អត្ថន័យនៃទឹកមុខ
កាលសារ៉ាចៅស្រីរបស់ខ្ញុំ នៅតូច នាងបានពន្យល់ខ្ញុំថា មានរឿងអ្វីកើតឡើង ពេលដែលមនុស្សស្លាប់ទៅ។ នាងថា ពេលមនុស្សស្លាប់ទៅ មានតែមុខរបស់ពួកគេប៉ុណ្ណោះ ដែលនឹងទៅនៅនគរស្ថានសួគ៌ តែរូបកាយនឹងមិនបានឡើងនគរស្ថានសួគ៌ឡើយ ព្រោះពួកគេនឹងមានរូបកាយថ្មី ប៉ុន្តែ មុខនៅតែដូចដើម។
ជាការពិតណាស់ ទ្រឹស្តីរបស់សារ៉ា អំពីជីវិតអស់កល្បជានិច្ច គឺជាការយល់ដឹងតាមបែបក្មេងៗ ប៉ុន្តែ នាងពិតជាមានការយល់ដឹងខ្លះៗ អំពីសេចក្តីពិតដ៏សំខាន់។ តាមន័យធៀប មុខរបស់យើង គឺជាអ្វីដែលយើងអាចមើលឃើញ ដែលឆ្លុះបញ្ចាំងអំពីវិញ្ញាណដែលយើងមើលមិនឃើញ។
ម្តាយខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំថា ទឹកមុខក្រមូវអាចនៅជាប់នៅលើផ្ទៃមុខខ្ញុំ នៅថ្ងៃណាមួយ។ គាត់និយាយត្រូវ។ ការព្រួយបារម្ភធ្វើឲ្យយើងរួញចិញ្ចើម ហើយកំហឹងក៏បាននៅជាប់នឹងមាត់យើង។ កែវភ្នែករបស់យើង អាចបង្ហាញឲ្យគេដឹង អំពីវិញ្ញាណដ៏វេទនារបស់យើង។ ម្យ៉ាងវិញទៀត កែវភ្នែកដែលសប្បុរស ស្នាមញញឹមដ៏សុភាព កក់ក្តៅ និងស្វាគមន៍ គឺជាសញ្ញាសំគាល់ អំពីការផ្លាស់ប្រែនៅខាងក្នុង ទោះមុខរបស់យើងមានស្នាមជ្រួញ ស្នាមអុចៗ ឬការបាត់បង់សម្រស់ដទៃទៀតក៏ដោយ។
យើងមិនអាចធ្វើអ្វីបានច្រើន សម្រាប់ផ្ទៃមុខ ដែលយើងមានពីកំណើតទេ ប៉ុន្តែ យើងអាចធ្វើអ្វីម្យ៉ាង ដើម្បីកែប្រែជីវិតយើង។ យើងអាចអធិស្ឋាន សូមការបន្ទាបខ្លួន ការអត់ធ្មត់ ភាពសប្បុរស ការទ្រំាទ្រ ការដឹងគុណ ការអត់ទោស សន្តិភាព និងសេចក្តីស្រឡាញ់(កាឡាទី ៥:២២-២៦)។
ដោយព្រះគុណរបស់ព្រះ…
ការឈរនៅលើសេចក្តីសន្យា
កាលបងប្រុសរបស់មិត្តភក្តិខ្ញុំ នៅពីក្មេង គាត់បានធានាដល់ប្អូនស្រីគាត់ថា បើនាងលោតចុះពីកន្លែងខ្ពស់ណាមួយ ដោយប្រើឆ័ត្រ នោះឆ័ត្រនឹងជួយឲ្យនាងធ្លាក់ចុះមកដីយឺតៗ ដោយសុវត្ថិភាព បើសិនជានាង គ្រាន់តែ “ជឿ” ប៉ុណ្ណោះ។ ដូចនេះ នាងក៏បានលោតចុះពីលើដំបូលជម្រុក ដោយ “ជំនឿ” ហើយក៏បានសន្លប់បាត់ស្មារតី ដោយមានរបួសស្រាល នៅត្រង់ក្បាល។
