អាថ៌កំបាំងនៃការស្កប់ចិត្ត
ជួនកាល ខ្ញុំសង្ស័យថា ឆ្មារបស់ខ្ញុំប្រហែលជាខ្លាចខ្ញុំភ្លេចវា។ ពេលខ្ញុំត្រឡប់មកផ្ទះវិញ ដោយយួរគ្រឿងទេសមួយថង់ វាក៏បានប្រញាប់ទៅពិនិត្យមើលរបស់ដែលមានក្នុងថង់នោះ។ ពេលខ្ញុំកាត់បន្លែ វាក៏បានឈរជើងពីរ ដោយភ្នែកសម្លឹងមើលបន្លែនោះ ហើយអង្វរឲ្យខ្ញុំចែករំលែកជាមួយវា។ ប៉ុន្តែ ពេលណាខ្ញុំឲ្យរបស់អ្វីមួយ ដែលវាចាប់ចិត្ត វាក៏បានបាត់បង់ចំណាប់អារម្មណ៍ចំពោះវត្ថុនោះភ្លាម ដោយដើរចេញទៅឆ្ងាយ ដោយចិត្តដែលធុញទ្រាន់។
ប៉ុន្តែ បើខ្ញុំមានភាពតឹងរឹង ចំពោះមិត្តសំឡាញ់ដ៏តូចល្អិតមួយក្បាលនេះ ដោយសារទង្វើររបស់វា នោះខ្ញុំមិនខុសពីមនុស្សមានពុតឡើយ។ អាកប្បកិរិយ៉ារបស់វាបានឆ្លុះបញ្ចាំងអំពីការស្រេកឃ្លានរបស់ខ្ញុំ ដែលចេះតែចង់បាននេះចង់បាននោះមិនចេះចប់។ រឿងនេះគឺជាការចម្អកដ៏គួរឲ្យអស់សំណើច។
សាវ័កប៉ុលបានបង្រៀនយើងថា ការស្កប់ចិត្តមិនកើតមានឡើង ដោយឯកឯងឡើយ តែយើងត្រូវរៀនស្កប់ចិត្ត(ភីលីព ៤:១១)។ តាមចិត្តរបស់យើង យើងច្រើនតែចង់ដេញតាមរបស់អ្វី ដែលយើងគិតថា អាចបំពេញចិត្តយើង ហើយយើងក៏ប្រញាប់ទៅរករបស់ផ្សេងទៀត ពេលណាយើងដឹងថា វាមិនអាចបំពេញចិត្តយើងបាន។ នៅពេលខ្លះទៀត ភាពមិនស្កប់ចិត្តរបស់យើង បានកើតចេញពីការថប់បារម្ភ ចំពោះការគម្រាមកំហែងទាំងអស់ ដែលយើងសង្ស័យថា ប្រហែលជានឹងកើតមានចំពោះយើង បានជាយើងខំការពារខ្លួន។
ជាការពិតណាស់ ជួនកាល យើងចាំបាច់ត្រូវឆ្លងកាត់រឿងដែលយើងខ្លាចបំផុត ដើម្បីឲ្យយើងអាចចូលទៅក្នុងក្តីអំណរដ៏ពិត។ សាវ័កប៉ុលបានជួបរឿងអាក្រក់ៗបំផុតក្នុងជីវិតគាត់ បានជាគាត់អាចធ្វើបន្ទាល់ អំពី “អាថ៌កំបាំង” នៃការស្កប់ចិត្តដ៏ពិត(ខ.១១-១២) ហើយយើងត្រូវដឹងថា កាលណាយើងអនុញ្ញាតឲ្យព្រះជាម្ចាស់បំពេញចិត្តយើង យើងនឹងបានពិសោធន៍នឹងសន្តិភាព ឬសេចក្តីសុខសាន្ត ដែលល្អហួសពាក្យពណ៌នា(ខ.៦-៧) ហើយចូលកាន់តែជ្រៅ ទៅក្នុងជម្រៅនៃអំណាចចេស្តា សម្រស់…
ជំនឿសម្រាប់ស៊ូទ្រាំ
