តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Arthur Jackson

ទ្រង់កាន់ដៃយើង

មាន​ក្មេង​ស្រី​តូច​ម្នាក់ ឡើង​ចុះ​តាម​ជណ្តើរ នៅ​ព្រះវិហារ កាល​ពី​ថ្ងៃ​អាទិត្យ។ នាង​មាន​លក្ខណៈ​គួរ​ឲ្យ​ស្រឡាញ់ ឆ្លាត ហើយ​មាន​ម្ចាស់​ការ។ នាង​មាន​អាយុ​ប្រហែល​មិន​លើស​ពី​ពីរ​ឆ្នាំ​ទេ។ នាង​បាន​ចុះ​តាម​កាំ​ជណ្តើរ​ម្តង​មួយ​កាំ​ៗ មក​ជាន់​ក្រោម។ ការ​ចុះ​តាម​ជណ្តើរ គឺ​ជា​បេសកកម្ម​របស់​នាង ហើយ​នាង​ក៏​បាន​ធ្វើ​ដូច​បំណង។ ខ្ញុំ​ក៏​បាន​ញញឹម ខណៈ​ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិត អំពី​ភាព​ម្ចាស់​ការ​ដ៏​ក្លាហាន នៃ​ក្មេង​តូច ដែល​ទើប​តែ​ចេះ​ដើរ​នេះ។ ក្មេង​តូច​នេះ​មិន​មាន​ការ​ភ័យ​ខ្លាច​ទេ ព្រោះ​នាង​ដឹង​ថា ម្តាយ​នាង​តែង​តែ​តាម​មើល​នាង​ជា​និច្ច ហើយ​ដៃ​របស់​គាត់​បាន​ត្រៀម​ចាំ​ជួយ​ទប់​នាង ដោយ​សេចក្តី​ស្រឡាញ់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ជួយ​កូន​ទ្រង់ ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត ដោយ​ភាព​មិន​ច្បាស់​លាស់។

បទ​គម្ពីរ​ដែល​យើង​ត្រូវ​អាន ក្នុង​សៀវ​ភៅ​នេះ នៅ​ថ្ងៃ​នេះ មាន​ខគម្ពីរ​យោង​ពីរ ដែល​និយាយ​អំពី “ដៃ”។ ព្រះ​អម្ចាស់បាន​ដាស់​តឿន​រាស្រ្ត​ទ្រង់ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ឬ​អស់​សង្ឃឹម​ឡើយ បន្ទាប់​មក ទ្រង់​ក៏​បាន​ប្រាប់​ពួក​គេ​ថា “អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ”(អេសាយ ៤១:១០)។ មាន​ក្មេង​ៗ​ដែល​មាន​ការ​ថប់​បារម្ភ និង​ការ​ភ័យ​ខ្លាច​ជា​ច្រើន ត្រូវ​បាន​ឪពុក​ម្តាយ​ជួយ​ឲ្យ​មាន​លំនឹង​ក្នុង​ជីវិត។​ ព្រះ​ជា​ម្ចាស់​ក៏​បាន​បង្ហាញ​អំណាច​ចេស្តា​ទ្រង់ យ៉ាង​ដូចនេះ​ផង​ដែរ។ ក្នុង​ខគម្ពីរ​យោង​ទីពីរ ដែល​និយាយ​អំពី “ដៃ” ព្រះ​អម្ចាស់​បាន​ប្រទាន​សុវត្ថិ​ភាព ដល់​កូន​ទ្រង់។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង”(ខ.១៣)។ ស្ថាន​ភាព​នៃ​ជីវិត ​និង​ពេល​វេលា​មាន​ការ​ផ្លាស់​ប្តូរ តែ​ព្រះ​អម្ចាស់​មិន​ផ្លាស់​ប្តូរ​ឡើយ។ យើង​មិន​ត្រូវ​មាន​ការ​អស់​សង្ឃឹម​ឡើយ​(ខ.១០)…