កាលណាព្រះទ្រង់សន្យា ឬធានាអ្វីដល់យើងហើយ នោះអ្វីដែលទ្រង់មានបន្ទូល គឺជាការពិត។ ប៉ុន្តែ យើងត្រូវប្រាកដថា យើងកំពុងតែមានជំហរនៅលើព្រះបន្ទូលដ៏ពិតរបស់ព្រះ ពេលដែលយើងចង់ឲ្យព្រះបន្ទូលសន្យាទ្រង់ សម្រេចក្នុងជីវិតយើង ព្រោះទាល់តែយ៉ាងដូច្នេះ ទើបយើងដឹងច្បាស់ថា ព្រះទ្រង់នឹងធ្វើ ឬប្រទានអ្វីដែលទ្រង់បានសន្យា។ សេចក្តីជំនឿមានអំណាច នៅពេលដែលយើងប្រើវា។ សេចក្តីជំនឿយើងមានប្រយោជន៍ នៅពេលដែលវាផ្អែកទៅលើព្រះបន្ទូលសន្យាដ៏ច្បាស់លាស់ និងមានន័យរបស់ព្រះ។ ពុំនោះទេ ជំនឿយើងគ្រាន់តែជាការគិតប្រាថ្នាចង់បានប៉ុណ្ណោះ។
សូមយើងស្តាប់ហេតុផលដូចតទៅ។ ព្រះទ្រង់បានសន្យាថា “ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្តីនោះនឹងបានសំរេចដល់អ្នករាល់គ្នាជាមិនខាន។ ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន”(យ៉ូហាន ១៥:៧-៨)។ ខគម្ពីរនេះមិនមែនជាការសន្យាថា ព្រះទ្រង់នឹងឆ្លើយតបរាល់ការអធិស្ឋានរបស់យើងនោះឡើយ ប៉ុន្តែ តាមពិត ខគម្ពីរនេះជាការសន្យាថា ទ្រង់នឹងឆ្លើយតប ចំពោះរាល់ការស្រេកឃ្លានចង់បានសេចក្តីសុចរិត ដែលសាវ័កប៉ុលបានហៅថា “ផលផ្លែនៃព្រះវិញ្ញាណ”(កាឡាទី ៥:២២-២៣)។ បើយើងស្រេកឃ្លានចង់បានសេចក្តីបរិសុទ្ធ ហើយទូលសូមសេចក្តីបរិសុទ្ធពីព្រះ នោះទ្រង់នឹងប្រទានសេចក្តីបរិសុទ្ធដល់យើង…
កន្លែងរង់ចាំ
បណ្ឌិត សូស(Seuss) ដែលជាអ្នកនិពន្ធសៀវភៅកុមារជាច្រើនក្បាល បានមានប្រសាសន៍ថា “អ្នកខ្លះរង់ចាំត្រីស៊ីនុយ ឬរង់ចាំឲ្យមានខ្យល់បក់មក ដើម្បីបង្ហោះខ្លែង។ ពុំនោះទេ ពួកគេកំពុងរង់ចាំយប់នៅថ្ងៃសុក្រ… មនុស្សម្នាក់ៗសុទ្ធតែមានការរង់ចំា”។ ជាការពិតណាស់ យើងរាល់គ្នាសុទ្ធតែមានការរង់ចាំ។
ការរង់ចាំមានការពិបាក។ យើងប្រហែលជាឈ្លីមេដៃ គោះជើង ស្ងាប ដកដង្ហើមធំ និងមានការថប់បារម្ភ ដោយចិត្តនឿយណាយ។ យើងប្រហែលជាសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំត្រូវរស់នៅជាមួយមនុស្សយ៉ាប់ម្នាក់នេះ ហេតុអ្វីខ្ញុំត្រូវធ្វើការងារដែលគួរឲ្យធុញទ្រាន់ អស់ពេលយូរយ៉ាងនេះ ហេតុអ្វីខ្ញុំត្រូវអត់ទ្រាំនឹងអាកប្បកិរិយ៉ាដែលអាក្រក់នេះ ហេតុអ្វីបញ្ហាសុខភាពរបស់ខ្ញុំ មិនព្រមបាត់សោះ? ហេតុអ្វីបានជាព្រះទ្រង់មិនជួយខ្ញុំផង?
