តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Adam Holz

យុថ្កា សម្រាប់ពេលយើងភ័យខ្លាច

តើ​អ្នក​ជា​មនុស្ស​ដែល​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ឬ? ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ការ​ព្រួយ​បារម្ភ។ ខ្ញុំ​តយុទ្ធ​នឹង​ការ​ថប់​បារម្ភ  ស្ទើរ​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​រឿង​ធំ។ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​រឿង​តូចៗ។ ជួន​កាល ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភគ្រប់​រឿង។ កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​ជំទង់ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​រក​ប៉ូលីស ពេល​ដែល​ខ្ញុំ​បាត់​មិន​ឃើញឪពុក​ម្តាយ​ខ្ញុំ ត្រឡប់​មក​ផ្ទះ ប្រហែល​បួន​ម៉ោង។

ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។ ដោយ​សារ​សេចក្តី​ល្អ និង​អំណាច​ចេស្តា​របស់​ព្រះ ហើយ​ដោយសារ​ទ្រង់​បាន​ចាត់​ព្រះ​យេស៊ូវ ឲ្យ​មក​សុគត​ជួស​យើង ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​បានដឹកនាំ​យើង នោះ​យើង​មិន​ត្រូវ​ឲ្យ​ការ​ភ័យ​ខ្លាច​គ្រប់​គ្រង​ជីវិត​យើង​ឡើយ។ យើង​អាច​ជួប​ការ​ពិបាក​ជា​ច្រើន ប៉ុន្តែ ព្រះទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង ក្នុង​គ្រប់​ការ​ទាំង​អស់។

ពេល​ដែល​ខ្ញុំ​ស្ថិត​ក្នុង​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច ខ្ញុំ​បាន​រក​ឃើញ​ជំនួយ​ដ៏​អស្ចារ្យ នៅ​ក្នុង​បទ​គម្ពីរ អេសាយ ៥១:១២-១៦។ ក្នុង​បទ​គម្ពីរ​នេះ ព្រះ​ទ្រង់​បាន​រំឭក​រាស្រ្ត​របស់​ទ្រង់ ដែល​បាន​ជួប​ទុក្ខ​វេទនា​ដ៏​ធ្ងន់​ធ្ងរ​ថា ទ្រង់​នៅ​តែ​គង់​នៅជា​មួយ​ពួក​គេ ហើយ​ព្រះ​វត្ត​មាន​ទ្រង់ ក៏​កម្សាន្ត​ចិត្ត​ពួក​គេ​ជា​និច្ច។ ទោះ​អ្វី​ៗ​ហាក់​ដូច​ជា​អាក្រក់​យ៉ាង​ណា​ក៏​ដោយ ទ្រង់ ជា​អ្នក​ដែល​កម្សាន្ត​ចិត្ត​យើង​រាល់​គ្នា គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ​ស្រាប់​(ខ.១២)។

ខ្ញុំស្រឡាញ់ ព្រះ​បន្ទូល​សន្យា​មួយ​នេះ។ ព្រះ​បន្ទូល​សន្យា​ទ្រង់​បាន​ធ្វើ​ជា​យុថ្កា​ជួយ​ឲ្យ​ព្រលឹង​ខ្ញុំ​មាន​ភាព​នឹង​នរ។ ខ្ញុំ​បាន​តោង​ព្រះ​បន្ទូល​សន្យា​មួយ​នេះ ម្តង​ហើយ​ម្តង​ទៀត ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​អាច​ទ្រាំ​ទ្ររួច និង​នៅ​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា “កំហុស​ច្រំ​ដែល”របស់​ខ្ញុំ បាន​សង្កត់​មក​លើ​ខ្ញុំ (ខ.១៣)។ តាម​រយៈ​បទ​គម្ពីរ​នេះ ព្រះ​ទ្រង់​បាន​ក្រើន​រំឭក​ខ្ញុំ ​ឲ្យ​ងាក​ចេញ​ពី​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ ហើយ​បែរ​មក​មើល​ទៅ​ព្រះ ដែល “បាន​លាត​ផ្ទៃ​មេឃ”(ខ.១៣) ដោយ​សេចក្តី​ជំនឿ និង​ពឹង​ផ្អែក​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​ជា​ព្រះ​ដែល​បាន​សន្យា​ថា…

“គួរឲ្យស្រឡាញ់!”

នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ដែល​កូន​ស្រី​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​រួច​រាល់​ហើយ នាង​ក៏​បាន​និយាយ​ឮ​ៗ​ថា “គួរ​ឲ្យ​ស្រឡាញ់”។​ ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​ពី​អ្វី​ទេ។ បន្ទាប់​មក នាង​ក៏​បាន​ទះ​ថ្មម​ៗ ពី​លើ​អាវ​របស់​នាង ដែល​បង​ប្អួន​ជី​ដូន​មួយរបស់​នាង​បាន​ឲ្យ។ នៅ​ពី​មុខ​អាវ​នោះ ខ្ញុំ​ឃើញ​ពាក្យ “គួរ​ឲ្យ​ស្រឡាញ់”។ ខ្ញុំ​ក៏​បាន​ឱប​នាង​យ៉ាង​ណែន ហើយ​ក៏​បាន​ញញឹម ដោយ​ក្តី​អំណរ។ ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា “កូន​គួរ​ឲ្យ​ស្រឡាញ់​ណាស់!” នាង​ក៏​បាន​ញញឹម​កាន់​តែ​ខ្លាំង​ ដោយ​និយាយ​ពាក្យ​នោះ​ម្តង​ហើយ​ម្តង​ទៀត។

ខ្ញុំ​មិន​មែន​ជា​ឪពុក​ដែល​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ពេល​នោះ ជា​ពេល​ដ៏​ល្អ​ឥត​ខ្ចោះ។​ នៅ​ក្នុង​ការ​ឆ្លើយ​ឆ្លង​ដ៏​មាន​ន័យ​នោះ ខ្ញុំ​បាន​ឃើញ​ទឹក​មុខ​របស់​កូន​ស្រី​ខ្ញុំ បញ្ចេញ​រស្មី ដោយ​សារ​នាង​បាន​ទទួល​សេចក្តី​ស្រឡាញ់​ដោយ​ឥត​លក្ខ​ខ័ណ្ឌ ពោល​គឺ​នាង​បាន​បញ្ចេញ​ទឹក​មុខ​នៃ​ក្តី​អំណរ។ នាង​ដឹង​ថា ពាក្យ​ដែល​នៅ​ពី​ខាង​មុខ​អាវ​របស់​នាង គឺ​ត្រូវ​នឹង​អារម្មណ៍​ដ៏ពិត ដែល​ឪពុក​របស់​នាង​មាន ចំពោះ​នាង។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ដឹង​ច្បាស់ ក្នុង​ចិត្ត​ថា ព្រះ​វរបិតា​បាន​ស្រឡាញ់​យើង ដោយ​សេចក្តី​ស្រឡាញ់​ដែល​គ្មាន​ព្រំដែន? ជួន​កាល យើង​ពិបាក​នឹង​យល់ អំពី​សេចក្តី​ពិត​នេះ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​សម័យ​ដើម ក៏​មាន​បញ្ហា​នេះ​ផង​ដែរ។ ពួក​គេ​ឆ្ងល់​ថា តើ​ទុក្ខ​លំបាក​របស់​ពួក​គេ គឺ​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ​ទ្រង់​លែង​ស្រឡាញ់​ពួក​គេ​ឬ​យ៉ាង​ណា? ប៉ុន្តែ ក្នុង​បទ​គម្ពីរ យេរេមា ៣១:៣ ហោរា​យេរេមា​បាន​រំឭក​ពួក​គេ​ថា កាល​ពី​មុន ព្រះ​ទ្រង់​ធ្លាប់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា ទ្រង់​ស្រឡាញ់​ពួក​គេ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច។

យើង​ក៏​ស្រេក​ឃ្លាន​រក​សេចក្តី​ស្រឡាញ់​ដែល​ឥត​លក្ខ​ខ័ណ្ឌ​នោះ​ផង​ដែរ។ តែ​របួស​ក្នុង​ចិត្ត ការ​ខក​ចិត្ត…