លោកអឺនេស ស៊ែកក្លេតុន(Ernest Shackleton ឆ្នាំ1874–1922) បានបរាជ័យ នៅក្នុងការដឹកនាំដំណើរបេសកម្មឆ្លងកាត់ទ្វីបអត់តាកទិក កាលពីឆ្នាំ១៩១៤។ នាវារបស់គាត់ ដែលមានរហ័សនាមថា ស៊ូទ្រាំ បានជាប់គាំង នៅក្នុងទឹកកកក្រាស់ៗ ក្នុងសមុទ្រវេដេល។ វាជាពេលដែលគាត់ និងក្រុមនាវិករបស់គាត់ត្រូវរត់ប្រណាំងនឹងពេលវេលាដែលនៅសល់កាន់តែតិចទៅៗ ដោយការស៊ូទ្រាំ ឲ្យរួចផុតពីសេចក្តីស្លាប់។ ពួកគេមិនមានមធ្យោបាយទំនាក់ទំនងជាមួយ តំបន់ផ្សេងទៀតនៃពិភពលោកទេ ដូចនេះ ពួកគេក៏បានប្រើទូកសង្រ្គោះ ដើម្បីធ្វើដំណើរ ទៅឆ្នេរ ដែលនៅជិតបំផុត នៅកោះអ៊ីលីហ្វិន។ លោកស៊ែកក្លេតុន និងពួកនាវិក៥នាក់បានអុំទូកនោះ អស់រយៈពេល២សប្តាហ៍ បានចម្ងាយប្រហែល១២០០គីឡូម៉ែត្រ កាត់មហាសមុទ្រ ទៅដល់រដ្ឋចចជាខាងត្បូង ដើម្បីស្វែងរកជំនួយ សម្រាប់ពួកនាវិកភាគច្រើន ដែលកំពុងរង់ចាំនៅលើកោះ។ ដំណើរបេសកកម្ម “ដ៏បរាជ័យ”នេះ ក៏បានក្លាយជាការធ្វើដំណើរដ៏ជោគជ័យ ចូលទៅក្នុងសៀវភៅប្រវត្តិសាស្រ្ត ពេលដែលនាវិកទាំងអស់របស់លោកស៊ែកក្លេតុនបានរួចផុតពីសេចក្តីស្លាប់ ដោយសារសេចក្តីក្លាហាន និងការស៊ូទ្រាំរបស់ពួកគេ។
សាវ័កប៉ុលបានយល់អំពីអត្ថន័យនៃការស៊ូទ្រាំ។ ក្នុងអំឡុងពេលនៃការធ្វើដំណើរកាត់សមុទ្រដែលមានខ្យល់ព្យុះ ទៅទីក្រុងរ៉ូម ដើម្បីប្រឈមមុខនឹងការកាត់ទោស ដោយសារគាត់ជឿព្រះយេស៊ូវ គាត់ក៏បានទទួលការបើកសម្តែងពីទេវតារបស់ព្រះអម្ចាស់ ឲ្យដឹងថា សំពៅនោះនឹងលិចមិនខាន។ ប៉ុន្តែ សាវ័កប៉ុលបានលើកទឹកចិត្តអស់អ្នកដែលធ្វើដំណើរជាមួយគាត់ថា ពួកគេនឹងរួចជីវិតទាំងអស់គ្នា តាមការសន្យារបស់ព្រះ ទោះជានាវានោះត្រូវបាត់បង់ក៏ដោយ(កិច្ចការ ២៧:២៣-២៤)។
ពេលដែលយើងជួបគ្រោះមហន្តរាយ យើងច្រើនតែចង់ឲ្យព្រះកែប្រែអ្វីៗ ឲ្យមានភាពល្អឡើងវិញភ្លាម។ ប៉ុន្តែ ព្រះជាម្ចាស់ប្រទានឲ្យយើងមានជំនឿ សម្រាប់ស៊ូទ្រាំ…
ការផ្លាស់ប្តូរមិននឹកស្មានដល់
កាលពីខែមករា ឆ្នាំ១៩៤៣ ខ្យល់ក្តៅបានបក់មកទីក្រុងស្ពៀហ្វ៊ីស រដ្ឋដាកូតាខាងត្បូង ធ្វើឲ្យកម្តៅកើនឡើងយ៉ាងឆាប់រហ័សពី-២០°C ទៅ ៧°C។ ដូចនេះសីតុណ្ហភាពបានកើនឡើង២៧អង្សាសេ ក្នុងរយៈពេលដែលពីរវិនាទីប៉ុណ្ណោះ។
ការផ្លាស់ប្តូរសីតុណ្ហភាពដែលអាក្រក់បំផុត ដែលបានកត់ទុកក្នុងប្រវត្តិសាស្រ្តនៃសហរដ្ឋអាមេរិក ក្នុងរយៈពេល២៤ម៉ោង គឺជាការកើនសីតុណ្ហភាព៥៧អង្សាសេ កាលពីឆ្នាំ១៩៧២ នៅក្រុងឡូម៉ា រដ្ឋមុនតាណា ដែលនៅថ្ងៃនោះ គេឃើញសីតុណ្ហភាពលោកផ្លោះពី-៤៨°C ទៅ ៩°C។
