តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ eksatya

អំណោយ​នៃ​ព្រះ​គុណ​ព្រះ គឺ​សម្រាប់​ឲ្យ​យើង​ទទួល

អត្ថ​ន័យ​ដ៏​ពិត​នៃ​ពិធី​បុណ្យ​ណូអែល នោះ​គឺ​ថា ព្រះ​យេស៊ូវ​បាន​លះ​ចោល​សិរីល្អ​របស់​ទ្រង់​ នៅ​នគរ​ស្ថាន​សួគ៌ ដើម្បី​យក​កំណើត​ជា​មនុស្ស បាន​រង​ទុក្ខ​សព្វ​បែប​យ៉ាង ក្នុង​លោកិយ​ដែល​មាន​បាប ហើយ​បន្ទាប់​មក ទ្រង់​បាន​បង់​ថ្លៃ​លោះ​បាប​ទាំង​អស់ ដែល​មនុស្ស​ជាតិ​បាន​ធ្វើ។

អត្ថ​ន័យ​ដ៏​ពិត​នៃ​ពិធី​បុណ្យ​ណូអែល នោះ​គឺ​ថា ដោយ​សារ​ព្រះយេស៊ូវ​បាន​យាង​មក​សង្រ្គោះ​មនុស្ស​ឲ្យ​រួច​ពី​បាប នោះអស់​អ្នក​ដែល​ទទួល​ជឿ​ទ្រង់ អាច​ជា​នឹង​ព្រះ ហើយ​មាន​ទំនាក់​ទំនង​ដ៏​ត្រឹម​ត្រូវ​ជា​មួយ​ទ្រង់។ យើង​អាច​អរ​សប្បាយ​នឹង​ការប្រកប​ស្និទ្ធ​ស្នាល​ដ៏​រស់ ដ៏​មាន​ន័យ និង​រីក​រាយ ជា​មួយ​ទ្រង់…

ថ្ងៃទី១០ : ព្រះទ្រង់ប្រទានព្រះរាជបុត្រាទ្រង់

ព្រះ​ឱ​រស

ថ្ងៃ​មួយ ពេល​ខ្ញុំ​ចាប់​កាន់​កាសែត​អាន ខ្ញុំ​ក៏​បាន​ឃើញ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ពេញ​មួយ​ទំព័រ​កាសែត។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះពិត​ជា​ទាក់​ភ្នែក​ណាស់។ នៅ​ក្បែរ​ផ្នែក​ខាង​លើ នៃ​ចុង​ទំព័រ​ដែល​មាន​ផ្ទៃ​ពណ៌​ខៀវ​ខ្ចី មាន​រូប​ស្រមោល​ផ្កាយ​មួយ​ដួង។ នៅ​ចំ​កណ្តាល​ទំព័រ​នោះ ខ្ញុំ​ឃើញ​ពាក្យ​ដែល​គេ​បាន​សរសេរ​ថា :  ព្រះ​ឱរស​ដែល​បាន​ប្រសូត្រ​នោះ គឺ​ជា​ព្រះ​រាជ​បុត្រា។

នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំព័រ​ដដែល​នោះ ខ្ញុំ​ឃើញ​បទ​គម្ពីរ លូកា ២:១១ ដែល​គេ​បោះ​ពុម្ភ​នៅ​លើ​នោះ​ថា “ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ…

ថ្ងៃទី៩ : សេចក្តីសង្រ្គោះកែប្រែជីវិតខ្ញុំ

ដំណឹង​ល្អ!

ពត៌​មាន​អន្តរ​ជាតិ​បាន​វាយ​លុក​មក​លើ​យើង តាម​អ៊ីន​ធើណិត ទូរទស្សន៍ វិទ្យុ និង​ទូរស័ព្ទ​ដៃ​ទំនើប។ ភាគ​ច្រើន​នៃ​ពត៌​មាន​ទាំង​នោះ ជា​ដំណឹង​អាក្រក់ ដែល​ហាក់​ដូច​ជា​រៀប​រាប់​អំពី​បញ្ហា​ដែល​បាន ឬ​កំពុង​កើត​ឡើង ដូច​ជា​អំពើ​ឧក្រឹដ្ឋ សង្រ្គាម ភារវៈ​កម្ម និង​វិបត្តិ​សេដ្ឋ​កិច្ច​ជា​ដើម។ តែ​ក៏​មាន​ពេល​ដែល​ដំណឹង​ល្អ​បាន​ជ្រាត​ចូល ក្នុង​ពេល​ដែល​ងងឹត​បំផុត នៃ​ទុក្ខ​ព្រួយ និង​ភាព​អស់​សង្ឃឹម។ ដំណឹង​ល្អ​ទាំង​នោះ មាន​ពត៌​មាន​ដែល​និយាយ​អំពី​បុគ្គល​ដែល​ជួយ​អ្នក​ដទៃ ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន​ឯង…

