នៅពេលដែលអ្នកស្រីសុនយ៉ា (Sonia)មានអាយុ៥៣ឆ្នំា គាត់ចង់បោះបង់មុខជំនួញរបស់គាត់ និងទៅរស់នៅប្រទេសក្រៅ។ វាជារឿងចុងក្រោយ ដែលគាត់ចង់ធ្វើ ដើម្បីចូលរួមជាមួយអ្នកស្វែងរកសិទ្ធិជ្រកកោនមួយក្រុម ដែលកំពុងធ្វើដំណើរចូលទឹកដីថ្មី។ បន្ទាប់ពីពួកជនពាលសម្លាប់ក្មួយប្រុសរបស់គាត់ ហើយព្យាយាមបង្ខំកូនប្រុសគាត់ដែលមានអាយុ១៧ឆ្នាំ ឲ្យចូលក្រុមរបស់ពួកគេ អ្នកស្រីសុនយ៉ាជឿថា ការភាសខ្លួន គឺជាជម្រើសតែមួយគត់។ គាត់ថា គាត់បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា គាត់នឹងធ្វើអ្វីក៏ដោយ ដែលចាំបាច់ ដើម្បីកុំឲ្យគាត់ និងកូនប្រុសគាត់ស្លាប់ ដោយសារភាពអត់ឃ្លាន … គាត់សុខចិត្តឲ្យកូនគាត់ពិបាក ក្នុងទឹកដីថ្មី ជាជាងឲ្យគេសម្លាប់ច្រកថង់ ឬបណ្តែតទឹកចោល។
តើព្រះគម្ពីរមានព្រះបន្ទូលលើកទឹកចិត្តអ្វីខ្លះ សម្រាប់អ្នកស្រីសុនយ៉ា និងកូនប្រុសគាត់ ក៏ដូចជាមនុស្សជាច្រើន ដែលបានជួបរឿងអយុត្តិធម៌ និងជីវិតខ្លោចផ្សារ? ពេលដែលលោកយ៉ូហាន បាទីស្ទប្រកាស់អំពីការយាងមកដល់ នៃព្រះយេស៊ូវ គាត់ក៏បានប្រកាស់ដំណឹងល្អ ដល់មនុស្សទាំងអស់ ដែលបូករួមទាំងអ្នកស្រីសុនយ៉ា និងយើងរាល់គ្នាផងដែរ។ គាត់បានប្រកាស់ថា “ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់”(លូកា ៣:៤)។ ត្រង់ចំណុចនេះ គាត់ចង់សង្កត់ធ្ងន់ថា ពេលដែលព្រះយេស៊ូវយាងមកចាប់កំណើត ព្រះជាម្ចាស់នឹងប្រទាននូវសេចក្តីសង្រ្គោះដ៏មានអំណាច ដែលមនុស្សអាចយល់បាន។
សេចក្តីសង្រ្គោះក៏បានរាប់បញ្ចូលការប្រោសឲ្យជា សម្រាប់ចិត្តដែលមានបាប និងការប្រោសឲ្យជា សម្រាប់ការអាក្រក់ទាំងអស់នៃលោកកិយ នៅថ្ងៃណាមួយ។ ព្រះជាម្ចាស់បានប្រទានព្រះរាជកិច្ចនៃការផ្លាស់ប្រែ សម្រាប់គ្រប់រឿង គ្រប់ប្រព័ន្ធរបស់មនុស្ស និងសម្រាប់មនុស្សម្នាក់ៗ។ លោកយ៉ូហានបានមានប្រសាសន៍ថា “គ្រប់ទាំងមនុស្សនឹងឃើញសេចក្តីសង្គ្រោះរបស់ព្រះ”(ខ.៦)។
ទោះយើងកំពុងតែជួបការអាក្រក់អ្វីក៏ដោយ ឈើឆ្កាង និងការមានព្រះជន្មឡើងវិញ របស់ព្រះគ្រីស្ទបានធានាយើងថា យើងនឹងឃើញសេចក្តីសង្រ្គោះរបស់ព្រះ។ ថ្ងៃមួយ យើងនឹងបានពិសោធន៍នឹងការរំដោះចុងក្រោយរបស់ព្រះអង្គ។—Winn Collier