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរភ្លាមៗនេះ មិនគ្រាន់តែជាបាតុភូតិអាកាសធាតុប៉ុណ្ណោះទេ។ ជួនកាល វាក៏ជាលក្ខណៈនៃជីវិតរបស់មនុស្សផងដែរ។ លោកយ៉ាកុបបានរំឭកយើងថា “ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ។ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ”(៤:១៣-១៤)។ យើងអាចជួបការបាត់បង់ ដែលមិននឹកស្មានដល់ ឬទទួលលទ្ធផលពិនិត្យសុខភាពដែលគួរឲ្យតក់ស្លត់។ ឬក៏ជួបការខាតបង់ផ្នែកហិរញ្ញវត្ថុជាដើម ដែលសុទ្ធតែជាការផ្លាស់ប្តូរភ្លាមៗ ដោយមិនបានឲ្យដំណឹងជាមុន។
ជីវតយើងជាការធ្វើដំណើរ ដែលមានធាតុផ្សំជាច្រើន ដែលមិនអាចទាយស្មានបាន។ ហេតុនេះហើយ បានជាសាវ័កយ៉ាកុបបានដាស់តឿនយើង ឲ្យងាកចេញពី “សេចក្តីអំណួត”(ខ.១៦) ដែលមិនបានគិតដល់ព្រះដ៏មានចេស្តាជាធំ។ គាត់បានឲ្យយោបល់យើងថា “គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ”(ខ.១៥)។ ហេតុការណ៍ក្នុងជីវិតយើង គឺមិនទៀងទេ ប៉ុន្តែ យើងអាចដឹងច្បាស់ថា ទោះយើងស្ថិតក្នុងពេលដែលពិបាកយ៉ាងណាក៏ដោយ ព្រះជាម្ចាស់នឹងមិនបោះបង់យើងចោលឡើយ។…
គំនិតដែលនាំឲ្យមានអំណរ
លោកប៊ីល សាពីរ៉ូ(Bill Shapiro)បានសម្ភាសមនុស្សជាច្រើន ក្រោមប្រធានបទ ក្នុងការអ្វីដែលយើងរក្សាទុក ។ មនុស្សម្នាក់ៗដែលគាត់បានសម្ភាស បាននិយាយ អំពីរបស់ទ្រព្យណាមួយ ដែលមានសារៈសំខាន់ និងនាំមកនូវភាពសប្បាយរីករាយយ៉ាងខ្លាំង សម្រាប់ពួកគេ បានជាពួកគេមិនចង់ឃ្លាតចេញពីវា។
ការនេះបានធ្វើឲ្យខ្ញុំជញ្ចឹងគិត អំពីទ្រព្យសម្បត្តិនៅផែនដី ដែលមានតម្លៃបំផុត ចំពោះខ្ញុំ និងនាំឲ្យខ្ញុំមានក្តីអំណរ។ ក្នុងនោះ របស់ទីមួយ គឺជាកាតវិក្កយប័ត្រដ៏សាមញ្ញមួយ ដែលមានអាយុ៤០ឆ្នាំ ដែលម្តាយខ្ញុំបានសរសេរដោយផ្ទាល់ដៃ។ របស់ទីពីរគឺជាពែងតែពណ៌ផ្កាឈូក របស់ជីដូនខ្ញុំ។ អ្នកដទៃប្រហែលជាចាត់ទុកអនុស្សាវរីយល្អៗ ជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលមានដូចជា ពាក្យសរសើរដែលបានលើកទឹកចិត្តពួកគេ ស្នាមញញឹមរបស់ចៅ ឬមេរៀនដ៏ពិសេសដែលពួកគេទទួលបានពីព្រះគម្ពីរជាដើម។
