បានយកកាវបិទកញ្ចក់ ទៅដើរបិទរន្ធតូចៗទាំងអស់ ដែលខ្ញុំឃើញមាននៅជុំវិញផ្ទះ។
ក្នុងបទគម្ពីរ បទចម្រៀងសាឡូម៉ូន ២:១៥ ស្តេចសាឡូម៉ូនបានលើកឡើង អំពីថានិកសត្វដែលគួរឲ្យរំខានមួយទៀត។ ទ្រង់បានសរសេរ អំពីគ្រោះថ្នាក់របស់ “សត្វចចកតូចៗ” ដែលអាច “បំផ្លាញចំការទំពាំងបាយជូរ”។ ត្រង់ចំណុចនេះ ទ្រង់កំពុងមានបន្ទូលក្នុងន័យធៀប អំពីការគំរាមកំហែង ដែលអាចចូលទៅបំផ្លាញទំនាក់ទំនង ។ ដែលខ្ញុំនិយាយនេះ គឺមិនចង់ធ្វើឲ្យមានការអាក់អន់ចិត្ត ដល់អ្នកស្រឡាញ់សត្វប្រជៀវ ឬសត្វចចកឡើយ ប៉ុន្តែ ការការពារកុំឲ្យសត្វប្រជៀវចូលផ្ទះ និងសត្វចចកចូលចំការទំពាំងបាយជូរ គឺមិនខុសពីការដោះស្រាយបញ្ហានៃអំពើបាប ក្នុងជីវិតយើងនោះឡើយ(អេភេសូរ ៥:៣)។ ដោយសារព្រះគុណព្រះ នោះព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងយើង បានជាយើងមិនចាំបាច់ត្រូវ “រស់នៅតាមនិស្ស័យសាច់ឈាមទៀតឡើយ តែតាមព្រះវិញ្ញាណវិញ”(រ៉ូម ៨:៤)។ ដោយអំណាចនៃព្រះវិញ្ញាណ យើងអាចជម្នះការល្បួង ដែលនាំឲ្យប្រព្រឹត្តបាប។
សូមសរសើរដំកើងព្រះជាម្ចាស់ ដែលក្នុងព្រះគ្រីស្ទ នោះយើងបានក្លាយជា “ពន្លឺក្នុងព្រះអម្ចាស់” ហើយអាចរស់នៅ តាមរបៀបដែលទ្រង់…
ពឹងផ្អែកលើការផ្គត់ផ្គង់របស់ព្រះ
កាលអ្នកស្រីឃែរី(Kerry) និងលោកប៉ុល(Paul) ទើបតែរៀបការ អ្នកទាំងពីរសុទ្ធតែមិនចេះធ្វើម្ហូបដូចគ្នា។ ប៉ុន្តែ នៅពេលយប់មួយ អ្នកស្រីឃែរីបានសម្រេចចិត្តសាកធ្វើម្ហូបស្ពែហ្គេទី។ គាត់បានធ្វើច្រើនពេក បានជាប្តីប្រពន្ធមួយគូនេះ អាចបន្តញាំវាទៀត នៅពេលល្ងាចថ្ងៃបន្ទាប់។ នៅថ្ងៃទីបី លោកប៉ុលក៏បានស្ម័គ្រចិត្តធ្វើម្ហូបម្តង ដោយដាក់ប៉ាស្តា និងទឹកជ្រលក់ច្រើនជាងមុនទ្វេរដង ដោយសង្ឃឹងថា អាហារមួយឆ្នាំងធំនេះ អាចឲ្យពួកគេញាំរហូតដល់ចុងសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលអ្នកទាំងពីរអង្គុយចុះ ដើម្បីញាំអាហារពេលល្ងាចនៅយប់នោះ អ្នកស្រីឃែរីក៏បានសារភាពថា គាត់មានការធុញទ្រាន់នឹងការញាំស្ពែហ្កេទីនោះហើយ។
សូមយើងគ្រាន់តែស្រមៃ អំពីការញំាអាហារដដែលៗ ដូចពួកអ៊ីស្រាអែល នៅវាលរហោស្ថាន អស់រយៈពេល៤០ឆ្នាំ។ រៀងរាល់ពេលព្រឹក ពួកគេបានដើររើស “អាហារដ៏អស្ចារ្យ” ដែលមានរស់ជាតិផ្អែម ដែលព្រះទ្រង់បានផ្គត់ផ្គង់ ឲ្យពួកគេទៅជាធ្វើអាហារ(ដោយបរិភោគមិនឲ្យសល់ លើកលែងតែនៅពេលដែល ថ្ងៃឈប់សម្រាក គឺជាថ្ងៃបន្ទាប់ និក្ខមនំ ១៦:២៣-២៦)។ ជាការពិតណាស់ ពួកគេមានភាពប៉ិនប្រសប់ក្នុងការចម្អិនវា ដោយដុត ឬស្ងោវាធ្វើជាអាហារ(ខ.២៣)។ ប៉ុន្តែ ពួកគេក៏បាននឹកអាហារល្អៗ ដែលពួកគេចូលចិត្តបរិភោគនៅនគរអេសីព្ទ(ខ.៣ ជនគណនា ១១:១-៩) ទោះពួកគេបានទទួលអាហារដ៏មានជីវជាតិទាំងនោះ នៅពេលដែលពួកគេកំពុងស្ថិតនៅក្នុងរបបទាសភាពដ៏សាហាវក៏ដោយ។
ជួនកាល យើងក៏មានការតូចចិត្តផងដែរ ពេលដែលជីវិតយើងមិនបានសុខស្រួលដូចកាលពីមុន។ ពុំនោះទេ “ភាពអាប់ឱន” នៃជីវិតធ្វើឲ្យយើងមានការមិនពេញចិត្ត។ ប៉ុន្តែ សូមយើងជញ្ជឹងគិត អំពីបទគម្ពីរនិក្ខមនំ ជំពូក១៦…