តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Adam R. Holz

ឪពុកដែលច្រៀងបំពេរកូន

មុន​ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​មាន​កូន គ្មាន​នរណា​ប្រាប់​យើង​ថា ការ​ច្រៀង​ចម្រៀង​ឲ្យ​ក្មេង​ៗ​ស្តាប់ មាន​សារៈ​សំខាន់​ប៉ុណ្ណា​ទេ។ សព្វ​ថ្ងៃ​នេះ កូន​ទីមួយ​មាន​អាយុ​១០​ឆ្នាំ កូន​ទីពីរ​មាន​អាយុ​៨​ឆ្នាំ ហើយ​កូន​ទី​៣ អាយុ​៦​ឆ្នាំ។ ប៉ុន្តែ ពួក​គេ​ទាំង​បី សុទ្ធ​តែ​ពិបាក​ចូល​គេង ពី​ព្រលប់។ រៀង​រាល់​យប់ ខ្ញុំ​និង​ភរិយា​ខ្ញុំ បាន​ដាក់​វេណ​គ្នា បំពេរ​ពួក​គេ។ ពួក​គេកាន់​តែ​ឆាប់​គេង​លក់ កាន់​តែ​ល្អ។ តាំង​ពី​ដើម​មក ​ខ្ញុំ​បាន​ចំណាយ​ពេល​ជា​សរុប រាប់​រយ​ម៉ោង ច្រៀង​រហឹម​ៗ ឲ្យ​ពួក​គេ​ឆាប់​គេង​លក់។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ច្រៀង​ឲ្យ​កូន​ៗ​យើង​គេង ជា​រៀង​រាល់​យប់ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ការ​ច្រៀង​បំពេរ​នេះ បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ចំណង​នៃ​សេចក្តី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ ចំពោះ​ពួក​គេ លើស​ក្តី​ស្រមៃ​របស់​ខ្ញុំ។​

តើ​អ្នក​ដឹង​ទេ​ថា ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ក៏​កំពុង​តែ​ច្រៀង​បំពេរ​កូន​ៗ​របស់​ទ្រង់ផងដែរ? ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​ដែល​ខ្ញុំ​ច្រៀង​ឲ្យ​កូន​ខ្ញុំ​ស្តាប់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការ​ដែល ព្រះ​វរបិតា​ដែលគង់​នៅ​ស្ថាន​សួគ៌ បាន​បញ្ចេញ​ព្រះ​សូរ​សៀង​ច្រៀង សម្រាប់​រាស្រ្ត​ទ្រង់។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​សេផានា ​មាន​សេច​ក្តី​ចែង​ថា ទ្រង់​នឹង​មាន​សេចក្តី​រីក​រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង(៣:១៧)។

កណ្ឌ​គម្ពីរ​នៃ​បទ​ទំនាយ របស់​ហោរា​សេផានា ច្រើន​តែ​ដាស់​តឿន អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ជា​ម្ចាស់ ដែល​នឹង​ធ្លាក់មក​លើ​អ្នក​ដែល​បដិសេធ​ទ្រង់។ ប៉ុន្តែ បទ​គម្ពីរ​នេះ​មិន​បាន​ចប់​តែ​ប៉ុណ្ណេះ​ទេ។ លោក​សេផានាមិន​បាន​សរសេរ​បញ្ចប់ បទគម្ពីរ​របស់​គាត់ ដោយ​និយាយ​អំពី​ការ​ជំនុំ​ជម្រះ​នោះ​ឡើយ តែ​បាន​ពិពណ៌នា​ថា…

ការដើរតាមផ្លូវរបស់ព្រះជាម្ចាស់

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្រួសារ​ខ្ញុំ ក្នុង​ចំណោម​ហ្វូង​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ក៏​បាន​ប៉ះ​ស្មា​កូន​ប្រុស​ខ្ញុំ ហើយប្រាប់​គាត់​ថា យើង​ត្រូវ​ដើរ​តាម​ផ្លូវ​នេះ ទើប​តាម​ទាន់​ម្តាយ ​និង​ប្អូន​ស្រី​គាត់ ដែល​នៅ​ខាង​មុខ​យើង។ ខ្ញុំ​បាន​ធ្វើ​ដូច​នេះ​កាន់​តែ​ញឹក​ញាប់ ខណៈ​ពេល​ដែល​ពេល​វេលា​កាន់​តែ​រំគិល​ទៅ​មុខ នៅ​ក្នុង​សួន​កម្សាន្ត ដែល​ក្រុម​គ្រួសារ​ខ្ញុំ​កំពុង​ចូល​ទស្សនា។ គាត់​ក៏​បានចាប់​ផ្ដើម​ធុញ ហើយ​កាន់​តែ​ងាយ​បែក​អារម្មណ៍។ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់ មិន​ព្យាយាម​ដើរ​តាម​ពួក​គេ?

