ផ្លែចេកចេះនិយាយ
នៅរដ្ឋវើជីនា នៅក្រុងវើជីនាប៊ីច ក្មេងៗដែលជាសិស្សសាលា បានឃើញគេសរសេរពីលើផ្លែចេកជាច្រើនផ្លែ ដោយពាក្យលើកទឹកចិត្ត ដែលមានដូចជា “ចូរកុំបោះបង់ការតស៊ូ។ ចូរធ្វើជាមូលហេតុដែលនាំឲ្យអ្នកដទៃញញឹម។ អ្នកជាមនុស្សអស្ចារ្យ។ កន្លែងដែលអ្នកចេញមក នោះមិនសំខាន់ទេ ដែលសំខាន់នោះ គឺកន្លែងដែលអ្នកកំពុងទៅ”។ អ្នកស្រីស្តេស៊ី ទ្រូមែន(Stacey Truman) ដែលជាអ្នកគ្រប់គ្រងកន្លែងលក់អាហារក្នុងសាលារៀន បានចំណាយពេលសរសេរពាក្យលើកទឹកចិត្តនៅលើផ្លែឈើទាំងនោះ ហើយក្មេងៗក៏បានដាក់រហ័សនាមឲ្យផ្លែចេកទំាងនោះថា “ផ្លែចេកចេះនិយាយ”។
ជាការពិតណាស់ផ្លែចេកមិនចេះនិយាយទេ តែការលើកទឹកចិត្តដែលគាត់បានសរសេរ នៅលើផ្លែចេកទាំងនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទឹកចិត្តដែលលោកបាណាបាសមាន ចំពោះ “អ្នកដែលនៅក្មេងខាងវិញ្ញាណ” នៅទីក្រុងបុរាណអាន់ទីយ៉ូក(កិច្ចការ ១១:២២-២៤)។ លោកបាណាបាសមានឈ្មោះល្បី ដោយសារគាត់ពូកែលើកទឹកចិត្តអ្នកដទៃ។ គេហៅគាត់ថា មនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីជំនឿ ព្រោះគាត់បាន “ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់”(ខ.២៣)។ ខ្ញុំក៏បានស្រមៃថា កាលនោះ គាត់ប្រហែលជាបានចំណាយពេលជាមួយអ្នកដែលគាត់ចង់ជួយ ដោយប្រាប់គេថា ចូរបន្តអធិស្ឋាន ចូរទុកចិត្តព្រះអម្ចាស់ ចូរនៅជាប់ព្រះអម្ចាស់ ពេលដែលការរស់នៅមានការពិបាក។
អ្នកជឿថ្មី គឺមិនខុសពីក្មេងៗឡើយ។ ពួកគេត្រូវការការលើកទឹកចិត្តជាច្រើន ដើម្បីឲ្យមានការលូតលាស់ល្អ នៅក្នុងជំនឿ។ ពួកគេមានពេញដោយសក្តានុពល។ ពួកគេចង់ដឹងថា ខ្លួនពូកែអ្វី។ ពួកគេប្រហែលមិនទាន់បានដឹងច្បាស់ថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងធ្វើអ្វី តាមរយៈពួកគេ ហើយជាញឹកញាប់ អារក្សដែលជាខ្មាំងសត្រូវ តែងតែព្យាយាមរារាំងជំនឿរបស់ពួកគេមិនឲ្យរីកចម្រើន។…
បញ្ហានៃភាពលម្អៀង
បងប្រុសរបស់ស្វាមីខ្ញុំ មានទីលំនៅ ក្នុងតំបន់ជួរភ្នំខូឡូរ៉ាដូ ដែលស្ថិតនៅចម្ងាយ ១៩៣០ គីឡូម៉ែត្រពីផ្ទះរបស់យើង។ ទោះផ្ទះរបស់ហ្គ័ររីត(Gerrits) នៅឆ្ងាយពីយើងក៏ដោយ គាត់នៅតែជាសមាជិកជាទីស្រឡាញ់របស់គ្រួសារ ដោយសារគាត់មានភាពកំប្លុកកំប្លែង និងចិត្តល្អ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅអាចចាំបានថា មានពេលមួយ បងប្អូនបង្កើតរបស់គាត់បាននិយាយលេងសើចថា គាត់ជាកូនសំណប់របស់ម្តាយពួកគេ។ កាលពីប៉ុន្មានឆ្នាំមុន ពួកគេថែមទាំងបានទិញអាវយឺតមួយ ដែលមានអក្សរបោះពុម្ភពីលើថា “ខ្ញុំជាកូនសំណប់របស់ម៉ាក់”។ យើងសុទ្ធតែមានភាពសប្បាយរីករាយ ចំពោះភាពកំប្លុកកំប្លែងរបស់បងប្អូនបង្កើតរបស់យើង ប៉ុន្តែ តាមធម្មតា ភាពលម្អៀង មិនមែនជារឿងលេងសើចឡើយ។
ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៣៧ យើងឃើញថា លោកយ៉ាកុបបានឲ្យអាវដែលមានពណ៌ច្រើន ទៅយ៉ូសែបដែលជាកូនប្រុសរបស់គាត់ ដែលការនេះបានបង្ហាញឲ្យកូនដទៃទៀតដឹងថា យ៉ូសែបជាកូនពិសេសជាងគេ ចំពោះគាត់(ខ.៣)។ អាវនោះមិនមានអក្សរសរសេរពីលើទេ តែការប្រគល់អាវពិសេសនេះ ឲ្យទៅយ៉ូសែប គឺមិនខុសពីការប្រកាស់ថា យ៉ូសែបជាកូនសំណប់របស់លោកយ៉ាកុប។
ការបង្ហាញចេញនូវភាពលម្អៀងក្នុងគ្រួសារ អាចនាំឲ្យមានការបែកបាក់គ្រួសារ។ នាងរេបេកា ដែលជាម្តាយ បានស្រឡាញ់លោកយ៉ាកុប ខ្លាំងជាងលោកអេសាវ ជាហេតុនាំឲ្យមានជម្លោះរវាងបងប្អូនទាំងពីរ(២៥:២៨)។ កំហុសនេះក៏បានបន្តកើតមានទៀត នៅពេលដែលលោកយ៉ាកុប ស្រឡាញ់នាងរ៉ាជែល(ម្តាយរបស់លោកយ៉ូសែប) ខ្លាំងជាងនាងឡេអា ដែលនាំឲ្យមានភាពមិនចុះសម្រុងគ្នា និងបញ្ហាជាច្រើនដែលធ្វើឲ្យឈឺក្បាល(២៩:៣០-៣១)។ ជាការពិតណាស់ គំរូអាក្រក់នេះ គឺជាមូលហេតុដែលនាំឲ្យបងប្អូនរបសលោកយូសែបស្អប់គាត់ ហើយថែមទាំងរៀបគម្រោងសម្លាប់គាត់ទៀតផង(៣៧:១៨)។
នៅក្នុងទំនាក់ទំនង យើងអាចមានការពិបាក នៅក្នុងការជៀសវាងភាពលម្អៀង។ ប៉ុន្តែ…