ហូរហៀរ

មាន​ពេល​មួយ​ បង្គន់​ផ្ទះ​ខ្ញុំ​បាន​ស្ទះ។ ដំណោះ​ស្រាយ​របស់​ខ្ញុំ គឺ​កាច់​ទឹក​បន្ថែម​ទៀត ដើម្បី​ឲ្យ​បាត់​ស្ទះ តែ​បែរ​ជា​ទទួលលិទ្ធ​ផល​ផ្ទុយ​ទៅ​ការ​រំពឹង​ទុក។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ខុស នៅ​វិនាទី​ដែល​ខ្ញុំ​បាន​កាច់​ទឹក​បង្គន់។ ខ្ញុំ​ក៏​ស្រែក​ឡើង​ថា “ទេ!ទេ!ទេ!”។ វា​គ្មាន​ប្រយោជន៍​ទេ។ គឺ​គ្មាន​ប្រយោជន៍​សូម្បី​តែ​បន្តិច។ ខ្ញុំ​ក៏​បាន​ឈរ​មើល​ទឹក​ហូរ​ហៀរ ដោយ​មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា។

តើ​មាន​ពេល​ប៉ុន្មាន​ដង ដែល​ក្មេង​ៗ​ព្យាយាម​ចាក់​ទឹក​លេង ដោយ​ការ​ស្មាន​ខុស ធ្វើ​ឲ្យ​ទឹក​ហូរ​ហៀរ។ ពុំ​នោះ​ទេ យើងប្រហែល​ជា​ធ្លាប់​ភ្លេច​ចាក់​សាំង​ម៉ូតូ ហើយ​ម៉ូតូ​យើង​ក៏​អស់​សាំង​ពាក់​កណ្តាល​ផ្លូវ។

ការ​ហៀរ ឬ​កំពប់​ទឹក​ច្រើន​តែ​ជា​រឿង​មិន​ល្អ ស្ទើរ​តែ​រាល់​ពេល។ ប៉ុន្តែ មាន​ករណី​លើក​លែង​មួយ។ សាវ័ក​ប៉ុល​បាន​ប្រើន័យ​ធៀប អំពីការ​ហូរ​ហៀរ ដោយ​រៀប​រាប់​អំពី​មនុស្ស ដែល​ពេល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ពេញ​យ៉ាង​ខ្លាំង​បាន​ជាសេចក្តី​សង្ឃឹម ក៏​បាន​ហៀរ​ចេញ​ពី​ពួក​គេ(រ៉ូម ១៥:១៣)។ ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​រូប​ភាព​នៃ​ការ​ពេញ​ហៀរ នូវ​ក្តី​អំណរ ​សន្តិ​ភាព និង​សេចក្តី​ជំនឿ ដោយ​សារ​ព្រះ​វត្ត​មាន​ដ៏​មាន​អំណាច​របស់​ទ្រង់ ក្នុង​ជីវិត​យើង។ ជា​ការ​ពិត​ណាស់ ពេល​ដែល​យើង​មាន​ភាព​ពេញ​ហៀរ​បែប​នេះ ហើយ​មិន​អាច​ឃាត់​ខ្លួន​ឯង មិន​ឲ្យ​បង្ហាញ​ចេញ​នូវ​ទំនុក​ចិត្ត​ដឺ​រឹង​មាំ ចំពោះ​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌​បាន​ឡើយ។​ ពេល​នោះ ​អាច​ជា​រដូវ​កាល​ដ៏​ស្រស់​ស្អាត ដែល​មាន​ពន្លឺ​ចែង​ចាំង ក្នុង​ជីវិត​យើង។ ពុំ​នោះ​ទេ ពែង​នៃ​ជីវិត​យើង​ដែល​ពេញ​ស្រាប់ ក៏​ត្រូវ​រង្គើរ ហើយ​ហៀរ​ចេញ​មក​នូវ​សេចក្តី​សង្ឃឹម​ដែល​មក​ពី​ព្រះ ទៅ​ដល់​អ្នក​ដែល​នៅ​ក្បែរ​យើង យ៉ាង​ជោគ​ជាំ។​—ADAM HOLZ