ការរស់នៅ ដោយមានពន្លឺ

មាន​ពេល​មួយ ខ្ញុំ​និង​មិត្ត​រួម​ការងារ​របស់​ខ្ញុំ បាន​ចុះ​បេសក​កម្ម នៅ​កន្លែង ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៤០០​គីឡូ​ម៉ែត្រ ហើយ​យើង​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ពេល​យប់​ជ្រៅ។ ដោយសារ​រូប​កាយ និង​ភែ្នក​របស់ខ្ញុំ មាន​វ័យ​កាន់​តែ​ចាស់ នោះ​ខ្ញុំ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​បើក​បរ​ពេល​យប់។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ យើង​ក៏​បាន​ដាក់​វេណ​គ្នា បើក​ឡាន​ម្តង​ម្នាក់ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បើក​បរ​មុន។ ដៃ​ខ្ញុំ​ក៏​បាន​កាន់​ចង្កូច​ជាប់ ហើយ​ភ្នែក​របស់​ខ្ញុំបាន​ខំ​មើល​ទៅ​ផ្លូវ ដែល​មាន​ពន្លឺ​ភ្លឺ​ភ្លើង​បំភ្លឺ​មិន​សូវ​ច្បាស់។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​បើក​បរ ខ្ញុំក៏​បាន​សង្កេត​ឃើញ​ថា ខ្ញុំ​អាច​មើល​ឃើញ​ផ្លូវ​កាន់​តែ​ច្បាស់ ពេល​ដែល​ឡាន​ដែល​បើក​នៅ​ខាង​ក្រោយ​ខ្ញុំ​បាញ់​ពន្លឺ​ទៅ​រក​ផ្លូវ​ដែល​នៅ​ខាង​មុខ​។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ធូរ​ស្បើយ​ជាង​មុន ពេល​មិត្ត​រួម​ការងារ​របស់​ខ្ញុំ ដល់​វេណ​ដែល​ត្រូវ​បើក​បរ​ជំនួស​ខ្ញុំ។ គឺ​នៅ​ពេលនោះ​ហើយ ដែល​ខ្ញុំ​បាន​រក​ឃើញ​ថា តាម​ពិត ខ្ញុំ​ពិបាក​មើល​ផ្លូវ គឺ​ដោយ​សារ​ខ្ញុំ​បាន​បើក​ភ្លើង​សម្រាប់​បញ្ចាំង​ពេល​មាន​អ័ព្ទ តែ​បែរ​ជា​មិន​បាន​បើក​ភ្លើង​ហ្វា ដើម្បី​បំភ្លឺ​ផ្លូវ។

បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក ១៩៩ គឺជា​ការ​តែង​និពន្ធ​ដ៏​ប៉ិន​ប្រសប់ របស់​មនុស្ស​ម្នាក់​ដែល​បាន​ដឹង​ថា ព្រះ​បន្ទូល​ព្រះបាន​ប្រទាន​ឲ្យ​យើង​មាន​ពន្លឺ សម្រាប់​ការ​រស់​នៅ ជា​រៀង​រាល់​ថ្ងៃ(ខ.១០៥)។ ប៉ុន្តែ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ស្រពិច​ស្រពិល ដូច​ការ​បើក​បរ​របស់​ខ្ញុំ នៅ​តាម​ផ្លូវ​ជាតិ នៅ​យប់​នោះ? យើង​ព្យាយាម​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់ ហើយ​ជួន​កាល យើង​បាន​វង្វេង​ចេញ​ពី​ផ្លូវ​ដ៏​ល្អ​បំផុត ដោយ​សារ​យើង​ភ្លេច​ប្រើ​ពន្លឺ​នៃ​ព្រះ​បន្ទូល​ព្រះ​ជា​ម្ចាស់។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១១៩ បាន​លើក​ទឹក​ចិត្ត​យើង “​ឲ្យ​ប្រើ​ពន្លឺ​របស់​ព្រះ​អង្គ”។ តើ​មាន​អ្វី​កើត​ឡើង ពេល​ដែល​យើង​ប្រើ​ពន្លឺ​របស់​ព្រះ​អង្គ? យើង​នឹង​រក​ឃើញ​ប្រាជ្ញា ដែល​ជួយ​ឲ្យ​យើង​មាន​សេចក្តី​បរិសុទ្ធ(ខ.៩-១១) យើង​នឹង​រក​ឃើញ​ការ​បណ្តាល​ចិត្ត និង​ការ​លើក​ទឹក​ចិត្ត​ថ្មី​ៗ…

ការថ្វាយបង្គំ ដោយទូលសួរ

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ មាន​អ្នក​ដំណើរ​ណា​ម្នាក់ ចោទ​សួរ​ថា “​តើ​យើង​ទៅដល់​ហើយ​ឬ​នៅ?” ឬ​សួរ​ថា “តើ​នៅ​យូរ​ប៉ុណ្ណា​ទៀត ទើប​ទៅ​ដល់?” តើ​នរណា ដែល​មិន​ធ្លាប់​ឮ​សំណួរ​ដ៏​សាមញ្ញ​នេះ ចេញ​ពី​បបូរ​មាត់​ក្មេង ឬ​មនុស្ស​ធំ ដែល​អន្ទះ​សារ​ចង់​ឲ្យ​ឆាប់​ទៅ​ដល់​គោល​ដៅ? ប៉ុន្តែ មនុស្ស​គ្រប់​វ័យ​សុទ្ធ​តែ​ងាយ​នឹង​សួរ​សំណួរ​ដូច​នេះ​ដែរ ពេល​ដែល​ពួក​គេ​ជួប​ប្រទះ​បញ្ហា ដែល​ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ជាក់​ស្តែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣ យើង​ឃើញ​ថា ស្តេច​ដាវីឌ បាន​ចោទ​នូវ​សំណួរ​ដូច​នេះ។ ក្នុង​ខគម្ពីរ​ពីរខ​ដំបូង ស្តេច​ដាវីឌ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​ត្រូវ​បាន​គេ​បំភ្លេច​ចោល បោះ​បង់​ចោល និង​មាន​អារម្មណ៍​ថា បរាជ័យ បាន​ជា​ទ្រង់​ពោល​ពាក្យ​ទំនួញ​បួន​ដង​ថា “តើ​ដល់​កាល​ណា​ទៀត?” ក្នុងខ.២ ទ្រង់​សួរ​ថា “តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា?” បទ​គម្ពីរ​ទំនុក​ដំកើង ដែល​មាន​ពោល​ទំនួញ​យ៉ាង​ដូច​នេះ គឺ​បាន​ប្រាប់​យើង​ថា យើងអាច​ចូល​ទៅ​ចំពោះ​ព្រះ​អម្ចាស់ ដើម្បី​ថ្វាយ​បង្គំ​ទ្រង់ ដោយ​ទូល​សួរ​ទ្រង់​ផង​ដែរ។ សរុប​មក ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខលំបាក និង​ការ​នឿយ​ព្រួយ​ដែល​បាន​អូស​បន្លាយ​ពេល​ដ៏​យូរ ព្រះ​ជា​ម្ចាស់​ជា​បុគ្គល​ដ៏​ល្អ​បំផុត ដែល​យើង​ត្រូវ​ថ្លែង​ប្រាប់​គ្រប់​រឿង ដែល​យើង​បាន​ជួប​ប្រទះ​។ យើង​អាច​ទូល​ថ្វាយ​ទ្រង់ អំពី​ទុក្ខ​លំបាក ដោយ​សារ​ជម្ងឺ ការ​កាន់​ទុក្ខ និងមនុស្ស​ជា​ទីស្រឡាញ់​ដែល​បាន​ដើរ​ខុស​គន្លង ហើយ​ផ្ទេរ​បន្ទុក​ទាំង​អស់​នេះ ដាច់​ដល់​ទ្រង់។