ពេលយើងមានសំណួរបែបនេះ យើងត្រូវដឹងថា ព្រះទ្រង់សព្វព្រះទ័យឲ្យយើង រង់ចាំមួយរយៈពេលសិន ហើយមើលការអ្វីដែលទ្រង់នឹងធ្វើ។
ការរង់ចាំ ស្ថិតក្នុងចំណោមគ្រូបង្រៀនដ៏ល្អបំផុត នៃជីវិតយើង ព្រោះពេលយើងរង់ចាំ យើងបានរៀនសូត្រ អំពីអត្ថន័យនៃការរង់ចាំ គឺរង់ចាំ ខណៈពេលដែលព្រះទ្រង់ធ្វើការ ក្នុងជីវិតយើង និងសម្រាប់យើង។ នៅក្នុងការរង់ចាំ យើងរៀនអត់ធ្មត់ ដោយអាចទុកចិត្តសេចក្តីស្រឡាញ់ និងសេចក្តីល្អរបស់ព្រះ កាន់តែខ្លាំង ទោះបីជាអ្វីៗមិនដំណើរការ ដូចដែលយើងចង់បានក៏ដោយ(ទំនុកដំកើង ៧0:៥)។
ប៉ុន្តែ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច និងខាំមាត់សង្កត់ចិត្ត នៅក្នុងការរង់ចំាឡើយ។ យើងអាច “រីករាយ និងមានអំណរ” ខណៈពេលដែលយើងកំពុងរង់ចាំទ្រង់(ខ.៤)។ យើងរង់ចាំ ដោយមានសង្ឃឹម…
ការបន្សល់ទុកនូវកេរដំណែល
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ បានចំណាយពេលមួយសប្តាហ៍ នៅក្នុងកសិដ្ឋានដែលគេបោះបង់ចោល នៅក្នុងតំបន់ដែលមិនសូវមានគេរស់នៅ នៅតាមបណ្តោយដងទន្លេសែមិន ដែលជា “ទន្លេដែលហូរមិនត្រឡប់ថយក្រោយ” នៅរដ្ឋអីដាហូ។
ថ្ងៃមួយ ខ្ញុំបានធ្វើការរុករកក្នុងកសិដ្ឋាននោះ យើងក៏បានឃើញផ្នូរបុរាណមួយ ដែលមានផ្លាកសញ្ញាធ្វើពីឈើ។ ខ្ញុំមិនដឹងថា គេបានឆ្លាក់អក្សរអ្វីខ្លះ នៅលើផ្លាកនោះទេ ព្រោះវារលប់អស់ហើយ។ មានមនុស្សម្នាក់បានរស់នៅ ហើយក៏បានស្លាប់។ គេបានយកសពគាត់មកបញ្ចុះនោះទីនោះ ហើយឥឡូវនេះ គ្មាននរណានឹកចាំពីគាត់ទៀតទេ។ កន្លែងកប់សពនោះ ហាក់ដូចជាគួរឲ្យសង្វែកណាស់។ ពេលយើងត្រឡប់មកផ្ទះវិញ ខ្ញុំក៏បានចំណាយពេលបីបួនម៉ោង ដើម្បីអានអំពីប្រវត្តិរបស់កសិដ្ឋានដ៏ចំណាស់ និងអំពីតំបន់នោះ ប៉ុន្តែ មិនអាចរកឃើញពត៌មាន ដែលទាក់ទងនឹងអ្នកដែលគេបានកប់នៅក្នុងផ្នូរនោះទេ។
គេថា ក្នុងចំណោមយើងរាល់គ្នា អ្នកដែលល្អជាងគេ ត្រូវបានគេនឹកចាំ បានប្រហែល១០០ឆ្នាំ តែបុណ្នឹងឯង។ ក្រៅពីនោះ អ្នកផ្សេងទៀត នឹងត្រូវគេលែងនឹកចាំ ក្នុងពេលដ៏ខ្លីខាងមុខ។ ការចងចាំអំពីមនុស្សជំនាន់មុន នឹងត្រូវសាបរលាប ក្នុងពេលដ៏ខ្លី គឺមិនខុសពីផ្លាក ដែលគេបានដាក់នៅពីមុខផ្នូរនោះឡើយ។ ប៉ុន្តែ កេរដំណែលរបស់យើង នឹងបានបន្តទៅអ្នកជំនាន់ក្រោយ នៅក្នុងមហារគ្រួសារនៃព្រះ។ កេរដំណែលនៃសេចក្តីស្រឡាញ់ ដែលយើងមានចំពោះព្រះ និងចំពោះអ្នកដទៃ ក្នុងកាលដែលយើងនៅរស់ នឹងស្ថិតស្ថេរនៅ។ បទគម្ពីរម៉ាឡាគី ៣:១៦-១៧ បានចែងថា “មានសៀវភៅរំឮកបានកត់ទុក…