បន្ទាប់​មក ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​វិញ​ថាតើ​ខ្ញុំ​បាន​ធ្វើ​ដូច​គាត់ ប៉ុន្មាន​ដង​ហើយ? តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បានងាក​បែរ​ចេញ​ពី​ការ​ដើរ​តាម ហើយ​ស្ដាប់​បង្គាប់​ព្រះ ដោយ​ធ្លាក់​ក្នុង​ការ​ល្បួង ដែល​នាំ​ខ្ញុំ​ឲ្យ​ដេញ​តាម អ្វី​ដែល​ខ្ញុំ​ចង់​បាន ជា​ជាង​ស្វែង​រក​ផ្លូវ​ទ្រង់?

សូម​យើង​គិត​អំពី​ពាក្យ​របស់​ហោរា​អេសាយ ដែល​ព្រះ​ជា​ម្ចាស់ បាន​បង្គាប់​ឲ្យ​ថ្លែង​ប្រាប់​ប្រជា​ជន​អ៊ីស្រាអែល​ថា “ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ”  (អេសាយ ៣០:២១)។ នៅ​ដើម​ជំពូក​នេះ ព្រះ​ទ្រង់​បាន​ស្ដី​បន្ទោស​រាស្ដ្រ​របស់​ទ្រង់ ចំពោះ​ការ​បះ​បោរ​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ​អង្គ​បាន​សន្យា​ថា ប្រសិន​បើ​ពួក​គេ​ពឹង​ផ្អែក​កម្លាំង​របស់​ព្រះ​អង្គ ជា​ជាង​ទុក​ចិត្ត​លើ​ផ្លូវ​របស់​ខ្លួន​ឯង​(ខ.១៥) នោះ​ទ្រង់​នឹង​បង្ហាញ​ភាព​ទន់​ភ្លន់ និង​ការ​អាណិត​អាសូរ ដល់​ពួក​គេ​(ខ.១៨)។

ព្រះ​ទ្រង់​បង្ហាញ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ដល់​យើង តាម​រយៈ​សេចក្តី​សន្យា​ថា នឹង​ដឹក​នាំ​យើង ដោយ​ព្រះ​វិញ្ញាណ​របស់​ទ្រង់។ ការ​នោះ​អាច​កើត​ឡើង​បាន នៅ​ពេល​យើង​ទូល​ថ្វាយ​ទ្រង់ ពី​បំណង​ចិត្ត​របស់​យើង ហើយ​ទូល​សូម​អ្វី​ ដែល​ទ្រង់​មានសម្រាប់​យើង។ ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​តែង​តែ​អត់​ធ្មត់ ក្នុង​ការ​ដឹក​នាំ​យើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​មួយ​ជំហាន​ម្ដង​ៗ កាល​ណា​យើង​ទុក​ចិត្ដ​ទ្រង់…

កំពុងដំណើរការ ឬចប់សព្វគ្រប់?

ការ​បញ្ចប់​ការ​ងារ​ គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ស្កប់​ចិត្ត។ ឧទាហរណ៍ ជា​រៀង​រាល់​ខែ​នីមួយៗ ការ​ទទួល​ខុស​ត្រូវ​នៃ​ការងារ​របស់​ខ្ញុំ​ ត្រូវ​ផ្លាស់​ប្ដូរ​ចេញ​ពី​ផ្នែក​មួយ ទៅ​កាន់​ផ្នែក​មួយ​ទៀត គឺ​ផ្លាស់​ប្តូរ​ពី “ផ្នែក​កំពុង​ដំណើរ​ការ​ទៅ​មុខ” ទៅ​កាន់ “​ផ្នែក​ចប់​សព្វ​គ្រប់”​។ ខ្ញុំ​ចូល​ចិត្ត ចុច​ប៊ូតុង​​ “ភាព​ចប់​សព្វ​គ្រប់”។ ប៉ុន្តែ នៅ​ខែ​មុន នៅ​ពេល​ដែល​ខ្ញុំ​បាន​ចុច​វា​ ខ្ញុំ​ក៏​បាន​នឹក​គិត​ថា ឱ​បើ​ខ្ញុំ​អាច​ជម្នះ​ភាព​កម្សោយ នៅ​ក្នុង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​ យ៉ាង​ងាយ​ស្រួល​ ដូច​ការ​ចុច​ប៊ូតុង​នេះ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​! តាម​មើល​ទៅ ជីវិត​គ្រីស្ទ​បរិស័ទ ហាក់​ដូច​ជា​អាច​មាន​លក្ខណៈ ដែល​ហាក់​ដូច​ជា​កំពុង​ដំណើរ​ការ​ទៅ​មុខ ជា​និច្ច គឺ​មិន​ដែល​ចប់​សព្វ​គ្រប់​សោះ។