ចូលទៅក្នុងខ្យល់ព្យុះរបស់យើង

ខ្យល់​ថ្ងួច​ថ្ងូរ ផ្លេក​បន្ទោរ​ព្រាក​ៗ ទឹក​រលក​គ្រាំ​គ្រេង។ ខ្ញុំ​គិត​ថា ខ្ញុំ​មុខ​ជា​ស្លាប់​ហើយ។ ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​ជា​មួយ​យាយ​តា​ខ្ញុំ នៅ​ក្នុង​បឹង​មួយ ប៉ុន្តែ យើង​បាន​នៅ​ទីនោះ​ជ្រុល​ម៉ោង​ហើយ។ ពេល​ថ្ងៃ​លិច ខ្យល់​កន្ត្រាក់​បាន​បក់​មក​យ៉ាង​លឿន មក​លើ​ទូក​ដ៏​តូច​របស់​យើង។ ជីតា​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ ឲ្យ​ទៅ​អង្គុយ​នៅ​ក្បាល​ទូក ដើម្បី​កុំ​ឲ្យ​វា​ក្រឡាប់។ ចិត្ត​ខ្ញុំ​ពេល​នោះ មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ខ្ញុំ​ក៏​ចាប់​ផ្តើម​អធិស្ឋាន។ កាល​នោះ ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ​ទេ។

​ខ្ញុំបាន​​អធិ​ស្ឋាន សូម​ព្រះ​ទ្រង់​ប្រទាន​ការ​ធានា និង​ការ​ការ​ពារ​សម្រាប់​យើង។ ខ្យល់​ព្យុះ​មិន​ព្រម​ថម​ថយ​កម្លាំង​សោះ ប៉ុន្តែ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ច្រាំង​ដោយ​សុវត្ថិ​ភាព។ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​មិន​ដឹង​ថា មាន​ពេល​ណា ដែល​ខ្ញុំ​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​ព្រះ យ៉ាង​ច្បាស់​លាស់ ដូច​កាល​យប់ ដែល​យើង​ជួប​ខ្យល់​ព្យុះ​នោះ​ឡើយ។

ព្រះ​យេស៊ូវ​ក៏​ធ្លាប់​ជួប​ខ្យល់​ព្យុះ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ ម៉ាកុស ៤​:៣៥-៤១ ទ្រង់​បាន​ប្រាប់​សិស្ស​ទ្រង់ ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ទឹក​បឹង ទៅ​ត្រើយ​ម្ខាង ដែល​មិន​យូរ​ប៉ុន្មាន ខ្យល់​ក៏​ចាប់​ផ្តើម​បក់​មក​ខ្លាំង។  ខ្យល់​ព្យុះ​នៅ​យប់​នោះ បាន​ល្បងល​អ្នក​នេសាទ​ដ៏​មាំទាំ​ទាំង​នោះ។ ពួក​គេ​ក៏​បាន​គិត​ថា ពួក​គេ​​នឹង​ស្លាប់​មិន​ខាន។ ប៉ុន្តែ ព្រះ​យេស៊ូវ​ក៏​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់ ហើយ​ទឹក​រលក​ក៏​លែង​បក់​បោក​ខ្លាំង​ទៀត ហើយ​បន្ទាប់​មក ទ្រង់​ក៏​បាន​នាំ​ពួក​សិស្ស​ទ្រង់ ឲ្យ​មាន​ជំនឿ​កាន់​តែ​ខ្លាំង។​

យ៉ាង​ណា​មិញ ព្រះ​យេស៊ូវ​បាន​ឲ្យ​យើង​ទុក​ចិត្ត​ទ្រង់ ក្នុង​ពេល​យើង​ជួប​ខ្យល់​ព្យុះ​នៃ​ជីវិត​ផង​ដែរ។ ជួន​កាល​ ទ្រង់​ធ្វើឲ្យ​ខ្យល់ និង​ទឹក​រលក​ស្ងប់ ដោយ​ការ​អស្ចារ្យ។…