Month: July 2020

ផ្លែចេកចេះនិយាយ

នៅ​រដ្ឋ​វើជីនា នៅ​ក្រុង​វើជីនាប៊ីច ក្មេង​ៗ​ដែល​ជា​សិស្ស​សាលា បាន​ឃើញ​គេ​សរសេរ​ពី​លើ​ផ្លែ​ចេក​ជា​ច្រើន​ផ្លែ ដោយ​ពាក្យ​លើក​ទឹក​ចិត្ត ដែល​មាន​ដូចជា “ចូរ​កុំ​បោះ​បង់​ការ​តស៊ូ។ ចូរ​ធ្វើ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​ដទៃ​ញញឹម។ អ្នក​ជា​មនុស្ស​អស្ចារ្យ។ កន្លែង​ដែល​អ្នក​ចេញ​មក នោះ​មិន​សំខាន់​ទេ ដែល​សំខាន់​នោះ គឺ​កន្លែង​ដែល​អ្នក​កំពុង​ទៅ”។ អ្នក​ស្រី​ស្តេស៊ី ទ្រូមែន(Stacey Truman) ដែល​ជា​អ្នក​គ្រប់​គ្រង​កន្លែង​លក់​អាហារ​ក្នុង​សាលា​រៀន បាន​ចំណាយ​ពេល​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត​នៅ​លើ​ផ្លែ​ឈើ​ទាំង​នោះ ហើយ​ក្មេង​ៗ​ក៏​បាន​ដាក់​រហ័ស​នាម​ឲ្យ​ផ្លែ​ចេក​ទំាង​នោះ​ថា “ផ្លែ​ចេក​ចេះ​និយាយ”។

ជា​ការ​ពិត​ណាស់​ផ្លែ​ចេក​មិន​ចេះ​និយាយ​ទេ តែ​ការ​លើក​ទឹក​ចិត្ត​ដែល​គាត់​បាន​សរសេរ នៅ​លើ​ផ្លែ​ចេក​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទឹក​ចិត្ត​ដែល​លោក​បាណាបាស​មាន ចំពោះ “អ្នក​ដែល​នៅ​ក្មេង​ខាង​វិញ្ញាណ” នៅ​ទីក្រុង​បុរាណ​អាន់​ទីយ៉ូក​(កិច្ចការ ១១:២២-២៤)។ លោក​បាណាបាស​មាន​ឈ្មោះ​ល្បី ដោយ​សារ​គាត់​ពូកែ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ។ គេ​ហៅ​គាត់ថា មនុស្ស​ល្អ ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​សេចក្តី​ជំនឿ ព្រោះ​គាត់​បាន “​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់”(ខ.២៣)។ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា កាល​នោះ គាត់​ប្រហែល​ជា​បាន​ចំណាយ​ពេល​ជា​មួយ​អ្នក​ដែល​គាត់​ចង់​ជួយ ដោយ​ប្រាប់​គេ​ថា ចូរ​បន្ត​អធិស្ឋាន ចូរ​ទុក​ចិត្ត​ព្រះ​អម្ចាស់ ចូរ​នៅ​ជាប់​ព្រះ​អម្ចាស់ ពេល​ដែល​ការ​រស់​នៅ​មាន​ការ​ពិបាក​។​

អ្នក​ជឿ​ថ្មី គឺ​មិន​ខុស​ពី​ក្មេង​ៗ​ឡើយ។ ពួក​គេ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន ដើម្បីឲ្យ​មាន​ការ​លូត​លាស់​ល្អ​ នៅ​ក្នុង​ជំនឿ​។ ពួក​គេ​មាន​ពេញ​ដោយ​សក្តានុ​ពល។ ពួក​គេ​ចង់​ដឹង​ថា ខ្លួន​ពូកែ​អ្វី។ ពួក​គេ​ប្រហែល​មិន​ទាន់​បាន​ដឹង​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​អ្វី តាម​រយៈ​ពួក​គេ ហើយ​ជា​ញឹក​ញាប់​ អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​ តែង​តែ​ព្យាយាម​រារាំង​ជំនឿ​របស់​ពួក​គេ​មិន​ឲ្យ​រីក​ចម្រើន។…