បន្ទាប់​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ បទ​គម្ពីរ​ហេព្រើរ ១០:១៤។ បទ​គម្ពីរ​នេះ​ចែង​អំពី ដង្វាយ​យញ្ញ​បូជា​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​ប្រោស​លោះ​យើង​រាល់​គ្នា​ទាំង​ស្រុង។ ដូច្នេះ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ការ​នេះ ប្រៀប​បី​ដូច​ជា ព្រះ​ទ្រង់​បាន​ចុច “ប៊ូតុង ភាព​ចប់​សព្វ​គ្រប់” ជំនួស​យើង​រួច​ស្រេច​ហើយ។ ការ​សុគត​របស់​ព្រះ​យេស៊ូវ​ បាន​ជួយ​យើង នូវ​អ្វី​ដែល​យើង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ ដោយ​ទ្រង់​បាន​កែ​ប្រែ​យើង ឲ្យ​បាន​ត្រឡប់​ជា​ឥត​សៅ​ហ្មង នៅ​ចំពោះ​ព្រះ​នេត្រ​ទ្រង់ នៅ​ពេល​ដែល​យើង​ទទួល​ជឿ​ទ្រង់។ ទ្រង់​បាន​ធ្វើ​ការ​នោះ​ម្ដង​ជា​សម្រេច គឺ​ដូច​ដែល​ទ្រង់​បាន​ប្រកាស​ថា ការ​ស្រេច​ហើយ! (យ៉ូហាន ១៩:៣០)។ ទន្ទឹម​គ្នា​នេះ​ដែរ យញ្ញ​បូជា​របស់​ទ្រង់ បាន​ធ្វើ​ការ​ប្រោស​លោះ​សព្វ​គ្រប់​ម្ដង​ជា​សម្រេច ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ញែក​ជា​បរិសុទ្ធ ដែល​នេះ ជា​ភាព​ពិត​ខាង​វិញ្ញាណ​របស់​យើង ដែល​ជាប់​មាន​អស់​មួយ​ជីវិត…

បុរសដែលកំពុងតែញញឹម

តាម​ធម្មតា ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​ទៅ​ទិញ​ទំនិញ នៅ​ហាង​លក់​គ្រឿង​ទេស​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​វា​ជា​ផ្នែក​មួយ​ នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ​ជា​ប្រចាំ។

ប៉ុន្តែ កិច្ច​ការ​នេះ មាន​ផ្នែក​មួយ ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន។ នោះ​គឺ​ការ​ឈរ​ចាំ​គិត​លុយ នៅ​ឯ​បញ្ជរ​គិត​លុយ​របស់​លោក​ហ្វ្រេត(Fred)។ ជា​ញឹក​ញាប់ ហ្វ្រេតបាន​បង្វែរ​ការ​គិត​លុយ ទៅ​ជា​ការ​សម្តែង។ គាត់​ពិត​ជា​មាន​ការ​រហ័ស​រហួន ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ហើយ​ក៏​តែង​តែ​មាន​ទឹក​មុខ​ញញឹម​ស្រស់ ហើយ​ថែម​ទាំង​រាំ (ពេល​ខ្លះ គាត់​ច្រៀង​ទៀត) ខណៈ​ពេល​ដែល​គាត់​បោះ​ទំនិញ​(ដែល​មិន​ផុយ​ស្រួយ) ចូល​ទៅ​ក្នុង​ថង់​ផ្លា​ស្ទីក​។ ប្រាកដ​​ណាស់ លោក​ហ្វ្រេត​ពិត​ជា​ពេញ​ចិត្ត​នឹង​ការងារ​មួយ​នោះ ដែល​គេ​អាច​មើល​ឃើញ​ថា វា​ការងារ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​បំផុត។ ហើយ មិន​យូរ​ប៉ុន្មាន ភាព​ក្លៀវ​ក្លា​របស់​គាត់ បាន​ធ្វើ​ឲ្យ​មាន​ភាព​រីក​រាយ ដល់​មនុស្ស​ជា​ច្រើន នៅ​កន្លែង​គិត​លុយ ក្នុង​ហាង​ទំនិញ​នោះ។