ទោះជាយ៉ាងណាក៏ដោយ របស់អ្វីដែលយើងច្រើនតែបង្គរទុកក្នុងចិត្តយើង គឺជាការអ្វីដែលនាំឲ្យយើងមានទុក្ខព្រួយយ៉ាងខ្លាំង។ របស់ទាំងនោះមានដូចជា ទីមួយ : ការថប់បារម្ភ ដែលបានលាក់ខ្លួន តែអាចចេញមករំខានយើងយ៉ាងងាយស្រួល, ទីពីរ : កំហឹងដែលពួនក្នុងចិត្តយើង ដោយត្រៀមវាយប្រហារគ្រប់ពេល ហើយទីបី : ភាពល្វីងជូរចត់ ដែលបានស៊ីបំផ្លាញស្នូលនៃគំនិតរបស់យើង យ៉ាងស្ងាត់ស្ងៀម។
ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅក្រុងភីលីព គាត់បានលើកឡើង អំពី “ការគិត” តាមបែបដែលវិជ្ជមានជាងនេះ។ គាត់បានលើកទឹកចិត្តពួកជំនុំនៅទីនោះ ឲ្យអរសប្បាយជានិច្ច ឲ្យមានភាពសម្លូត និងថ្វាយការអ្វីទាំងអស់ដាច់ដល់ព្រះ ដោយការអធិស្ឋាន(ភីលីព ៤:៤-៩)។
ពេលដែលយើងស្វែងយល់…
ក្លាយជាអ្នកមានខាងឯព្រះ
ឪពុកម្តាយរបស់ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងអំឡុងសម័យវិបត្តិសេដ្ឋកិច្ចពិភពលោក ដូចនេះ ពួកគាត់បានស្គាល់ទុក្ខលំបាកជាច្រើន ក្នុងវ័យកុមារ។ ជាលទ្ធផល ពួកគាត់ក៏បានក្លាយជាមនុស្សពេញវ័យ ដែលមានការសន្សំសំចៃខ្ពស់ ដោយពួកគាត់ខិតខំធ្វើការ និងចេះចាត់ចែងប្រាក់ដែលព្រះប្រទាន ដោយចិត្តដែលដឹងគុណព្រះអង្គ។ ទន្ទឹងនឹងនោះ ពួកគាត់មិនដែលមានចិត្តលោភលន់ឡើយ។ ពួកគាត់បានលះបង់ពេលវេលា អំណោយទាន និងទ្រព្យសម្បត្តិ ដល់ព្រះវិហាររបស់ខ្លួន និងក្រុមការងារមនុស្សធម៌ ព្រមទាំងអ្នកខ្វះខាតផងដែរ។ ជាការពិតណាស់ ពួកគាត់បានប្រើប្រាស់លុយ យ៉ាងឆ្លាតវ័យ និងបានចែករំលែក ដោយចិត្តរីករាយ។
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ឪពុកម្តាយខ្ញុំតែងតែនឹកចាំការបង្រៀនរបស់សាវ័កប៉ុល ដែលបានដាស់តឿន នៅក្នុងព្រះគម្ពីរថា “ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្តីហិនវិនាស និងសេចក្តីអន្តរធានវិញ”(១ធីម៉ូថេ ៦:៩)។
សាវ័កប៉ុលបានធ្វើការដាស់តឿននេះ ពេលដែលគាត់សរសេរសំបុត្រផ្ញើទៅលោកធីម៉ូថេ ដែលជាគ្រូគង្វាលវ័យក្មេង នៅទីក្រុងអេភេសូរ ដែលនៅទីនោះ ទ្រព្យសម្បត្តិបានល្បួងទាំងអ្នកមាន និងអ្នកក្រ។
សាវ័កប៉ុលបានដាស់តឿនទៀតថា “ការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្តីព្រួយលំបាកជាច្រើន”(ខ.១០)។
ដូចនេះ តើមានអ្វីជាថ្នាំបន្សាបសម្រាប់ភាពលោភលន់? ព្រះយេស៊ូវបានមានបន្ទូលថា ដើម្បីជម្នៈភាពលោភលន់ យើងត្រូវក្លាយជា “អ្នកមានខាងឯព្រះ”(មើលលូកា ១២:១៣-២១)។ យើងត្រូវយកព្រះអង្គជាក្តីអំណរទីមួយរបស់យើង ដោយស្វែងរកបំណងព្រះទ័យ…