បញ្ហានៃភាពលម្អៀង

បង​ប្រុស​របស់​ស្វាមី​ខ្ញុំ មាន​ទី​លំ​នៅ ក្នុង​តំបន់​ជួរ​ភ្នំ​ខូឡូរ៉ាដូ ដែល​ស្ថិត​នៅ​ចម្ងាយ ១៩៣០ គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​យើង។ ទោះ​ផ្ទះ​របស់​ហ្គ័ររីត(Gerrits) នៅ​ឆ្ងាយ​ពី​យើង​ក៏​ដោយ គាត់​នៅ​តែ​ជា​សមាជិក​ជា​ទី​ស្រឡាញ់​របស់​គ្រួសារ ដោយ​សារ​គាត់​មាន​ភាព​កំប្លុក​កំប្លែង និង​ចិត្ត​ល្អ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​អាច​ចាំ​បាន​ថា មាន​ពេល​មួយ បង​ប្អូន​បង្កើត​របស់​គាត់​បាន​និយាយ​លេង​សើច​ថា គាត់​ជា​កូន​សំណប់​របស់​ម្តាយ​ពួក​គេ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ពួក​គេ​ថែម​ទាំង​បានទិញ​អាវ​យឺត​មួយ ដែល​មាន​អក្សរ​បោះ​ពុម្ភ​ពី​លើ​ថា “ខ្ញុំ​ជា​កូន​សំណប់​របស់​ម៉ាក់”។ យើង​សុទ្ធ​តែ​មាន​ភាព​សប្បាយ​រីក​រាយ ចំពោះ​ភាព​កំប្លុក​កំប្លែង​របស់​បង​ប្អូន​បង្កើត​របស់​យើង ប៉ុន្តែ តាម​ធម្មតា ភាព​លម្អៀង​ មិន​មែន​ជា​រឿង​លេង​សើច​ឡើយ​។​

ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក​៣៧ យើង​ឃើញ​ថា លោក​យ៉ាកុប​បាន​ឲ្យ​អាវ​ដែល​មាន​ពណ៌​ច្រើន ទៅ​យ៉ូសែប​ដែល​ជា​កូនប្រុស​របស់​គាត់ ដែល​ការ​នេះ​បាន​បង្ហាញ​ឲ្យ​កូន​ដទៃ​ទៀត​ដឹង​ថា យ៉ូសែប​ជា​កូន​ពិសេស​ជាង​គេ ចំពោះ​គាត់​(ខ.៣)។ អាវ​នោះ​មិន​មាន​អក្សរ​សរសេរ​ពី​លើ​ទេ តែ​ការ​ប្រគល់​អាវ​ពិសេស​នេះ ឲ្យ​ទៅ​យ៉ូសែប គឺ​មិន​ខុស​ពី​ការ​ប្រកាស់​ថា យ៉ូសែប​ជា​កូន​សំណប់​របស់​លោក​យ៉ាកុប។​

ការ​បង្ហាញ​ចេញ​នូវ​ភាព​លម្អៀង​ក្នុង​គ្រួសារ អាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្រួសារ។ នាង​រេបេកា ដែល​ជា​ម្តាយ បានស្រឡាញ់​លោក​យ៉ាកុប ខ្លាំង​ជាង​លោក​អេសាវ ជា​ហេតុ​នាំ​ឲ្យ​មាន​ជម្លោះ​រវាង​បង​ប្អូន​ទាំង​ពីរ(២៥:២៨)។ កំហុស​នេះ​ក៏​បាន​បន្ត​កើត​មាន​ទៀត នៅ​ពេល​ដែល​លោក​យ៉ាកុប ស្រឡាញ់​នាង​រ៉ាជែល​(ម្តាយ​របស់​លោក​យ៉ូសែប) ខ្លាំង​ជាង​នាង​ឡេអា ដែល​នាំ​ឲ្យ​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា និង​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឈឺ​ក្បាល​(២៩:៣០-៣១)។ ជា​ការ​ពិត​ណាស់ គំរូ​អាក្រក់​នេះ គឺ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​បង​ប្អូន​របស​លោក​យូសែប​ស្អប់​គាត់ ហើយ​ថែម​ទាំង​រៀប​គម្រោង​សម្លាប់​គាត់​ទៀត​ផង(៣៧:១៨)។

នៅ​ក្នុង​ទំនាក់​ទំនង យើង​អាច​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ជៀស​វាង​ភាព​លម្អៀង។ ប៉ុន្តែ…