របៀប​ដែល​លោក​ហ្វ្រេត​បំពេញ​ការងារ​របស់​គាត់ ធ្វើ​ឲ្យ​ខ្ញុំ​គោរព និង​ឲ្យ​តម្លៃ​ណាស់។ គាត់​មាន​អាកប្ប​កិរិយា​ដ៏​រីករាយ និង​មាន​ចិត្ត​ចង់​បម្រើ ហើយ​យក​ដាក់​ទុក​ដាក់ ចំពោះ​ភាព​លម្អិត គឺ​ត្រូវ​នឹង​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ពិពណ៌នា នៅ​ក្នុង​ព្រះ​គម្ពីរ​កូល៉ុស ៣:២៣ អំពី​របៀប​ដែល​យើង​រាល់​គ្នា​ត្រូវ​បំពេញ​ការងារ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់”។

នៅ​ពេល​ដែល​យើង​មាន​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះយេស៊ូវ ការងារ​អ្វីក៏​ដោយ​ដែល​យើង​ធ្វើ គឺ​សុទ្ធ​តែ​ផ្ដល់​ឱ​កាស​ឲ្យ​យើង​សម្តែង​ចេញ​ឲ្យ​អ្នក​ដទៃ​ឃើញ​ព្រះវត្ត​មាន​របស់​ទ្រង់ នៅ​ក្នុង​ជីវិត​របស់​យើង។ គ្មាន​កិច្ចការ​ណា ដែល​តូច​តាច​ពេក . . . ឬ​ធំធេង​ពេក​ឡើយ!…

ឃ្មំ និងពស់

មាន​បញ្ហា​ខ្លះ បុរស​ជា​ឪពុក​ជា​អ្នក​ចេញ​មុខ​ដោះ​ស្រាយ។ ឧទាហរណ៍ ថ្មី​ៗ​នេះ កូន​ៗ​របស់​ខ្ញុំ​បាន​ឃើញ​ឃ្មុំ​ចូល​ទៅ​ធ្វើសំបុក នៅ​ក្នុង​ប្រឡោះ ក្នុង​រាន​ហាន​ខាង​មុខ​ផ្ទះ​យើង។ ខ្ញុំ​ក៏​បាន​យក​ថ្នាំ​បាញ់​ដេញ​សត្វ​ល្អិត​មួយ​កំប៉ុង ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​វា។

ខ្ញុំ​ក៏​ត្រូវ​ឃ្មំ​ទិច​៥​មេ។

ខ្ញុំ​មិន​ចូល​ចិត្ត​ឲ្យ​សត្វ​ល្អិត​ទិច​ទេ។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ខ្លួន​ឯង​ឈឺ​សាច់ ជា​ជាង​ឲ្យ​ប្រពន្ធ​កូន​ត្រូវ​សត្វ​ល្អិត​ទិច។ និយាយ​រួម ការ​ថែរក្សា​សុខុមាល​ភាព​របស់​គ្រួសារ​ខ្ញុំ គឺជា​ការងារ​ចម្បង​គេ​របស់​ខ្ញុំ។  កូន​ៗ​របស់​ខ្ញុំ​យល់​អំពី​តម្រូវ​ការ​នេះ ហើយ​ពួក​គេ​ក៏​បាន​រំពឹង​ឲ្យ​ខ្ញុំ​ជួយ​បំពេញ។ ពួក​គេ​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​ការពារ​ពួក​គេ ឲ្យ​រួច​ពី​ការ​អ្វី​ដែល​ពួក​គេ​ភ័យ​ខ្លាច។

ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក​៧ បាន​បង្រៀន​ថា យើង​ក៏​គួរ​តែ​ទូល​ថ្វាយ​អំពី​តម្រូវ​ការ​របស់​យើង ដល់​ព្រះ​ជា​ម្ចាស់​ផង​ដែរ(ខ.៧) ដោយ​ទុក​ចិត្ត​ថា ទ្រង់​នឹង​ឆ្លើយ​តប​ការ​ទូល​សូម​របស់​យើង។ ដើម្បី​ពន្យល់​អំពី​រឿង​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រៀប​ធៀប​ថា “ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា។ ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី?”(ខ.៩-១០)។ សម្រាប់​ឪពុក​ម្តាយ​ដែល​មាន​ក្តី​ស្រឡាញ់ ប្រាកដ​ជា​ដឹង​ច្បាស់​ថា ត្រូវ​ឆ្លើយ​ដូច​ម្តេច ចំពោះ​សំណួរ​នេះ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឆ្លើយ​តែ​ម្តង ដើម្បី​ជំរុញ​ចិត្ត​យើង កុំ​ឲ្យ​អស់​ជំនឿ ចំពោះ​សេចក្តីល្អ​ដ៏​សប្បុរស​របស់​ព្រះ​វរបិតា​នៃ​យើង។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត”(ខ.១១)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ត្រូវ​ស្រឡាញ់​កូន​ៗ​របស់​ខ្ញុំ កាន់​តែ​ខ្លំាង​ថែម​ទៀត។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ច្បាស់​ថា សូម្បី​តែ​សេចក្តី​ស្រឡាញ់​របស់​ឪពុក​ល្អ​បំផុត​នៅ​ផែន​ដី…

យុថ្កា សម្រាប់ពេលយើងភ័យខ្លាច

តើ​អ្នក​ជា​មនុស្ស​ដែល​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ឬ? ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ការ​ព្រួយ​បារម្ភ។ ខ្ញុំ​តយុទ្ធ​នឹង​ការ​ថប់​បារម្ភ  ស្ទើរ​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​រឿង​ធំ។ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​រឿង​តូចៗ។ ជួន​កាល ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភគ្រប់​រឿង។ កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​ជំទង់ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​រក​ប៉ូលីស ពេល​ដែល​ខ្ញុំ​បាត់​មិន​ឃើញឪពុក​ម្តាយ​ខ្ញុំ ត្រឡប់​មក​ផ្ទះ ប្រហែល​បួន​ម៉ោង។

ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។ ដោយ​សារ​សេចក្តី​ល្អ និង​អំណាច​ចេស្តា​របស់​ព្រះ ហើយ​ដោយសារ​ទ្រង់​បាន​ចាត់​ព្រះ​យេស៊ូវ ឲ្យ​មក​សុគត​ជួស​យើង ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​បានដឹកនាំ​យើង នោះ​យើង​មិន​ត្រូវ​ឲ្យ​ការ​ភ័យ​ខ្លាច​គ្រប់​គ្រង​ជីវិត​យើង​ឡើយ។ យើង​អាច​ជួប​ការ​ពិបាក​ជា​ច្រើន ប៉ុន្តែ ព្រះទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង ក្នុង​គ្រប់​ការ​ទាំង​អស់។

ពេល​ដែល​ខ្ញុំ​ស្ថិត​ក្នុង​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច ខ្ញុំ​បាន​រក​ឃើញ​ជំនួយ​ដ៏​អស្ចារ្យ នៅ​ក្នុង​បទ​គម្ពីរ អេសាយ ៥១:១២-១៦។ ក្នុង​បទ​គម្ពីរ​នេះ ព្រះ​ទ្រង់​បាន​រំឭក​រាស្រ្ត​របស់​ទ្រង់ ដែល​បាន​ជួប​ទុក្ខ​វេទនា​ដ៏​ធ្ងន់​ធ្ងរ​ថា ទ្រង់​នៅ​តែ​គង់​នៅជា​មួយ​ពួក​គេ ហើយ​ព្រះ​វត្ត​មាន​ទ្រង់ ក៏​កម្សាន្ត​ចិត្ត​ពួក​គេ​ជា​និច្ច។ ទោះ​អ្វី​ៗ​ហាក់​ដូច​ជា​អាក្រក់​យ៉ាង​ណា​ក៏​ដោយ ទ្រង់ ជា​អ្នក​ដែល​កម្សាន្ត​ចិត្ត​យើង​រាល់​គ្នា គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ​ស្រាប់​(ខ.១២)។