ព្រះយេស៊ូវបានរំដោះហើយ
មុនពេលលោកខេស៊ី(KC)ថ្វាយជីវិតដល់ព្រះយេស៊ូវ គាត់បានរស់នៅក្នុងជីវិតដែលញៀនថ្នាំ។ គាត់ថា កាលនោះ គាត់បានរស់នៅជាមួយម្តាយគាត់អស់រយៈពេលយ៉ាងយូរ រហូតដល់ពេលដែលម្តាយគាត់ចាកចេញពីគាត់។ គាត់បានសារភាពថា គាត់បានព្យាយាមរកលុយទិញថ្នាំញៀន ដោយការលួចទ្រព្យសម្បត្តិអ្នកដទៃ និងសូម្បីតែមនុស្សជាទីស្រឡាញ់របស់គាត់ក៏ដោយ។ ឥឡូវនេះ ជីវិតចាស់នោះបានកន្លងផុតទៅហើយ ដោយគាត់បានកត់ចំណាំថ្ងៃ ខែ ឆ្នាំ ដែលគាត់បានជាស្អាតពីការញៀនថ្នាំ។ ពេលណាខ្ញុំ និងលោកខេស៊ីអង្គុយសិក្សាព្រះបន្ទូលព្រះជាមួយគ្នាជាទៀងទាត់ ខ្ញុំបានឃើញជីវិតគាត់មានការផ្លាស់ប្រែខុសពីមុខ។
បទគម្ពីរម៉ាកុស ៥:១៥ បានចែងអំពីបុរសម្នាក់ដែលត្រូវអារក្សចូល ហើយក្រោយមក ក៏មានជីវិតផ្លាស់ប្រែផងដែរ។ មុនពេលគាត់ទទួលការប្រោសឲ្យជា គាត់ស្ថិតក្នុងភាពអស់សង្ឃឹម គ្មានផ្ទះសម្បែង(ខ.៣-៥)។ ប៉ុន្តែ អ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្តូរបន្ទាប់ពីព្រះយេស៊ូវរំដោះគាត់ ឲ្យរួចពីវិញ្ញាណអាក្រក់(ខ.១៣)។ ប៉ុន្តែ មុនពេលគាត់ជួបព្រះយេស៊ូវ ជីវិតគាត់មិនមានភាពប្រក្រតី គឺមិនខុសពីលោកខេស៊ីឡើយ។ ភាពវឹកវរក្នុងខ្លួនគាត់ ដែលបង្ហាញចេញមកខាងក្រៅ គឺខុសពីមនុស្សជាច្រើន ក្នុងសម័យបច្ចុប្បន្ន។ មនុស្សខ្លះដែលកំពុងតែមានការឈឺចាប់ កំពុងតែរស់នៅក្នុងអគារដែលគេបោះបង់ចោល ក្នុងយានយន្ត ឬកន្លែងដទៃទៀត។ អ្នកខ្លះទៀតរស់នៅក្នុងផ្ទះផ្ទាល់ខ្លួន តែកំពុងតែមានភាពឯកោយ៉ាងខ្លាំង។ ពួកគេកំពុងតែមានច្រវ៉ាក់រុំព័ទ្ធចិត្ត និងគំនិត ហើយបានផ្តាច់ខ្លួនចេញពីអ្នកដទៃ។
តែយើងអាចថ្វាយការឈឺចាប់ និងក្តីអាម៉ាស់របស់យើងពីអតីតកាល និងក្នុងពេលបច្ចុប្បន្ន ដាច់ដល់ព្រះអង្គ។ ហើយព្រះអង្គកំពុងតែរង់ចាំស្វាគមន៍ អស់អ្នកដែលរត់មករកព្រះអង្គ នៅថ្ងៃនេះ(ខ.១៩)។—ARTHUR JACKSON
សេចក្តីស្រឡាញ់ដែលមានការលះបង់
