ព្រះអង្គតែងតែស្តាប់ឮជានិច្ច
នៅក្នុងសំណង់ដោមដ៏ខ្ពស់ត្រដែត នៃព្រះវិហារធំសន្តប៉ុល ភ្ញៀវទេសចរណ៍អាចឡើងតាមជណ្តើរ២៥៩កាំ ឆ្ពោះទៅរកវិចិត្រសាលខ្សិប។ នៅទីនោះ អ្នកអាចនិយាយខ្សិប ហើយមនុស្សម្នាក់ទៀតអាចស្តាប់ឮអ្នកនិយាយ ទោះគាត់ឈរនៅកន្លែងណាក៏ដោយ នៅលើផ្លូវដើរមានរាងមូលដូចវង្វង់ ក្នុងសំណង់ដោមនោះ ហើយទោះគាត់ស្ថិតនៅចម្ងាយ៣០ម៉ែត្រពីអ្នក ក្នុងលំហរដ៏ធំនៃព្រះវិហារនេះ ក៏នៅតែអាចឮសម្លេងខ្សិបរបស់អ្នក។ ពួកវិស្វករក៏បានពន្យល់ថា បាតុភូតនេះបានកើតឡើង ដោយសារសំណង់ដោមនោះមានរាងមូលដូចស្វែរ និងដោយសាររលកសម្លេងខ្សិប ដែលមានកំលាំងទាប។
ពេលខ្លះ យើងអធិស្ឋានដោយសម្លេងខ្សិបៗ ទៅរកព្រះជាម្ចាស់ ដោយការឈឺចាប់ ហើយយើងចង់ដឹងច្បាស់ថា ព្រះអង្គពិតជាបានស្តាប់ឮយើងមែនឬអត់។ បទគម្ពីរទំនុកដំកើង មានពេញទៅដោយទីបន្ទាល់ ដែលបញ្ជាក់ថា ព្រះអង្គពិតជាបានស្តាប់ឮសម្លេងយើង យំ អធិស្ឋាន និងខ្សិបទៅរកព្រះអង្គ។ គឺដូចដែលស្តេចដាវីឌបានសរសេរថា “ក្នុងគ្រាដែលទូលបង្គំមានសេចក្តីវេទនា នោះបានអំពាវនាវដល់ព្រះយេហូវ៉ា”(ទំនុកដំកើង ១៨:៦)។ ទ្រង់ និងអ្នកនិពន្ធបទគម្ពីរទំនុកដំកើងដទៃទៀត បានទូលអង្វរម្តងហើយម្តងទៀតថា សូមព្រះអង្គស្តាប់សេចក្តីអធិស្ឋាន (៤:១) ស្តាប់សម្លេង(៥:៣) និងស្តាប់ដំងូរបស់ពួកគេ(១០២:២០)។ ជួនកាល ការអធិស្ឋាននោះ មានលក្ខណៈជាការខ្សឹប ដែលព្រះអង្គស្តាប់ឮ (៧៧:១) ដោយបានត្រិះរិះក្នុងចិត្ត ហើយវិញ្ញាណស្វែងរកការឆ្លើយតប(៧៧:៦)។
បន្ទាប់ពីព្រះជាម្ចាស់បានឆ្លើយតបការទូលអង្វរនោះហើយ ស្តេចដាវីឌក៏បានពិពណ៌នាថា “ទ្រង់ក៏ឮសំឡេងទូលបង្គំ ពីក្នុងព្រះវិហារទ្រង់ ហើយសំរែកដែលទូលបង្គំស្រែក នៅចំពោះទ្រង់ ក៏ឮដល់ព្រះកាណ៌ទ្រង់”(ទំនុកដំកើង ១៨:៦)។ កាលនោះ ព្រះវិហារក្រុងយេរូសាឡិមមិនទាន់បានសាងសង់នៅឡើយទេ ដូចនេះ…
ការរួមសុខរួមទុក្ខជាមួយគ្នា
កាលពីឆ្នាំ ២០១៣ លោកចេម មែកខុននែល(James McConnell) ដែលជាអតីតយុទ្ធជនកងទ័ពជើងទឹកនៃចក្រភពអង់គ្លេស បានទទួលមរណៈភាព ក្នុងអាយុ៧០ឆ្នាំ។ លោកមែនខុននែលមិនមានគ្រួសារទេ ហើយបុគ្គលិកពេទ្យដែលធ្វើការថែទាំជម្ងឺគាត់នៅផ្ទះ មានការព្រួយបារម្ភខ្លាចគ្មានមនុស្សមកចូលរួមពិធីបុណ្យសពរបស់គាត់។ បុរសម្នាក់ដែលទទួលខុសត្រូវ នៅក្នុងការរៀបចំពិធីបុណ្យសពគាត់ បានបង្ហោះសារនៅលើហ្វេសប៊ុកថា “នៅថ្ងៃនេះ និងនៅសម័យនេះ ការស្លាប់ដោយគ្មាននរណាម្នាក់មកចូលរួមពីធីបុណ្យសព គឺជារឿងដែលសោកសៅណាស់ ប៉ុន្តែ បុរសម្នាក់នេះ គឺជាគ្រួសាររបស់អ្នក… បើសិនជាអ្នកអាចធ្វើដំណើរទៅដល់ទីបញ្ចុះសពរបស់គាត់ … ដើម្បីបង្ហាញនូវការគោរពចំពោះអតីតបងប្អូនរួមអាវុធរបស់អ្នក នោះសូមព្យាយាមទៅទីនោះកុំបីខានឡើយ”។ បន្ទាប់ពីគាត់បានបង្ហោះសារនេះហើយ មានទាហានជើងទឹក២រយនាក់ បានមកចូលរួមពិធីបុណ្យសពគាត់ ពេញព្រះវិហារ។
ជនរួមជាតិអង់គ្លេសទាំងនេះ បានបង្ហាញចេញនូវសេចក្តីពិតក្នុងព្រះគម្ពីរ ដែលចែងថា គ្រីស្ទបរិស័ទម្នាក់ៗមានចំណងចងភ្ជាប់គ្នា។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ”(១កូរិនថូស ១២:១៤)។ យើងមិនឯកោឡើយ។ ផ្ទុយទៅវិញ យើងមានចំណងចងភ្ជាប់គ្នាតែមួយ ក្នុងព្រះយេស៊ូវ។ ព្រះគម្ពីរបានចែងថា “បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា”(ខ.២៦)។ ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ដែលជាសមាជិកនៃមហាគ្រួសាររបស់ព្រះ យើងរួមសុខរួមទុក្ខជាមួយគ្នា នៅក្នុងការឈឺចាប់ ក្នុងការសោកសង្រេង និងក្នុងកន្លែងងងឹត ដែលធ្វើឲ្យយើងខ្លាចភាពឯកោ។ ប៉ុន្តែ សូមអរព្រះគុណព្រះអង្គ ព្រោះយើងមិនធ្វើដំណើរតែម្នាក់ឯងឡើយ។
យើងប្រហែលជាមានការឈឺចាប់បំផុត ពេលណាយើងមានអារម្មណ៍ថា យើងកំពុងតែលិចលង់ នៅក្នុងភាពងងឹត តែម្នាក់ឯង។ ទោះជាយ៉ាងណាក៏ដោយ…