តើខ្ញុំជាមនុស្សល្អឬ?
មនុស្សភាគច្រើនចង់ធ្វើជាមនុស្សល្អ។ គេបានឲ្យនិយមន័យខុសៗគ្នា សម្រាប់ពាក្យ “មនុស្សល្អ” ដោយផ្អែកទៅលើច្បាប់ ក្រមសីលធម៌ ប្រពៃណី និងការយល់ដឹងខុសៗគ្នា។ តើធ្វើដូចម្តេចឲ្យយើងដឹងច្បាស់ថា នរណាម្នាក់ គឺជាមនុស្សល្អពិតប្រាកដ? តើមានខ្នាត ឬស្តង់ដាអ្វី ដែលគេអាចប្រើ នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង ដើម្បីវាស់ឲ្យដឹងថា នរណាជាមនុស្សល្អ? កូនសៀវភៅ “តើខ្ញុំជាមនុស្សល្អឬ?” នឹងនាំលោកអ្នកស្វែងយល់ អំពីនិយមន័យរបស់ពាក្យ "មនុស្សល្អ" និងបង្ហាញថា តើនរណាមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ ដើម្បីកំណត់ថា អ្វីល្អ អ្វីអាក្រក់?
រឿងនៃស្នាមរបួស
កាលពីក្មេង ជីដូនរបស់ខ្ញុំបានដាំផ្កាភែនស៊ី ដែលមានរូបរាងដូចមុខរបស់សត្វខ្លាឃ្មំភែនដា។ ខ្ញុំបានឃើញសត្វមេអំបៅហើរចេញចូល ក្នុងផ្កានោះ។ ខ្ញុំចង់ចាប់វាណាស់។ ខ្ញុំក៏បានប្រញាប់រត់ ពីទីធ្លាក្រោយផ្ទះ ចូលទៅក្នុងផ្ទះបាយ ហើយក៏បានចាប់កាន់ថូកញ្ចក់មួយ រួចប្រញាប់រត់មកវិញ ហើយក៏បានជំពប់ជើងដួលមួយទំហឹង នៅលើរានហាលដែលធ្វើពីបេតុង។ ថូនោះក៏បានបែក នៅក្រោមកដៃខ្ញុំ ហើយបន្សល់ទុកនូវស្នាមរយះដ៏អាក្រក់មួយ ដែលត្រូវដេរអស់១៨ថ្នេរ។ សព្វថ្ងៃនេះ ស្នាមសម្លាកដែលមានរូបរាងដូចសត្វដង្កូវបាក់ខ្នង បាននៅជាប់នឹងកដៃខ្ញុំ ជាការរំឭកអំពីរឿងស្នាមរបួស និងការប្រោសឲ្យជា។
ពេលដែលព្រះយេស៊ូវបង្ហាញអង្គទ្រង់ ឲ្យពួកសាវ័កឃើញ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏បានបង្ហាញស្នាមសម្លាករបស់ទ្រង់ផងដែរ។ កណ្ឌគម្ពីរយ៉ូហានបានចែងថា លោកថូម៉ាសចង់ឃើញ “ស្នាមដែកគោល នៅព្រះហស្តទ្រង់” ហើយព្រះយេស៊ូវក៏បានប្រាប់គាត់ឲ្យ លូកម្រាមដៃគាត់ ស្ទាបមើលដៃទ្រង់ ហើយលូកដៃមកក្នុងចំហៀងទ្រង់(យ៉ូហាន ២០:២៥-២៧)។ ដើម្បីបង្ហាញពួកគេឲ្យដឹងថា ទ្រង់ជាព្រះយេស៊ូវដែលបានសុគត ទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ ដោយមានជាប់ស្នាមសម្លាក ដែលគេអាចមើលឃើញ គឺស្នាមសម្លាកដែលបន្សល់ទុកពីការរងទុក្ខវេទនារបស់ទ្រង់។
ស្នាមសម្លាករបស់ព្រះយេស៊ូវបង្ហាញថា ទ្រង់ជាព្រះអង្គសង្រ្គោះ និងប្រាប់យើង អំពីរឿងនៃសេចក្តីសង្រ្គោះរបស់យើង។ ស្នាមធ្លុះនៅលើព្រះហស្ត និងព្រះបាទទ្រង់ និងស្នាមចាក់នៅចំហៀងទ្រង់ បានបើកបង្ហាញនូវរឿងដ៏ឈឺចាប់ ដែលទ្រង់ទទួលរង អត់ទ្រាំ និងបានប្រោសឲ្យជាវិញ ដើម្បីយើងរាល់គ្នា។ ទ្រង់ធ្វើដូចនេះ ដើម្បីឲ្យយើងអាចផ្សះផ្សាទំនាក់ទំនង ឲ្យជានឹងទ្រង់ ហើយត្រូវបានស្តាឡើងទាំងស្រុង។
តើអ្នកធ្លាប់ពិចារណា អំពីរឿងដែលនិយាយអំពីស្នាមសម្លាករបស់ព្រះគ្រីស្ទឬទេ?—ELISA MORGAN
ហេតុអ្វីព្រះជាម្ចាស់មិនឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ?