ខ្ញុំស្រឡាញ់ ព្រះ​បន្ទូល​សន្យា​មួយ​នេះ។ ព្រះ​បន្ទូល​សន្យា​ទ្រង់​បាន​ធ្វើ​ជា​យុថ្កា​ជួយ​ឲ្យ​ព្រលឹង​ខ្ញុំ​មាន​ភាព​នឹង​នរ។ ខ្ញុំ​បាន​តោង​ព្រះ​បន្ទូល​សន្យា​មួយ​នេះ ម្តង​ហើយ​ម្តង​ទៀត ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​អាច​ទ្រាំ​ទ្ររួច និង​នៅ​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា “កំហុស​ច្រំ​ដែល”របស់​ខ្ញុំ បាន​សង្កត់​មក​លើ​ខ្ញុំ (ខ.១៣)។ តាម​រយៈ​បទ​គម្ពីរ​នេះ ព្រះ​ទ្រង់​បាន​ក្រើន​រំឭក​ខ្ញុំ ​ឲ្យ​ងាក​ចេញ​ពី​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ ហើយ​បែរ​មក​មើល​ទៅ​ព្រះ ដែល “បាន​លាត​ផ្ទៃ​មេឃ”(ខ.១៣) ដោយ​សេចក្តី​ជំនឿ និង​ពឹង​ផ្អែក​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​ជា​ព្រះ​ដែល​បាន​សន្យា​ថា…

“គួរឲ្យស្រឡាញ់!”

នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ដែល​កូន​ស្រី​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​រួច​រាល់​ហើយ នាង​ក៏​បាន​និយាយ​ឮ​ៗ​ថា “គួរ​ឲ្យ​ស្រឡាញ់”។​ ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​ពី​អ្វី​ទេ។ បន្ទាប់​មក នាង​ក៏​បាន​ទះ​ថ្មម​ៗ ពី​លើ​អាវ​របស់​នាង ដែល​បង​ប្អួន​ជី​ដូន​មួយរបស់​នាង​បាន​ឲ្យ។ នៅ​ពី​មុខ​អាវ​នោះ ខ្ញុំ​ឃើញ​ពាក្យ “គួរ​ឲ្យ​ស្រឡាញ់”។ ខ្ញុំ​ក៏​បាន​ឱប​នាង​យ៉ាង​ណែន ហើយ​ក៏​បាន​ញញឹម ដោយ​ក្តី​អំណរ។ ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា “កូន​គួរ​ឲ្យ​ស្រឡាញ់​ណាស់!” នាង​ក៏​បាន​ញញឹម​កាន់​តែ​ខ្លាំង​ ដោយ​និយាយ​ពាក្យ​នោះ​ម្តង​ហើយ​ម្តង​ទៀត។

ខ្ញុំ​មិន​មែន​ជា​ឪពុក​ដែល​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ពេល​នោះ ជា​ពេល​ដ៏​ល្អ​ឥត​ខ្ចោះ។​ នៅ​ក្នុង​ការ​ឆ្លើយ​ឆ្លង​ដ៏​មាន​ន័យ​នោះ ខ្ញុំ​បាន​ឃើញ​ទឹក​មុខ​របស់​កូន​ស្រី​ខ្ញុំ បញ្ចេញ​រស្មី ដោយ​សារ​នាង​បាន​ទទួល​សេចក្តី​ស្រឡាញ់​ដោយ​ឥត​លក្ខ​ខ័ណ្ឌ ពោល​គឺ​នាង​បាន​បញ្ចេញ​ទឹក​មុខ​នៃ​ក្តី​អំណរ។ នាង​ដឹង​ថា ពាក្យ​ដែល​នៅ​ពី​ខាង​មុខ​អាវ​របស់​នាង គឺ​ត្រូវ​នឹង​អារម្មណ៍​ដ៏ពិត ដែល​ឪពុក​របស់​នាង​មាន ចំពោះ​នាង។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ដឹង​ច្បាស់ ក្នុង​ចិត្ត​ថា ព្រះ​វរបិតា​បាន​ស្រឡាញ់​យើង ដោយ​សេចក្តី​ស្រឡាញ់​ដែល​គ្មាន​ព្រំដែន? ជួន​កាល យើង​ពិបាក​នឹង​យល់ អំពី​សេចក្តី​ពិត​នេះ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​សម័យ​ដើម ក៏​មាន​បញ្ហា​នេះ​ផង​ដែរ។ ពួក​គេ​ឆ្ងល់​ថា តើ​ទុក្ខ​លំបាក​របស់​ពួក​គេ គឺ​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ​ទ្រង់​លែង​ស្រឡាញ់​ពួក​គេ​ឬ​យ៉ាង​ណា? ប៉ុន្តែ ក្នុង​បទ​គម្ពីរ យេរេមា ៣១:៣ ហោរា​យេរេមា​បាន​រំឭក​ពួក​គេ​ថា កាល​ពី​មុន ព្រះ​ទ្រង់​ធ្លាប់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា ទ្រង់​ស្រឡាញ់​ពួក​គេ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច។