មានពេលមួយខាឡា(Carla) បានទូរស័ព្ទ និងផ្ញើសារទៅប្អូនប្រុសរបស់នាង។ នាងក៏បានទៅឈរនៅមុខក្លោងទ្វារផ្ទះរបស់ប្អូនប្រុសនាង ដោយមិនដឹងថា ត្រូវធ្វើដូចម្តេច ឲ្យប្អូនប្រុសនាងឆ្លើយតប។ ប្អូនប្រុសរបស់នាងកំពុងតែមានជម្ងឺធ្លាក់ទឹកចិត្ត និងកំពុងជម្នះការញៀនថ្នាំ ដោយលាក់ខ្លួន នៅក្នុងផ្ទះ។ ខាឡាក៏បានព្យាយាមជួយគាត់ ឲ្យឈប់នៅម្នាក់ឯងទៀត ដោយយកអាហារដែលគាត់ចូលចិត្តញាំដាក់ក្នុងថង់ ភ្ជាប់ជាមួយខគម្ពីរលើកទឹកចិត្ត មកចងព្យួរនៅលើខ្លោងទ្វារផ្ទះ។
ប៉ុន្តែ នាងក៏បានរបូតដៃជ្រុះថង់អាហារនោះ ពីលើឈើស្រួចៗដែលនៅជាប់នឹងក្លោងទ្វារផ្ទះនោះ ធ្វើឲ្យវារហែក ហើយរបស់ទាំងប៉ុន្មានដែលនៅក្នុងថង់ក៏បានធ្លាក់ទៅលើដីដែលនៅខាងក្រោម។ នាងចង់ធ្វើការនេះសម្រាប់គាត់ ដោយបំណងល្អ និងក្តីស្រឡាញ់ តែវាបានជ្រុះទៅលើដីអស់។ តើប្អូនប្រុសរបស់នាងដឹងថា នាងបានធ្វើការដ៏ល្អនេះសម្រាប់គាត់ឬទេ? តើនាងអាចសម្រេចបេសកកម្មនៃក្តីសង្ឃឹមនេះទេ? នាងគ្រាន់តែអាចសង្ឃឹម និងអធិស្ឋានឲ្យគាត់ ខណៈពេលដែលនាងកំពុងតែរង់ចាំព្រះជាម្ចាស់ប្រោសគាត់ឲ្យជា។
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាព្រះអង្គលះបង់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដោយឲ្យគេទំលុះព្រះកាយព្រះអង្គជាប់នឹងឈើឆ្កាងរហូតដល់អស់ព្រះជន្ម ដើម្បីលោះយើងឲ្យរួចពីអំពើបាប ក្នុងលោកិយ ដែលកំពុងតែហត់នឿយ និងព្រួយលំបាក(យ៉ូហាន ៣:១៦)។ ក្នុងបទគម្ពីរអេសាយ ៥៣:៥ ហោរាអេសាយបានថ្លែងទំនាយ អំពីការលះបង់របស់ព្រះអង្គ ដើម្បីបង្ហាញសេចក្តីស្រឡាញ់នេះ។ គឺដូចមានសេចក្តីចែងមកថា ព្រះអង្គ “ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់(ខ.៦)។ ហើយព្រះអង្គបានទទួលអំពើទុច្ចរិតរបស់យើងរាល់គ្នា(ខ.៦)។
ព្រះយេស៊ូវគឺជាអំណោយមកពីព្រះជាម្ចាស់ ដែលទ្រង់អាចប្រទាន ឲ្យយើងមានកម្លាំង និងទស្សនៈថ្មីៗ ក្នុងជីវិតរបស់យើង…
សេចក្តីសន្យាតាំងពីសម័យបុរាណ
កាលពីឆ្នាំ១៩៧៩ លោកបណ្ឌិត គេប្រៀល បាខេយ(Gabriel Barkay) និងក្រុមការងាររបស់គាត់ បានរកឃើញក្រាំងប្រាក់ពីរ ក្នុងទីបញ្ចុះសពមួយ នៅក្រៅទីក្រុងយេរូសាឡិម ដែលជាទីក្រុងដ៏ចំណាស់។ ក្នុងឆ្នាំ២០០៤ បន្ទាប់ពីការស្រាវជ្រាវយ៉ាងម៉ត់ចត់ អស់២៥ឆ្នាំ អ្នកជំនាញបានបញ្ជាក់ថា នៅក្នុងក្រាំងនោះ មានអត្ថបទព្រះគម្ពីរដែលមានចំណាស់បំផុត ដែលគេបានកប់ទុកក្នុងឆ្នាំ៦០០ មុនគ្រីស្ទសករាជ។ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺក្រាំងទាំងនោះមានកត់ទុកនូវសេចក្តីអធិស្ឋានសូមព្រះពររបស់ពួកសង្ឃ ដែលព្រះជាម្ចាស់សព្វព្រះទ័យឲ្យពួកគេថ្លែងទៅកាន់រាស្រ្តរបស់ព្រះអង្គថា “សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង”(ជនគណនា ៦:២៤-២៥)។