ការ​ថ្វាយ​បង្គំ​មិន​ត្រូវ​អាក់​ខាន ដោយ​សារ​យើង​មាន​សំណួរ ដែល​ត្រូវ​ទូល​ថ្វាយ​ព្រះ​ជា​ម្ចាស់​នោះ​ឡើយ។ ព្រះ​នៃ​នគរ​ស្ថាន​សួគ៌​ដែល​មាន​គ្រប់​ព្រះ​ចេស្តា តែង​តែ​ទទួល​ស្វាគមន៍ សំណួរ​របស់​យើង​ដែល​មាន​ពេញ​ដោយ​ក្តី​កង្វល់។​ ហើយ​ទន្ទឹម​នឹង​នោះ…

ជាកម្មសិទ្ធរបស់ព្រះអម្ចាស់

សព្វ​ថ្ងៃ​នេះ យើង​ងាយ​នឹង​កត់​សម្គាល់​ឃើញ​ថា “ការ​សាក់​រូប” កំពុង​តែ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។ អ្នក​ខ្លះ​បាន​សាក់​រូប​តូច​ៗ​ ស្ទើរ​តែ​មើល​មិន​ដឹង។ អ្នក​ខ្លះ​ទៀត រាប់​ចាប់​ពី​កីឡា​ករ ដល់​តារា​ភាព​យន្ត ក៏​ដូច​ជា​មនុស្ស​ទូទៅ​ជា​ច្រើន បាន​សម្រេច​ចិត្ត​សាក់​រូប​ដែល​មាន​ពណ៌​ចម្រុះ ឬ​សាក់​ពាក្យ និង​ការ​រចនា​ផ្សេង​ៗ នៅ​លើ​រូប​កាយ​របស់​ខ្លួន។ រឿង​នេះ​បាន​ក្លាយ​ជា​ទំនោរ​ ដែល​ហាក់​ដូច​ជា​មិន​សាប​រលាប​ដោយ​ងាយ​ៗ​ឡើយ គឺ​ទំនោរ​ដែល​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ជា​សរុប ៣​ពាន់​លាន​ដុល្លា ​ពី​អាជីវ​កម្ម​សាក់​រូប​នៅ​ទូទាំង​ពិភព​លោក ក្នុង​ឆ្នាំ​ ២០១៤ និង​ប្រាក់​ចំណូល​សរុប ៦៦​លាន​ដុល្លា បាន​ពី​ការ​លប់​រូប​សាក់ នៅ​ទូទាំង​ពិភព​លោក។

អ្នក​អាច​មាន​ទស្សនៈ​ផ្សេង​ៗ​គ្នា​ អំពី​ការ​សាក់​រូប រឿង​នេះ​​ តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​បទ​គម្ពីរ​អេសាយ ជំពូក ៤៤ ដែលបាន​ពិពណ៌​នា ក្នុង​ន័យ​ធៀប អំពី​មនុស្ស​ដែល​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា”(ខ.៥)។ ​ការ​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​នេះ គឺ​ជា​ចំណុច​សំខាន់​បំផុត​នៃ​បទ​គម្ពីរ​នេះ​ទាំង​មូល ដែល​បាន​និយាយ អំពី​ការ​ដែល​ព្រះ​អម្ចាស់យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​អ្នក ដែល​ទ្រង់​បាន​ជ្រើស​រើស​(ខ.១)។ ពួក​គេ​អាច​ពឹង​ផ្អែក​លើ​ជំនួយ​របស់​ទ្រង់​(ខ.២) ហើយ​ព្រះអង្គ​នឹង​ប្រទាន​ពរ​ទឹក​ដី និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួក​គេ​(ខ.៣)។ ការ​សរសេរ​ពី​លើ​ដៃ​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា” គឺ​ជាការ​សរសេរ​ពាក្យ​ធម្មតា តែ​មាន​អំណាច ដែល​បាន​បញ្ជាក់​ថា រាស្រ្ត​របស់​ព្រះ​ដឹង​ថា ពួក​គេ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​​ថែរក្សា​ពួក​គេ។