ថ្ងៃទី៨ : ព្រះគ្រីស្ទបានធ្វើការដ៏អស្ចារ្យ

ដើម​ឈើ​នៃ​ព្រះ​ពរ

ខ្ញុំ​ធ្លាប់​បាន​អាន​រឿង​មួយ ដែល​និយាយ​អំពី​ប្តី​ប្រពន្ធ​ថ្មោង​ថ្មី​មួយ​គូ ដែល​បរាជ័យ នៅ​ក្នុង​មុខ​ជំនួញ ហើយ​ពួក​គេ​នៅ​សល់​លុយ​តិច​តួច សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល។ ពួក​គេ​ត្រូវ​រើ​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ បន្ទាប់​ពី​ឆ្នាំ​ថ្មី​ចូល​មក​ដល់។ ប៉ុន្តែ ពួក​គេ​មិន​ចង់​ឲ្យ​រដូវ​កាល​នៃ​បុណ្យ​ណូអែល​របស់​ពួក​គេ ទទួល​ផល​ប៉ះ​ពាល់ ដោយ​សារ​រឿង​នេះ​ឡើយ។ ដូច​នេះ ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ពិធី​ជប់​លៀង​មួយ ដើម្បី​អប​អរ​បុណ្យ​ណូអែល។ ពេល​ភ្ញៀវ​មក​ដល់ ពួក​គេ​ក៏​បាន​ឃើញ​ដើម​ស៊ីដា​មួយ​ដើម ត្រូវ​បាន​តុប​តែង ​ទៅ​ដោយ​អំពូល​ភ្លើង​តូច​ៗ​មួយ​ខ្សែ និង​ក្រដាស់​រមូល​តូច​ៗ​ជា​ច្រើន…

ថ្ងៃទី៧ : ព្រះ​ទ្រង់​បាន​យាង​មក​រក​ខ្ញុំ

មូល​ហេតុ​ចម្បង

ព្រះយេស៊ូវ​បាន​កែ​តម្រង់​ទស្សនៈ​ដ៏​ស្រពិច​ស្រពិល ដែល​ខ្ញុំ​មាន​ចំពោះ​ព្រះ។ ទ្រង់​បាន​បើក​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ​មួយ​អង្គ ដែល​បាន​យាង​ចុះ​មក​រក​យើង​រាល់​គ្នា ទ្រង់​ជា​ព្រះ​ដែល​បាន​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ហើយ​ដែល​ប្រសើរ​បំផុត​នោះ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។

អ្នក​ដែល​បាន​ចម្រើ​វ័យ​ធំ​ឡើង​ ក្នុង​គ្រួសារ​គ្រីស្ទ​បរិស័ទ អាច​មាន​អារម្មណ៍​ធម្មតា ចំពោះ​ព្រះ​រាជ​សារ​របស់​ព្រះយេស៊ូវ។ ពួក​គេ​ប្រហែល​ជា​មិន​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ទេ ហើយ​ពួក​គេ​ប្រហែល​មិន​ទាន់​យល់​ថា ទំនាក់​ទំនង​រវាង​មនុស្ស​នឹង​ព្រះ ជា​ទំនាក់​ទំនង​នៃ​សេចក្តី​ស្រឡាញ់​ទេ។ លោក​អារីស្តូត ដែល​ជា​អ្នក​ប្រាជ្ញ​ជន​ជាតិ​ក្រិក បាន​លើក​ឡើង​ថា “វា​ជា​រឿង​ចម្លែក បើ​សិន​ជា​មនុស្ស​ម្នាក់​អៈ​អាង​ថា​ខ្លួន​ស្រឡាញ់​ព្រះ​ហ្ស៊ូស(Zeus…