បើសិនជាអ្នកបានអធិស្ឋានទូលសូមអ្វីមួយពីព្រះជាម្ចាស់ ហើយមិនបានទទួលការឆ្លើយតបពីព្រះអង្គ អ្នកប្រហែលជាគិតថា ព្រះអង្គមិនសូវខ្វល់ពីអ្នកទេ។ តែអ្នកនឹងមានការភ្ញាក់ផ្អើលពេលដែលបានដឹងថា ព្រះគម្ពីរប៊ីបបានចែងអំពីបុគ្គលសំខាន់ៗជាច្រើន ដែលធ្លាប់ឆ្លងកាត់បញ្ហានេះផងដែរ។ កូនសៀវភៅ “ហេតុអ្វីព្រះជាម្ចាស់មិនឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ?” នឹងនាំលោកអ្នកស្វែងយល់អំពីបទគម្ពីរទំនុកដំកើង ជំពូក៧៧ ដែលនិយាយអំពីការអធិស្ឋានអស់ពីចិត្តរបស់លោកអេសាភ។ អ្នកនឹងរកឃើញ គោលបំណង ឯកសិទ្ធិ និងអំណាចដ៏ពិត នៃការអធិស្ឋាន! ដើម្បីទាញយក ឬdownload កូនសៀវភៅនេះដោយឥតគិតថ្លៃ ដោយចុចពីលើប៊ូតុង PDF
តើអ្នកព្រួយបារម្ភពីអ្វី?
តើអ្នកកំពុងតែមានការព្រួយបារម្ភឬ? តើអ្នកព្រួយបារម្ភពីអ្វី? តើអ្នកដឹងទេថា អ្នកមិនចាំបាច់ត្រូវឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដោយភាពអស់សង្ឃឹម ដោយសារការព្រួយបារម្ភនោះឡើយ? ផ្ទុយទៅវិញ អ្នកអាចប្រើវាជាឱកាស ដើម្បីចូលទៅជិតទ្រង់កាន់តែខ្លាំង ដោយសេចក្តីសង្ឃឹម។ យើងមិនចាំបាច់ត្រូវតយុទ្ធនឹងការភ័យខ្លាចរបស់យើង ឬប្រឈមមុខនឹងសុបិនអាក្រក់របស់យើងតែម្នាក់ឯងនោះឡើយ។ កូនសៀវភៅ តើអ្នកព្រួយបារម្ភពីអ្វី? នឹងជួយអ្នកឲ្យអាចកែប្រែការព្រួយបារម្ភ ឲ្យក្លាយជាការអធិស្ឋាន និងការសរសើរដំកើង។
សម្រួលដល់ការទំនាក់ទំនង