ត្រង់ចំណុចនេះ ព្រះជាម្ចាស់បានបង្ហាញលោកអើរ៉ុន និងពួកកូនប្រុសរបស់គាត់(តាមរយៈលោកម៉ូសេ) អំពីរបៀបអធិស្ឋានសូមព្រះពរ សម្រាប់រាស្រ្តព្រះអង្គ ក្នុងនាមជាតំណាងរបស់ព្រះអង្គ។ អ្នកដឹកនាំទាំងនេះ ត្រូវទន្ទេញឲ្យចាំពាក្យពេចន៍ទាំងអស់ ដែលព្រះអង្គប្រាប់ឲ្យថ្លែងទៅកាន់ពួកបណ្តាជនតាមបំណងព្រះទ័យព្រះអង្គ។ សូមចាំថា ពាក្យពេចន៍ក្នុងបទគម្ពីរនេះ បានសង្កត់ធ្ងន់ថា ព្រះជាម្ចាស់ជាអ្នកប្រទានព្រះពរ ព្រោះបទគម្ពីរនេះបានប្រើពាក្យ “ព្រះយេហូវ៉ា” បីដង ហើយប្រើពាក្យ “ឯង”៦ដង គឺបានឆ្លុះបញ្ចាំងថា ព្រះជាម្ចាស់សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គទទួលសេចក្តីស្រឡាញ់ និងជំនួយមកពីព្រះអង្គ។
ចូរយើងចំណាយពេលបន្តិច ដើម្បីជញ្ជឹងគិត អំពីបទគម្ពីរនេះ ដែលបានប្រាប់យើងថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងប្រទានពរយើង។ បទគម្ពីរនេះក៏បានរំឭកយើង អំពីសេចក្តីស្រឡាញ់ដែលគ្មានព្រំដែនរបស់ព្រះជាម្ចាស់ និងរំឭកយើងថា ព្រះអង្គសព្វព្រះទ័យនឹងមានទំនាក់ទំនងជាមួយយើងខ្លាំងប៉ុណ្ណា។ បើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែដាច់ឆ្ងាញពីព្រះអង្គនៅថ្ងៃនេះ នោះចូរតោងឲ្យជាប់សេចក្តីសន្យា ដែលមានចែងក្នុងបទគម្ពីរដ៏បុរាណនេះ។…
កន្លែងដ៏កក់ក្តៅ
រយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីលោករូប៊ី បានបាត់បង់ភរិយា ហើយអ្នកស្រីសាប្រ៊ីណាបានបាត់បង់ស្វាមី យ៉ាងសោកសៅ អ្នកទាំងពីរក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយក៏បានរៀបការ។ គ្រួសារទាំងពីរក៏បានក្លាយជាគ្រួសារតែមួយ។ ពួកគេបានសង់ផ្ទះថ្មីមួយខ្នង ហើយបានដាក់ឈ្មោះឲ្យវាថា ហាវីឡាហ៍(ពាក្យភាសាហេព្រើរ មានន័យថា “លូតលាស់ចេញពីការឈឺចាប់”)។ វាបានឆ្លុះបញ្ចាំង អំពីការបង្កើតអ្វីដែលស្រស់ស្អាត ចេញពីការឈឺចាប់។ អ្នកទាំងពីរបាននិយាយថា ពួកគេមិនបានសង់ផ្ទះនោះ ដើម្បីបំភ្លេចអតីតកាលឡើយ ប៉ុន្តែ ដើម្បីធ្វើឲ្យជីវិតងើបឡើងចេញពីផេះផង់ និងមានសង្ឃឹមឡើងវិញ។ សម្រាប់ពួកគេ ផ្ទះនោះជាកន្លែងដ៏កក់ក្តៅ ជាកន្លែងអរសប្បាយនឹងជីវិត និងជាកន្លែងដែលនឹងមានអនាគតដ៏ភ្លឺស្វាង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលក្ខណៈនៃជីវិតរបស់យើង ក្នុងព្រះយេស៊ូវ។ ព្រះអង្គបានជួយឲ្យជីវិតយើងងើបឡើង ចេញពីផេះផង់ ហើយនាំយើងចូលទៅក្នុងមហាគ្រួសារដ៏កក់ក្តៅ។ ពេលណាយើងទទួលព្រះអង្គ ព្រះអង្គនឹងចូលគង់ក្នុងចិត្តយើង(អេភេសូរ ៣:១៧)។ ព្រះជាម្ចាស់បាននាំយើងចូលទៅក្នុងគ្រួសារទ្រង់ តាមរយៈព្រះយេស៊ូវ ដើម្បីឲ្យយើងក្លាយជាកម្មសិទ្ធិរបស់ព្រះអង្គ(១:៥-៦)។ ទោះយើងនឹងឆ្លងកាត់ពេលដ៏ឈឺចាប់យ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែអាចប្រើពេលដ៏ឈឺចាប់នោះ ដើម្បីសម្រេចគោលបំណងដ៏ល្អ ក្នុងជីវិតយើង។
ជារៀងរាល់ថ្ងៃ យើងមានឱកាសលូតលាស់ ក្នុងការយល់ដឹង អំពីព្រះ ដោយទន្ទឹមនឹងនោះ យើងអាចអរសប្បាយចំពោះសេចក្តីស្រឡាញ់ ដែលព្រះអង្គប្រទានមកយើង។ ក្នុងព្រះអង្គ យើងមានភាពពេញលេញ ក្នុងជីវិត ដែលយើងមិនអាចរកបានដោយខ្លួនឯង(៣:១៩)។ ហើយយើងមានសេចក្តីសន្យា ដែលថា ទំនាក់ទំនងនេះនឹងស្ថិតស្ថេរជារៀងរហូត។ ព្រះយេស៊ូវប្រទានយើង នូវគ្រួសារដ៏កក់ក្តៅ និងមូលហេតុដែលយើងត្រូវអរសប្បាយ ក្នុងជីវិត…
តើការទៅព្រះវិហារ មានន័យថា ខ្ញុំជាគ្រីស្ទបរិស័ទឬ?
ពេលយើងទៅព្រះវិហារ យើងបានស្តាប់លោកគ្រូគង្វាលអធិប្បាយព្រះបន្ទូល យើងបានអធិស្ឋាន ហើយប្រហែលជាបានចូលរួម នៅក្នុងកម្មវិធីយុវជន និងការសិក្សាព្រះគម្ពីរប៊ីប ។ល។ ប៉ុន្តែ តើការចូលរួម និងការធ្វើសកម្មភាពទាំងអស់នេះ មានន័យថា យើងជាគ្រីស្ទបរិស័ទឬ? ក្នុងកូនសៀវភៅនេះ អ្នកនឹងបានអានទីបន្ទាល់ ឬរឿងរបស់ក្មេងស្រីជំទង់ម្នាក់ ដែលបានភ្ញាក់ដឹងខ្លួនថា នាងមិនបានស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដទេ ទោះនាងបានចូលរួមសកម្មភាពជាច្រើន នៅព្រះវិហារក៏ដោយ។ សៀវភៅនេះ នឹងជួយឲ្យអ្នកពិនិត្យមើលជីវិតខ្លួនឯង និងពិនិត្យមើលទំនាក់ទំនងដែលអ្នកមានជាមួយព្រះយេស៊ូវ។
សូមបំពេញទម្រង់ខាងក្រោម ដើម្បីទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។