ថ្ងៃទី៦ : ព្រះទ្រង់ប្រទានឲ្យខ្ញុំមានជីវិតថ្មី

បុណ្យ​ណូអែល​ក្នុង​ភូមិ

អនុស្សាវរីយ​បុណ្យ​ណូអែល​ដើម​ដំបូង​របស់​ខ្ញុំ គឺ​ចាប់​ផ្តើម​នៅ​ក្នុង​បណ្តុំ​ភូមិ​តូច​ៗ ដែល​ហុម​ព័ទ្ធ​ដោយ​ចំការ​ដើម​កាកាវ និង​ដើម​ម៉ាហូហ្កានី​ខ្ពស់​ៗ និង​ដើម​លម៉ើ។ យើង​បាន​ស្លៀក​ពាក់​ខោ​អាវ​ថ្មី​ៗ ដែល​ឪពុក​ម្តាយ​យើង​បាន​ផ្តល់​ឲ្យ សម្រាប់​បុណ្យ​ណូអែល។ យើង​ជា​ក្រុម​ក្មេង​អាយុ​ពី​៨ ទៅ​១០​ឆ្នាំ ដ៏​សប្បាយ​រីក​រាយ ដែល​បាន​ដើរ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ទៀត ដូច​ពួក​អ្នក​ប្រាជ្ញ ដែល​កំពុង​ស្វែង​រក​ព្រះ​ឱរស​យេស៊ូវ​អញ្ចឹង(ម៉ាថាយ ២:១-២)។

ព្រះ​ឱរស​យេស៊ូវ​មិន​គង់​នៅ​ទីនោះ ក្នុង​លក្ខណៈ​ជា​សាច់​ឈាម​ឲ្យ​យើង​ឃើញ​ទេ តែ​យើង​បាន​រក​ឃើញ​នូវ​មិត្ត​ភាព ​និង​សុឆន្ទៈ​ជា​ច្រើន។…

ថ្ងៃទី៥ : ព្រះទ្រង់ចង្អុលប្រាប់ខ្ញុំ ឲ្យមើលទៅពន្លឺ

ការ​ស្វាគមន៍​ក្នុង​បុណ្យ​ណូអែល

នៅ​ក្នុង​ខេត្ត​ផាម​ផាំង​ហ្កា ដែល​មាន​ទីតាំង​នៅ​លើ​ប្រជុំ​កោះ​លូហ្សុន ប្រទេស​ភីលីពីន មាន​ទីក្រុង​ប្រវត្តិ​សាស្រ្ត​មួយ ដែល​មានឈ្មោះ​ថា សាន ហ្វឺណានដូ។ ជា​រៀង​រាល់​ឆ្នាំ គេ​បាន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ពិពណ៌​ភ្លើង​ចង្កៀង នៅ​ទីក្រុង​នេះ ដែល​ជា​តំណាង​ឲ្យ​ប្រពៃណី​បុណ្យ​ណូអែល​របស់​ជន​ជាតិ​ភីលិពីន ដែល​គេ​ហៅថា ចង្កៀងប៉ារូលស៍ ។ សិល្បៈ​ករ​ដែល​មាន​អំណោយ​ទាន បាន​ប្រើ​ដើម​ឫស្សី ក្រដាស់​ពណ៌ និង​ទៀន​ធម្មតា បង្កើត​ជា​ចង្កៀង​ដែល​មាន​រូប​រាង្គ​ដូច​ផ្កាយ ដែល​គួរ​ឲ្យ​ពិច​ពិល​រមិល​មើល ដើម្បី​អប​អរ​សាទរ​ព្រះ​រាជ​កំណើត​ព្រះ​គ្រីស្ទ។…

ថ្ងៃទី៤: ខ្ញុំអាចស្គាល់ព្រះ

អំណោយ​ដែល​ល្អ​បំផុត

នៅ​ក្នុង​ដំណើរ​កម្សាន្ត​រដូវ​រងា ក្នុង​ភាគ​ខាង​ជើង​នៃ​រដ្ឋ​ញូអ៊ីងគ្លិន មាន​បុរស​ម្នាក់​សួរ​សំណួរ​មួយ​ថា “តើ​អ្នក​ចង់​បាន​អំណោយ​អ្វី​ជាង​គេ ក្នុង​រដូវ​កាល​បុណ្យ​ណូអែល?”