បើកបង្ហាញ ដើម្បីឲ្យបានប្រោសឲ្យជា
កាលនៅពីក្មេង ខ្ញុំមើលឪពុកខ្ញុំភ្ជួរស្រែ ដែលគេមិនដែលដាំដុះអ្វីពីមុនមក។ នៅក្នុងការភ្ជួរជើងទីមួយ ផ្លែនង្គ័លក៏បានប៉ះថ្មធំៗរបើកចេញពីក្នុងដី ហើយគាត់ក៏បានយកថ្មទាំងនោះចេញ។ រួចគាត់ក៏បានភ្ជួរស្រែកន្លែងដដែលនោះម្តងហើយ ម្តងទៀត ដើម្បីបំបែកដីបន្ថែមទៀត។ ក្នុងការភ្ជួរដី ក្នុងជើងនីមួយៗ គាត់ក៏បានគាស់ថ្មផ្សេងទៀត គឺថ្មដែលតូចជាងមុន ដែលគាត់ត្រូវគ្រវែងចោល។ ដំណើរការនៃការភ្ជួរដីនេះក៏បានបន្ត ដែលទាមទារឲ្យមានការភ្ជួរជាច្រើនជើង ពេញក្នុងវាលនោះ។
យ៉ាងណាមិញ ការលូតលាស់ ក្នុងព្រះគុណព្រះ ក៏អាចមានលក្ខណៈស្រដៀងនឹងការភ្ជួរស្រែរបស់ឪពុកខ្ញុំផងដែរ។ ពេលដែលយើងទើបតែក្លាយជាគ្រីស្ទបរិស័ទ អំពើបាបធំៗ មួយចំនួន អាចត្រូវបានបង្ហាញចេញមក។ យើងក៏បានសារភាពអំពើបាបទាំងនោះ នៅចំពោះព្រះ ហើយទទួលការអត់ទោសបាបរបស់ទ្រង់។ ប៉ុន្តែ ជាច្រើនឆ្នាំក្រោយមក ពេលដែលព្រះបន្ទូលព្រះបានជ្រាបចូលជ្រៅបំផុត ក្នុងជីវិតយើង ព្រះវិញ្ញាណបរិសុទ្ធក៏បានបើកបង្ហាញឲ្យយើងឃើញ អំពើបាបដទៃទៀត ដែលកប់ទុកក្នុងជីវិតយើង។ យើងប្រហែលជាគិតថា អំពើបាបទាំងនោះ ជាអំពើបាបតូចតាច គ្មានអ្វីធំដំទេ ប៉ុន្តែ ព្រះទ្រង់ក៏បានបើកបង្ហាញឲ្យយើងដឹងថា វាជាអំពើបាបដ៏អាក្រក់ ដែលជាអាកប្បកិរិយ៉ា និងទង្វើដែលបង្ខូចបំផ្លាញ។ អំពើបាបទាំងនោះ មានដូចជាសេចក្តីអំណួត ការរអ៊ូរទាំ ការព្រួយបារម្ភ បុរេវិន្និច្ឆ័យ ការព្យាបាទ ការបំពេញការសប្បាយជ្រុល។
ព្រះទ្រង់បើកបង្ហាញអំពើបាបនីមួយៗ ដើម្បីឲ្យយើងអនុញ្ញាតឲ្យទ្រង់ បោះអំពើបាបទាំងនោះចោល។ ទ្រង់បើកបង្ហាញ ដើម្បីប្រោសយើងឲ្យជា។ ពេលដែលអាកប្បកិរិយ៉ា ដែលជាអំពើបាបដ៏គ្រោះថ្នាក់បានលេចចេញមក យើងអាចអធិស្ឋានតាមលំនាំរបស់ស្តេចដាវីឌថា…
រើសយកស្មៅ ឬព្រះគុណព្រះ
មានពេលមួយមិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អ័ឃី(Archie) បានវិលត្រឡប់មកពីវិស្សមកាលវិញ ក៏បានដឹងថា អ្នកជិតខាងរបស់គាត់បានសាងសង់របងឈើ ចូលក្នុងព្រំដីគាត់ ជាងមួយម៉ែត្រកន្លះ។ លោកអ័ឃីក៏បានចំណាយពេល បីបួនសប្តាហ៍ ដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នកជិតខាងគាត់ឲ្យរុះរើរបងនោះ។ គាត់បានស្ម័គ្រចិត្តជួយរុះរើ ហើយចេញថ្លៃចំណាយមួយចំណែក ប៉ុន្តែ គ្មានបានលទ្ធផលអ្វីសោះ។ គាត់អាចទៅប្តឹងអាជ្ញាធរឲ្យជួយរកខុសត្រូវ ប៉ុន្តែ គាត់បានសម្រេចចិត្តមិនប្រើសិទ្ធិមួយនោះ ហើយក៏បានបណ្តោយឲ្យរបងនោះ នៅបន្តឈរនៅក្នុងដីគាត់ ដើម្បីបង្ហាញអ្នកជិតខាងគាត់ ឲ្យស្គាល់ព្រះគុណព្រះ។
លោកអ័ឃីមិនមែនជាមនុស្សទន់ខ្សោយ ឬកំសាកឡើយ។ គាត់ជាមនុស្សដែលមានកម្លាំងពេញ ប៉ុន្តែ គាត់បានជ្រើសរើសយកព្រះគុណព្រះ ជាជាងរើសយកផ្ទៃដីដែលមានស្មោះដុះ ដែលគេបានដណ្តើមយកនោះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកអ័ប្រាហាំ និងលោកឡុត ដែលមានទំនាស់ ដោយសារពួកគេមានហ្វូងសត្វជាច្រើនពាសពេញដី។ “ពួកគង្វាលរបស់អាប់រ៉ាម និងពួកគង្វាលរបស់ឡុតក៏ចេះតែឈ្លោះគ្នា នៅវេលានោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ”(លោកុប្បត្តិ ១៣:៧)។ លោកឡុតបានរើសយកដីដែលល្អបំផុត ហើយក៏បានបាត់បង់អ្វីៗទាំងអស់ នៅចុងបញ្ចប់។ លោកអ័ប្រាហាំក៏បានរើសយកអ្វីដែលនៅសល់ ហើយក៏បានទទួលទឹកដីសន្យា(ខ.១២-១៧)។
យើងពិតជាមានសិទ្ធិស្មើគ្នា ហើយអាចប្រើសិទ្ធិនោះ ជាពិសេស នៅពេលដែលយើងប្រឈមមុខនឹងសិទ្ធិរបស់អ្នកដទៃ។ ហើយជួនកាល យើងគួរតែប្រើសិទ្ធិរបស់យើង។ ជាក់ស្តែង សាវ័កប៉ុលបានប្រើសិទ្ធិរបស់គាត់ ពេលដែលពួកក្រុមជំនុំបានប្រព្រឹត្តខុសច្បាប់(មើលកិច្ចការ ២៣:១-៣)។ ប៉ុន្តែ យើងអាចសម្រេចចិត្តមិនប្រើសិទ្ធិរបស់យើង ដើម្បីបង្ហាញលោកិយឲ្យស្គាល់ផ្លូវ ទៅរកព្រះ ដែលល្អជាងផ្លូវរបស់លោកិយ។…
ការស្តាប់សម្លេងទ្រង់
ខ្ញុំមានការពិបាកនៅក្នុងការស្តាប់ ដោយសារត្រចៀកខ្ញុំថ្លង់។ ដូចនេះ ខ្ញុំក៏បានពាក់ឧបករណ៍នៅត្រចៀក ដើម្បីជួយឲ្យខ្ញុំស្តាប់ឮ។ ភាគច្រើន ឧបករណ៍នេះមានដំណើរការល្អ លើកលែងតែនៅកន្លែងដែលមានសម្លេងរំខានខ្លាំង។ នៅកន្លែងអ៊ូអរបែបនោះ ឧបករណ៍ជំនួយស្តាប់ឮរបស់ខ្ញុំ បានចាប់សម្លេងទាំងអស់ នៅក្នុងបន្ទប់ ធ្វើឲ្យខ្ញុំមិនអាចឮសម្លេងមនុស្ស ដែលកំពុងនិយាយនៅមុខខ្ញុំ។ បញ្ហានេះ បានធ្វើឲ្យខ្ញុំនឹកចាំថា នៅក្នុងវប្បធម៌របស់យើងសព្វថ្ងៃ មានសម្លេងរំខានជាច្រើននៅជុំវិញខ្លួនយើង ដែលធ្វើឲ្យយើងមិនអាចស្តាប់ឮសម្លេង ដ៏ស្ងប់ស្ងាត់របស់ព្រះបាន។ លោក ធី អេស អេលាត(T.S. Eliot) ដែលជាកវីនិពន្ធកំណាព្យបានចោទជាសំណួរថា “តើយើងត្រូវស្វែងរកព្រះបន្ទូលនៅទីណា? តើអាចរកឃើញនៅកន្លែងនេះទេ បើមានសម្លេងច្រើនយ៉ាងនេះ”។
តែអរព្រះគុណព្រះអង្គ ឧបករណ៍ជំនួយស្តាប់សម្លេងរបស់ខ្ញុំ មានកន្លែងសារេ ឲ្យវាអាចកាត់សម្លេងដែលនៅជុំវិញខ្លួនខ្ញុំបាន ហើយជួយឲ្យខ្ញុំអាចស្តាប់ឮតែសម្លេងដែលខ្ញុំចង់ឮ។ យ៉ាងណាមិញ ទោះជាមានសម្លេងរំខាននៅជុំវិញយើងយ៉ាងណាក៏ដោយ បើសិនជាយើងសង្រួមចិត្តយើង ហើយប្រុងត្រចៀកស្តាប់ នោះយើងនឹងបានឮសម្លេង “ដ៏តូចរហៀង”របស់ទ្រង់(១ពង្សាវតាក្សត្រ ១៩:១១-១២)។
ព្រះទ្រង់បានមានបន្ទូលមកកាន់យើងជារៀងរាល់ថ្ងៃ ដោយត្រាសហៅយើង ឲ្យចូលមករកទ្រង់ ពេលដែលយើងនឿយហត់ និងត្រូវការជំនួយ។ ទ្រង់មានបន្ទូលមកកាន់យើង ពេលយើងមានទុក្ខជាទម្ងន់ និងនៅពេលដែលយើងខ្វះអំណរ និងការស្កប់ស្កល់ចិត្ត។
ប៉ុន្តែ ជាបឋម ព្រះទ្រង់មានបន្ទូលមកកាន់យើង តាមព្រះបន្ទូលទ្រង់(១ថែស្សាឡូនិច ២:១៣)។ ពេលអ្នកលើកព្រះគម្ពីរទ្រង់មកអាន អ្នកក៏នឹងបានឮសម្លេងទ្រង់ផងដែរ។ ទ្រង់ស្រឡាញ់អ្នកលើសពីលទ្ធភាពដែលអ្នកអាចដឹង ហើយទ្រង់សព្វព្រះទ័យនឹងឲ្យអ្នកស្តាប់ពាក្យអ្វី ដែលទ្រង់មានបន្ទូល។-DAVID…
ចង់មានលក្ខណៈដូចឪពុកខ្ញុំ
ឪពុករបស់ខ្ញុំមានស្បែកជើងកវែង បែបខៅប៊យមួយគូរ ដែលប្រឡាក់ដី ដែលគាត់ចូលចិត្តទុកនៅលើកម្រាលឥដ្ឋ ក្នុងបន្ទប់រៀនរបស់ខ្ញុំ។ ស្បែកជើងនោះបានរំឭកខ្ញុំជារៀងរាល់ថ្ងៃថា គាត់ជាមនុស្សប្រភេទណា។ កាលពីមុន គាត់បានធ្វើកិច្ចការជាច្រើន ក្នុងនាមជាកសិករម្នាក់ ហើយក្នុងនោះ គាត់បានចិញ្ចឹម និងបង្វឹកសត្វសេះ ដែលផ្លាស់ទីលឿនដូចផ្លេកបន្ទោរ។ ខ្ញុំចូលចិត្តមើលគាត់ធ្វើការ ដោយស្ងើចសរសើរគាត់ ដែលនៅតែអាចជិះសេះ ក្នុងវ័យចំណាស់។ កាលនៅពីក្មេង ខ្ញុំចង់ធំឡើងដូចគាត់។ ឥឡូវនេះ ខ្ញុំស្ថិតក្នុងវ័យ៨០ឆ្នាំហើយ តែស្បែកជើងកវែងរបស់គាត់ នៅតែមានទំហំធំពេក សម្រាប់ឲ្យខ្ញុំពាក់ដដែល។