កាលខ្ញុំកំពុងធ្វើដំណើរ នៅទ្វីបអាស៊ី អាយភែតរបស់ខ្ញុំ (ដែលផ្ទុកទៅដោយសៀវភៅ និងអត្ថបទសម្រាប់អាន និងឯកសារការងារជាច្រើន) ស្រាប់តែខូច ដោយមានអេក្រង់ខ្មៅ មិនអាចបើកប្រើកើត។ ខ្ញុំក៏បានទៅរកកន្លែងជួសជុល ហើយក៏បានទៅដល់ហាងកំព្យូទ័រមួយ។ នៅទីនោះ ខ្ញុំក៏បានជួបបញ្ហាមួយទៀត គឺខ្ញុំមិនចេះនិយាយភាសាចិន ហើយជាងជួសជុល នៅក្នុងហាងនោះ ក៏មិនចេះនិយាយភាសាអង់គ្លេសដែរ។ តើខ្ញុំត្រូវធ្វើដូចម្តេច? គាត់ក៏បានបើកកម្មវិធីមួយក្នុងកំព្យូទ័រ ហើយក៏បានវាយអក្សរចិនចូលទៅក្នុងកម្មវិធីនោះ ហើយអក្សរអង់គ្លេស ក៏បានលេចចេញមក។ រួចខ្ញុំក៏បានធ្វើបញ្ច្រាសមកវិញ ដោយវាយអក្សរអង់គ្លេស ហើយគាត់ក៏បានអានអក្សរចិនដែលបានបង្ហាញលើកញ្ចក់កំព្យូទ័រ។ កម្មវិធីនេះបានអនុញ្ញាតិឲ្យយើងអាចទំនាក់ទំនងគ្នាបានច្បាស់ល្អ ទោះយើងប្រើភាសាខុសគ្នាក៏ដោយ។
ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចទំនាក់ទំនង និងបង្ហាញចេញនូវចិត្តរបស់ខ្ញុំ ដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ពេលដែលខ្ញុំអធិស្ឋានទៅកាន់ព្រះអង្គ ហើយមិនមែនមានតែខ្ញុំទេ ដែលមានបញ្ហានេះ។ មនុស្សជាច្រើនមានការពិបាកនៅក្នុងការអធិស្ឋាន នៅពេលខ្លះ។ ប៉ុន្តែ សាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ២៧ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ”(រ៉ូម ៨:២៦-២៧)។
ព្រះវិញ្ញាណបរិសុទ្ធគឺជាអំណោយដ៏អស្ចារ្យ ដែលព្រះយេស៊ូវប្រទាន។ ទ្រង់ល្អលើសកម្មវិធីកំព្យូទ័រ ដែលជួយសម្រួលដ៏ការទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស ព្រោះទ្រង់បាននាំឲ្យខ្ញុំបង្ហាញចេញនូវការគិត និងបំណងចិត្តរបស់ខ្ញុំ ក្នុងការអធិស្ឋាន ឲ្យត្រូវតាមបំណងព្រះវរបិតា។ ព្រះវិញ្ញាណបរិសុទ្ធបានជួយសម្រួលដល់ការអធិស្ឋានរបស់យើងរាល់គ្នា។—BILL CROWDER
តើយើងគួរអធិស្ឋានឲ្យនរណាខ្លះ?
កាលអាប៊ី(Abby)រៀននៅវិទ្យាល័យ នាងនិងម្តាយរបស់នាង បានស្តាប់ឮពត៌មានផ្សាយ អំពីយុវជនម្នាក់ ដែលមានរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលបានឆក់យកជីវិតឪពុកបង្កើត និងម្តាយចុងរបស់ខ្លួន។ ទោះពួកគេមិនដែលស្គាល់គ្នាក្តី ម្តាយរបស់អាប៊ីបាននាំអាប៊ីអធិស្ឋានឲ្យគាត់ និងក្រុមគ្រួសារគាត់។
ពីរបីឆ្នំាក្រោយមក ថ្ងៃមួយ ពេលដែលអាប៊ីកំពុងតែពិបាករកកន្លែងអង្គុយក្នុងថ្នាក់រៀន មានសិស្សម្នាក់បានហៅនាងឲ្យអង្គុយក្បែរគាត់។ សិស្សនោះមានឈ្មោះ អូស្ទីន ហាច(Austin Hatch) ដែលជាជនរងគ្រោះធ្លាក់យន្តហោះ ដែលនាងបានអធិស្ឋានឲ្យនោះ។ មិនយូរប៉ុន្មាន ពួកគេក៏បានណាត់ជួបគ្នា ហើយនៅឆ្នាំ២០១៨ ពួកគេក៏បានរៀបការ។
ក្នុងការសំភាស នៅពេលដែលពួកគេជិតដល់ពេលរៀបការ អាប៊ីក៏បាននិយាយថា នាងមិននឹកស្មានសោះថា កាលនោះ នាងកំពុងតែអធិស្ឋានឲ្យគាត់ ដោយមិនដឹងថា គាត់ជាអនាគតស្វាមីរបស់នាង។ យើងងាយនឹងអធិស្ឋាន សម្រាប់តម្រូវការផ្ទាល់ខ្លួន និងសម្រាប់អ្នកដែលជិតស្និទ្ធនឹងយើងបំផុត ដោយមិនបានចំណាយពេលអធិស្ឋានឲ្យអ្នកដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទ នៅទីក្រុងអេភេសូរ គាត់បានប្រាប់ពួកគេឲ្យ “ប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់”(អេភេសូរ ៦:១៨)។ ហើយក្នុងបទគម្ពីរ ១ធីម៉ូថេ ២:១ បានប្រាប់យើងឲ្យអធិស្ឋានឲ្យ “មនុស្សទាំងអស់” ដោយរាប់បញ្ចូលទាំងអ្នកកាន់អំណាចផងដែរ។
ចូរយើងអធិស្ឋានឲ្យអ្នកដទៃ គឺសូម្បីតែអ្នកដែលយើងមិនស្គាល់ក៏ដោយ។ កាលណាយើងធ្វើដូចនេះ យើងអាចជួយសម្រាលបន្ទុកពួកគេផងដែរ(កាឡាទី ៦:២)។—DAVE BRANON
តើសេចក្តីស្លាប់ គឺជាទីបញ្ចប់មែនឬ?
ខណៈពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ អ្វីៗគ្រប់យ៉ាងក៏មានការផ្លាស់ប្តូរ។ ប៉ុន្តែ តើការមានព្រះជន្មឡើងវិញរបស់ទ្រង់ នាំឲ្យមានការផ្លាស់ប្តូរអ្វីខ្លះ សម្រាប់ជីវិតយើងសព្វថ្ងៃនេះ? សូមទាញយកកូនសៀវភៅនេះ ដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ អំពីការធានាដែលយើងអាចមាន សម្រាប់ការរស់ឡើងវិញរបស់យើង នៅពេលអនាគត និងក្នុងជីវិតដែលកំពុងតែរង់ចាំយើង បន្ទាប់ពីយើងស្លាប់ទៅ។
True Friendship
.banner {
width: 100%;
}
.div_padding {
padding:50px;
}
.coverImage {
text-align: right;
margin-right: 10px;
}
@media only screen and…
tst
តើអ្នកត្រូវធ្វើដូចម្តេច បើអ្នកមិនទាន់មានគូ (ជាពិសេស នៅថ្ងៃនៃសេចក្តីស្រឡាញ់)
តើពីមុនមក អ្នកធ្លាប់ស្រមៃថា អ្នកនឹងមានមង្គលការ ដ៏ល្អឥតខ្ចោះដែឬទេ? ខ្ញុំធ្លាប់មានក្តីស្រមៃដូចនេះ ជាពិសេស ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន និងនៅថ្ងៃនៃសេចក្តីស្រឡាញ់។ ជួនកាល ពេលដែលខ្ញុំកំពុងទស្សនាខ្សែភាពយន្តស្នេហា ខ្ញុំក៏ចាប់ផ្តើមមានការស្រមៃផងដែរ។
តែការស្រមៃ នៅតែជាការស្រមៃដដែល។ ខ្ញុំធ្លាប់បានទទួលសំបុត្រស្នេហាខ្លះៗដែរ កាលពីមុន តែខ្ញុំមិនដែលមានការណាត់ជួបជាមួយនរណាម្នាក់ទេ។…