យើង​ក៏​ស្រេក​ឃ្លាន​រក​សេចក្តី​ស្រឡាញ់​ដែល​ឥត​លក្ខ​ខ័ណ្ឌ​នោះ​ផង​ដែរ។ តែ​របួស​ក្នុង​ចិត្ត ការ​ខក​ចិត្ត…

ហូរហៀរ

មាន​ពេល​មួយ​ បង្គន់​ផ្ទះ​ខ្ញុំ​បាន​ស្ទះ។ ដំណោះ​ស្រាយ​របស់​ខ្ញុំ គឺ​កាច់​ទឹក​បន្ថែម​ទៀត ដើម្បី​ឲ្យ​បាត់​ស្ទះ តែ​បែរ​ជា​ទទួលលិទ្ធ​ផល​ផ្ទុយ​ទៅ​ការ​រំពឹង​ទុក។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ខុស នៅ​វិនាទី​ដែល​ខ្ញុំ​បាន​កាច់​ទឹក​បង្គន់។ ខ្ញុំ​ក៏​ស្រែក​ឡើង​ថា “ទេ!ទេ!ទេ!”។ វា​គ្មាន​ប្រយោជន៍​ទេ។ គឺ​គ្មាន​ប្រយោជន៍​សូម្បី​តែ​បន្តិច។ ខ្ញុំ​ក៏​បាន​ឈរ​មើល​ទឹក​ហូរ​ហៀរ ដោយ​មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា។

តើ​មាន​ពេល​ប៉ុន្មាន​ដង ដែល​ក្មេង​ៗ​ព្យាយាម​ចាក់​ទឹក​លេង ដោយ​ការ​ស្មាន​ខុស ធ្វើ​ឲ្យ​ទឹក​ហូរ​ហៀរ។ ពុំ​នោះ​ទេ យើងប្រហែល​ជា​ធ្លាប់​ភ្លេច​ចាក់​សាំង​ម៉ូតូ ហើយ​ម៉ូតូ​យើង​ក៏​អស់​សាំង​ពាក់​កណ្តាល​ផ្លូវ។

ការ​ហៀរ ឬ​កំពប់​ទឹក​ច្រើន​តែ​ជា​រឿង​មិន​ល្អ ស្ទើរ​តែ​រាល់​ពេល។ ប៉ុន្តែ មាន​ករណី​លើក​លែង​មួយ។ សាវ័ក​ប៉ុល​បាន​ប្រើន័យ​ធៀប អំពីការ​ហូរ​ហៀរ ដោយ​រៀប​រាប់​អំពី​មនុស្ស ដែល​ពេល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ពេញ​យ៉ាង​ខ្លាំង​បាន​ជាសេចក្តី​សង្ឃឹម ក៏​បាន​ហៀរ​ចេញ​ពី​ពួក​គេ(រ៉ូម ១៥:១៣)។ ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​រូប​ភាព​នៃ​ការ​ពេញ​ហៀរ នូវ​ក្តី​អំណរ ​សន្តិ​ភាព និង​សេចក្តី​ជំនឿ ដោយ​សារ​ព្រះ​វត្ត​មាន​ដ៏​មាន​អំណាច​របស់​ទ្រង់ ក្នុង​ជីវិត​យើង។ ជា​ការ​ពិត​ណាស់ ពេល​ដែល​យើង​មាន​ភាព​ពេញ​ហៀរ​បែប​នេះ ហើយ​មិន​អាច​ឃាត់​ខ្លួន​ឯង មិន​ឲ្យ​បង្ហាញ​ចេញ​នូវ​ទំនុក​ចិត្ត​ដឺ​រឹង​មាំ ចំពោះ​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌​បាន​ឡើយ។​ ពេល​នោះ ​អាច​ជា​រដូវ​កាល​ដ៏​ស្រស់​ស្អាត ដែល​មាន​ពន្លឺ​ចែង​ចាំង ក្នុង​ជីវិត​យើង។ ពុំ​នោះ​ទេ ពែង​នៃ​ជីវិត​យើង​ដែល​ពេញ​ស្រាប់ ក៏​ត្រូវ​រង្គើរ ហើយ​ហៀរ​ចេញ​មក​នូវ​សេចក្តី​សង្ឃឹម​ដែល​មក​ពី​ព្រះ ទៅ​ដល់​អ្នក​ដែល​នៅ​ក្បែរ​យើង យ៉ាង​ជោគ​ជាំ។​—ADAM HOLZ

