សម្រស់នៃការទទួលចិញ្ចឹម ក្នុងមហាគ្រួសារព្រះ
ខ្សែភាពយន្តមានចំណងជើងថា ចំហៀងដែលមើលមិនឃើញ ដែលគេបានចាក់បញ្ចាំង កាលពីឆ្នាំ២០០៩ បានពិពណ៌នា អំពីរឿងពិតរបស់លោកម៉ៃឃល អូហ័រ(Michael Oher) ជាក្មេងជំទង់ដែលរស់នៅអនាថា។ មានគ្រួសារមួយបានឲ្យគាត់រស់នៅជាមួយ ហើយក៏បានជួយគាត់ ឲ្យជម្នះការលំបាកនៅក្នុងការរៀនសូត្រ ហើយគាត់ក៏បានទទួលជោគជ័យដ៏ល្អប្រសើរ ក្នុងកីឡាបាល់ទាត់អាមេរិក។ ក្នុងឈុតមួយនោះ ក្រុមគ្រួសារនោះក៏បានជជែកជាមួយម៉ៃឃល អំពីលទ្ធភាពដែលពួកគេអាចទទួលគាត់ជាកូនចិញ្ចឹមជាផ្លូវការ បន្ទាប់ពីគាត់បានរស់នៅជាមួយពួកគេអស់ជាច្រើនខែហើយ។ គាត់ក៏បានឆ្លើយតបដោយពាក្យផ្អែមល្ហែម និងសុភាពថា គាត់គិតថាគាត់បានក្លាយជាផ្នែកមួយនៃគ្រួសារនេះហើយ។
ពេលនោះជាពេលដ៏រំភើបរីករាយណាស់។ ការទទួលចិញ្ចឹមកូន ជារឿងដ៏គាប់ប្រសើរ។ សេចក្តីស្រឡាញ់បានពង្រីកកាន់តែធំទូលាយ ហើយការរាប់បញ្ចូលទាំងស្រុងក្នុងគ្រួសារក៏បានកើតមាន ខណៈពេលដែលគ្រួសារមួយបានបើកចំហ ទទួលសមាជិកថ្មី។ ការទទួលចិញ្ចឹម នាំឲ្យជីវិតផ្លាស់ប្តូរ គឺដូចដែលជីវិតរបស់ម៉ៃឃលមានការផ្លាស់ប្តូរយ៉ាងខ្លាំង។
ក្នុងព្រះយេស៊ូវ អ្នកជឿទំាងឡាយក្លាយជា “កូនព្រះ” ដោយសារជំនឿលើព្រះអង្គ(កាឡាទី ៣:២៦)។ ព្រះទ្រង់បានទទួលចិញ្ចឹមយើង ហើយយើងក្លាយជាកូនប្រុសស្រីរបស់ព្រះអង្គ(៤:៥)។ ក្នុងនាមយើងជាកូនចិញ្ចឹមរបស់ព្រះ យើងបានទទួលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ហើយយើងហៅព្រះអង្គថា “ព្រះវរបិតា”(ខ.៦) ហើយយើងក៏បានក្លាយជាអ្នកស្នងមរតករបស់ព្រះអង្គ(ខ.៧) និងស្នងមរតកជាមួយព្រះគ្រីស្ទ(រ៉ូម ៨:១៧)។ យើងក៏ក្លាយជាសមាជិកពេញសិទ្ធិនៃមហាគ្រួសាររបស់ព្រះអង្គ។
ពេលដែលលោកម៉ៃឃល អូហ័រ ក្លាយជាកូនចិញ្ចឹម ការផ្លាស់ប្តូរក៏បានកើតមាន ក្នុងជីវិត អត្តសញ្ញាណ និងអនាគតរបស់គាត់។ ចុះទំរាំតែយើងដែលព្រះទ្រង់បានទទួលចិញ្ចឹម តើយើងមានការផ្លាស់ប្តូរច្រើនជាងអម្បាលម៉ាន។ ជីវិតយើងផ្លាស់ប្តូរ ពេលដែលយើងបានដឹងថា ព្រះអង្គជាព្រះវរបិតា។ អត្តសញ្ញាណរបស់យើងផ្លាស់ប្តូរ ពេលដែលយើងបានក្លាយជាកម្មសិទ្ធិរបស់ព្រះអង្គ។…
តើនរណាខ្លះត្រូវការការគាំទ្ររបស់អ្នក?