អ្នក​ដែល​ចូល​មក​រក​ព្រះ​ជា​ម្ចាស់ ដោយ​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ អាច​ថ្លែង​ដោយ​ទំនុក​ចិត្ត​ថា ពួក​គេ​ជា “របស់​ផង​ព្រះ​អម្ចាស់”។ យើង​ជា​រាស្ត្រ ជា​ចៀម…

មានសុវត្ថិភាព ក្នុងព្រះហស្តទ្រង់

អាកាស​ធាតុ​នៅ​ខាង​ក្រៅ កំពុង​ការ​ធ្វើ​ការ​គំរាម​កំហែង ហើយ​ពត៌​មាន​ដែល​បាន​បង្ហាញ ក្នុង​ទូរស័ព្ទ​ចល័ត​របស់​ខ្ញុំ បាន​ដាស់​តឿន​ខ្ញុំ អំពី​ទឹក​ដែល​អាច​ជន់​ឡើង​ភ្លាម​ៗ។ នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ ខ្ញុំ​ឃើញ​មាន​ឡាន​ជា​ច្រើន ដែល​គេបាន​យក​មក​ចត ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ទាំង​ឡាយ និង​អ្នក​ដទៃ​ទៀត បាន​ជួប​ជុំ​គ្នា ដើម្បី​ចាំ​ទទួល​កូន​របស់​ខ្លួន នៅ​កន្លែង​ចំណត​ឡាន​ក្រុង​របស់​សាលា។ នៅ​ពេល​ដែល​ឡាន​ក្រុង​មក​ដល់ ភ្លៀង​ក៏​ចាប់​ផ្តើម​ធ្លាក់។ គឺ​នៅ​ពេល​នោះហើយ ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ស្រី្ត​ម្នាក់​ចេញ​ពី​ឡាន ហើយ​ក៏​បាន​បើក​គំរប​គូត​ឡាន យក​ឆ័ត្រ​ចេញ​មក។ គាត់​បានដើរ​ទៅ​រក​ក្មេង​ស្រី​តូច​ម្នាក់ ហើយ​ខំ​បាំង​កុំ​ឲ្យ​នាង​ត្រូវ​ទឹក​ភ្លៀង ទាល់​តែ​បាន​ទៅ​ដល់​ឡាន។ នេះ​ជា​រូប​ភាព​ដ៏​ស្រស់ស្អាត នៃ​ការ​ថែរក្សា និង​ការ​ការពារ​របស់​ឪពុក​ម្តាយ ដែល​កើត​មាន​ពិត ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ថែរក្សា​របស់ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌។

ហោរា​អេសាយ​បាន​ធ្វើ​ការ​ថ្លែង​ទំនាយ អំពី​ការ​ជំនុំ​ជម្រះ ចំពោះ​ការ​មិន​ស្តាប់​បង្គាប់ ដែល​បន្ទាប់​មក ថ្ងៃ​ដ៏​ភ្លឺ​ស្វាង​ក៏បាន​កើត​មាន សម្រាប់​រាស្រ្ត​របស់​ព្រះ​(អេសាយ ៤០:១-៨)។​ គាត់​ថា អ្នក​នាំ​ដំណឹង​ល្អ​នឹង​ឡើង​ទៅ​ប្រកាស នៅ​លើ​ភ្នំ​(ខ.៩) ដែល​ជា​ការ​ធានា​ដល់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អង្គ​នៅ​តែ​មាន​ព្រះ​វត្ត​មាន​ដ៏​មាន​ចេស្តា និង​ការ​ថែរក្សា​ដ៏ស្រទន់ សម្រាប់​ពួក​គេ។ ដំណឹង​ល្អ​នៅ​សម័យ​នោះ ក៏​ដូច​ជា​នៅ​សម័យ​បច្ចុប្បន្ន គឺ​បាន​ប្រកាស​ថា ដោយសារ​ព្រះចេស្តា​របស់​ព្រះ​ជា​ម្ចាស់ និង​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នោះ​គេ​មិន​ចាំ​បាច់​ត្រូវ​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ(ខ.៩-១០)។ នៅ​ក្នុង​ការ​ប្រកាស​នោះ គឺ​មាន​ដំណឹង​អំពី​ការ​ការពារ​របស់​ព្រះ​អម្ចាស់ ដែល​ជា​ប្រភេទ​នៃ​ការ​ការពារ ដែល​ពួក​អ្នក​គង្វាល​ចៀម​បាន​ផ្តល់​ឲ្យ​(ខ.១១) ចៀម​ដ៏​ក្មេង​ខ្ចី​ដែល​ងាយ​រង​គ្រោះ ដែល​អាច​រក​សុវត្ថិ​ភាព នៅ​ក្នុង​ព្រះ​ហស្ត របស់​ព្រះ​ដ៏​ជា​អ្នក​គង្វាល ហើយ​ចៀម​ដែល​ពេញ​វ័យ​ក៏​បាន​ទទួល​ការ​ដឹក​នាំ…