សព្វថ្ងៃនេះ ឪពុករបស់ខ្ញុំបានទៅនៅនគរស្ថានសួគ៌ហើយ តែខ្ញុំមានព្រះ ដែលជាឪពុកសម្រាប់យកតម្រាប់តាម។ ខ្ញុំចង់មានលក្ខណៈដូចទ្រង់ មានពេញដោយសេចក្តីល្អរបស់ទ្រង់ ហើយបញ្ចេញក្លឹនដ៏ក្រអូប នៃសេចក្តីស្រឡាញ់របស់ទ្រង់។ ខ្ញុំនឹងមិនអាចមានលក្ខណៈដែលល្អដូចទ្រង់ទាំងស្រុងឡើយ ហើយមានការជាច្រើនដែលខ្ញុំមិនអាចធ្វើឲ្យបានល្អដូចទ្រង់។
ប៉ុន្តែ សាវ័កពេត្រុសបានមានប្រសាសន៍ថា “រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច”(១ពេត្រុស ៥:១០)។ យើងដឹងហើយថា ទ្រង់ពិតជាមានប្រាជ្ញា និងអំណាចធ្វើការទាំងអស់នេះបាន(ខ.១១)។
យើងមិនអាចមានលក្ខណៈដូចព្រះវរបិតា១០០ភាគរយ ក្នុងពេលបច្ចុប្បន្នមែន តែយើងនឹងមិនមានបញ្ហានេះជារៀងរហូតឡើយ។ ព្រះទ្រង់បានត្រាសហៅយើង ឲ្យមានភាពស្រស់ស្អាតនៃចរិយាសម្បតិ្ត ដែលមកពីទ្រង់។ ក្នុងជីវិតនេះ យើងមិនអាចឆ្លុះបញ្ចាំងឲ្យគេមើលឃើញទ្រង់ទាំងស្រុង ប៉ុន្តែ នៅនគរស្ថានសួគ៌…
ឈោងដៃទៅរកទ្រង់
គ្រួសារខ្ញុំមានឆ្កែញីមួយក្បាល ដែលមានអាយុចាស់ណាស់ហើយ។ វាជាពូជឆ្កែតឿរបស់តំបន់ហាយឡិនខាងលិច។ វាចូលចិត្តដេកនៅចុងជើង លើគ្រែរបស់យើង អស់រយៈពេល១៣ឆ្នាំមកហើយ។ តាមធម្មតា វាដេកយ៉ាងស្ងាត់ស្ងៀម ដោយមិនបំរាស់ ឬបញ្ចេញសម្លេងអ្វីឡើយ តែថ្មីៗនេះ វាចេះតែកេះយើងថ្នមៗ នៅពាក់កណ្តាលយប់។ ពីដំបូង យើងស្មានថា វាចង់ចេញទៅក្រៅ បានជាយើងព្យាយាមបណ្តើរវាចេញទៅក្រៅ។ តែក្រោយមក យើងក៏បានដឹងថា វាគ្រាន់តែចង់ដឹងថា យើងនៅក្បែរវាឬអត់។ ត្រចៀកវាស្ទើរតែស្តាប់លែងឮ ហើយភ្នែកក៏ពិការខ្លះៗហើយ។ វាមិនអាចមើលឃើញ នៅកន្លែងងងឹតទេ ហើយក៏មិនអាចឮយើងកម្រើកឬដកដង្ហើមដូចមុនទេ។ វាជារឿងធម្មតាទេ ដែលវាមានការច្រឡំ ហើយឈោងទៅរកយើង ដើម្បីឲ្យដឹងច្បាស់ថា យើងពិតជានៅក្បែរវាមែនឬអត់។ ដូចនេះ ខ្ញុំក៏បានឈោងទៅរកវា ហើយអង្អែលក្បាលវា ដើម្បីផ្តល់ការធានាដល់វាថា ខ្ញុំនៅក្បែរវាទេ។ វាគ្រាន់តែចង់ដឹងប៉ុណ្ណឹងឯង។ វាក៏បានដេកវិញ។