លោកឃ្លីហ្វហ្វ៊ត វីលៀម(Clifford Williams) ត្រូវគេកាត់ទោសប្រហារជីវិត ពីបទមនុស្សឃាត ដែលគាត់មិនបានប្រព្រឹត្ត។ ខណៈពេលដែលគាត់ កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង រង់ចាំពេលទទួលទោសប្រហារជីវិត គាត់ក៏បានដាក់ពាក្យបណ្តឹងទាមទាឲ្យគេពិចារណាឡើងវិញ អំពីភស្តុតាងដែលគេបានប្រើ ក្នុងការកាត់ទោសគាត់នោះ។ ពាក្យបណ្តឹងនីមួយៗ សុទ្ធតែត្រូវគេបដិសេធ អស់រយៈពេល៤២ឆ្នាំ។ បន្ទាប់មក អ្នកស្រី សេលី ធីបូដូ(Shelley Thibodeau) ដែលជាមេធាវី ក៏បានដឹង អំពីរឿងក្តីរបស់គាត់។ នាងក៏បានរកឃើញថា គេមិនគ្រាន់តែគ្មានភស្តុតាង ដើម្បីកាត់ទោសលោកវីលៀមប៉ុណ្ណោះទេ តែមានបុរសម្នាក់ទៀត បានសារភាពថា ខ្លួនជាអ្នកប្រព្រឹត្ត។ ទីបំផុត លោកវីលៀម ក៏បានរួចពីការចោទប្រកាន់ ហើយក៏ត្រូវគេដោះលែង។
ហោរាយេរេមា និងហោរាអ៊ូរីយ៉ា ក៏ជួបរឿងធំផងដែរ។ ពួកគេបានប្រកាសប្រាប់សាសន៍យូដាថា ព្រះទ្រង់បានសន្យាថា នឹងជំនុំជម្រះរាស្រ្តទ្រង់ បើពួកគេមិនប្រែចិត្តទេនោះ(យេរេមា ២៦:១២-១៣,២០)។ ការប្រកាសនោះបានធ្វើឲ្យពួកបណ្តាជន និងពួកនាម៉ឺននៅនគរយូដាមានការខឹងសម្បារ ហើយក៏បានរិះរកវិធីសម្លាប់ហោរាទាំងពីរ។ ពួកគេទទួលជោគជ័យនៅក្នុងការសម្លាប់លោកអ៊ូរីយ៉ា។ គាត់បានរត់គេចទៅនគរអេស៊ីព្ទ តែត្រូវគេចាប់ខ្លួនត្រឡប់មកវិញ ដើម្បីឲ្យស្តេចកាត់ទោស ហើយស្តេចក៏បានសម្រេចឲ្យគេប្រហារជីវិតគាត់ នឹងដាវ(ខ.២៣)។ ហេតុអ្វីពួកគេមិនបានសម្លាប់លោកយេរេមា? ព្រោះលោកអ័ហ៊ីកាម “ជួយខាងយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃពួកជនឲ្យគេសំឡាប់លោកឡើយ”(ខ.២៤)។
យើងប្រហែលមិនដឹងថា មាននរណាខ្លះដែលកំពុងប្រឈមមុខដាក់សេចក្តីស្លាប់ឡើយ ប៉ុន្តែ យើងប្រហែលជាដឹងថា មាននរណាខ្លះដែលកំពុងតែត្រូវការជំនួយរបស់យើង។ តើនរណាខ្លះកំពុងតែត្រូវគេជាន់ឈ្លីសិទ្ធិសេរីភាព?…