ការស្តាប់ដំបូន្មានបងប្រុសរបស់អ្នក

មាន​ពេល​មួយ អ្នក​ជិត​ខាង​របស់​ខ្ញុំ បាន​និយាយ​ទៅ​កាន់​ប្អូន​ប្រុស​គាត់​ថា “ប្អូន​ត្រូវ​តែ​ស្ដាប់​បង ពីព្រោះ​បង​ជា​បង​របស់​ឯង!” គាត់​បាន​ណែ​នាំ ដោយ​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្អូន​ប្រុស​គាត់ ដែល​កំពុង​ផ្លាស់​ប្តូរ​ទី​លំ​នៅ​ឆ្ងាយ​ពី​គាត់ ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​មិន​ល្អ។ ជា​ការ​ពិត​ណាស់ ក្នុង​រឿង​នេះ កូន​ច្បង​អាច​វិនិច្ឆយ​បាន​ថា អ្វី​ដែល​ល្អ​បំផុត សម្រាប់​ប្អូន​គាត់។

តើ​យើង​ធ្លាប់​ជំទាស់​នឹង​ឱវាទ​ល្អ​ៗ​របស់​បង​ប្រុស ឬ​បង​ស្រី​របស់​យើង​ទេ? ជា​ការ​ពិត​ណាស់ មិន​មែន​មាន​តែ​អ្នក​ទេ ដែល​បាន​ទទួល​ផល​វិបាក ពី​ការ​មិន​ស្ដាប់​ដំបូន្មាន​ល្អ​ៗ ពី​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ​ជាង។

គ្រួសារ​ស្ថិត​ក្នុង​ចំណោម​ធន​ធាន​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​អាច​មាន ​ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះយេស៊ូវ។ ត្រង់​ចំណុច​នេះ គ្រួសារ​ខាង​វិញ្ញាណ កើត​ឡើង​ពី​បង​ប្អូន​រួម​ជំនឿ ដែល​មាន​ការ​ជាប់​ទាក់​ទង​គ្នា ខាង​ឯ​វិញ្ញាណ។ ក្រុម​គ្រួសារ​នេះ​រាប់​បញ្ចូល ទាំង​បុរស និង​ស្ត្រី ដែល​មាន​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ ដែល​ស្រឡាញ់​ព្រះ​ ព្រម​ទាំង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ជួន​កាល យើង​ក៏​ត្រូវ​ការ​ពាក្យ​ដាស់​តឿន​ឲ្យ​ប្រុង​ប្រយ័ត្ន  ឬ​កែ​តម្រង់ ឲ្យ​ត្រឡប់​មក​ផ្លូវ​ត្រូវ​វិញ គឺ​មិន​ខុស​គ្នា​ពី​ប្អូន​ប្រុស របស់​អ្នក​ជិត​ខាង​ខ្ញុំ​ឡើយ។ រឿង​នេះ​គឺ​ពិត​ណាស់ ជា​ពិសេស នៅ​ពេល​យើង​ធ្វើ​ខុស ចំពោះ​នរណា​ម្នាក់ ឬ​ក៏​មាន​នរណា​ម្នាក់ ធ្វើ​ខុស​មក​លើ​យើង។ ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ អាច​មាន​ការ​លំបាក។ ប៉ុន្ដែ ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨:១៥-២០ បាន​បង្ហាញយើង ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​ដែល​យើង​ធ្វើ​ខុស​មក​លើ​គ្នា ក្នុង​ក្រុម​គ្រួសារ​ខាង​ឯវិញ្ញាណ​របស់​យើង។

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ពីព្រោះ​ព្រះ​វរបិតា…

ឈរឲ្យមាំមួន

នៅ​ពេល​រដូវរងារ​ខ្លាំង ធ្វើ​ឲ្យ​ទឹក​រាវ​ប្រែ​ជា​កក ខ្ញុំ​មាន​គំនិត​ចង់​ចេញ​ពី​ឡាន​ដ៏​កក់​ក្តៅ ចូល​ទៅ​រក​អគារ​ដែល​មាន​ឧបករណ៍​កម្តៅ។ ពេល​ខ្ញុំ​ចុះពី​លើ​ឡាន ខ្ញុំ​ក៏​បាន​ដួល​ចុះ​ទៅ​លើ​ដី ធ្វើ​ឲ្យ​ក្បាល​ជង្គង់​របស់​ខ្ញុំ ក៏​បាន​ផ្គុំ​ចូល​គ្នា ហើយ​ប្រអប់​ជើង​ខ្ញុំ​ញែក​ចេញ​ពីគ្នា។ ខ្ញុំ​មិន​បាន​បាក់​ជើង​ទេ ប៉ុន្តែ ខ្ញុំ​ហាក់​មាន​អារម្មណ៍​ថា​ឈឺ។ ពេល​វេលា​ចេះ​តែ​រំគិល​ទៅ​មុខ ការ​ឈឺ​នេះ​ក៏​កាន់​តែ​អាក្រក់​ជាង​មុន ហើយ​អាច​បន្ត​ឈឺ​រាប់​សប្តាហ៍ ទំរាំ​តែ​ខ្ញុំ​ជា​សះ​ស្បើយ​ឡើង​វិញ។