មានពេលមួយ ស្តេចដាវីឌបានទូលសួរព្រះថា “តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់?”(ទំនុកដំកើង ១៣៩:៧) ស្តេចដាវីឌបានទទួលការកម្សាន្តចិត្តយ៉ាងខ្លាំង ពេលដឹងថា ព្រះទ្រង់គង់នៅក្បែរជានិច្ច។ បានជាទ្រង់មានបន្ទូលថា “ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ បើទូលបង្គំថា សេចក្តីងងឹតនឹងគ្របបាំងទូលបង្គំជាប្រាកដ ហើយពន្លឺដែលនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ”(ខ.៩-១២)។
តើអ្នកកំពុងវង្វេងក្នុងទីងងឹតឬ? តើអ្នកកំពុងមានទុក្ខ មានការភ័យខ្លាច ការប្រកាន់ទោសខ្លួនឯង ការសង្ស័យ ឬការបាក់ទឹកចិត្តឬទេ?…
ត្បូងដែលទ្រង់បានច្នៃ
នៅដើមសតវត្សរ៍ទី២០ ប្រជាពលរដ្ឋ ក្រុងហ្វ៊ត ប្រាក រដ្ឋកាលីហ្វូញ៉ា មានទម្លាប់ចោលសំរាម ដោយគ្រវែងពីលើជ្រលងភ្នំ ចូលទៅក្នុងឆ្នេរសមុទ្រដែលនៅក្បែរនោះ។ គេសង្កេតឃើញមានកំប៉ុង ដប គ្រឿងសម្រាប់បរិភោគ និងកាកសំណល់ក្នុងផ្ទះ គរពីលើគ្នាជាគំនរធំៗ គួរឲ្យខ្ពើមរអើម។ សូម្បីតែនៅពេលដែលប្រជាពលរដ្ឋឈប់ចោលសំរាមនៅលើឆ្នេរនោះហើយក៏ដោយ ក៏គំនរសំរាមទាំងនោះ នៅតែជាក្តីអាម៉ាសសម្រាប់ពួកគេ គឺហាក់ដូចជាមិនអាចកែខៃបាន។
ទោះជាយ៉ាងណាក៏ដោយ ជាច្រើនឆ្នាំក្រោយមក រលកសមុទ្រក៏បានធ្វើឲ្យបែកសំបកដប កែវ និងកញ្ចក់ និងគ្រឿងក្អមឆ្នាំងធ្វើពីដីឥដ្ឋ ហើយក៏បានបក់បោកសំរាមទាំងនេះចូលទៅក្នុងសមុទ្រ។ ទឹករលកដែលបក់បោកឥតឈប់ឈរ បានប្រមៀល និងត្រឡប់អំបែងកញ្ចក់ និងកែវទាំងនោះចុះឡើងៗ នៅលើដីខ្សាច់បាតសមុទ្រ គឺមិនខុសពីការសំលៀង និងដុះខាត់ផ្ទៃអំបែងកញ្ចក់ និងកែវទាំងនោះឲ្យមានរាង្គមូល និងរលោងស្អាត បង្កើតជា “កែវសមុទ្រ” ដែលមានសម្រស់ដូចគ្រាប់ត្បូង ដែលក្រោយមក ទឹករលកក៏បានបក់នាំពួកវាទៅលើឆ្នេរវិញ។ ទឹករលកបានកែប្រែអំបែងកញ្ចក់ និងកែវទាំងនោះ ឲ្យមានរូបរាង្គ និងពណ៌ផ្សេងៗ ចម្រុះគ្នាយ៉ាងស្រស់ស្អាត ដែលសព្វថ្ងៃនេះ ភ្ញៀវទេសចរណ៍ទាំងឡាយ កំពុងមកទស្សនានៅលើឆ្នេរអំបែងកញ្ចក់នេះ ដោយការភ្ញាក់ផ្អើល។
ពេលខ្លះ អ្នកប្រហែលជាមានអារម្មណ៍ថា ជីវិតរបស់អ្នកមានភាពរញេរញ៉ៃ ដូចគំនរសំរាម ហាក់ដូចជាគ្មានប្រយោជន៍ និងក្តីសង្ឃឹមអ្វីសោះ។ បើអ្នកកំពុងមានអារម្មណ៍យ៉ាងដូចនេះមែន នោះសូមចាំថា មានព្រះមួយអង្គដែលស្រឡាញ់អ្នក ហើយកំពុងតែរង់ចំាប្រោសលោះ ស្រោចស្រង់ និងទទួលយកអ្នកជាកម្មសិទ្ធិរបស់ទ្រង់។…