ចូលទៅក្នុងខ្យល់ព្យុះរបស់យើង

ខ្យល់​ថ្ងួច​ថ្ងូរ ផ្លេក​បន្ទោរ​ព្រាក​ៗ ទឹក​រលក​គ្រាំ​គ្រេង។ ខ្ញុំ​គិត​ថា ខ្ញុំ​មុខ​ជា​ស្លាប់​ហើយ។ ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​ជា​មួយ​យាយ​តា​ខ្ញុំ នៅ​ក្នុង​បឹង​មួយ ប៉ុន្តែ យើង​បាន​នៅ​ទីនោះ​ជ្រុល​ម៉ោង​ហើយ។ ពេល​ថ្ងៃ​លិច ខ្យល់​កន្ត្រាក់​បាន​បក់​មក​យ៉ាង​លឿន មក​លើ​ទូក​ដ៏​តូច​របស់​យើង។ ជីតា​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ ឲ្យ​ទៅ​អង្គុយ​នៅ​ក្បាល​ទូក ដើម្បី​កុំ​ឲ្យ​វា​ក្រឡាប់។ ចិត្ត​ខ្ញុំ​ពេល​នោះ មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ខ្ញុំ​ក៏​ចាប់​ផ្តើម​អធិស្ឋាន។ កាល​នោះ ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ​ទេ។

​ខ្ញុំបាន​​អធិ​ស្ឋាន សូម​ព្រះ​ទ្រង់​ប្រទាន​ការ​ធានា និង​ការ​ការ​ពារ​សម្រាប់​យើង។ ខ្យល់​ព្យុះ​មិន​ព្រម​ថម​ថយ​កម្លាំង​សោះ ប៉ុន្តែ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ច្រាំង​ដោយ​សុវត្ថិ​ភាព។ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​មិន​ដឹង​ថា មាន​ពេល​ណា ដែល​ខ្ញុំ​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​ព្រះ យ៉ាង​ច្បាស់​លាស់ ដូច​កាល​យប់ ដែល​យើង​ជួប​ខ្យល់​ព្យុះ​នោះ​ឡើយ។

ព្រះ​យេស៊ូវ​ក៏​ធ្លាប់​ជួប​ខ្យល់​ព្យុះ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ ម៉ាកុស ៤​:៣៥-៤១ ទ្រង់​បាន​ប្រាប់​សិស្ស​ទ្រង់ ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ទឹក​បឹង ទៅ​ត្រើយ​ម្ខាង ដែល​មិន​យូរ​ប៉ុន្មាន ខ្យល់​ក៏​ចាប់​ផ្តើម​បក់​មក​ខ្លាំង។  ខ្យល់​ព្យុះ​នៅ​យប់​នោះ បាន​ល្បងល​អ្នក​នេសាទ​ដ៏​មាំទាំ​ទាំង​នោះ។ ពួក​គេ​ក៏​បាន​គិត​ថា ពួក​គេ​​នឹង​ស្លាប់​មិន​ខាន។ ប៉ុន្តែ ព្រះ​យេស៊ូវ​ក៏​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់ ហើយ​ទឹក​រលក​ក៏​លែង​បក់​បោក​ខ្លាំង​ទៀត ហើយ​បន្ទាប់​មក ទ្រង់​ក៏​បាន​នាំ​ពួក​សិស្ស​ទ្រង់ ឲ្យ​មាន​ជំនឿ​កាន់​តែ​ខ្លាំង។​

យ៉ាង​ណា​មិញ ព្រះ​យេស៊ូវ​បាន​ឲ្យ​យើង​ទុក​ចិត្ត​ទ្រង់ ក្នុង​ពេល​យើង​ជួប​ខ្យល់​ព្យុះ​នៃ​ជីវិត​ផង​ដែរ។ ជួន​កាល​ ទ្រង់​ធ្វើឲ្យ​ខ្យល់ និង​ទឹក​រលក​ស្ងប់ ដោយ​ការ​អស្ចារ្យ។…