ក្នុង​ចំណោម​យើង​រាល់​គ្នា តើ​មាន​នរណា​ខ្លះ ដែល​មិន​ធ្លាប់​ជំពប់​ដួល​នោះ? តើ​មិន​ល្អ​ទេ​ឬ បើ​មាន​អ្វី​ម៉្យាង ​ឬ​នរណា​ម្នាក់ មក​ទប់​ឲ្យ​ជើង​របស់​យើង​នៅ​ឈរ​មាំ គ្រប់​ពេល​វេលា​នោះ? ក្នុង​ការ​រស់​នៅ យើង​គ្មាន​ការ​ធានា​ថា ជើង​របស់​យើង​នឹង​នៅតែ​ឈររឹង​មាំ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មាន​ព្រះ​មួយ​អង្គ ដែល​ត្រៀម​ជា​ស្រេច ដើម្បី​ជួយ​យើង ក្នុង​ការ​ដែល​យើង​ប្រឹង​ប្រែង ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ជីវិត​នេះ ហើយ​ទ្រង់​រៀប​ចំ​ខ្លួន​យើង ឲ្យ​ឈរដោយ​អំណរ​ជា​មួយ​ទ្រង់ នៅ​ក្នុង​ជីវិត​បន្ទាប់ ដ៏​អស់​កល្ប​ជា​និច្ច។

ជា​រៀង​រាល់​ថ្ងៃ យើង​ជួប​ប្រទះ​ការ​ល្បួង (ហើយ​ថែម​ទាំង​ជួប​ប្រទះ​ការ​បង្រៀន​ក្លែង​ក្លាយ​ទៀត) ដែល​ព្យាយាម​បង្វែរ បំភាន់​ភ្នែក ហើយ​ដាក់​អន្ទាក់​ចាប់​យើង។ តែ​ក្នុង​ដំណើរ​ជីវិត​យើង ក្នុង​លោកិយ​នេះ ដើម្បី​កុំ​ឲ្យ​យើង​ដួល យើង​មិន​អាច​ពឹង​ផ្អែកកម្លាំង​ជើង​របស់​យើង​បាន​ទេ។ តើ​យើង​នឹង​មាន​ទំនុក​ចិត្ត​ខ្លាំង​ប៉ុណ្ណា ពេល​ដែល​យើង​ដឹង​ថា ព្រះ​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​នៅ​ឈ​រមាំ  (យូដាស ១:២៤) ដោយ​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត ពេល​ដែល​យើង​និយាយ​បក​ទៅ​គេ​វិញ ទាំង​កំហឹង ឬ​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់ ជា​ជាង​មាន​ល្បិច ឬ​មួយ​ជួយ​ឲ្យ​យើង​ជ្រើស​រើស​យក​សេចក្តី​ស្រឡាញ់ ជា​ជាង​សម្អប់…

ចូរស្ងៀមនៅ ឲ្យព្រលឹងខ្ញុំអើយ!

ចូរ​យើង​នឹក​ស្រមៃ​អំពី​ឪពុក​ឬ​ម្តាយ​ម្នាក់ ដែល​ឈ្ងោក​មក​រក​កូន​របស់​ខ្លួន​ ដោយ​ប្រើ​ម្រាម​ដៃ​ដាក់​ថ្មម​ៗ ពី​មុខ​ច្រមុះ និង​បបូរ​មាត់​ខ្លួន ហើយ​និយាយ​ប្រាប់​កូន​ឲ្យ​រំងាប់​អារម្មណ៍។ ឥរិយ៉ាបថ និង​ពាក្យ​សម្តី​ដ៏​សាមញ្ញ​នេះ គឺ​ដើម្បី​កម្សាន្តចិត្ត និង​រំងាប់​អារម្មណ៍​របស់​ក្មេង​តូច ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​ខក​ចិត្ត ការ​មិន​សប្បាយ​ចិត្ត ឬ​ការ​ឈឺ​ចាប់។ ទិដ្ឋ​ភាព​ដូច​នេះ បាន​កើត​មាន​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ហើយ​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ ឬ​បាន​ទទួល​នូវការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នេះ។ ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ ទំនុក​ដំកើង ១៣១:២ ខ្ញុំក៏បាន​នឹក​ឃើញ​រឿង​នេះ។