មាន​កីឡា​ករ​ម្នាក់ ហាក់​ដូច​ជា​មាន​ចិត្ត​អន្ទះ​សារ​ចង់​ឆ្លើយ​សំណួរ​នេះ​ណាស់។

គាត់​ក៏​មើល​ទៅ​មិត្ត​ភក្តិ​ដែល​អង្គុយ​ក្បែរ​គាត់ ហើយ​និយាយ​ថា “សំណួរ​នេះ​ស្រួល​ឆ្លើយ​ទេ។ កាល​ពី​ពីរ​បី​ឆ្នាំ​មុន ពេល​ខ្ញុំ​រៀន​ចប់​មហា​វិទ្យា​ល័យ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​អាជីព។ តែ​ក្តី​ស្រមៃ​មិន​ក្លាយ​ជា​ពិត ខ្ញុំ​ក៏​មាន​កំហឹង​ក្នុង​ចិត្ត។ ភាព​ល្វីង​ជូរ​ចត់​បាន​ស៊ី​បំផ្លាញ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ចែក​ចាយ អំពី​ភាព​ល្វីង​ជូរ​ចត់​នេះ ដល់​អ្នក​ណា​ដែល​ព្យាយាម​ជួយ​លើក​ទឹក​ចិត្ត​ខ្ញុំ”។…

ថ្ងៃទី៣ : មូលហេតុដែលត្រូវប្រារព្ធធ្វើ

ពិធី​បុណ្យ​ណូអែល​នៅ​ប្រទេស​អ៊ុយ​ក្រែន

ប្រជាជន​នៅ​ប្រទេស​អ៊ុយក្រែន បាន​រាប់​ប​ញ្ចូល​ធាតុ​ផ្សំ​ដ៏​អស្ចារ្យ​ជា​ច្រើន នៅ​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​។ ជួន​កាល ពួក​គេ​បាន​យក​ចំប៊ើង មក​តម្រៀប​នៅ​លើ​តុអាហារ​ពេល​ល្ងាច ដើម្បី​រំឭក​អំ​ពីស្នូ​ក​សត្វ ដែល​ព្រះយេស៊ូវ​បាន​ផ្ទុំ នៅភូ​មិ​បេថ្លេហិម​។ ការ​ប្រារព្ធ​ធ្វើមួ​យ​ទៀត បាន​រំឭក​អំពី​ព្រឹត្តិ​ការណ៍​ជា​ច្រើន ដែល​បាន​កើត​ឡើង នៅ​ពេល​យប់​ដែល​ព្រះ​សង្រ្គោះ​បាន​យាង​ចុះម​ក​យក​កំណើត​ក្នុង​លោកិយ​។​  បន្ទាប់​ពី​ការ​អធិ​ស្ឋាន​សម្រាប់​ពិធី​បុណ្យ​ណូអែល​ ត្រូវ​​បា​ន​ធ្វើឡើ​ង​​ហើយ  បុរស​ជា​ឪពុក​នៃ​គ្រួសារ​ក៏​បាន​ពោល​ឡើង​ថា   “ព្រះ​គ្រីស្ទ​​បាន​ប្រសូត្រ​ហើយ!” ហើយ​ក្រុមគ្រួសារ​ក៏​បាន​ឆ្លើយ​តប​ថា “ចូរ​យើង​ថ្វាយ​សិរីល្អដ​ល់​ព្រះ​អង្គ!”

ពាក្យ​ពេចន៍​ដែ​ល​គេ​បាន​ពោល​ឡើង​នេះ…

ថ្ងៃទី២ : ខ្ញុំមិនមានអារម្មណ៍ឯកោទៀតឡើយ

អេម៉ាញូអែល

មាន​ពេល​មួយ ខ្ញុំ​បាន​ជជែក​ជា​មួយ​មិត្ត​ភក្តិ​ម្នាក់ ដែល​ជា​គូស្វាមី​ថ្មោង​ថ្មី ហើយ​កំពុង​អន្ទៈ​សារ​ចង់​បាន​កូន។ គាត់​និង​ភរិយា​គាត់ កំពុង​រៀប​ផែន​ការ និង​អធិស្ឋាន​សូម​ព្រះ​ប្រទាន​កូន​ម្នាក់។ ពួក​គេ​បាន​ជ្រើស​រើស​ឈ្មោះ​ឲ្យ​កូន​នោះ​រួច​ជា​ស្រេច​ទៅ​ហើយ ទោះ​ភរិយា​របស់​គាត់​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ក៏​ដោយ។​

ក្នុង​ឆ្នាំ​៧៣៥​នៃ​គ្រីស្ទ​សគ​រាជ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ ឲ្យ​ប្រជា​ជាតិ​យូដា​ស្តាប់ ពេល​ដែល​ពួក​គេ​កំពុង​មាន​ការ​តយុទ្ធ​ខាង​វិញ្ញាណ។ គឺ​ដូច​ដែល​គាត់​បាន​ប្រកាស​ថា “​ព្រះអម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះអង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល(ដែល​មាន​ន័យ​ថា…