នៅ​ពេល​ដែលអ្នក​ស្រី​សុនយ៉ា (Sonia)​មាន​អាយុ​៥៣​ឆ្នំា គាត់​ចង់​បោះ​បង់​មុខ​ជំនួញ​របស់​គាត់ និង​ទៅ​រស់​នៅ​ប្រទេស​ក្រៅ។ វា​ជា​រឿង​ចុង​ក្រោយ ដែល​គាត់​ចង់​ធ្វើ ដើម្បី​ចូល​រួម​ជា​មួយ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​មួយ​ក្រុម ដែល​កំពុង​ធ្វើ​ដំណើរ​ចូល​ទឹក​ដី​ថ្មី។ បន្ទាប់​ពី​ពួក​ជន​ពាល​សម្លាប់​ក្មួយ​ប្រុស​របស់​គាត់ ហើយ​ព្យាយាម​បង្ខំ​កូន​ប្រុស​គាត់​ដែល​មាន​អាយុ​១៧​ឆ្នាំ ឲ្យ​ចូល​ក្រុម​របស់​ពួក​គេ អ្នក​ស្រី​សុនយ៉ា​ជឿ​ថា ការ​ភាស​ខ្លួន គឺ​ជា​ជម្រើស​តែ​មួយ​គត់​។ គាត់​ថា គាត់​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះ​ជា​ម្ចាស់​ថា គាត់​នឹង​ធ្វើ​អ្វី​ក៏​ដោយ ដែល​ចាំ​បាច់ ដើម្បី​កុំ​ឲ្យ​គាត់ និង​កូន​ប្រុស​គាត់​ស្លាប់ ដោយ​សារ​ភាព​អត់​ឃ្លាន … គាត់​សុខ​ចិត្ត​ឲ្យ​កូន​គាត់​ពិបាក ក្នុង​ទឹក​ដី​ថ្មី ជា​ជាង​ឲ្យ​គេ​សម្លាប់​ច្រក​ថង់ ឬ​បណ្តែត​ទឹក​ចោល។​

តើ​ព្រះ​គម្ពីរ​មាន​ព្រះ​បន្ទូល​លើក​ទឹក​ចិត្ត​អ្វី​ខ្លះ សម្រាប់​អ្នក​ស្រី​សុន​យ៉ា និង​កូន​ប្រុស​គាត់ ក៏​ដូច​ជា​មនុស្ស​ជា​ច្រើន ដែល​បាន​ជួប​រឿង​អយុត្តិធម៌ និង​ជីវិត​ខ្លោច​ផ្សារ? ពេល​ដែល​លោក​យ៉ូហាន បាទីស្ទ​ប្រកាស់​អំពី​ការ​យាង​មក​ដល់ នៃព្រះយេស៊ូវ គាត់​ក៏​បាន​ប្រកាស់​ដំណឹង​ល្អ ដល់​មនុស្ស​ទាំង​អស់ ដែល​បូក​រួម​ទាំង​អ្នក​ស្រី​សុនយ៉ា និង​យើង​រាល់​គ្នា​ផង​ដែរ។ គាត់​បាន​ប្រកាស់​ថា “ចូរ​រៀប​ចំ​ផ្លូវ​ថ្វាយ​ព្រះ​អម្ចាស់”(លូកា ៣:៤)។ ត្រង់​ចំណុច​នេះ គាត់​ចង់​សង្កត់​ធ្ងន់​ថា ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ចាប់​កំណើត ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​នូវ​សេចក្តី​សង្រ្គោះ​ដ៏​មាន​អំណាច ដែល​មនុស្ស​អាច​យល់​បាន។

សេចក្តី​សង្រ្គោះក៏​បាន​រាប់​បញ្ចូល​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ចិត្ត​ដែល​មាន​បាប និង​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ការ​អាក្រក់​ទាំង​អស់​នៃ​លោកកិយ នៅ​ថ្ងៃ​ណា​មួយ។ ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ព្រះ​រាជ​កិច្ច​នៃ​ការ​ផ្លាស់​ប្រែ សម្រាប់​គ្រប់​រឿង គ្រប់​ប្រព័ន្ធ​របស់​មនុស្ស និង​សម្រាប់​មនុស្ស​ម្នាក់​ៗ។ លោក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា “​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​សេចក្តី​សង្គ្រោះ​របស់​ព្រះ”(ខ.៦)។

ទោះ​យើង​កំពុង​តែ​ជួប​ការ​អាក្រក់​អ្វី​ក៏​ដោយ ឈើ​ឆ្កាង និង​ការ​មាន​ព្រះជន្ម​ឡើង​វិញ របស់​ព្រះគ្រីស្ទ​បាន​ធានា​យើង​ថា យើង​នឹង​ឃើញ​សេចក្តី​សង្រ្គោះ​របស់​ព្រះ។ ថ្ងៃ​មួយ យើង​នឹង​បាន​ពិសោធន៍​នឹង​ការ​រំដោះ​ចុង​ក្រោយ​របស់​ព្រះ​អង្គ​។—Winn Collier