ភាសា និង​ភាព​ស៊ីសង្វាក់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ បាន​បង្ហាញ​ថា ស្តេចដាវី​ដែល​ជា​អ្នក​និពន្ធ​ទំនុក​មួយ​នេះ បានពិសោធន៍​នឹង​ការ​អ្វី​មួយ ដែល​នាំ​ឲ្យ​គាត់​មាន​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ។ តើ​អ្នក​ធ្លាប់​ពិសោធន៍​នឹង​ការ​ខក​ចិត្ត ឬ​បរា​ជ័យ ដែល​នាំ​ឲ្យ​អ្នក​មាន​ការ​អធិស្ឋាន ដោយ​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ​ដែរ​ឬទេ? តើ​អ្នក​ធ្វើ​ដូច​ម្តេច ពេល​ដែល​អ្នកបាន​ដួល​ចុះ ដោយ​សារ​កាលៈ​ទេសៈ​នៃ​ជីវិត? ពេល​ដែល​អ្នក​បាន​ធ្លាក់​ការ​ប្រឡង ឬ​បាត់​បង់​ការងារ ឬ​ទំនាក់​ទំនង​របស់​អ្នក​បាន​បញ្ចប់? សម្រាប់​ស្តេច​ដាវីឌ​វិញ ទ្រង់​បាន​បើក​ចំហរ​ចិត្ត​ ថ្វាយ​ព្រះ​អម្ចាស់ ហើយ​ក៏​បាន​ឆែក​ពិនិត្យ និង​រៀប​ចំ​ចិត្ត​ខ្លួន​ឯង​ឡើង​វិញ ដោយ​ភាព​ស្មោះ​ត្រង់​(ទំនុកដំកើង ១៣១:១)។ ទ្រង់​ក៏​ទទួល​បាន​សន្តិ​ភាព​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក​របស់​ទ្រង់ ដោយ​រក​បាន​ការ​ស្កប់​ចិត្ត ដូច​ក្មេង​តូច​ដែល​ស្កប់​ចិត្ត ពេល​ដែល​បាន​នៅ​ជា​មួយ​ម្តាយ​ខ្លួន(ខ.២)។

កាលៈ​ទេសៈ​នៃ​ជីវិត​មាន​ការ​ផ្លាស់​ប្តូរ ហើយ​ជួន​កាល យើង​ត្រូវ​ដួល​ចុះ។ តែ​យើង​នៅ​តែ​អាច​មាន​ក្តី​សង្ឃឹម និង​ការស្កប់​ចិត្ត ដោយ​ដឹង​ថា មាន​ព្រះ​មួយ​អង្គ ដែល​បាន​សន្យា​ថា នឹង​មិន​ចាក​ចេញ​ពី​យើង…

ការអង្វររបស់បុរសពិការភ្នែក

កាល​ពីប៉ុន្មាន​ឆ្នាំ​មុន អ្នក​រួម​ដំណើរ​ម្នាក់ បាន​កត់​សំគាល់​ឃើញ​ថា ខ្ញុំ​កំពុង​តែ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​មើល​វត្ថុ ដែល​នៅ​ឆ្ងាយ។ ការ​អ្វី​ដែល​គាត់​ធ្វើ​បន្ទាប់ គឺ​សាមញ្ញ​ទេ ប៉ុន្តែ បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​ខ្ញុំ។ គាត់​បាន​ដោះ​វែន​តា​របស់​គាត់​ចេញ ហើយ​ប្រាប់​ខ្ញុំ ឲ្យ​ល​វែន​តា​របស់​គាត់។​ ពេល​ខ្ញុំ​ពាក់​វែន​តា​របស់​គាត់ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​លែង​ព្រិល​ភ្នែក​ទៀត។​ ទី​បំផុត ខ្ញុំ​ក៏​បាន​ទៅ​ជួប​អ្នក​ឯក​ទេស​ភ្នែក ហើយ​គាត់​ក៏​បាន​ឲ្យ​ខ្ញុំ​កាត់​វែន​តា ដើម្បី​ជួយ​កែ​សម្រួល​បញ្ហា​ភ្នែករបស់​ខ្ញុំ។

បទ​គម្ពីរ​លូកា ជំពូក១៨ បាន​ចែង​អំពី​បុរស​ម្នាក់ ដែល​ពិការ​ភ្នែក មិន​អាច​មើល​ឃើញ​អ្វី​បាន ហើយ​កំពុង​រស់​នៅ ក្នុង​ភាព​ងងឹត បាន​ជា​គាត់​ត្រូវ​បង្ខំ​ចិត្ត​សុំ​ទាន​គេ ដើម្បី​ចិញ្ចឹម​ជីវិត។ ពេល​គាត់​បាន​ទទួល​ដំណឹង អំពី​ព្រះ​យេស៊ូវ ដែល​គេ​ឮ​ល្បី​ថា ទ្រង់​ជា​គ្រូ​បង្រៀន និង​អ្នក​ធ្វើ​ការ​អស្ចារ្យ​ដ៏​ល្បី​ល្បាញ។ ដូច​នេះ ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​យាង​កាត់​ពី​មុខ​អ្នក​សុំទាន​ពិការ​ភ្នែក​រូប​នេះ ដែល​កំពុង​តែ​អង្គុយ​សុំ​ទាន គាត់​ក៏​មាន​សង្ឃឹម​ឡើង។ គាត់​ក៏​បាន​ស្រែក​ឡើង​ថា “ឱព្រះយេស៊ូវ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ​ផង”(ខ.៣៨)។ ទោះ​គាត់​ខ្វាក់​ខាង​រូប​កាយ​មែន គាត់​មាន​ការ​យល់​ដឹង​ខាង​វិញ្ញាណ ដោយ​ស្គាល់​អត្ត​សញ្ញាណ​ពិត​របស់​ទ្រង់ ហើយ​ក៏​មាន​ជំនឿ​ថា ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គាត់។ ដោយ​មាន​ការ​ជំរុញ​ពី​សេចក្តី​ជំនឿ ​គាត់​ក៏​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា “ឱ​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង”(ខ.៣៩)។ ជា​លទ្ធ​ផល ព្រះ​យេស៊ូវ​ក៏​បាន​បណ្តេញ​ភាព​ខ្វាក់​របស់​គាត់​ចេញ ហើយ​គាត់​ក៏​បាន​ចាក​ចេញ​ពី​ការ​សុំទាន​គេ ហើយ​ងាក​មក​សរសើរ​ដំកើង​ព្រះ ដ្បិត​គាត់​អាច​មើល​ឃើញ​ហើយ(ខ.៤៣)។

នៅ​ពេល ឬ​រដូវ​កាល​នៃ​ភាព​ងងឹត តើ​អ្នក​ងាក​ទៅ​រក​នរណា? តើ​អ្នក​នឹង​ស្រែក​អំពាវ​រក​អ្វី…

ចូរមើលទៅព្រះយេស៊ូវម្តងហើយម្តងទៀត

លោកគ្រូ​ប្រាដឺ ចាស់ស្ទីស(Brother Justice) ជា​មនុស្ស​ស្មោះ​ត្រង់។ គាត់​មាន​ការ​ប្តូរ​ផ្តាច់​ចំពោះ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់ និង​មាន​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ការងារ​ជា​បុគ្គលិក​ប្រៃសណីយ៍ ហើយ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ គាត់​បាន​ឈរ​បម្រើ​ព្រះ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ពួក​ជំនុំ ក្នុង​តំបន់។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ទៅ​លេង​ព្រះ​វិហារ ដែល​ខ្ញុំ​បាន​ទៅ​ថ្វាយ​បង្គំ​កាល​ពី​ក្មេង ហើយ​នៅ​លើ​ព្យាណូ​នៅ​ក្នុង​ព្រះវិហារ​នោះ មាន​ជួង​មួយ ដែល​លោក​គ្រូ​ប្រាដឺ ចាស់​ស្ទីស បាន​វាយ​កាល​ពី​មុន ជា​សញ្ញា​ឲ្យ​យើង​ដឹង​ថា ម៉ោង​រៀន​ព្រះ​គម្ពីរ ជិត​ចប់​ហើយ។ ជួង​នោះ បាន​ធន់​នៅ​អស់​កាល​ជា​ច្រើន​ឆ្នាំ។ ហើយ​ទោះ​បី​ជា​លោក​ប្រាដឺ​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នំា​ហើយ​ក្តី កេរ​ដំណែល​នៃ​ភាព​ស្មោះ​ត្រង់​របស់​គាត់ បាន​ស្ថិត​ស្ថេរ​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

បទ​គម្ពីរ​ហេព្រើ ជំពូក ៣ បាន​នាំ​ចិត្ត​អ្នក​អាន ឲ្យ​ពិចារណា​អំពី​អ្នក​បម្រើ និង​ព្រះ​រាជ​បុត្រា​ដ៏​ស្មោះ​ត្រង់។ ក្នុង​នាម​ជា “អ្នក​បម្រើ” ព្រះ លោក​ម៉ូសេ​មាន​ភាព​ស្មោះ​ត្រង់ យ៉ាង​ពិត​ប្រាកដ​មិន​អាច​ប្រកែក​បាន ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​បង្រៀន​អ្នក​ជឿ​គ្រប់​រូប​ឲ្យ​ផ្តោត​ចិត្ត ទៅ​លើ​ព្រះ​យេស៊ូវ។  “ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការងារ​ស្ថានសួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះយេស៊ូវចុះ”(ខ.១)។ នេះ​ជា​ការ​លើក​ទឹក​ចិត្ត សម្រាប់​អស់​អ្នក​ដែល​ជួប​ការ​ល្បួង(២:១៨)។ កេរ​ដំណែល​ដ៏​ល្អ​របស់​ពួក​គេ អាច​កើត​មាន ដោយ​សារ​តែ​ពួក​គេ​បាន​ដើរ​តាម​ព្រះ​យេស៊ូវ តែប៉ុណ្ណោះ ដែល​ទ្រង់​ជា​អង្គ ដ៏​ស្មោះ​ត្រង់។

តើ​អ្នក​ធ្វើ​ដូច​ម្តេច ពេល​ដែល​ខ្យល់​នៃ​ការ​ល្បួង កំពុង​តែ​កួច​ជុំវិញ​យើង? តើ​អ្នក​មាន​ការ​នឿយ​ហត់ និង​អស់​កម្លំាង…